30
ថ្ងៃ សៅរ៍ ទី ២៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៤,៨០៥
Today
ថ្ងៃម្សិលមិញ ២៥២,៨៥៧
ខែនេះ ៥,១៥៧,៧២៥
សរុប ៣៩១,២៤០,២០៩
អានអត្ថបទ
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ៥៧,៨០៣ ដង)

ការសិក្សាបីយ៉ាង (ត្រៃសិក្ខា)



ស្តាប់សំឡេង

 

ព្រះពុទ្ធសាសនា គឺជាសាសនានៃបញ្ញា សាសនានៃការត្រាស់ដឹងនូវសច្ចធម៌ ដែលជាសភាវពិត ក្នុងសង្គមលោក មិនតែប៉ណ្ណោះព្រះពុទ្ធសាសនានៅបាន​បង្រៀនឲ្យមនុស្សចេះអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសាររហូតទៅ​ដល់សង្គមជាតិ​ទៀតផង។ ព្រះធម៌ដែលព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែង មានជាអាទិ៍ក្នុងទីនេះគឺ ត្រៃសិក្សា ។

ត្រៃសិក្ខា គឺជាវិធីសាស្ត្រអប់រំ​ក្នុងវិស័យសិក្សា​រៀនសូត្រ ថ្នាក់មូលដ្ឋាន​ក្នុងការអភិវឌ្ឍន៍ខ្លួនឯង​សង្គមជាតិនិងសង្គមសាសនា រាប់តាំងពីថ្នាក់ទៀប​បំផុតដល់ថ្នាក់ខ្ពង់ខ្ពស់បំផុត ដែលហៅថា​ពុទ្ធិបញ្ញា​ឬការយល់ច្បាស់នូវ​សច្ចធម៌ទាំងពួង ទៅតាមសេចក្ដីពិត។ 

ព្រះពុទ្ធជាម្ចាស់ទ្រង់បានសម្ដែងនូវលំដាប់ថ្នាក់នៃការសិក្សាមាន ៣ប្រការគឺៈ

១.សីលសិក្ខា បានដល់ការសិក្សាអំពីសីលធម៌ អប់រំចរិយាមារយាទដែល​ជាលំដាប់​ថ្នាក់ដំបូង
២.ចិត្តសិក្ខា បានដល់ការសិក្សាអំពីចិត្ត អប់រំចិត្តគំនិតឲ្យមានសតិ​សម្បជញ្ញៈ​ទុកជាជំហាន​កណ្ដាល
៣.បញ្ញាសិក្ខា បានដល់ការសិក្សាជាន់ខ្ពស់ ដែលបុគ្គលអាចសម្រេចបាន​នូវពុទ្ធិភាវៈគឺ​ការយល់ច្បាស់នូវសច្ចធម៌​តាមគន្លងនៃសេចក្ដីពិតនោះឯង
 


សីលសិក្ខា មានន័យត្រូវសិក្សាចាប់តាំងពីចំណុចសូន្យឡើងទៅ​ដល់​អរិយ​សីល ដែលមានសណ្ដាប់ធ្នាប់ចរិយា ថ្លៃថ្នូរបំផុតក្នុងលោកគឺ ចាប់សិក្សា ហាត់​ចរិយា មារយាទឲ្យមានសណ្ដាប់ធ្នាប់តាំងពីនៅជាទារកទារិកា ទើបរៀន​និយាយ​​​ស្ដីមិន​ទាន់ច្បាស់ មាតាបិតាបានឲ្យសិក្សា​ពីសណ្ដាប់ធ្នាប់​ក្នុងគ្រួសារ មានឲ្យរៀនឆ្លើយបាទចាស ឲ្យចេះគោរពចាស់ព្រឹទ្ធាចារ្យជាដើម ដល់​ធំ​ទៅ​សាលារៀន គ្រូបង្រៀនឲ្យចេះដឹង​គោរពច្បាប់សាល ច្បាប់រដ្ឋ និងច្បាប់​សាសនា​​ឲ្យ​បានចេះដឹងអំពីសីលធម៌ និងចរិយាធម៌ តាមសម័យ​លោកនិយម គឺឲ្យមានពាក្យសម្ដី ការងារ និងការចិញ្ចឹមជីវិតថ្លៃថ្នូរ ។ ការសិក្សាត្រឹមប៉ុណ្ណេះ មិនទាន់មានចរិយាមារយាទថ្លៃថ្នូរពិតប្រាកដ ដែលអាចទទួលនូវសេចក្ដីសុខស្ងប់ និងបរមសុខនោះទេ ។

ចិត្តសិក្ខា ក៏មានន័យត្រូវសិក្សាចាប់​តាំងពីចំណុចសូន្យឡើង​ទៅដល់​លោកុត្តរ​​ចិត្ត ដែលមានឯកភាពវិសេសក្រៃលែង ខ្ពស់​បំផុតដែរគឺចាប់​សិក្សា​ហាត់ចិត្ត​គំនិត​ស្មារតី​ឲ្យនឹង​ល្អល្អះ បង់នូវភាពរវើរវាយរាត់រាយសាវ៉ា ចាប់​តាំង​ពី​កុមារា​កុមារីទៅ ។ មេរៀនទាំងឡាយ​ដែលគ្រូដាក់ឲ្យសិក្សា និងពេល​ដែ​ល​​គ្រូកំពុង​ពន្យល់ សុទ្ធតែជាវិធីសិក្សាហាត់ចិត្តសតិ​ស្មារតីឲ្យនឹង ឲ្យមាន​ឯកភាព​ទាំង​អស់​ គឺពេលកំពុងទន្ទេញមេរៀន ពេលកំពុង​ស្ដាប់គ្រូ​ពន្យល់​នោះ ​ជាការ​ហាត់ទាក់ចងចិត្ត​សតិស្មារតីឲ្យ​នៅនឹង​ក្នុង​អារម្មណ៍​តែមួយ​ដែល​ហៅថា ភាវនា ថា សមាធិ ។ អ្នកបរយានយន្ត និងអ្នកធ្វើកិច្ចការផ្សេងៗ មាន​អ្នកកីឡាជាដើម បើមិនហាត់ចិត្តសតិស្មារតីឲ្យនឹងល្អជាសមាធិទេ នឹងមាន​កំហុស ​មានគ្រោះថ្នាក់មិនខាន ។​ការសិក្សា​ហាត់ចិត្តសតិ​ស្មារតីឲ្យនៅ​នឹងជា​សមាធិ​សាមញ្ញត្រឹមប៉ុណ្ណោះ មិនអាចកម្ចាត់បង់​នូវ​គ្រោះថ្នាក់ៗធំ​ៗមានការ​កើតស្លាប់​ជាដើមបានឡើយ ត្រូវសិក្សាបង្កើតថ្នាក់ឲ្យ​ដល់កម្រិត​ចិត្ត​សិក្ខា បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យាត្រង់ទី៦ ទី៧ និងទី៨ គឺ សម្មាវាយាម សម្មាសតិ សម្មាសមាធិ ជាច្រើនឆ្នាំទៀត ដរាបដល់ចិត្តមានឯកភាព​ប្រសើរវិសេសជា​លោកុត្តរចិត្ត ។

បញ្ញាសិក្ខា ក៏មានន័យត្រូវសិក្សា​ចាប់តាំងពីចំណុចសូន្យ​ឡើងទៅ​ដល់លោកុត្តរ​បញ្ញាដែរ គឺចាប់សិក្សាបណ្ដុះបញ្ញាតាំងពីរៀន នមោ... មួយពីរ... អេប៊ី... វ៉ាន់ធូ... ។ លោកក្នុងសង្គមជាតិ និងក្នុងគ្រួសារមាន ៤ គឺ ៖

1. ការជួយគ្នាទៅវិញទៅមកដោយគ្រឿងឧបភោគបរិភោគ គឺការផ្ដល់ជំនួយឈ្មោះថាមូល
2. ការនិយាយពាក្យល្អ ពាក្យពិតដែលនាំឲ្យកើតការពេញចិត្ត កើតផលប្រយោជន៍ដល់អ្នកស្ដាប់ បានដល់​ពាក្យសម្ដីដែល​និយាយផ្ទាល់ ឬនិយាយផ្សាយតាមសៀវភៅ តាមវិទ្យុ តាមទស្សនាវដ្ដី និងតាមសារព័ត៌មានឈ្មោះថា មូល ។
3. ការជួយគាំទ្រប្រយោជន៍គ្នា ដោយកាយវាចា ឬដោយការផ្សាយតាមសៀវភៅ តាមវិទ្យុតាមទស្សនាវដ្ដី និងតាមសារព័ត៌មានឈ្មោះថា អត្តចរិយា ។
4. ការតាំងខ្លួនស្មើៗជាអព្យាក្រឹត និយមមិត្តភាព​ចំពោះ​មនុស្ស​ជាតិ មិនប្រកាន់ឋានៈ បក្សពួក ពណ៌សម្បុរ នយោបាយ ឈ្មោះ​ថា សមានក្តតា ។
 


ធម៌ទាំង៤នេះឯងជាប្រភព និងគ្រឹះសម្រាប់បណ្ដុះបណ្ដាល និងទ្រទ្រង់​នូវនយោបាយ​ក្នុងប្រទេស ក្រៅប្រទេស ឲ្យមានភាពល្អប្រសើរ និងជា​ប្រភពជាគ្រឹះសម្រាប់ពង្រីក​សម្រាប់ទ្រទ្រង់​នូវសង្គម​ឲ្យមានការ​រួបរួម​គ្នាជា​ធ្លុង​មួយ ។

ឯសង្គមកិច្ច ដូចជា ការជួយ​ទំនុកបម្រុងមនុស្សអនាថា កំសត់ទុគ៌ត ការ​ជីក​អណ្ដូង ជីកស្រះ លើកទំនប់ ជួយដល់កសិករ ការសង់មន្ទីរពេទ្យ សម្រាប់​ព្យាបាលអ្នកជំងឺ ការសង់សាលារៀន​សម្រាប់បណ្ដុះ​ចំណេះ​វិជ្ជា​កុមារ និង​យុវជន ការបង្កើត​ក្រុម​កាកបាទក្រហម និងការបង្កើតអង្គការ​សង្គ្រោះ​ដទៃ​ៗ​​ទៀតជាច្រើនក្នុងពិភពលោក សុទ្ធតែបានកើតមក និងគង់វង្ស​នៅបាន​ដោយ​សង្គហធម៌ទាំង៤នេះឯង ។

ការនាំយកទ្រឹស្ដីពុទ្ធសាសនាមកវែកញែកបន្តិចនេះ គ្រាន់តែបញ្ជាក់ឲ្យ​ឃើញថា ពុទ្ធសាសនា​ជាទ្រឹស្ដីលោក ចែងតែអំពីគោលការណ៍លោក ដែល​ត្រូវ​ប្រព្រឹត្ត​ធ្វើយ៉ាងណាឲ្យបានស្រប​តាម​សភាវៈពិត​របស់ពិភពលោក ដើម្បី​បាន​ចម្រើនរុងរឿង បានសុខស្ងប់ និងបានបរមសុខជាអមតៈ​តែប៉ុណ្ណោះ មិនមែន​ជា​មន្តអាគម​គាថាអាថ៌កំបាំងសម្រាប់ជប់ប្រស់​ឲ្យកើតជានេះជានោះ​ប្រាស​ចាកហេតុផល ឬសម្រាប់ដឹកនាំមនុស្សឲ្យ​មានជំនឿផ្ដេសផ្ដាសដូច​សាសនា​ដទៃឡើយ ។

ប្រភព
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦៧៤ ដង)
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ២០,២៥៦ ដង)
គិត​អ្វី​ឲ្យ​វែង​កុំ​បែង​ខ្លី
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៨៣៨ ដង)
កូន​មាន​ជម្ងឺ​ត្រូវ​ខំព្យាបាល
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,០៩៥ ដង)
ការ​សង្គ្រោះ​ភ​រិ​យា ឬ​ស្វា​មី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.64
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿