ថ្ងៃ ច័ន្ទ ទី ២៩ ខែ ឧសភា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨,៨៧០
ថ្ងៃម្សិលមិញ ៤៣,៨៤៦
ខែនេះ ១,១៩៩,៤៥០
សរុប ៤២,៥៧៣,៥១៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១៦ (អាន: ៣៣៩ ដង)

សាង​មនុស្ស





សាង​មនុស្ស

បណ្ដា​ការ​សាង​ទាំង​ឡាយ មិន​មាន​ការ​សាង​ណា​ឲ្យ​លំបាក​ជាង​ការ​សាង​មនុស្ស​ឡើយ ព្រោះ​ថា​ការ​សាង​វត្ថុសម្ភារៈ​ផ្ទះ​សម្បែង​ជា​ដើម ពេល​ដែល​ចុះ​ដៃ​សាង​ទៅ​ហើយ ក៏​ឃើញ​ផល​សម្រេច​ជា​លំដាប់ៗ មិន​យូប៉ុន្មាន​ក៏​បាន​រួច​ស្រេច​បាច់​តាម​គម្រោង​ការ ទោះ​ជា​មាន​ភ្លាំងភ្លាត់​ខ្លះ​ក៏​មាន​តិច​ដែរ។

ការ​សាង​មនុស្ស លំបាកតាំង​តែ​ពី​ពេល​ចាប់​ផ្ដើម​លំបាក​ទាំង​វិធីក្នុង​ការ​កសាង លំបាក​ទាំង​ត្រូវ​ប្រើ​ពេល​វេលា​ច្រើន និង​ដែល​សំខាន់​បំផុត​គឺ​លទ្ធផល​ដែល​បាន​មក​នោះ ស្ថិត​នៅ​ក្នុង​សភាព​មិន​ប្រាកដថា តើ​បាន​ល្អ​តាមដែល​ត្រូវការ​ឬ​អត់។ អ្នក​ដែល​តាំង​ចិត្ត​សាង​មនុស្ស​ មាន​ការ​ចុះ​ទុក​ចុះ​កម្លាំង​យ៉ាង​ច្រើន រួចហើយ​ត្រឡប់​ជា​ខក​ចិត្ត​អស់​សង្ឃឹម​ទៅ​វិញ គឺ​មាន​មិន​តិចនាក់​ឡើយ។

កាល​បើ​សាង​មនុស្ស​បាន​សម្រេច សូម្បី​តែ​ម្នាក់រមែង​មាន​តម្លស​ដ៏​ក្រៃ​លែង គ្រប់​គ្រាន់​ដល់​ការ​ចុះ​ទុន​ចុះ​កម្លាំង​ស្រេច​តែ​ម្ដង។ ជា​ការ​ពិត​ណាស់ ក្នុង​ភូមិ​ស្រុក​ណា​មាន​មនុស្ស​ល្អ​ម្នាក់ មនុស្ស​ល្អ​ម្នាក់​នោះ អាច​ធ្វើ​ឲ្យ​ភូមិស្រុក​នោះ​ចម្រើន​បាន គ្រួសារ​ណា​មាន​កូន​ល្អ​ម្នាក់ ឪពុក​ម្ដាយ​អាច​ពឹង​ពាក់​អាស្រ័យ​បាន វត្តណា​មាន​បព្វ​ជិត​ល្អសូម្បី​តែ​មួយ​អង្គ វត្ត​នោះ​រមែង​ចម្រើន អាច​ជា​ទីពឹង​ដល់​មនុស្ស​ទាំង​ឡាយ​ច្រើន។ ក្នុង​សេចក្ដី​នេះ ប្រសិន​បើ​មាន​មនុស្ស​ល្អ​ច្រើន​នាក់​និង​ច្រើន​អង្គ គឺ​ជា​ការ​ប្រសើរ​ដ៏​ក្រៃលែង ភូមិ​ស្រុក​នោះ គ្រួសារ​នោះ វត្ត​នោះ រមែង​មាន​តែ​ការ​ចម្រើនទៅ​មុខ គ្មាន​ថយ​ក្រោយ​ឡើយ។

ការ​ថែរក្សា​គ្រប់គ្រង ព្រម​ជា​មួយ​នឹង​ការ​ចិញ្ចឹមមនុស្ស ដើម្បី​សាង​ឲ្យ​បាន​ទៅ​ជា​មនុស្ស​ល្អ​មាននូវ​គុណ​ភាព​នោះ គឺ​ពិត​ជា​ងាយ​ដូច​សាងវត្ថុ​ឡើយ អ្នក​សាង​ត្រូវ​ចេះ​អត់​អន់ ចេះ​លះបង់ ទាំង​ត្រូវ​ចេះ​ត្រៀម​ចិត្ត​ក្នុង​ការ​ទទួល​ផល​មិន​ល្អ ដើម្បី​កុំ​ឲ្យខូច​ចិត្ត ជា​ពិសេស​គឺ​មាតា​បិតា​ដែល​ប្រាថ្នា​តែ​កូន​ល្អ​នោះ​ឯង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​សាង​មនុស្ស​ពិត​ជា​ការងារ​សំខាន់​បំផុត។ ក្នុង​រវាង​ការ​ត្រាស់​ដឹង​នៃ​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​បំពេញ​ពុទ្ធកិច្ច​ក្នុង​ការ​សាង​មនុស្ស។ ធម្មទាន​របស់​ព្រះអង្គ​ឈ្នះអស់​ទាន​ទាំង​ពួង ព្រោះ​ជា​ទាន​ក្នុង​ការ​សាង​ចិត្ត សាង​វិញ្ញាណ​របស់​មនុស្ស​និង​ទេវតា​ឲ្យ​បាន​ប្រសើរ​ខ្ពង់ខ្ពស់ ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​យល់​ត្រូវ ជាក់​ច្បាស់​ចំពោះ​ការ​ពិត ឈ្នះនូវ​ទុក្ខ​ទាំង​ពួង​បាន។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា លាភ​សក្ការៈ​តែង​តែ​សម្លាប់​នូវ​បុគ្គល​ល្ងង់ខ្លៅ។ ដូច្នេះ​ក្នុង​រយៈ​ពេល​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាង​មនុស្ស ត្រូវ​ប្រយ័ត្ន​រឿង​លាភ​សក្ការៈ​មាស​ប្រាក់​និង​សម្ភារៈ​ផ្សេងៗ។ កាល​ណា​បើ​មាតាបិតា​ជា​ដើម ចេះ​តែផ្ដល់​ប្រគល់​ឲ្យ​តាម​ចិត្ត​កូន​ចង់ ពុំនោះ​សោត​ទេ គឺ​បង្រៀន​កូន​ឲ្យ​ចេះ​ចាយ​ធំ​ ឲ្យ​ចេះ​ហ៊ឺហា​ដោយ​អលង្ការ ដោយ​សំពត់​ខោអាវ និង​ដោយ​សម្ភារៈ​ផ្សេងៗ ដែល​លើស​ហួស​ពី​ការ​ចាំបាច់​នោះ​ឱកាស​ដែល​នឹង​ធ្វើ​ឲ្យ​ខូ​ចកូន​គឺ​មាន​ច្រើន។ មិន​មែន​ថា បើ​អ៊ីចឹង​កូន​អ្នក​ក្រ សុទ្ធ​តែបាន​ល្អ​ទៅ​នោះ​ឡើយ ចំណុច​ចាំ​បាច់​សំខាន់បំផុត​ក្នុង​ការ​សាង​មនុស្ស គឺ​សាង​គុណ​ធម៌ជួយ​អប់រំ​ ជួយ​បណ្ដុះ​បណ្ដាល​នូវ​អំណត់​អត់​អន់ សេចក្ដី​ព្យាយាម សេចក្ដី​បន្ទោស មេត្តា​ករុណា​ជា​ដើម ឲ្យ​មាន​ក្នុង​មនុស្ស​នោះៗ មាន​កូន​ចៅ​ជាដើម​ហ្នឹង​ឯង។

គំនិត​ជា​សភាវៈ​សំខាន់​ណាស់ មាន​ឥទ្ធិពល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ដំណើរ​នៃ​ជីវិត​របស់​ខ្លួន ផ្លាស់​ប្ដូរ​សង្គម​ឲ្យ​ទៅ​តាម​គំនិត​បាន។ ដូច​ជា​គំនិត​របស់​មនុស្ស​សព្វ​ថ្ងៃ សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ចម្រើន​ផ្នែក​វត្ថុ ឲ្យ​ជា​ទិស​ដៅ​នៃ​ជីវិត មាន​ការ​ស្វែង​វត្ថុ​ជា​ចំណុច​សំខាន់ យក​វត្ថុ​មក​ជា​គ្រឿង​វាស​សេចក្ដី​សម្រេច​នៃ​ជីវិត ម្ល៉ោះ​ហើយ សង្គម​លោកទាំង​មូល​ក៏​ផ្លាស់​ប្ដូរ ដោយ​ផ្អៀង​ទៅ​រក​ខាង​វត្ថុ ខ្វាយខ្វល់​ទៅ​នឹង​វត្ថុ​សម្ភារៈ ទំនង​ដូច​ជា​ដើម​ចេក​ដែល​ចេញ​ត្រយូង​មាន​ផ្លែ។

ប្រសិន​បើ​ការ​គិត​របស់​មនុស្ស ប្រព្រឹត្ត​ទៅ​រក​សេចក្ដី​ចម្រើន​ខាង​ផ្នែក​ចិត្ត​វិញ្ញាណ​វិញ មនុស្ស​រមែង​មានគុណធម៌​ជា​ទិសដៅ ស្វែង​រក​ការ​ចម្រើន​ផ្លូវ​ចិត្ត​ជា​ការ​សំខាន់ លើក​តម្កើង​និង​រាប់អាន​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ប្រសើរ​ខ្ពស់ សង្គម​លោក​នឹងចម្រើន​ទៅ​ដោយ​អរិយធម៌​ឯការ​ខ្វាយខ្វល់ ក្រហល់ក្រហាយក្នុង​ចិត្ត​របស់​មនុស្ស​ ក៏​នឹង​ថយ​ចុះ​ដែរ។

ដូច្នេះ​ អ្នក​ដែល​សាង​មនុស្ស​ទាំង​ឡាយ គប្បី​សាង​នូវ​សម្មាទិដ្ឋិ​គំនិត​យល់​ត្រូវ និង​គុណ​ធម៌​ផ្សេង​ទៀត ឲ្យ​ចម្រើន​ក្នុង​មនុស្ស ទើប​ឈ្មោះ​ថា​ជា​អ្នក​សាង​លោក​ពិត​ប្រាកដ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០២ មករា ឆ្នាំ២០១៧ (អាន: ៤១៤៩៤ ដង)
អំពី​ការងារ ៣ មុខ​តាម​ឱវាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះអង្គ
ផ្សាយ : ១២ សីហា ឆ្នាំ២០១៤ (អាន: ៤៣១៩ ដង)
អ្វីដែល​​កើត​គឺត្រូវ​តែ​​មាន
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០១៥ (អាន: ៦៩០ ដង)
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro