ថ្ងៃ សុក្រ ទី ៣១ ខែ មីនា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១,៤៨១
ថ្ងៃម្សិលមិញ ២៧,៩៨៤
ខែនេះ ១,២២៧,៩៦១
សរុប ៣៩,៩៧៤,០០៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កញ្ញា ឆ្នាំ២០១៦ (អាន: ២៤៩៧០ ដង)

រឿងបល្លង្កអណ្តែត



ស្តាប់សំឡេង
 
រឿងបល្លង្កអណ្តែត
( ចាក វិ. ខុ. )
( សទ្ធាជាពូជ នៃសិរីក្នុងលោក )

 
ក្នុងពុទ្ធកាល​ ព្រះមហា​មោគ្គល្លានត្ថេរ​ បាននិមន្ត​ទៅស្ថាន​ត្រៃត្រឹង្ស​ទេវ​លោក ​ ​បានឃើញ​ពួក​ទេវតា​ទាំង​ឡាយ​ កំពុងនាំ​គ្នា​លេង​មហោ​ស្រប​ក្នុង​នន្ទវន​ឳទ្យាន ​មួយស្របក​ស្រាប់តែ​ឃើញ​បល្លង្កមាស​កំពស់ ​១ ​យោជន៍​ អណ្តែត​ព្ធ​ដ៏អាកាស ​មាន​ល្បឿន​លឿន​ច្រៀវច្រៃ​ សំដៅចុះ​មក​ក្នុង​នន្ទវ​ន​ឳទ្យាន ​។ ​

បល្លង្កនោះសណ្ឋាន​ជាបុស្បុក​ មាន​ស្រី​ទេពអប្សរ​មួយពាន់​ អង្គុយ​ចោម​រោម​នាងធីតា​ម្នាក់​លើ​បល្លង្កនោះ ​។ ​នាងធីតា​ជាម្ចាស់​បល្លង្កអណ្តែត​នោះ​ មាន​រូបឆោម​ល្អស្រស់​ប្រិមប្រិយ​ មានពន្លឺ​ចេញ​អំពី​កាយ​ដូចជា​ព្រះចន្ទ្រ​ពេញ​វង់​ នាង​ទ្រទ្រង់នូវ​គ្រឿង​អលង្ការ​ទម្ងន់ ​៦០ រទេះ​បាន​ឃើញ​ព្រះមោគ្គលាន​ហើយ​ នាងមាន​សេចក្តីជ្រះ​ថ្លារីករាយ​ឥត​ឧបមា​  បាននាំ​ស្រី​ទេព​អប្សរជាបរិវារ​ទាំង​មួយ​ពាន់​ ចុះពី​បល្លង្ក​ទៅ​ថ្វាយ​បង្គំ​នមស្សការ​ព្រះ​មោគ្គ​ល្លានត្ថេរ​។

​ព្រះមោគ្គល្លានត្ថេរមានថេរដីការ​សួរ​ថា ម្នាលនាង​ទេពធីតា​ អ្នកមាន​កាយ​រុងរឿង​ដូចជាព្រះចន្ទ្រពេញ​វង់ ទ្រទ្រង់នូវ​គ្រឿងអលង្ការ​ទិព្វ​​ទម្ងន់ ៦០ រទេះ មានកេ​សា​ព័ទ្ធព័ន្ធ​ប្រទាក់​ឆ្វាក់ដោយភួងផ្កា ​កាល​ពីជាតិ​មុន​ នាង​បាន​ធ្វើបុណ្យ​ដូចម្តេច ​? ។ ​

នាងទេពធីតា ថ្លែងរៀបរាប់​ប្រវត្តិ​របស់​នាង​ ប្រាប់ដល់​មហា​មោគ្គល្លាន​ត្ថេរ​ថា ​បពិត្រលោកម្ចាស់ដ៏​ចំរើន​ កាលព្រះសម្ពុទ្ធ​បរមគ្រូគង់​នៅវត្តជេតពន​សម័យ​នោះ​មានភិក្ខុ​មួយរូប​ ជាអ្នក​រក្សា​ធុតង្គ​ បាននិមន្ត​ចូល​ទៅបិណ្ឌ​បាត​ក្នុង​ក្រុង​សាវត្ថី ។

កាលនោះខ្ញុំ​ព្រះករុណា​កើតជាធីតា​ក្នុងត្រកូល​មួយ​ នៅ​ក្នុង​ក្រុងសាវត្ថី​នោះដែរ​ ​បានឃើញ​ភិក្ខុនោះ​កំពុង​និមន្ត​បិ​ណ្ឌបាត​ ក៏មាន​ចិត្ត​ត្រេកអរ​ឥត​ឧបមា ​បាននិមន្តលោក​ចូល​ទៅក្នុង​គេហដ្ឋាន​ ហើយ​ចាត់​ចែង​រៀប​គ្រែតូច​មួយជាអាសនៈ  ​បានយកសំពត់​ក​ម្ពល​ពណ៌លឿង​ ទៅក្រាល​លើ​គ្រែ​នោះ​ជា​គ្រឿងលំអរ​​ លុះក្រាល​ហើយ និមន្តភិក្ខុនោះ​ឳ្យគង់​ខ្ញុំព្រះករុណា​ក៏ម្នី​ម្នា​ទៅ​ចាត់ចែងភោជនាហារ  យក​ទៅប្រគេន​លោកឆាន់ ​ហើយ​​បានកាន់​ផ្លឹត​ចូល​ទៅ​អង្គុយបក់ប្រគេន​លោក​ទៀត ​លុះភិក្ខុ​នោះឆាន់​ហើយ​ សំដែង​នូវ​ភត្តានុមោទនា​ចប់ ​ក៏និមន្ត​ទៅវត្ត​ជេតពន​ទៅ  ។​

ខ្ញុំព្រះករុណាបាន​រំពឹងពិចារណា​នូវទានដែល​បានធ្វើ​ហើយ​ សទ្ធាគឺ​សេចក្តី​ជ្រះថ្លា ​ក៏កាន់តែ​កើតឡើងជា​ភិយ្យោភាព​ ខ្ញុំព្រះករុណា​ជ្រះថ្លា​ខ្លាំងពេក​ បាន​យកគ្រែ​ដែលរៀប​តាក់តែង​ដោយសំពត់​កម្ពល​នោះ​ ទៅតាម​ប្រគេន​លោក​ដល់វត្ត​ទៀត ​។ ​

ក្នុងកាលជាខាងក្រោយ​មក ខ្ញុំ​ព្រះករុណា​អ​ស់អាយុ​ ក៏​បាន​ម​ក​កើតក្នុង​វិមាន​​មាស​កំពស់ ១២ ​យោជន៍​ មានស្រីទេព​អប្សរ​មួយ​ពាន់​ជា​បរិវារ ​មាន​បល្លង្កមាស​មួយកំពស់ ​១ យោជន៍​ កើតឡើងក្នុង​វិមាន​នោះ​សំរាប់​​ជា​យាន​របស់​ខ្ញុំព្រះករុណា​ បល្លង្ក​នោះមាន​សន្ទុះលឿន​ស្មើនឹងចិត្ត​ បើចិត្ត​របស់​ខ្ញុំព្រះករុណា​នឹក​ចង់ទៅទីណា​ ក៏អណ្តែត​ទៅដល់​ទីនោះមួយ​រំពេច ។ ព្រះមោគ្គល្លានបានស្តាប់របស់​នាងទេពធីតានោះ​ចប់​ហើយ ក៏និមន្ត​ហួស​ទៅ​កាន់ទីដ​ទៃ​ទៀតទៅ ​៕​


វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំ​និទានជាតកភាគ​១ របស់ព្រះបាឡាត់ឧត្តម​លិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្ត​លង្កា រាជធានីភ្នំពេញ ។ អព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណ​មិត្តខ្សាច់​ពោយនិង​លោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។

ដោយ៥០០០ឆ្នាំ



 
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៣ មករា ឆ្នាំ២០១៧ (អាន: ៤១៥០៥ ដង)
រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏
ផ្សាយ : ០១ តុលា ឆ្នាំ២០១៣ (អាន: ៩៩៥៨ ដង)
អ្នក​មាន​ប្រាជ្ញា​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្លាប់​សត្រូវ​ខ្លួន​បាន
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៦ (អាន: ១៦៤៧៤ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា
ផ្សាយ : ៣០ កញ្ញា ឆ្នាំ២០១៦ (អាន: ២៥៤៩៨ ដង)
គុណ​នៃ​ការ​ពិចារណា​នូវ​ព្រះ​ត្រៃ​លក្ខណ៍​ គឺ​អនិច្ចំ ទុក្ខំ អនត្តា
ផ្សាយ : ១១ មករា ឆ្នាំ២០១៧ (អាន: ៣៥២១៦ ដង)
និយាយ​ពាក្យ​ពិត គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវលោក

Top Best Ten Product Review

Top Best 10 Product Review
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro