អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩៤៦៤ ដង)
ប្រដៅមនុស្ស

|
មនុស្សយើងដោយប្រក្រតី គឺមិនចូលចិត្តឲ្យអ្នកណាប្រដៅឡើយ រឹតតែមិនចូលចិត្តឲ្យអ្នកណាមកប្រាប់ថាខ្លួនធ្វើអ្វីខុសនោះទៅទៀត។ ព្រោះហេតុដូច្នោះ វិធីដែលល្អក្នុងការប្រដៅមនុស្ស គឺការប្រដៅដោយមិនឲ្យគេដឹងខ្លួនថាយើងទូន្មានប្រៀនប្រដៅគេ ម្យ៉ាងទៀតវិធីអប់រំទូន្មានដែលល្អជាទីបំផុត គឺការធ្វើខ្លួនជាគំរូល្អឲ្យគេមើល។
បណ្ឌិតគួរតម្កល់ខ្លួនឯង ឲ្យតាំងនៅក្នុងគុណដ៏សមគួរជាមុនសិនចាំប្រដៅអ្នកដទៃជាខាងក្រោយ ទើបមិនលំបាក។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |