ថ្ងៃ ពុធ ទី ២០ ខែ កញ្ញា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៧,៩៨៧
Today
ថ្ងៃម្សិលមិញ ៤៤,១៤៧
ខែនេះ ៥៩១,៦៧៤
សរុប ៤៦,៨៤៧,៣៦១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ មេសា ឆ្នាំ២០១៤ (អាន: ៦០៧០ ដង)

គុហាគឺ​រាងកាយ



 
សុត្តនិបាត
គុហដ្ឋកសូត្រ

ជនជាប់ជំពាក់​ក្នុងគុហាគឺ​រាងកាយ ស្រោបដោយ កិលេសច្រើន​ប្រការ ធ្លាក់ចុះក្នុង​កាមគុណ ជា​គ្រឿងធ្វើចិត្ត​ឱ្យវង្វេង ជនមានសភាពដូច្នេះ ឈ្មោះថាឆ្ងាយ​អំពីវិវេក ព្រោះ ថា​កាម​ទាំង​ឡាយ​ក្នុង​លោក បុគ្គលមិនងាយ នឹងលះ​បង់បាន​ឡើយ ។

កាមគុណ​ទាំងឡាយ​ មានសេចក្តីប្រាថ្នា​ជាហេតុជាប់ ជំពាក់​ដោយ​សេចក្តី​ត្រេកអរ​ក្នុង​ភព​ស្រាយ​រួច​បាន ដោយ​សេចក្តី​លំបាក ទាំងដែលអ្នក​ដទៃមិន​អាចស្រាយ​ឱ្យ បានឡើយ ពួកជន​ទាំងឡាយ ​សង្ឃឹម​ចំពោះ​កាមក្នុងអនាគត​សោកស្តាយ ចំពោះ​កាមក្នុងអតីត លិចលង់​ក្នុងកាម​ជា​បច្ចុប្បន្ន ជា​សត្វរួច​បានដោយ​កម្រ ។

សត្វទាំងនោះ ជាប់ជំពាក់វិលវល់  ខ្វល់ខ្វក់  វង្វេង ក្នុងកាម​ទាំងឡាយ មិនកាន់​យកនូវ​ព្រះពុទ្ធ​វចនៈ  តាំង​នៅ​មាំក្នុងធម៌មិនស្មើ ដល់នូវ​សេចក្តីទុក្ខ តែង​ខ្សឹក​ខ្សួលថា ឱហ្ន៎  អាត្មា​អញ​ចុតិអំពី​អត្តភាព​នេះនឹងទៅកើត​ក្នុងទីណា។

ព្រោះហេតុនោះឯង បុគ្គល​គប្បីសិក្សាត្រៃ​សិក្ខា ក្នុងសាសនា​នេះ គប្បីដឹង​ថារបស់​អ្វីៗ​ក្នុង​លោក​ ជារបស់មិន ស្ងប់ មិនគប្បីប្រព្រឹត្ត​នូវការ​មិនស្ងប់ ព្រោះ​ហេតុតែ​របស់ នោះឡើយ អ្នកប្រាជ្ញ​ទាំងឡាយ​តែងពោល​នូវជីវិតនោះ​ថាជា របស់មាន​ប្រមាណ​តិច ។

តថាគតឃើញ​នូវពពួកសត្វនេះ លុះតាម​អំណាច នៃសេចក្តី​ប្រាថ្នាក្នុង​ភពទាំងឡាយ កំពុង​អន្ទះ​អន្ទែង​ក្នុង​លោក ពួកជន​អ្នកថោក​ថយ សូម្បីខ្សឹក​ខ្សួលនៅក្នុងមាត់​របស់​មច្ចុរាជក៏ដោយ ក៏នៅតែ​មិនប្រាស​ចាកសេចក្តីប្រាថ្នា​ចំពោះ ភពតូច​ភពធំឡើយ ។

អ្នកទាំងឡាយ ចូរមើល​ពពួកជនដែល​ប្រកាន់ថា របស់នោះៗ​ជារបស់យើង​កំពុង​អន្ទះអន្ទែង ដូច​ពួកមច្ឆាជាតិ ដែលកំពុងអន្ទះ​អន្ទែងក្នុង​ទីដែល​មាន​ទឹកតិច មានក្រសែ​ទឹក រីងអស់​ហើយ​ដូេច្នាះ​ឯង អ្នកប្រាជ្ញ​បានឃើញ​ទោស​នុ៎ះហើយ ក៏មិនមាននូវសេចក្តី​ប្រកាន់ថា នុ៎ះ​ជារបស់​យើង​ឡើយ ហើយ​ក៏មិនបានធ្វើការជាប់ជំពាក់​នៅក្នុងភពទាំង​ឡាយផងដែរ ។

អ្នកប្រាជ្ញកំណត់ដឹង​នូវផស្សៈ ហើយលះបង់នូវ សេចក្តីត្រេកអរ ពេញចិត្តក្នុង​ផស្សៈ​ទាំងពីរ​ប្រការ​គឺ ផស្សៈ ដែលកើត​ហើយ និង ហេតុដែល​នាំឱ្យ​កើតផស្សៈ អ្នកប្រាជ្ញ តិះដៀល​អាត្មាឯង​ដោយ​កម្មណា ក៏មិនបា​ន​ធ្វើនូវកម្មនោះ ហើយជាអ្នក​មិនជាប់នៅក្នុង​អារម្មណ៍ដែល​បាន​ឃើញ បាន​ឮជា​ដើម ។   

អ្នកប្រាជ្ញកំណត់​ដឹងនូវកាម​សញ្ញា ហើយ​ឆ្លងចាក​អន្លង់ មិនជាប់​នៅក្នុង​អារម្មណ៍​ជាគ្រឿង​ហួង​ហែង​ ដក​ចោល នូវព្រួញ​ពិស​គឺកិលេស មិនមាន​សេចក្តី​ប្រមាទ ត្រាច់​ទៅ​ទាំង មិន​មាន​សេចក្តី​ប្រា​ថ្នា​ក្នុង​លោកនេះ និង លោកខាងមុខ ។

ចប់គុហ​ដ្ឋកសូត្រ
ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៣ សីហា ឆ្នាំ២០១៧ (អាន: ៦១២៩ ដង)
កិច្ចបដិបត្តិចំពោះអ្នកដទៃ
ផ្សាយ : ២៩ ឧសភា ឆ្នាំ២០១៧ (អាន: ២៨១៩៨ ដង)
ពុទ្ធគយា (កន្លែងព្រះពុទ្ធបានត្រាស់ដឹង)
ផ្សាយ : ២៤ សីហា ឆ្នាំ២០១៤ (អាន: ៥៧៩០ ដង)
មរណៈ​មិន​ល្អ កាល​កិរិយា​ក៏​មិន​ល្អ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច?
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro