ថ្ងៃ សៅរ៍ ទី ២២ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៥,៦៥៥
ថ្ងៃម្សិលមិញ ៤១,៩៧៤
ខែនេះ ១,០៦០,០០៦
សរុប ៤៥,៣៤៥,៧៧១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០១៦ (អាន: ៥០៣០ ដង)

កម្ម បដិសន្ធិ និង​ភាព​មិន​ស្មើ​គ្នានៃ​ជីវិត



ស្តាប់សំឡេង
 
កម្ម បដិសន្ធិ និង​ភាព​មិន​ស្មើ​គ្នានៃ​ជីវិត

តើ​ច្បាប់កម្ម​ផល​មាន​ពន្យល់​អំពី ហេតុ​អ្វី​បាន​ជា​មាន​ភាព​មិន​ស្មើ​គ្នា​ខ្លាំង​យ៉ាង​នេះ នៅ​ជុំ​វិញ​ខ្លួន​យើង ដែរ​ទេ?

មនុស្ស​តែង​តែ​សង្ស័យ​អំពី​ភាព​ស្មើ​គ្នា​នៃ​ជីវិត និង​ហេតុ​អ្វី​បាន​ជា​មនុស្ស​កើត​មក​មិន​ស្មើគ្នា។ គេ​តែង​តែ​សាក​សួរ​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​ខ្លះ​មាន​សុខភាពល្អ​ម៉្លេះ ហើយ​បុគ្គល​ខ្លះ​ទៀត​កើត​មក​មាន​ការ​ឈឺចាប់​ផ្លូវ​កាយ​ច្រើន? ហេតុ​អ្វី​បាន​ជា​បុគ្គល​ខ្លះ​កើត​នៅ​ក្នុង​ត្រកូល​អ្នក​ក្រីក្រ? ហេតុ​អ្វី​បាន​ជា​បុគ្គល​ខ្លះ អាច​រស់​នៅ​រីករាយ​នឹង​ជីវិត​ដ៏​សម្បូរ​បែប​នេះ​បាន​យូរអង្វែង ហើយ​បុគ្គល​ខ្លះ​ទៀត​មាន​អាយុខ្លី ដោយ​មាន​គ្រោះ​ថ្នាក់​អំពើ​ហិង្សា ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម។

ពុទ្ធសាសនិក​មាន​ជំនឿ​ថា ភាព​សុខ​គ្នា​ទាំង​នេះ​គឺ​មិន​មែន​កើត​ឡើង​ព្រោះ​តែ​ឱកាស ឬ​គំនិត​នៃ​ព្រះអាទិទេព​ដែល​អាច​មើល​ឃើញ​នោះ​ឡើយ។ យើង​មាន​ជំនឿ​ថា កម្ម​និង​ផល​របស់​កម្ម​នេះ​ឯង ដែល​បាន​បន្សល់​ទុក​នូវ​ភាពផ្សេង​គ្នា​ទាំង​នេះក្នុង​ជីវិត​មនុស្ស។

ចុះ​ប្រសិន​បើ​យើង​មិន​ចង​ចាំ​នូវ​អ្វី​ដែល​បាន​ធ្វើ កាល​ពី​ជាតិ​មុន​ទេ តើ​វា​មាន​យុត្តិធម៌​ដែរ​ឬ ចំពោះ​ការ​ទទួល​រង​ទុក្ខ​ក្នុង​ជាតិ​នេះ ពីអ្វី​ដែល​យើង​បាន​ធ្វើ​ខុស​ក្នុង​ជាតិ​មុន?

ចូរ​ចាំ​ក្នុង​ចិត្ត​ថា កម្មមិន​មែន​ជា​ប្រពន្ធ័​ផ្ដល់​នូវ​រង្វាន់ ឬ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ទេ។ កម្មតា​កម្ម​ជា​ច្បាប់​ធម្មជាតិ ដែល​មាន​ចេតនា​កម្ម​ណា​មួយ​នឹង​ត្រូវ​ទទួល​ផល​របស់​វា នៅ​ពេល​ណា​ល័ក្ខខ័ណ្ឌ​ដល់​ព្រម​ល្អ​ហើយ។ សូម​លើក​យក​ឧទារហណ៍​ពី​បុគ្គល​ម្នាក់​ដែល​ស្រវឹង​ស្រា ហើយ​ដើររអិល​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក។ គាត់​បាន​បាក់​ជើង។ បុគ្គល​នោះ​អាច​មិន​មាន​ការ​ចង​ចាំ​ពី​ការ​ដួល និង​ការ​ឈឺ​ចាប់​ទេ ប៉ុន្តែ​គាត់​នៅ​តែ​ស្ថិត​ក្នុង​សភាព​ឈឺ​ចុកចាប់​នៃ​អំពើ​របស់​គាត់។

ដូច​បាន​រៀប​រាប់​មក​ខាង​ដើម​ហើយ​ថា កម្ម​អាច​ត្រូវ​បាន​គេយល់​ឃើញ​ថា​ដូច​ជា​គ្រាប់​ធញ្ញជាតិ។ ប្រសិន​បើ​អ្នក​ដាំ​គ្រាប់​ប៉ោម នោះ​ដើម​ប៉ោម​នឹង​ដុះ​ឡើង។ ប្រសិន​បើ​អ្នក​ដាំ​គ្រាប់​ស្វាយ ដើម​ស្វាយ​នឹង​ដុះឡើង។ នេះ​គ្រាន់​តែ​ជា​ច្បាប់​កម្ម​ផល​តែ​ប៉ុណ្ណោះ។ ដូច្នេះ​យុត្តិធម៌ និង​ការ​ចង​ចាំ​មិន​មែន​ជា​កត្តា​ធំ​នៅ​ក្នុង​កម្ម​ទេ ព្រោះ​ច្បាប់​កម្ម​ផល​នេះ​ផ្ដល់​នូវ​ភាព​យុត្តិធម៌​យ៉ាងសុក្រឹត​បំផុត​ចំពោះ​មនុស្ស​សត្វ​គ្រប់​រូប និង​គ្រប់​ភព​ទាំង​អស់។

ប្រសិន​បើ​មាន​បដិសន្ធិ​ពិត ចុះ​តើ​ហេតុ​អ្វី​ទើប​មនុស្ស​មិន​ចង​ចាំ​នូវ​អតីត​ជាតិ?

ការ​ចងចាំ​នៃ​អតីតកាល​ស្ថិត​នៅ​ក្នុង​ចិត្ត។ ជា​ធម្មតា យើង​មិនអាច​ចូល​ទៅ​ដល់​ការ​ចងចាំ​ទាំង​នេះ​ទេ ព្រោះ​ចិត្ត​របស់​យើង​មិន​ច្បាស់​ឬ​មិន​មាន​វិន័យ​គ្រប់​គ្រាន់។ ជាក់​ស្ដែង មនុស្ស​តិចតួច​ណាស់​អាច​ដឹង​នូវ​អ្វីមួយ​ពួក​គាត់​បាន​ធ្វើ សូម្បី​ត្រឹម​តែមួយ​ខែកន្លង​ទៅ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្មេងៗ​មួយ​ចំនួន​ដែល​មាន​ចិត្ត​នៅ​ថ្លា​ស្អាត អាច​រំលឹក​ដឹង​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​ពី​ជាតិ​មុន​របស់​គេ​ដោយ​ឯកឯង។

អ្នក​ចិត្ត​វិភាគ​បស្ចឹម​ប្រទេស​មួយ​ចំនួន កំពុង​តែ​ប្រើ​វិធីសាស្ត្រនៃ​ការ​សណ្ដំ (ឆ្ពុង) ដើម្បី​ជួយ​អ្នក​ជំងឺ​ដែលមាន​បញ្ហា​ផ្លូវ​ចិត្ត ហើយ​អ្នក​ជំងឺ​ទាំង​អស់​នេះ​ជា​ទំនង​ជាអាច​រំលឹក​ជាតិ​របស់​គេ​បាន នៅ​ក្រោម​វិធី​ព្យាបាល​បែប​នេះ។ គេ​និយាយ​ថា ព្រះសង្ឃ​ដែល​មានចិត្ត​អប់រំ​ល្អ​បំផុតនិង​ជា​អ្នក​ដែល​អាច​ចូល​ជ្រៅ​ក្នុង​សមាធិ​ក៏​អាច​រំលឹក​អតីត​ជាតិ​បាន។

ប្រសិន​បើ​យើងមិន​ដឹង​អ្វី​សោះនា​ពេល​អនាគត ចុះ​តើ​ហេតុ​អ្វី​យើង​ត្រូវ​ព្រួយ​បារម្ភ?

បញ្ហា​នេះ​ជា​អាកប្បកិរិយា​អាត្មា​និយម​មួយ ដែល​បង្ហាញ​ពី​ការ​ខ្វះ​ទទួល​យក​ការ​ពិត។ រឿង​នេះ​មិន​ខុស​អ្វី​ពី​មាតាបិតា​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​អនាគត​កូន និង​គ្រួសារ ដោយ​នាំ​គ្នា​ចាយ​វាយ​ខ្ជះខ្ជាយ​នូវ​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​មាន​អស់​រលីង គ្មាន​បន្សល់​ទុក​សម្រាប់​កូន។ ពួក​គាត់​មិន​ដឹងប្រាកដ​ថា តើ​អ្វី​នឹង​ត្រូវ​កើត​ឡើង​ចំពោះ​កូន​របស់​ពួក​គាត់​ឡើយ។

ចំណែកឯ​ឪពុក​ម្ដាយ​ដែល​មាន​ទំនួញ​ខុស​ត្រូវ​ចំពោះ​កូនៗ​ជា​ទី​ស្រឡាញ់​វិញ ពួក​គាត់​នឹង​ព្យាយាម​ធ្វើ​អ្វីៗ​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ធានា​ខុស​ត្រូវ​ចំពោះ​កូន​ចៅ ទោះ​បី​ជា​ពួក​គាត់​នឹង​ឃើញ​នូវ​លទ្ធផល ឬ​អត់។ យើង​គប្បី​យក​ដំណើរ​ស្រដៀង​នេះ​សម្រាប់​ទៅ​ថ្ងៃ​អនាគត​របស់​យើង។


ទោះ​ជា​យ៉ាង​ណា​ក្ដី រឿង​នេះ​មាន​និយាយ​ទៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា ទេវតា​មួយ​ចំនួន និង​សត្វ​នរកខ្លះ​ក៏​អាច​រលឹក​ដឹង​នូវ​ជាតិ​របស់​ខ្លួន​ផង​ដែរ។

ពួក​ទេវតា និង​នរកទាំង​នោះ​បាន​រៀប​រាប់​នូវ​អំពើ​ដែល​បាន​ផ្ដល់​ផល​ក្នុង​ពេល​ចាប់​បដិសន្ធិ​របស់​គេ។ ដូច្នេះ​ ភស្ដុតាង​ទាំង​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មនុស្ស​គ្រប់​រូប​ក្នុង​ពិភពលោក​នេះ ឲ្យ​ព្យាយាមអស់​ពី​សមត្ថភាព ក្នុង​ការ​ធ្វើ​នូវ​អំពើ​ល្អ​ក្នុង​ជីវិត​រស់​នៅរបស់​ខ្លួន​ក្នុង​ជាតិ​នេះ។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ​៥០០០​ឆ្នាំ​
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១១ មេសា ឆ្នាំ២០១៤ (អាន: ៤៣២៤ ដង)
កុសលប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៤
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៦៥៧៦ ដង)
ឲ្យអ្វីជាទានឈ្មោះថាឲ្យព្រះនិព្វាន?
ផ្សាយ : ០៨ កក្តដា ឆ្នាំ២០១៧ (អាន: ៧២៨៥ ដង)
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro