ថ្ងៃ សៅរ៍ ទី ២៦ ខែ កញ្ញា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤០,០២១
Today
ថ្ងៃម្សិលមិញ ១១១,៧៩៣
ខែនេះ ៣,២៥១,៧១១
សរុប ១៤៨,១៩១,២៩៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៦៥៥ ដង)

ដើមឈើ



ស្តាប់សំឡេង

 

ដើមឈើ​ពឹង​ខ្លួន​ឯង​ជា​មុន ប្រឹង​ប្រែង​តាំង​តែ​អំពី​គ្រាប់​ពូជ​តូច​មួយ​រហូត​ដល់​ធំ រួច​ហើយ​ទើប​បានជាទី​ពឹង​ឲ្យ​ដល់​អ្នក​ដទៃ។ ធម្មជាតិ​មនុស្ស​យើងក៏​ដូច​គ្នា គឺ​អាច​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង ហ្វឹកហាត់​អប់រំ​ទូន្មាន​ខ្លួន​រហូត​ទាល់​តែ​បាន​ដល់​នូវ​សេចក្ដីសម្រេច​ ធ្វើ​ជា​ទីពឹង​នៃ​ខ្លួន​ឯង​បាន រួច​ហើយ​ក៏​បាន​ធ្វើ​ជា​ទីពឹង​ឲ្យ​ដល់​អ្នក​ដទៃ​ដូច្នោះ​ដែរ។

មនុស្ស និង សត្វទាំង​ឡាយ សុទ្ធ​តែបានទទួល​នូវ​ប្រយោជន៍​សន្ធឹក​សន្ធាប់​អំពី​ដើមឈើ រាប់​តាំង​ពីគ្រឿង​ស្លៀក​ដណ្ដប់ ទី​ជ្រក​នៅ​អាស្រ័យ ថ្នាំ​កែ​រោគ អាហារ បរិភោគ រហូត​ដល់​គ្រឿង​ប្រើប្រាស់​ផ្សេងៗ​រាប់​មុខ​មិន​អស់។

មនុស្ស​យើង កើត​មក​ដើម្បី​សាង​ខ្លួន​ឯង​ឲ្យ​ជា​ប្រយោជន៍​ដល់​មនុស្ស​ផងគ្នា និង​សត្វ​លោក​ទាំង​ឡាយ។ មនុស្ស​ត្រូវ​ចេះ​ទូន្មាន​ខ្លួន ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ ឲ្យដូច​ជា​ឫស​ឈើ​ចាក់​ចុះ​ទៅ​ក្នុង​ផែន​ដី ញ៉ាំង​ដើម​ឲ្យ​ធំ នឹង​មាំមួន​រឹងប៉ឹង​ល្អ ទ្រាំទ្រ​ចំពោះ​ខ្យល់​ ចំពោះ​កម្ដៅ​ថ្ងៃ​បាន។

មនុស្ស​យើង​បើមិន​រឹង​ប៉ឹង​ទេ លុះ​ដល់​ធំ​ឡើង ក៏​ជា​មនុស្សទន់ខ្សោយ​នឹង​ដួល​រលំ​បាន​ដោយ​ងាយ នៅ​ពេល​ដែល​បាន​ជួប​ជា​មួយ​នឹង​ឧបសគ្គ​ផ្សេងៗ គឺ​ជា​អ្នក​បរាជ័យ​ចាញ់​ជីវិត​ខ្លួន​ឯង។

ស្លឹក​ឈើ​ នៅពេល​ដែល​ធំពេញ​ទី ក៏​រមែង​ផ្លាស់​ប្ដូរ​ពីពណ៍​ខៀវ​បៃតង​មក​ជា​ពណ៍​លឿង ហើយ​ក៏​ជ្រុះ​ចុះ​មក​លើ​ផែន​ដី ត្រឡប់​ក្លាយ​ទៅ​ជា​ជី។ មនុសុស​យើង​ក៏​នឹង​ដល់​ភាព​មិន​ទៀត​នៃ​ជីវិត កើត​ ចាស់ ឈឺ ហើយ​ក៏​ស្លាប់​ព្រាត់ប្រាស​គ្នា​ទៅ។ ស្លឹក​ឈើ​ទុំជ្រុះ ដើម្បី​ឲ្យ​ស្លឹក​ថ្មី​ដុះ​បន្តយ៉ាង​ណា មនុស្ស​យើង​កាល​ដល់​ពេល​ហើយ ក៏​ត្រូវ​ចាក​លោក​ទៅ ដើម្បី​អោយ​មនុស្ស​កើត​មក​ក្រោយៗ​បំពេញ​កិច្ចការ​ជា​បន្ត​ក៏​យ៉ាង​នោះ​ដែរ។ គ្រប់​យ៉ាង​មាន​ការ​ប្រែប្រួល​ជាចិត្ត ឲ្យ​តែ​ជា​សង្ខារធម៌។

ដើមឈើ​ទ្រាំ​នៅ​ហាល​ថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដើម្បី​ជា​ម្លប់​ដល់​ពួក​មនុស្ស​សត្វ​ទាំង​ឡាយ។ មនុស្ស​យើង​ពេល​ខ្លះ​ក៏​ត្រូវ​ព្រម​លំបាក​ដែរ ដើម្បី​ធ្វើ​ជា​ជម្រក​ឲ្យ​ដល់​អ្នក​ដទៃ។

ដើម​ឈើ​ជា​ធម្មជាតិ​មាន​នៅ​ឲ្យ​មនុស្ស​យើង​សិក្សា​ រៀប​ចំដំណើរ​ជីវិត​ឲ្យ​មាន​ប្រយោជន៍​ពិតៗ។

គួរមើលដើមឈើ​ជាតួ​យ៉ាង
បានភ័ស្ដុតាង​ដាស់តឿន​ចិត្ត
ដើមឈើ​ទ្រាំក្ដៅ​ទ្រាំ​ខ្យល់​ពិត
ទុក​ដូច​ជា​មិត្ត​ឲ្យ​ទី​ជ្រក។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២០ (អាន: ៣៦៥៧១ ដង)
តើម៉ែធម៌ ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ?
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥១៩៤ ដង)
ខ្លឹមសារ​នៃសំវេជ​នីយដ្ឋាន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕