ថ្ងៃ ច័ន្ទ ទី ២០ ខែ វិច្ឆិកា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៥,៧៦៣
Today
ថ្ងៃម្សិលមិញ ៨០,៥៣១
ខែនេះ ១,៣១៦,០៧២
សរុប ៥១,១០០,៧៦១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៧ តុលា ឆ្នាំ២០១៦ (អាន: ១៩២៥៦ ដង)

រឿង​​សាវ​ត្ថី​សេដ្ឋីបុត្រ



ស្តាប់សំឡេង
 
រឿង​​សាវ​ត្ថី​សេដ្ឋីបុត្រ
( ចាក ម. អ. )
( គុណ​នៃ​ការ​បំ​រើ​មាតា​ បិតា )

 
បាន​ឮថា​មាន​សេដ្ឋី​បុត្រ​ម្នាក់​ក្នុង​ក្រុង​សាវត្ថី បាន​ស្តាប់​ធម៌​​ទេសនា​របស់​ព្រះ​សម្មាសម្ពុទ្ធ មាន​សេចក្តី​ជ្រះ​ថ្លា សូម​បួស​ជា​ឧ​ប្ប​សម្បទា ។​លុះ​ឧ​ប​សម្ប​ទា​រួច​ហើយ គ្រាន់​តែ​រៀន​​ធម៌​ប្រាំឆ្នាំ​ ចំ​រើន​កម្មដ្ឋាន​ក្នុង​សំ​ណាក់​ឧ​ប​ជ្ឈាយ៍ ទើប​ចេញ​អំ​ពី​វត្ត​ជេតពន​ទៅ​កាន់​ស្រុក​ នៅ​ក្នុង​ព្រៃ​អាស្រ័យ​នឹង​ស្រុក​ទី​បំផុត​ដែន​នោះ​ ។

ឯ​មាតា​បិតា​របស់​ភិក្ខុ​នោះ​ តាំង​តែ​អំពី​កាល​ភិក្ខុ​នោះសូម​បួស​ទ្រព្យ​សម្បត្តិ​ក៏​ដល់​នូវ​ការ​អស់​រលីង​តាម​លំដាប់​ ដល់​នូវ​ភាព​នៃ​ខ្លូន​ដែល​ជន​ដទៃ​អាណិត​អាសូរ​ក្រៃ​ពេក ទើប​កាន់​យក​អម្បែង​ដើរ​សូម​ នៅ​អាស្រ័យ​នៃ​ជញ្ជាំង​ផ្ទះ​របស់​ជន​ដទៃ​ ។

លុះ​ចំ​ណេរ​ខាង​ក្រោយ​មក​ភិក្ខុ​នោះ​ឮ​ថា​ មាតា​បិតា​របស់​ខ្លួន​ដល់​នូវ​សេចក្តីទុគត៌​​ ហើយ​គិត​ថា​អញ​ព្យាយាម​នៅ​ក្នុង​ព្រៃ​អស់​ ១២​ឆ្នាំ មិន​ដល់​មគ្គផល​សោះ​អញ​ជា​មនុស្ស​អភ័​ព្វ ប្រ​យោជន៍​អ្វី​ដោយ​បព្វ​ជ្ជា​របស់​អញ បើ​សឹក​ទៅ​ជា​គ្រហស្ថ អញ​នឹង​ចិញ្ចឹម​ មាតា​​បិតា​ឲ្យ​នូវ​ទាន​មាន​ឋាន​សួគ៌​ ប្រ​ព្រឹត្ត​ទៅ​ខាង​មុខ ទើប​ចេញ​អំ​ពី​ព្រៃដល់​ក្រុង​សាវត្ថីចូល​ទៅ​កាន់ វត្តជេតពន​ដោយ​បំណង​ថា ក្នុង​ថ្ងៃ​នេះនឹង​បាន​ជួប​ព្រះ​សា​ស្តា​ស្តាប់​ធម៌​ទេសនា​ក្នុងថ្ងៃ​ស្អែក​ នឹង​បាន​ឃើញ​មាតា​បិតា​ពី​ព្រ​លឹម​ ។​

ក្នុង​ថ្ងៃ​នោះ ​ព្រះ​សាស្តា​ទ្រង់​ប្រ​មើល​នូវ​សត្វ​លោក​ក្នុង​កាល​ជា​ទី​កំ​ចាត់​បង់​នូវ​ទីងងឹត ឃើញ​ឧប​និស្ស័យ​នៃ​មគ្គ​ជា​ដំ​បូង​របស់​ភិក្ខុ​នោះ​ ព្រះ​អង្គ​ទ្រង់​ត្រាស់​សរសើរ​គុណ​ របស់មាតាបិតា​ ដោយ​មាតា​បិតា​បោសកសូត្រ ភិក្ខុ​នោះ​គិត​ថា អញ​នឹង​សឹក​​ទៅ​ជា​គ្រ​ហស្ថ​បំ​រើមាតា​បិតា ស្រាប់​តែ​ព្រះ​សាស្តា​ត្រាស់​ថា បព្វ​ជិត​ក៏​ឈ្មោះ​ថា​ជា​អ្នក​ធ្វើ​ឧប​ការៈ​ដល់​មាតា​បិតា​បាន ប្រ​សិន​បើ​អញ​មិន​ជួប​ព្រះ​សាសា្ត​ហើយ​លា​ចាក​បព្វ​ជ្ជា​មាន​សភាព​បែប​នេះ ឥ​ឡូវ​នេះ​អញ​ជា​បព្វ​ជិត​នឹង​បំរើ​មាតា​បិតា ។​

លុះ​ដល់​ព្រឹក​ឡើង​ភិក្ខុ​នោះចាប់​ស្លាក​ ដែល​គេ​ធ្វើ​ដោយ​បបរ​ដល់​ខ្លួន​ផង​ នឹង​ស្លាក​ដែល​គេ​ធ្វើ​ដោយ​បាយ​ដល់​ខ្លួន​ផង​ ចូល​ទៅ​ក្នុង​ស្រុក​យក​បបរ​និង​បាយ​ទៅ​ជូន​មាតា​បិតា​ និមន្ត​ទៅ​បិណ្ឌ​បាត្រ​ដោយ​ខ្លួន​ឯង​ ។ លុះ​ធ្វើ​ភត្ត​កិច្ច​រួច​ហើយ​ ធ្វើ​នូវ​ទី​សម្រាប់​នៅ​ដល់​មាតា​បិតាទៀត តាំង​អំ​ពី​ពេល​នោះ​ចេះ​តែបំរើ​មាតា​បិតា​មិន​ដែល​ដាច់ មិន​ត្រឹម​តែប៉ុ​ណ្ណោះ​ទេ​ភិក្ខុ​នោះជូន​នូវ​បក្ខិកភត្ត ដែល​ខ្លួន​បាន​ហើយ​ដល់​មាតា​បិតាទៀត ហើយ​និមន្ត​ទៅ​បិណ្ឌ​បាត្រ​ដោយ​ខ្លួនឯង​ទើប​បាន​ឆាន់​ មិន​ទាន់​មិន​ឆាន់​ ថ្ងៃ​ដែល​ភិក្ខុ​នោះ​បាន​ចង្ហាន់​តិច​ណាស់​ ថ្ងៃ​ដែល​មិន​បាន​មាន​ច្រើន  ភិក្ខុ​នោះ​បាន​​សំពត់​សម្រាប់​ចាំ​វស្សា​ក៏​ដោយ​ វត្ថុ​តិច​តូច​ដ៏​ទៃ​ក៏​ដោយ​​ក៏​យក​ទៅ​ជួន​មាតា​បិតា ទាំង​អស់​ហើយ​ដេរ​​កំណាត់​សំពត់​ចាស់ៗ ដែល​មាតាបិតា​ប្រើ​ហើយ យក​មក​ប្រើ​ប្រាស់​ខ្លួន​ឯង​ ។


ភិក្ខុ​នោះ​ដែល​អាពាធ​កើត​អំពី​ការ​ បំរើ​មាតា​បិតា​បៀត​បៀន​ ហើយ​យ៉ាង​ណា​ ក៏​ទៅ​ជា​ស្គម​មាន​កំឡាំង​ខ្សោយ ។​ ភិក្ខុ​ទាំង​ឡាយ​ឃើញ​ភិក្ខុ​អ្នក​បំ​រើ​មាតា​បិតា​ នោះទើប​សួរ​ដឹង​ហេតុ​សព្វ​គ្រប់​ បែរ​ជា​តិះ​ដៀល​ភិក្ខុ​នោះ​វិញ ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​សាស្តា ៗ ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយ​ឲ្យ​ហៅ​ភិក្ខុ​អ្នក​បំ​រើ​មាតា​បិតា​នោះ​មក​ ទ្រង់​ជ្រាប​ហើយ​ក៏​ចង់​ឲ្យ​ភិក្ខុនោះ​ជ្រាប​សេចក្តី​ថា ទ្រង់​ប្រ​ទាន​ពរ​សព្ទសា​ធុ​ការ​ប្រកាស​នូវ​បុព្វា​ចារ្យ​របស់​ខ្លួន​ ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ភិក្ខុ​អ្នក​ឯង​បំរើ​ជន​ណា ? ជន​នោះ​ត្រូវ​ជា​អ្វី​និង​អ្នក ? ភិក្ខុ​នោះ​ក្រាប​បង្គំ​ទូល​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏ចំរើន ជន​នោះ​ជា​មាតា​បិតា​របស់​ខ្ញុំ​ព្រះ​អង្គ ។

ក្នុង​ពេល​នោះ​ព្រះ​សាស្តា​ទ្រង់​ប្រ​ទាន​សព្ទ​សាធុការ​អស់​វារៈ​ ៣ដងដល់​ភិក្ខុនោះ  សា​ធុ​ សាធុ សាធុ ទ្រង់​ត្រាស់​ថា​អ្នក​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដែល​តថាគត​ដើរ​ហើយ​ តថាគត​ប្រ​ព្រឹត្ត​នូវ​បុព្វា​ចារ្យ​ចិញ្ចឹម​មាតា​បិតា​​ ទើប​ទ្រង់​សំដែង​សុវណ្ណ​សាមជាតក ក្នុង​មហា​និបាត​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឈ្មោះ​ថា​ការ​ចិញ្ចឹម​មាតា​បិតា ជា​វង្ស​នៃ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ទើប​ប្រកាស​នូវ​សច្ចៈ​ទាំង​ឡាយ ។​
លុះដល់​ទី​បំផុត​នៃ​សច្ច​ភិក្ខុ​នោះ​ បាន​សម្រេច​សោតា​ ក្នុង​ពេល​នោះ​ទៅ ។​

(​ ព្រះ​មហា​ ង៉ោ​ អ៊ីវស៊ីន )​ វាយ​បញ្ចូល​អត្តបទនេះ​ដោយ​កញ្ញា ហេង សំ​ដា​ណែត ។ អត្តបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំ​និទាន​ជា​តក ។
ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២២ កក្តដា ឆ្នាំ២០១៧ (អាន: ៣៥២១៤ ដង)
គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ
ផ្សាយ : ២៨ សីហា ឆ្នាំ២០១៣ (អាន: ៨៨៩៨ ដង)
សេច​ក្តី​ជ្រះ​ថ្លា​ជា​មេ​បណ្តុះ​សម្បត្តិ​លោកិយ​និង​លោក​កុត្តរ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro