ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៧,៤៨៥
Today
ថ្ងៃម្សិលមិញ ៥០,៨៦៩
ខែនេះ ១,០១៣,៨០៧
សរុប ១១១,៦៧៩,១៥៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៩ (អាន: ១១៣៦៧ ដង)

គោបកមោគ្គល្លានសូត្រ



ស្តាប់សំឡេង

 

សម័យ​​មួយ កាល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​បរិនិព្វាន​ទៅ មិន​ទាន់​បាន​យូរ​ប៉ុន្មាន ព្រះអានន្ទ​ដ៏​មាន​អាយុ គង់​នៅ​ក្នុង​វត្តវេឡុវ័ន ជិត​ក្រុង​រាជគ្រឹះ ដើម្បី​នឹង​ធ្វើ​សង្គាយនាគ្រាទី ១ ។ គ្រា​នោះ ព្រះអានន្ទ ដ៏​មាន​អាយុ បាន​សន្ទនា​ជា​មួយ​នឹង​គោបកមោគ្គល្លានព្រាហ្មណ៍ មួយ​អន្លើ​ដោយ​វស្សការ​ព្រាហ្មណ៍ ។

-ព្រះដ៏មាន​ព្រះភាគ​អង្គ​នោះ ទ្រង់​បង្កើត​ផ្លូវ​ដែល​មិន​ទាន់​កើត​ឡើង ទ្រង់​រៀប​ចំ​ផ្លូវ​ដែល​គេ​មិន​ទាន់​រៀបចំ ទ្រង់​ប្រាប់​ផ្លូវ​ដែល​គេ​មិន​ដែល​ប្រាប់ ព្រះអង្គ​ទ្រង់​ស្គាល់​ផ្លូវ ដឹង​ផ្លូវ ឈ្លាស​វៃ​ក្នុង​ផ្លូវ ចំណែក​ពួក​សាវ័ក​ក្នុង​កាល​ឥឡូវ​នេះ គ្រាន់​តែ​ជា​អ្នក​ដើរ​តាម​ផ្លូវ ប្រកប​តាម​ទៅ​ជា​ខាង​ក្រោយ​ប៉ុណ្ណោះ មិន​មាន​ភិក្ខុ​អង្គ​ណា មាន​នូវ​សព្វញ្ញុតញ្ញាណ​នោះ​ឡើយ ។

-ម្នាលព្រាហ្មណ៍ យើង​ទាំង​ឡាយ មិន​មែន​អត់​ទី​ពឹង​ទេ ម្នាល​ព្រាហ្មណ៍ យើង​ទាំង​ឡាយ​ប្រកប​ដោយ​ទីពឹង គឺ​មាន​ធម៌​ជាទី​ពឹង ។

-ម្នាល​ព្រាហ្មណ៍ បសាទនីយ​ធម៌ គឺ​ធម៌​ជា​ទី​តាំង​នៃ​សេចក្ដី​ជ្រះថ្លា ១០ យ៉ាង ដែល​ព្រះដ៏មាន​ព្រះភាគ អង្គ​នោះ ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាប​ច្បាស់ ឃើញ​ច្បាស់ បាន​សម្ដែង​ហើយ រមែង​មាន ។ បសាទនីយ​ធម៌​ទាំងនោះ​ឯង មាន​នៅ​ក្នុង​ភិក្ខុ​ណា ក្នុង​កាល​ឥឡូវ​នេះ យើង​ទាំង​ឡាយ តែង​ធ្វើ​សក្ការៈ គោរព រាប់​អាន បូជា លុះ​ធ្វើ​សក្ការៈ គោរព​ហើយ ក៏​តែង​នៅ​អាស្រ័យ​នឹង​ភិក្ខុ​នោះ ។

-បសាទនីយធម៌ ១០ គឺ ១.សីល ២.ពហុស្សូត ៣.សន្តោស ៤.ឈានបួន និង​អភិញ្ញា ៦ ទៀត​ជា​គម្រប់ដប់ ។

-ព្រះ​អានន្ទ គង់​នៅ​វត្តវេឡុវ័ន ឆ្លើយ​ប្រាប់​វស្សការព្រាហ្មណ៍​ថា អើ ព្រាហ្មណ៍ វត្តវេឡុវ័ន ជាទី​គួរ​ត្រេកអរ​ផង មាន​សំឡេង​តិច​ផង មាន​សេចក្ដី​គឹកកង​តិច​ផង មាន​ខ្យល់​រំភើយៗ ជាទី​គួរ​ដល់​សេចក្ដី​ស្ងប់ស្ងាត់​របស់​មនុស្ស ជាទី​សមគួរ​ដល់​ការ​ពួន​សំងំ ថែម​ទាំង​មាន​បុគ្គល​ទាំង​ឡាយ​ប្រហែល​នឹង​អ្នក ជា​អ្នក​រក្សា​គ្រប់​គ្រង​ដោយ​ពិត ។

-វស្សការព្រាហ្មណ៍ ពោល​ថា បពិត្រ​ព្រះអានន្ទ​ដ៏​ចម្រើន បាន​ឮ​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ ទ្រង់​សរសើរ​នូវ​ឈាន​ដែល​គួរ​សរសើរ ទ្រង់​តិះ​ដៀល​នូវ​ឈាន​ដែល​គួរ​តិះ​ដៀល ។

-ឈាន​ដែល​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​មិន​សរសើរ​ព្រះអានន្ទ​ដ៏​មាន​អាយុ បាន​ប្រកាស​ហើយ គឺ ម្នាល​ព្រាហ្មណ៍ ក្នុង​លោក​នេះ បុគ្គល​ពួក​ខ្លះ មាន​ចិត្តត្រូវ​កាម​រាគ​រួប​រឹត​ហើយ ត្រូវ​កាមរាគ​គ្រប​សង្កត់​ហើយ ក៏​មិន​ដឹង​ច្បាស់​តាម​ពិត នូវ​ធម៌​ជា​គ្រឿង​រលាស់​ចោល នូវ​កាម​រាគ​ដែល​កើត​ឡើង បុគ្គល​នោះ ធ្វើ​នូវ​កាម​រាគ​ឱ្យ​ឋិត​នៅ​ក្នុង​ចិត្ត ហើយ​ក៏​ស្ងួត​ស្ងប់​ជ្រប់ សញ្ជប់​សញ្ជឹង ។ នីវរណៈ​បន្ត​មក​ទៀត គ្រប់​ទាំង ៥ ព្រះអានន្ទ​ដ៏​មាន​អាយុ បាន​សម្ដែង​មាន​ទំនង​ដូច​គ្នា​ដែរ ។ ចំណែក​ឈាន ៤ មាន​បឋមជ្ឈាន​ជា​ដើម ព្រះអានន្ទ​ប្រកាស​ថា ព្រះដ៏មាន​ព្រះភាគ​អង្គ​នោះ ទ្រង់​ត្រាស់​សរសើរ ។
វស្សការ​ព្រាហ្មណ៍ ជា​មហាមាត្យ​ក្នុង​ដែនមគធៈ ត្រេកអរ​រីករាយ​នឹង​ភាសិត​របស់​ព្រះអានន្ទ​ដ៏​មាន​អាយុ ។

អដ្ឋកថា ប្រាប់​ថា វស្សការព្រាហ្មណ៍ ធ្វើកាល​កិរិយា​ទៅ​កើត​ជា​ស្វា​នៅ​វត្ត​វេឡុវ័ន ព្រោះ​ហេតុ​ពេល​មួយ​គាត់​បាន​ឃើញ​ព្រះមហាកច្ចាយនត្ថេរ និមន្ត​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​មក បាន​ពោល​ថា នោះ​ដូច​ស្វា ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្រះសណ្ដាប់​នូវ​ពាក្យ​នោះ​ហើយ ព្រះអង្គ​ត្រាស់​ថា បើ​ព្រាហ្មណ៍​សូមខមាទោស ជា​ការ​ល្អ តែ​បើ​មិន​សូម​ខមាទោស​ទេ ព្រាហ្មណ៍​នឹង​កើត​ជា​ស្វា​កន្ទុយ​គោ ( គោនង្គលមក្កដោ ) ក្នុង​ព្រះវេឡុវ័ន​នេះ ។ វស្សការព្រាហ្មណ៍​នោះ បាន​ស្ដាប់​ព្រះតម្រាស់​នៃ​ព្រះដ៏មាន​ព្រះភាគ​ហើយ គិត​ថា ធម្មតា​ព្រះតម្រាស់​របស់​ព្រះសមណគោតម​មិន​ជា​ពីរ ( ត្រាស់​ថា​យ៉ាង​ណា គឺ​យ៉ាង​ហ្នឹង ) ដូច្នេះ នៅ​ពេល​ដែល​យើង​ទៅ​ជា​ស្វា នឹង​ត្រាច់​ទៅ​រក​ស៊ី​ក្នុង​ទី​ដែល​មាន​អាហារ ទើប​ចាត់​ចែង​ដាំ​ដើម​ឈើ​មាន​ផ្លែ​ផ្សេងៗ ក្នុង​ព្រះវេឡុវ័ន ហើយ​ឱ្យ​មាន​ការ​ថែរក្សា ។

ចំពោះ​ព្រះសូត្រ​ដែល​មាន​ឈ្មោះ​ថា​គោបកមោគ្គល្លានសូត្រ ព្រោះ​គោបកមោគ្គល្លាន​ព្រាហ្មណ៍​បាន​ឱកាស​សាក​សួរ​បញ្ហា ចំពោះ​ព្រះអានន្ទ​ដ៏​មាន​អាយុ​មុន​វស្សការព្រាហ្មណ៍ ទាំង​ព្រះអានន្ទ​ដ៏​មាន​អាយុ ក៏​បាន​និមន្ត​មក​កាន់​កន្លែង​របស់​គោបកមោគ្គល្លាន​ព្រាហ្មណ៍​ផង​ដែរ ។ អដ្ឋកថា​ប្រាប់​ថា គោបកមោគ្គល្លាន​ព្រាហ្មណ៍ មាន​ចិត្ត​ច្រណែន​ឈ្នានីស (ឧសូយតិ) ចំពោះ​វស្សការ​ព្រាហ្មណ៍ ព្រោះដោយ សារ​ថា ព្រះអានន្ទ​ដ៏​មាន​អាយុ​យក​បញ្ហា​របស់​វស្សការ​ព្រាហ្មណ៍​មក​ឆ្លើយ​យ៉ាង​ទូលំទូលាយ ចំណែក​បញ្ហា​របស់​គាត់ ព្រះអានន្ទ​ឆ្លើយ​បាន​បន្តិច​បន្តួច​ដោយ​ចំណែក​ខ្លះ​ប៉ុណ្ណោះ ដូច​យក​ចុង​ឈើ​ច្រត់​ទៅ​ច្រត់​ដី​តែ​ប៉ុណ្ណឹង ។

គួរ​សង្វេគ​ចំពោះ​កិលេស​ក្នុង​សន្ដាន​ចិត្ត​នៃ​សត្វ​លោក​ណាស់ ដូច​ជា​ព្រាហ្មណ៍​ទាំង​ពីរ​នាក់​នេះ នៅ​នឹង​ក្រុង​រាជ​គ្រឹះ មាន​ឋានៈ​ខ្ពង់​ខ្ពស់... ប៉ុន្តែ​ក្នុង​រយៈ​ពេល​ជាង ៤០ ព្រះវស្សា​នៃ​ការ​ត្រាស់​ដឹង និង​ការ​គង់​ព្រះជន្ម​នៅ​នៃ​ព្រះដ៏មាន​ព្រះភាគ រហូត​ដល់​ព្រះអង្គ​ទ្រង់​បរិនិព្វាន​ទៅ ម្នាក់​ស្លាប់​ទៅ​កើត​ជា​សត្វ​ស្វា ម្នាក់​ទៀត​ប្រាកដ​នូវ​កិលេស​ដែល​បញ្ជាក់​ថា​នៅ​ជា​បុថុជ្ជន​នៅ​ឡើយ ដូច្នេះ​សូមពុទ្ធបរិស័ទ​យើង ព្យាយាម​បដិបត្តិ​កម្ចាត់​បាប​ចេញ​អំពី​សន្ដាន ទាន់​នៅ​មាន​ជីវិត​ក្នុង​ព្រះធម៌ ។


ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣

ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨៧៧៦ ដង)
បទ​គួរ​យល់​ដឹង​ក្នុង​តួនាទី
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥៣២៨ ដង)
សីល ៥ ជាធម៌​របស់​មនុស្ស តើដូចម្ដេច?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩៦៥ ដង)
មិន​ត្រូវ​ធ្វើ​គម្រូ​អាក្រក់​ដល់​កូន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕