18
Sunday, 26 Mar B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 4,297
Today
Yesterday 245,571
This Month 4,873,496
Total ៣០៩,៨៦៧,០៨៨
Flag Counter
Online
ADVISE
images/articles/1993/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (54,190 Read)
សុខ​របស់​អ្នក​ជា​មា​តា​បិ​តា​ និង​កូន​ប្រុស​ស្រី មា​តា​បិ​តា​អាច​ទទួល​សុខ​ ពី​កូន​ប្រុ​ស​ស្រី​បាន​នោះ​ លុះ​តែ​បាន​សង្គ្រោះ​កូន​ដោយ​ធម៌ ៥ យ៉ាងគឺ ១. ត្រូវ​ហាម​ឃាត់កូន​កុំ​ឲ្យ​ធ្វើ​អំពើ​អាក្រក់​ឲ្យ​សោះ ត្រូវ​ខំ​បង្ហាត់​ ពត់ បង្វឹកកូន​តាំង​ពី​កូន​នៅ​តូច​ៗ ឲ្យ​មាន​សណ្តាប់​ធ្នាប់ល្អ ២. ត្រូវ​ដឹក​នាំ​កូន​ ឲ្យ​តាំង​នៅ​ក្នុង​សុច​រិត​ទាំង​ ១០ មាន​កាយ​សុច​រិត​ជា​ដើម ៣. ត្រូវ​ដឹក​នាំ​កូន​ប្រុស​ស្រី​ ឲ្យ​រៀន​តម្រិះ​វិជ្ជា​ ផ្លូវ​លោក​ផ្លូវ​ធម៌ ឲ្យ​បាន​ចេះ​ដឹង
images/articles/1994/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (52,701 Read)
យើង​ត្រូវ​ស៊ី​ពេល​វេលា ជី​វិត​ជា​អ្វី? ជីវិត​គឺ​ការ​ស៊ី-ការ​ផឹក ដោយ​ឆ្លង​កាត់​វិញ្ញាណ​ទ្វារ​ទាំង​អស់​របស់​យើង​ ។ ជីវិត​ត្រូវ​តែ​ថែរក្សា​ការ​ពារ​ឲ្យ​ផុត​ពីការ​ស៊ី​ ។ អ្វី​ស៊ី​យើង​? ពេល​វេលា! ។ អ្វី​ជា​ ពេល​វេលា? ពេលវេលា​គឺ​ការ​រស់​នៅ​ក្នុង​អតី​ត​ និង​អនា​គត ដោយ​ការឲ្យ​ចំណី​ ទៅ​លើ​មនោ​សញ្ចេត​នា​រម្មណ៍ ។ ជីវិត​សព្វ​សត្វ​ក្នុង​ពិ​ភព​លោក​នេះ​ អា​ច​និយាយ​បាន​ថា តាំង​នៅ​ក្នុង​ សេចក្តី​សុខ សូម្បី​តែ​មួយនា​ទី​ក៏​កម្រ​មាន​ ។
images/articles/1995/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (57,236 Read)
បម្រើ​មាតាបម្រើ​បិតា​ ទឹក​​ម​ហា​សមុទ្រ​ដ៏​​ធំ​ធេង​ មិន​ងាយ​អ្នក​ណា​អាច​វាស់​បាន​ឡើយ យ៉ាង​ណា​ទឹ​ក​ចិត្ត​ស្រឡាញ់​របស់​ឪពុក​ម្តាយ​មក​លើ​យើង​គ្រប់​គ្នា​ ក៏​មិន​អាច​ប៉ាន់​ប្រ​មាណ​បាន​ដែរ​ ដូច្នេះ​ យើង​ត្រូវ​តប​ស្នង​គុណ​គាត់​ដោយ​ការ​ទំនុក​បម្រុង​ឲ្យ​សម​នឹង​ទឹក​ចិត្ត​របស់​គាត់ ។ ១. មាតា​បិ​តា​ មាន​ន័យ​ដូច​ម្តេច​? -មាតា​ ប្រែ​ថា ស្រ្តី​អ្នក​រាប់​អាន​កូន ។ -​បិតា​ ប្រែ​ថា បុរស​អ្នក​រាប់​អាន​កូន​ ។ នេះ​ ប្រែ​តាម​ស័ព្ទ​ បាលី ។
images/articles/1996/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (22,356 Read)
ការ​សង្គ្រោះ​ភ​រិ​យា ឬ​ស្វា​មី ក.​ ស្វា​មី​មាន​តួ​នា​ទី​ចំពោះ​ភរិយា​ ៥​យ៉ាង​ - សមា​ន​តា លើក​តម្កើង​ឲ្យ​ពេញ​មុខ​ ពេញ​មាត់​ជា​ភ​រិយា​ - អវិមានៈ​ មិន​មើល​ងាយ​មើល​ថោក​ ជេរ​ប្រ​ទេច​ផ្តាសា​ ធ្វើ​បាប​ប្រ​ពន្ធ​ - អន​តិ​ចរិ​យា​ មិន​ប្រ​ព្រឹត្ត​កន្លង​ចិត្ត​ភ​រិយា​ មាន​ស្រី​ក្រៅ​ដទៃ - ​ឥ​ស្ស​រិ​យ​វោ​សគ្គៈ​ ប្រ​គល់​ភាព​ជា​ឥ​ស្ស​រៈ​ ជា​ធំ​ក្នុង​ការ​ចាត់​ចែង​ការ​ងារ​ក្នុង​ផ្ទះ -​ អលង្កា​រុ​ប្ប​​ទានៈ​ ឲ្យ​គ្រឿង​អលង្ការ​ តែង​ខ្លួន​ដល់​ភ​រិយា​ ភ​រិយា​ជា​ជីវិត​មួយ​ចំណែក
images/articles/1997/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (18,555 Read)
ការ​គ្រប់​គ្រង​ចក្រ​វា​ឡ នៅ​បឋម​កប្ប​ ទេ​វ​បុត្រ​ និង​ទេ​វ​ធី​តា ទាំង​ឡាយ​បាន​បើក​មហា​សន្និ​បាត​មួយ​ ដើម្បី​បោះ​ឆ្នោត​ជ្រើ​ស​រើស​ រក​អ្នក​ដែល​មាន​សមត្ថ​ភាព​សម​រម្យ​គ្រប់​គ្រាន់​ ដើម្បី​គ្រប់​គ្រង​ចក្រ​វាឡ​ ។ បេក្ខ​ជន​ដំបូង​ គឺ​ព្រះ​អគ្គី​ទេ​វ​បុត្រ​ " ទេ​វ​តា​ខាង​ភ្លើង " ។ ព្រះ​អង្គ​មាន​បន្ទូល​ថា ខ្ញុំ​ ជា​អ្នក​មាន​អនុ​ភាព​ខ្លាំង​បំ​ផុត ដូច្នេះ​ ខ្ញុំ​មាន​អ​នុ​ភាព​ខ្លាំ​ង​បំ​ផុត​ ដូច្នេះ​ខ្ញុំ​មាន​សមត្ថ​ភាព​ អា​ច​គ្រប់​គ្រង​ចក្រ​វា​ឡ​នេះ​បាន
images/articles/2002/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (9,489 Read)
គេ​តែង​និយាយ​ថា " ពេលវេលា គឺ​ជា​មាសប្រាក់ " តាម​ពិត ពាក្យ​និយាយ​នេះ មិន​ទាន់​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ ព្រោះ​ថា​មាស​ប្រាក់​ដែល​បាត់​បង់​ទៅ ជួន​កាល​អាច​រក​មក​វិញ​បាន តែ​ពេល​វេលា​ដែល​កន្លង​ទៅ មិន​អាច​ត្រឡប់​មកវិញ​បាន​ទេ ។ដូច្នេះ តម្លៃ​នៃ​ពេល​វេលា មិន​អាច​រក​របស់​ខាង​ក្រៅ​ខ្លួន​ណា​មួយ​មក​វាស់​វែង​បាន​ឡើយ។ បើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ មាន​តែ​ជីវិត​ប៉ុណ្ណោះដែល​អាច​វាស់​វែង​ទៅ​នឹង​ពេល​វេលា​បាន ព្រោះ​ថា ជីវិត​ក៏​ជា​របស់​ដែលបាត់​បង់​ហើយ មិន​អាច​ត្រឡប់​មក​វិញ​បាន​ដូច​ជា​ពេល​វេលា​ដែរ។ តាម​ន័យ​នៃ​បរមត្ថធម៌ ពេល​វេលា​ជារបស់​ដែល​មិន​មាន​ដោយ​សភាវៈ ត្រឹម​ត្រូវ​ជា​ការ​បញ្ញត្តិ និង​កំណត់​ចំណាំ​ឲ្យ​ដឹង​គ្នា​តែ​ប៉ុណ្ណោះ ឯ​របស់​ដែល​មាន​ពិត គឺ​ការ​កើត​និង​ការ​រលត់​ទៅ​នៃ​តួជីវិត​នេះ​ឯង បើ​មិន​មាន​ការ​កើត​ឡើង និង​ការ​រលត់​ទៅ​នៃ​តួជីវិត​នេះទេ ក៏​មិន​មាន​ការ​បញ្ញត្តិ​ឬ​កំណត់​ចំណាំ​ពេល​វេលា​សម្រាប់​ហៅ​ដែរ ។ ពេល​វេលា​កន្លង​ទៅ​មួយ​ថ្ងៃ ជីវិត​ក៏​ត្រូវ​បាត់​បង់​អស់​មួយ​ថ្ងៃ ពេល​វេលា​កន្លង​ទៅ​មួយ​ខែ ជីវិត​ក៏​ត្រូវ​បាត់​បង់អស់​មួយ​ខែ ពេល​វេលា​កន្លង​ទៅ​មួយ​ឆ្នាំ ជីវិត​ក៏​ត្រូវ​បាត់​បង់​អស់​មួយ​ឆ្នាំ ពេល​វេលា​កន្លង​ទៅ​ច្រើន​ប៉ុណ្ណា ជីវិត​ក៏ត្រូវ​បាត់​បង់​ទៅ​ច្រើន​ប៉ុណ្ណោះ ព្រោះហេតុ​ដូច្នោះ មិន​គួរ​ទុក​ដាក់​ពេល​វេលា​ស្មើ​ត្រឹម​តែ​មាស​ប្រាក់​ឡើយ ។ យើង​អាច​និយាយ​បាន​ថា ពេលវេលា គឺ​ជា​អាយុជីវិត, ដូច្នេះទើប​ពេលវេលា​មាន​តម្លៃ​សម្រាប់​បំពេញ​កិច្ចការ​ផ្សេង​ៗ​ទៀត ក្រៅ​ពី​ការ​រក​មាស​ប្រាក់ ព្រោះ​ជីវិត​នេះ​មិន​មែន​អស់​នូវ​ទុក្ខកង្វល់ ដោយ​គ្រាន់​តែ​មាន​មាស​ប្រាក់​សោះ​ឡើយ ប្រសិន​បើ​មាស​ប្រាក់ ពិត​ជា​អាច​ដោះ​ស្រាយ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង​បាន​មែន ម្ល៉េះ​សមពួក​អ្នក​មានទ្រព្យ​ច្រើន​លែង​ចេះ​ឈ្លោះ​ទាល់​ទែង​គ្នា សម្លាប់​គ្នា និង​ការ​ធ្វើ​អត្តឃាត​ទៅ​ហើយ ។ ក្នុង​សង្គម ធ្លាប់​បាន​ឮ​ថា មនុស្ស​ជាច្រើន ពេល​ដែល​គេ​បបួល​ឲ្យ​ស្ដាប់​ធម៌ ឬ​សិក្សា​ព្រះធម៌ តែង​តែឆ្លើយ​ថា " ចង់​ដែរ តែ​មិន​មាន​ពេល ព្រោះ​ជាប់​ការងារ " នេះ​គ្រាន់​តែ​ជា​ពាក្យ​ដោះ​សា​ប៉ុណ្ណោះ។សួរ​ថា បើ​ពិត​ជា​រវល់​មែន ហេតុ​អ្វី​ក៏​មាន​ពេល​កម្សាន្ត​ច្រើន​ម្លេះ? ដូច​ជា ពេល​ដើរ​លេង ពេល​ជប់លៀង ពេល​ស្ដាប់​ចម្រៀង ពេល​និយាយដើម​គេ ពេល​មើល​ទូរទស្សន៍​ជាដើម ។ ដូច្នេះ ការ​ឆ្លើយ​ថា " ដែល​ខ្ញុំ​ស្ដាប់ ឬ​សិក្សា​ធម៌ មិន​បាន​ព្រោះ​តែ​ខំរវល់​ពេល " នេះ គឺ​ជា​ចម្លើយ​មិន​សមហេតុ​ផល​ទេ ចម្លើយ​ដែល​ត្រូវ​គួរ​ឆ្លើយថា " ការ​ដែល​ខ្ញុំ​ស្ដាប់ ឬ សិក្សា​ធម៌​មិន​បាន ព្រោះ​តែ​ខ្ញុំ​មិន​មាន​សទ្ធា " នេះ​ទើប​សម​ហេតុ​ផល ព្រោះ​ថាកាល​មាន​សទ្ធា​ហើយ ពិត​ជា​អាច​ឆ្លៀត​ពេល​បាន​គ្រប់ៗ​គ្នា​ទាំង​អស់ បើ​ទុក​ជា​មិន​អាច​ទៅ​ស្ដាប់ ឬ​សិក្សា​ផ្ទាល់​អំពី​ព្រះធម្មកថិក ក៏​អាច​ឆ្លៀត​ស្ដាប់​តាម​វិទ្យុ ឬ​កាសែត ឬ​ក៏​អាច​សៀវភៅ​ធម៌​នៅ​តាម​ផ្តះ​បាន​ខ្លះ​មិន​ខាន ។ អ្នក​ខ្លះ​ទៀត មិន​មែន​ថា​គេ​មិន​ចង់​ស្ដាប់ មិន​ចង់​សិក្សា​ទេ តែ​គេ​មាន​គំនិត​ជា​ទុទិដ្ឋិនិយម​ថា ពេល​ដែល​នៅ​វ័យ​ក្មេង គេ​មិន​ទាន់​ត្រូវ​ការ​ធម៌​ទេ ព្រោះ​ត្រូវ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត ដល់​ពេល​ចាស់ គេ​មុខ​ជា​នឹង​ចូល​ទៅ​រកធម៌​មិន​ខាន ការ​និយាយ​បែប​នេះ​ហាក់​ដូច​ជា​ច្បាស់​ក្នុង​ចិត្ត​ថា គេ​មិន​ស្លាប់​ពី​ក្មេង​ឡើយ ។ សូម​ផ្ដាំ​មនុស្ស​គ្រប់​ជំនាន់​ថា យើង​អាច​ដាក់​កាល​វិភាគ​សម្រាប់​ធ្វើ​ការងារ​ផ្សេងៗ​បាន តែ​មិន​អាច​ដាក់​កាល​វិភាគ​សម្រាប់​ស្លាប់​បាន​ទេ បើ​ទុក​ជា​ចង់​ដាក់ ក៏​ដាក់មិន​ត្រូវ​ដែរ វៀរ​លែង​តែ​មនុស្ស​ធ្វើ​អត្តឃាត ដោយ​សេចក្ដី​ថា ទោះ​បីជា​យើង​រវល់​រហូត​គ្មាន​ពេល​ចូល​បង្គន់​ក៏​ដោយ តែ​មិន​អាច​រវល់​រហូត​ដល់​គ្មាន​ថ្ងៃ​ស្លាប់​នោះ​ទេ ។ អ្នក​ណា​ទុក​ពេល​វេលា​ស្មើនឹង​មាស​ប្រាក់ អ្នក​នោះ​ឈ្មោះ​ថា ទុក​ជីវិត​ខ្លួន​ឯង​ស្មើ​នឹង​មាស​ប្រាក់ ហើយ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​មាស​ប្រាក់​រហូត ។តាម​ពិត​ ជីវិត​នេះ​ថ្លៃ​ណាស់ មិន​មែន​មាន​តម្លៃ​ស្មើ​តែ​នឹង​មាស​ប្រាក់​ឡើយ ព្រោះ​ថា បើ​ទុក​ជា​មាន​នរណា​ម្នាក់​យក​លុយ​ច្រើន​ប៉ុណ្ណា​ក៏​មក​ទិញ​ជីវិត​យើង ៗ ពិត​ជា​មិន​ព្រម​លក់​ជា​ដាច់​ខាត។ ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត ដោយ​៥០០០​ឆ្នាំ
images/articles/2003/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (12,867 Read)
ជរាធម្មោម្ហិ ជរំ អនតីតោ អាត្មាអញ​តែង​មាន​ការ​ចាស់​ជរា​ជា​ធម្មតា មិន​អាច​កន្លង​នូវ​ការ​ចាស់ជរា​បាន​ឡើយ។ អ្នក​វិទ្យាសាស្ត្រ​ក្នុង​ពិភពលោក គេ​បាន​នឹង​កំពុង​ស្វះស្វែង​រក​វិធី​កែ​រូប​សម្ផស្ស ធ្វើយ៉ាង​ណា​ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា នៅ​ស្អាត​ ក្មេង​ជាង​វ័យ ដើម្បី​ប្រមូល​យក​លុយ​អំពី​មនុស្ស​ដែល​មិន​ចង់​ចាស់​រាប់រយលាន​នាក់។ អ្នក​ដែល​មិន​ចង់​ចាស់​អស់​ទាំង​នោះ ប្រសិន​បើ​មិនបាន​ស្លាប់​ពី​ក្មេង​ទេ
images/articles/2004/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (25,740 Read)
ព្យាធិធម្មោម្ហិ ព្យាធឹ អនតីតោ អាត្មា​អញ​តែង​មាន​ព្យាធិ គឺ​ជម្ងឺ​តម្កាត់​ជា​ធម្មតា មិន​អាច​កន្លង​នូវ​ព្យាធិគឺ ជម្ងឺតម្កាត់​បាន​ឡើយ។ ព្យាធិ គឺ​ជម្ងឺ​តម្កាត់​ផ្សេងៗ ក៏​គឺ​ជា​របស់​ធម្មតា​ដែល​តែង​កើត​មាន​ក្នុង​រូប​កាយរបស់​សត្វ​លោក​គ្រប់ៗ​គ្នា ដែល​ថាសត្វ​លោក​ណា​ម្នាក់ មិន​មាន​ជម្ងឺ​តម្កាត់​នោះ​មិន​មាន​សោះ​ឡើយ គ្រាន់​តែ​ប្លែក​គ្នា​ត្រង់​ថា ឈឺ​តិច​ឬ​ច្រើន​ប៉ុណ្ណោះ។ ការងារ​គ្រប់​យ៉ាង​ទាំង​អស់ មាន​តែ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ
images/articles/2005/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (72,579 Read)
អនិមិត្តតោ (ជីវិត​មិន​មាន​និមិត្ត) បទ​ថា អនិមិត្តតោ គឺ​មិន​មាន​ការ​កំណត់ អធិប្បាយ​ថា ព្រោះ​មិន​មាន​ព្រំដែន។ ពិត​ហើយ ធម៌ ៥ ប្រការ គឺជីវិត ព្យាធិ កាល ទីកន្លែង ដាក់​ចុះ​សាកសព និងគតិ របស់​សត្វ​ទាំង​ឡាយ​ក្នុង​ជីវលោកមិន​មាន​និមិត្ត ដឹង​មិន​បាន។ ក្នុង​ធម៌ ៥ ប្រការ​នោះ ជីវិត ឈ្មោះ​ថា មិន​មាន​និមិត្ត​ព្រោះ​មិន​មាន​ការ​កំណត់​ថា នឹង​រស់​នៅ​ត្រឹម​ប៉ុណ្ណេះ មិន​រស់​នៅ​បន្ទាប់​ពី​នេះ​ទៅ ព្រោះ​ថា
images/articles/2006/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (47,086 Read)
មិនប្រព្រឹត្តខុសក្នុងកាម មនុស្ស​ភាគច្រើន​យល់​ឃើញ​ថា ស្នេហា​ឬ​ការ​ស្រលាញ់​តែង​នាំ​មក​នូវ​សេចក្ដី​សុខ តែ​ក្នុង​ទស្សនៈ​​នៃ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ឃើញ​ថា ស្នេហា​គឺ​ជា​បញ្ហា​ស្មុគ្រស្មាញ​បំផុត​សម្រាប់​ជីវិត។ គ្រួសារ​ខ្លះ​មាន​ការ​លះលែង​គ្នា ដោយ​សារ​រឿង​រ៉ាវ​សូម្បី​បន្តិចបន្តួច ព្រោះ​ហេតុ​អ្វី? ព្រោះ​គេ​សំលឹង​មើល​គ្នា​និង​គ្នា​ទៅ​លើ​តែ​រូប​សម្រស់ នៅ​ពេល​ដែល​រូប​សម្រស់​នៃ​ដៃ​គូ​របស់​ខ្លួ​នមាន​ការ​អន់​ថយ
images/articles/2007/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (20,368 Read)
ឥ​ទ្ធិបាទ​ធម៌​ បាន​ដល់​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​សម្រេច​គោល​បំណង​ក្នុង​ការ​សិក្សា​មាន ៤ ៖ ក. ឆន្ទៈ ស្រឡាញ់​ពេញ​ចិត្ត​ក្នុង​ការ​ងារ​ ខ. វិរយៈ ព្យា​យាម​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ គ. ចិត្តៈ យក​ចិត្ត​ទុក​ដាក់​ចាត់​ចែង​ការ​ងារ​យ៉ាង​ហ្មត់​ចត់​ ឃ. វិមំសា ត្រិះ​រិះពិ​ចារ​ណា​ រក​គន្លឹះ​ដោះ​ស្រាយ​ បញ្ហា​លំ​បាក គ្រប់​យ៉ាង​ដោយ​មិន​ចុះ​ចាញ់ ។ សរុប​មក​វិញ​ ការ​ងារ​សម្រេច​ ឬ​មិន​សម្រេច​ ឋិត​នៅ​លើ​ខ្លួន​ឯង​ បើ​យើង​មិន​ខំ​ដោយ​ខ្លួន​ឯង​ទេ អនា​គត​នឹង​ក្លាយ​ជា​មនុស្ស​ល្ងង់​ មនុស្ស​ពាល ។ ដក​ស្រង់​ពី​សៀវភៅ " មង្គល​ជីវិត " រៀប​រៀង​ដោយ ភិក្ខុ គូ-សុភាព ដោយ​៥០០០​ឆ្នាំ
images/articles/2008/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (6,891 Read)
ក. ផឹក​ស្រា សេព​គ្រឿង​ញៀន​ជា​ដើម ខ. ដើរ​លេង​យប់​អាធ្រាត​ ហួស​កាល​វេលា គ. មើល​មហោ​ស្រព​ ល្បែង​របាំ ច្រើន​ហួស​ហេតុ ឃ. លេង​ល្បែង​ស៊ី​សង ល្បែង​ភ្នាល់​ជា​ដើម ង. សេព​គប់​មិត្ត​ភក្ភិ​អា​ក្រក់ ច. ខ្ជិល​ច្រ​អូស​ មិន​ប្រឹង​ប្រែង​រៀន​សូត្រ​ ហេតុ​ទាំង​ ៦ យ៉ាង​នេះ មិន​អាច​ឲ្យ​សម្រេច​គោល​បំ​ណង​ក្នុង​អនា​គត​បាន​ទេ ពី​ព្រោះ​អ្នក​នោះ បាន​បាត់​បង់​ស្មា​រតី​ ក្នុង​ការ​រៀន​សូត្រ​អស់​ហើយរវល់​តែ​លេង​សប្បាយ​ហ៊ឺ​ហា មិន​បាន​គិត​អំពី​ដំណើរ​ជីវិត​ដែល​ត្រូវ​រស់​នៅ បន្ត​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​ ។ ដើម្បី​ស្វែង​រក​អនា​គត​ដ៏​ភ្លឺ​ស្វាង​ ម្នាក់​ៗ​ត្រូវ​រៀប​ចំ​កា​រងារ​ក្នុង​ជីវិត​ឲ្យ​បានល្អ​ច្បាស់​លាស់​ ពេល​បឋម​វ័យ​ ត្រូវ​ខំ​សិក្សា​រៀន​សូត្រ​ ពេល​មជ្ឈឹម​វ័យ​ ត្រូវ​ខំ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ពេល​បច្ឆឹម​វ័យ​ ត្រូវ​ស្វែង​រក​ទី​ពឹង​សម្រាប់​ខ្លួន​ឯង​ ក្នុង​បរ​លោក​ សូម​កុំ​ប្រើ​ពេល​វេលា​ដោយ​ឥត​ប្រ​យោជន៍ ។ ដក​ស្រង់​ពី​សៀវភៅ " មង្គល​ជីវិត " រៀប​រៀង​ដោយ ភិក្ខុ គូ-សុភាព ដោយ​៥០០០​ឆ្នាំ
images/articles/2009/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (8,988 Read)
សភា​វៈ​ ជា​បដិ​បក្ខ​គ្មាន​ទី​បំ​ផុត​ ។ ល្អ​ជា​គូ​នឹង​អាក្រក់​ ថ្ងៃ​ជា​គូ​នឹង​យប់ ត្រូវ​ជា​គូ​នឹង​ខុស​ របស់​ខ្ញុំ​ជា​គូ​នឹង​របស់​អ្នក​ការ​សរ​សើរ​ជា​គូ​នឹង​ការ​និន្ទា​ ។ សភា​វៈ​ទាំង​អស់​នេះ ជា​បដិ​បក្ខ​នឹង​គ្នា​គ្មាន​ទី​បញ្ចប់​ឡើយ​ ។ វា​បង្កើត​គ្នា​ទៅ​វិញ​ទៅ​មក ។ ថ្ងៃ​ប្រែ​ក្លាយ​ទៅ​ជា​យប់ សេច​ក្តី​ស្លាប់​ប្រែ​ក្លាយ​ ទៅ​ជា​ការ​កើត​ឡើង​វិញ ។ ស៊ុត​ប្រែ​ក្លាយ​ទៅ​ជា​មេ​មាន់​ ហើយ​មេ​មាន់​ប្រែ​ក្លាយ​ទៅ​ជា​ស៊ុត ។ ដូច​គ្នា​ វាស​នា​ល្អ និង​វា​សនា​អា​ក្រក់​ប្រ​ព្រឹត្ត​ទៅ​គ្មាន​ទី​បញ្ចប់​ ។ មាន​ពេល​មួយ​នោះ​ កសិករ​ម្នាក់​បាត់​សេះ​ញី​របស់​គាត់​ ។ នៅ​ពេល​សេះ​ញី​បាត់​ មនុស្ស​ក្នុង​ភូមិ​នាំ​គ្នា​និយាយ ថា " វាស​នា​អាក្រក់​ណាស់! " ។ នៅ​ថ្ងៃ​បន្ទាប់​ ស្រាប់​តែ​សេះ​ញី​នោះ​ត្រ​ឡប់​មក​ផ្ទះ​វិញ​ នាំ​ទាំង​សេះ​ឈ្មោល​ដ៏​ល្អ​មួយ​មក​ផង​ អ្នក​ភូមិ​នាំ​គ្នា​សរ​សើរ​ថា " វាស​នា​ល្អ​ណាស់! " ។ ម្សិល​មិញ​គេ​និយាយ​ថា " វាស​នា​អា​ក្រក់​ណាស់! " ថ្ងៃ​នេះ​គេ​គិត​ថា​ " វាស​នា​ល្អ​ណាស់! " ។ ម្សិល​មិញ​គេ​​បាន​នាំ​គ្នា​និ​យាយ​ថា " ខាត " ប៉ុន្តែ​ថ្ងៃ​នេះ​គេ​នាំ​គ្នា​និ​យាយ​ថា " ចំណេញ " តើ​មួយ​ណា​ពិត​? ចំណេញ​និង​ខាត​គឺ​ជា​ពាក្យ​ផ្ទុយ​ ។ ពេល​កូន​ប្រុស​កសិករ​នោះ កំពុង​ជិះ​សេះ​ឈ្មោល​ដ៏​ល្អ​ស្រាប់​តែ​ធ្លាក់​ពី​លើ​ខ្នង​សេះ​បាក់​ជើង​ មនុស្ស​ទាំង​អស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា​ និ​យាយថា​ " វា​សនា​អា​ក្រក់​ណាស់​ " ។ សង្គ្រាម​កើត​ ពួក​យុ​វជន មាន​កម្លាំង​មាំ​មួន​ត្រូវ​គេ​បង្ខំ​ចាប់​ឲ្យ​ធ្វើ​ទា​ហាន​ហើយ​បញ្ជូន​ ឲ្យ​ទៅ​បាញ់​គ្នា​ស្លាប់​អស់​ ជា​ច្រើន​នៅ​លើ​សម​រភូមិ ។ ចំណែក​កូន​ប្រុស​កសិករ​ដែល​បាក់​ជើង​មិន​អាច​ទៅ​ច្បាំ​ង​កើត​ឡើយ​ ។ តើ​រឿង​នេះ​ ចំណេញ​ឬ​ខាត ? វា​សនា​ល្អ ឬ​ វា​សនា​អា​ក្រក់​? តើ​នរ​ណា​ដឹង? ។ ដក​ស្រង់​ពី​សៀវភៅ " មួយ​ជំ​ហាន​ម្តង " រៀប​រៀង​ដោយ សម្តេច​ ព្រះ​ម​ហា​ឃោសានន្ទ ដោយ​៥០០០​ឆ្នាំ
images/articles/2012/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (15,464 Read)
ធម្ម​តា​រាងកាយមនុស្ស​ រមែង​តែង​តែ​ប្រ​ព្រឹត្ត​ទៅ​កាន់​​ជ​រា​ភាព​និង​ការ​ថម​ថយ​កម្លាំង​ពលំ ។ តែ​ទោះ​ជា​រាង​កាយ​ខ្សោយ​កម្លាំង​ ឬ​ត្រូវ​បច្ចា​មិត្រ​បៀត​បៀន​ ឲ្យ​គ្រាំ​គ្រា​ក៏​ដោយ​ចិត្ត​នៅ​តែ​ភ្លឺ​ថ្លា​ល្អ, សូម្បី​តែ​កំពុង​ឈឺ​ ចិត្ត​អាច​ស្ងប់​បាន ។ រាង​កាយ​ប្រៀប​ដូច​ជា​យាន រថយន្ត រថ​ហោះ ឬ​ទោ​ចក្រ​យាន ។ យើង​ប្រើ​រាង​កាយ ប៉ុន្តែ​យើង​មិន​ត្រូវ​ការ​អនុ​ញ្ញាតិ​ឲ្យ​រាង​កាយ​ប្រើ​យើង​ឡើយ ។ ប្រ​សិន​បើ​យើង​គ្រប់​គ្រង​ចិត្ត​បាន​ហើយ​ សូម្បី​តែ​នៅ​ពេល​ប្រ​ឈម​មុខ​ នឹង​ការ​ឈឺ​ចុក​ចាប់​ ក្នុង​រាង​កាយ​ ក៏​ចិត្ត​នៅ​តែ​ភ្លឺថ្លា​ និង​គិត​អ្វី​​បាន​តាម​បំណង​ដែរ ។ ព្រះ​អរហន្ត​សម្ពុទ្ធ​ទ្រង់​ត្រាស់​ទូន្មាន​ថា " ចូរ​ថែរ​ក្សា​សុខ​ភាព​របស់​អ្នក​ ព្រោះ​វា​ជា​គ្រឹះ​នៃ​ការ​ជឿន​លឿន​នូវ​អ្វី​ៗ​ទាំង​អស់​ " ។ នៅ​ពេល​យើង​គិត​ដល់​ជំងឺ​ផ្លូវ​កាយ យើង​នឹក​ឃើញ​ដល់​សម្តី​ប្រ​ជា​ជន​ខ្មែរ​ យើង​ដែល​តែង​តែ​ពោល​ថា " រាង​កាយ​ឈឺ​ធម្ម​តា តែ​ចិត្ត​មិន​ឈឺ​ទេ " ។ ដកស្រង់ចេញពី "សៀវភៅមួយ​ជំហាន​ម្តង" រៀប​រៀង​ដោយ សម្តេច​ ព្រះ​មហា​ឃោសនន្ទ ដោយ​៥០០០​ឆ្នាំ
images/articles/2013/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (21,039 Read)
ទោសៈ (ការ​ខឹង​ក្រោធ) ពេល​ទោ​សៈ​គ្រប​សង្កត់​យើង យើង​ធ្វើ​អំពើ​អា​ក្រក់​ចំពោះ​ខ្លួន​យើង​ផង​ ចំពោះ​អ្នក​ដែល​នៅ​ជុំ​វិញ​យើង​ផង ។ ទោ​សៈ តែ​ង​ឆេះ​ក្នុង​ចិត្ត​ និង​រាង​កាយ ធ្វើ​ឲ្យ​មុខ​ប្រែ​ពណ៌ ជា​ក្រ​ហម បេះ​ដូង​ដើរ​ខុស​ធម្ម​តា ដៃ​ជើង​ញ័រ.. ។ ដំបូង​ត្រូវ​គ្រប់​គ្រង​ខ្លួន​យើង​សិន ។ យើង​ត្រូវ​ពោល​ពាក្យ​ថា " សូម​ឲ្យ​អា​ត្មា​អញ​ រួច​ចាក​ការ​បៀត​បៀន​ខ្លួន​អា​ត្មា​អញ​ សូម​ឲ្យ​អា​ត្មា​អញ​រួច​ចាក​ទោសៈ
images/articles/2014/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (9,091 Read)
ការ​រៀប​អា​ពា​ហ៍​ពិ​ពាហ៍​ ឬ​រៀប​ការ​ ឬ​បាន​គ្នា​ជា​គូ​ស្រ​ករ​ ឬ​បាន​គ្រួ​សារ​ ឬ​បាន​ប្តី​ប្រ​ពន្ធ ជា​លក្ខណៈ​ធម្ម​ជាតិ​ និង​ជា​សេច​ក្តី​ត្រូវ​ការ​ យ៉ាង​ហោច​ណាស់ ក៏​មួយ​ជី​វិត​ម្តង របស់​បុរស​-ស្រ្តី​ ទូ​ទៅ​នៅ​លើ​លោក​នេះ ។ ការ​រៀប​អា​ពា​ហ៍​ពិ​ពាហ៍​ ជា​សេច​ក្តី​សម្រេច​ពេញ​ចិត្ត​មួយ​ដ៏​ធំ​របស់​បុរស​-​ស្រ្តី​ ក្នុង​ការ​រួម​រស់​ជា​មួយ​ជន​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​ ដើម្បី​បំ​ពេញ​នូវ​សេច​ក្តី​ត្រូវ​ការ​ក្នុង​ការ​រស់​នៅ​ជា​គូ​ៗ​ដើម្បី​បំពេញ​នូវ​សេច​ក្តី​ត្រូវ​ការ​ខាង​ភេទ​ និង​បន្ត​ពូជ​ពង្ស​របស់​មនុស្ស​ ឲ្យ​​មាន​ជា​អង្វែង​ទៅ​ទៀត ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ ការ​រៀប​អា​ពាហ៍​ពិ​ពាហ៍​ មាន​សារ​សំខាន់​ណាស់ សម្រាប់​ជី​វិត​របស់​គេ​ម្នាក់​ៗ​ ក្នុង​ការ​ស្វែង​រក​នូវ​អ្វី​ដែល​គេ​ហៅ​ថា សុ​ភមង្គល​សម្រាប់​ជីវិត​នៃ​ការ​រៀប​អា​ពាហ៍​ពិ​ពាហ៍​ ។ ខ្មែរ​យើង​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ជ្រើ​ស​រើស​ បុរស-​ស្រ្តី​ មក​ធ្វើ​ជា​គូ​អា​ពា​ហ៍​ពិ​ពាហ៍​ ខ្លួន​ណាស់ ទើប​បាន​ជា​បង្កើត​ពាក្យ​ស្លោក​នាំ​គ្នា​និ​យាយ​ថា " ធ្វើ​ស្រែ​ខុស ២-៣​ឆ្នាំ​ គង់​មាន​ត្រូវ​ ១​ឆ្នាំ យក​ប្តី​ប្រ​ពន្ធ​តែ​ខុស​ម្តង​ គឺ​ខុស​មួយ​ជី​វិត​ហើយ​ " ។ ដើម្បី​សម្រេច​នូវ​សុ​ភ​មង្គល​ជី​វិត​របស់​ខ្លួន អ្នក​រៀប​អា​ពាហ៍​ពិ​ពាហ៍​ តែ​ង​មាន​ទ្រឹស្តី​ និង​មាន​ទស្ស​នៈ​ផ្សេង​ៗ​គ្នា​ សម្រាប់​ធ្វើ​ដំណើរ​ទៅ​រក​សុ​ភ​មង្គល ៖ ១. អ្នក​ខ្លះ​ថា សុ​ភ​មង្គល​ស្ថិត​​នៅ​លើ​មាស​ ប្រាក់​ ពេ​ជ្រ​ កែវ​ កង ដូច្នេះ​ គេ​តែង​តែ​ស្វែង​រក​ ស្រ​មៃ​ យល់​សប្តិ​តែ​ពីរបស់​នុ៎ះ​ប៉ុណ្ណោះ​ ដល់​មិន​បាន​ដូច​ចិត្ត​ ឬ​បាត់​បង់​នូវ​វត្ថុ​នោះ​ទៅ​ គេ​ក៏​ចាប់​ផ្តើម​កើត​ទុក្ខ​ មាន​បញ្ហា​ក្នុង​ជីវិត​គ្រួ​សារ​របស់​គេ​ភ្លាម ។ នៅ​ក្នុងរឿង​ផ្កា​ស្រ​ពោន យា​យ​នួន​ដែល​ជា​ម្តាយ​នាង​វិ​ធា​វី​ យល់​ថា សុ​ភមង្គល​ស្ថិត​នៅ​លើ​ការ​មាន​ទ្រ​ព្យ​សម្ប​ត្តិ​ច្រើន​ របស់​កូន​​ប្រ​សារ​គាត់​ គឺ​ណៃ​ស៊ត ។ ២. អ្នក​ខ្លះ​យល់​ថា​ សុ​ភ​មង្គល​ស្ថិត​នៅ​លើ​អំណាច​ បុណ្យ​សក្តិ​ កេរ្តិ៍ឈ្មោះ ដូច​ជា​ករណី​ម្តាយ​នាង​ទាវ​ ដែល​ចង់​លើក​កូន​ទៅ​ឲ្យ​កូន​លោក​អរ​ជូន ។ ៣. អ្នក​ខ្លះ​យល់​ថា​ សុភ​មង្គល​ស្ថិត​នៅ​លើ​ការ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ការ​ស្រឡាញ់​គ្នា​អស់​ពី​ចិត្ត​ពី​ថ្លើម​ ការ​មាន​អនុ​ស្សា​វរីយ៍​កំ​សត់​កម្រ​នឹង​គ្នា ដូច​ជា​នៅ​ក្នុង​រឿង​កុលាប​ប៉ៃ​លិន​ ដែល​ឃុន​នារី​ជា​បុត្រ​គហ​បតី​ សុខ​ចិត្ត​ទៅ​ស្រឡាញ់​ចៅ​ចិត្រ​ ជា​កូន​កំព្រា​ អ្ន​ក​ក្រ​មក​ធ្វើ​ជា​គូ​ជីវិត​របស់​ខ្លួន ។ ៤. អ្នក​ខ្លះ​យល់​ថា សុ​ភ​មង្គល​ស្ថិត​នៅ​លើ​ការ​គ្រប់​គ្រាន់​ខាង​សម្ពន្ធ​ភាព​ភេទ ឬ​ការ​សេវន​កិច្ច ពិ​សេស​នៅ​ក្នុង​សង្គម​ឧ​ស្សា​ហ​កម្ម​នៃ​សង្គម​អឺ​រ៉ុប​ ។ ៥. អ្នក​ខ្លះ​មិន​យល់​ថា​ អ្វី​ជា​សុ​ភមង្គល​នៃ​អា​ពា​ហ៍​ពិ​ពាហ៍​ទេ​ ជីវិត​មាន​គូ​ស្រក​រ​របស់​គេ​គឺ​ ការ​រស់​នៅ​បែប​ជា​មួយ​ថ្ងៃ​ៗ​ មិន​មាន​ខ្វាយ​ខ្វល់​អ្វី​ យ៉ាង​ណា​ក៏​យ៉ាង​នោះ​ទៅ បែប​គ្មាន​ទិស​ដៅ​អ្វី​សោះ​ក៏​មាន​ដែរ​ ។ ទាំ​ង​ ៥ ប្រ​ភេទ​នៃ​សុ​ភ​មង្គល​របស់​ជី​វិត​អា​ពាហ៍​ពិ​ពាហ៍​នេះ អ្នក​ខ្លះក៏​សម​បំ​ណង​ អ្នក​ខ្លះ​ក៏​ខុស​បំ​ណង​ គ្មាន​អ្វី​ជា​មាត្រ​ដ្ឋាន​ឲ្យ​ច្បាស់​លាស់​ថា​ អ្វី​ដែល​ល្អ​ជាង​គេ​នោះ​ទេ ស្រេច​តែ​អ្នក​ណា​រើស​យក​ណា​មួយ​ក៏​យក​ទៅ ផ្សង​តាម​ព្រេង​វាស​នា តាម​មាន​ តាម​បាន ។ ចំពោះ​អ្នក​ តើ​អ្នក​ជ្រើ​ស​រើស​យក​សុ​ភ​មង្គល​ប្រ​ភេទ​ណា ? មាស​ប្រាក់? អំ​ណាច​? ការ​យល់​ចិត្ត​គ្នា​? ភេ​ទសម្ព័ន្ធ? ឬ​ក៏​បណ្តោយ​ទៅ​តាម​ព្រេង​វាសនា​ឬ? អ្នក​ជ្រើ​ស​រើសយក​​មួយ​ណា​​ក៏​បាន​ដែរ បើ​អ្នកយល់​ថា​មួយ​ហ្នឹង​វា​ល្អ​សម្រាប់​អ្នក​ហើយ គ្រាន់​តែ​ថា បើ​អ្នក​សម្រេច​ចិត្ត​ហើយ សូម​អ្នក​កុំ​ស្តាយ​ក្រោយ​ឲ្យ​សោះ​ ព្រោះ​ការ​ស្តាយ​ក្រោយ​ពុំ​អាច​ជួយ​អ្វី​អ្នក​បាន​ទេ ។ បើ​អ្នក​មិន​អាច​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើ​ស​រើស​ទេ​នោះ សុំ​កុំ​ឲ្យ​តែ​អ្នក​បណ្តោយ​ជីវិត​របស់​អ្នក​ដូច​ចក​អណ្តែត​ក្នុង​ជល​សា​ឲ្យ​សោះ ព្រោះ​ជីវិត​នេះ​មាន​តម្លៃ​ណាស់ ។ បើ​​អ្នក​សួរ​ខ្ញុំ​ ខ្ញុំ​នឹង​ប្រាប់​អ្នក​បាន តែ​អ្នក​មិន​បាច់​បង្ខំ​ចិត្ត​ថា ត្រូវ​តែ​ជឿ​ខ្ញុំ​ទេ​ សូម​ពិ​ចារ​ណា​ត្រិះ​រិះ​ឲ្យ​បាន​ហ្មត់​ចត់​ជា​មុន​សិន សឹម​សម្រេច​ចិត្ត ។ ធ្វើ​ដូច្នេះ​ទើប​អ្នក​មាន​ឈ្មោះ​ថា​ជា​មនុស្ស​មាន​វិញ្ញាណ​ ។ ដកស្រង់ចេញពី "សៀវភៅជីវិត​អា​ពាហ៍​ពិ​ពាហ៍" រៀប​រៀង​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង​ មណី​ចិន្តា​ ដោយ​៥០០០​ឆ្នាំ
images/articles/2017/Untitled-1-Recovered.jpg
Public date : 11, Oct 2022 (26,727 Read)
ភទ្ទិ​ត្ថិ​កា​វិ​មាន​ ព្រះ​មាន​ព្រះ​ភាគ​ ត្រាស់​សួ​រ​ថា នាង​មា​ន​សម្បុរ​ខៀវ​ផង​ លឿង​ផង ខ្មៅ​ផង ហង្ស​បាទ​ផង​ ក្រ​ហម​ផង​ ចោម​រោម​ដោយ​លំ​អង​នៃ​ផ្កា មាន​ពណ៌​ផ្សេង​ៗ​ ទ្រ​ទ្រង់​នូវ​កម្រ​ង​ផ្កា​មន្ទា​បុស្ស​នៅ​លើ​ក្បាល​ ម្នាល​នាង​មាន​ប្រាជ្ញា​ល្អ​ ដើម​ឈើ​នេះ​ ក្នុង​ពួក​ទេ​វតា​ដទៃ​គ្មាន​ទេ ម្នាល​នាង​មាន​យស​ នាង​កើត​ក្នុង​ពួក​ទេ​វតា​​នៅ​ក្នុង​ស្ថាន​ត្រៃ​ត្រឹង​ ដោយ​បុណ្យ​អ្វី​ ម្នាល​ទេវ​ធី​តា តថា​គត​សួរ​ហើយ​ នាង​ចូរ​ប្រាប់​ម​ក
images/articles/2019/____________________________________.jpg
Public date : 11, Oct 2022 (6,803 Read)
សក្ក​ទេ​វ​រាជ​សួរ​ថា ម្នាល​នាង​មាន​ភ្នែក​ទូ​លាយ នាង​ឈ្មោះ​អ្វី​ បាន​ជា​ មាន​ពួក​នារី​ចោម​រោម​ ហើយ​ដើរ​ក្រឡឹង​ជុំ​វិញ ព្រៃ​ចិត្ត​លតា ជា​ទី​រីក​រាយ ពួក​ទេវតា​ជាន់​តា​វត្តឹង្ស​ ចូល​ទៅ​កាន់​ព្រៃ​នេះ​ ក្នុង​កាល​ណា កាល​នោះ ពួក​ទេ​វតា​ទាំង​អស់​ ព្រម​ទាំង​យាន្ត​ ព្រម​ទាំង​រថ ដ៏​វិចិត្រ​ ក៏​មក​ក្នុង​ទី​នុ៎ះ​ នាង​កាល​មក​ដល់​ក្នុង​ទី​នេះ ហើយ​ត្រាច់​ទៅ​ក្នុង​ឱទ្យាន​ ចិត្ត​រមែង​ប្រាកដ​ដោយ​កាយ រូប​របស់នាង ក៏​ប្រាកដ​ដូច្នេះតើ​ដោយ​ហេតុ​ដូចម្តេច​ ម្នាល​ទេវ​តា​ យើង​សួរ​ហើយ នាង​ចូរ​ប្រាប់​ នេះ​ជា​ផល​នៃ​កម្ម​អ្វី ។ ទេវតា​ឆ្លើយ​ថា បពិត្រ​ព្រះ​អង្គ​ជា​ធំ​ជាង​ទេ​វតា រូប​របស់​ខ្ញុំ​គតិ​ រឹទ្ធិ​និង​អនុ​ភាព​របស់​ខ្ញុំ​ កើត​ឡើង ដោយ​កម្ម​ណា បពិត្រ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​បុរិន្ទនៈ សូម​ព្រះ​អង្គ​ស្តាប់​ នូវ​កម្ម​នោះ​ចុះ ខ្ញុំ​ជា​ឧ​បាសិកា ឈ្មោះ​សុនន្ទា​ នៅ​ក្នុង​រាជ​គ្រឹះ​ជា​ទី​ត្រេក​អរ​ជា​ស្ត្រី​បរិ​បូណ៌​ ដោយ​សទ្ធា​និង​សីល​ ត្រេក​អរ​ក្នុង​ការ​ចែក​រំលែក​នូវ​ទាន​ មាន​ចិត្ត​ជ្រះ​ថ្លា​ បាន​ឲ្យ​សំពត់​សម្រាប់​ដណ្តប់​ផង​ ភត​ផង សេនា​សនៈ​ផង គ្រឿង​ប្រ​ទីប​ផង ចំពោះ​ពួក​ព្រះ​អរិយ​បុគ្គល​ អ្នក​មាន​ចិត្ត​ត្រង់​ សព្វ​ៗ​កាល​ ខ្ញុំ​បាន​រក្សា​ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ ៨ អស់​ថ្ងៃ​ទី ១៤ ទី១៥ និង​ថ្ងៃ​ទី​៨ នៃ​បក្ខផង​ អស់​បា​ដិ​ហា​រិយ​បក្ខ​ផង​ បាន​សង្រួម​​ក្នុង​សីល​ទាំង​ឡាយ​ផង វៀរ​ចាក​បា​ណា​តិ​បាត​ផង សង្រួម​ចាក​មុសា​វាទ​ផង ឆ្ងាយ​ចាក​ការ​លួច​ផង​ ចាក​ការ​ប្រ​ព្រឹត្ត​កន្លង​ (ចិត្ត​ស្វា​មី ) ផង ចាក​ការ​ផឹក​ទឹក​ស្រវឹង​ផង សព្វ​ៗ​កាល ហើយ​ត្រេក​អរ​ ក្នុង​សិក្ខា​បទ​ទាំង​ ៥ ឈ្លាស​ក្នុង​អរិយ​សច្ច​ទាំង​ឡាយ​ ជា​ឧ​បាសិកា​នៃ​ព្រះ​គោតម​ ព្រះ​អង្គ​មាន​បញ្ញា​ចក្ខុ​ មាន​យស​ ឯ​ត្រ​កូល​នៃ​ញាតិ​របស់​ខ្ញុំ​នោះ តែង​យក​កម្រង​ផ្កា​ មក​ឲ្យ​ខ្ញុំ​ សព្វ​ៗ​កាល ខ្ញុំ​បាន​បូជា​កម្រង​ផ្កា​នោះ​ទាំង​អស់​ ចំពោះ​ព្រះ​ស្តូប​ នៃ​ព្រះ​មាន​ព្រះ​ភាគ​ ខ្ញុំ​មា​ន​ចិត្ត​ជ្រះ​ថ្លា បាន​ទៅ​ក្នុង​ថ្ងៃ​ឧបោសថ ហើយ​បូជា​កម្រង​ផ្កា​គ្រឿង​ក្រអូប​គ្រឿង​លាប​ ចំពោះ​ព្រះ​ស្តូប​ ដោយ​ដៃ​របស់​ខ្លួន​ បពិត្រ​ព្រះ​អង្គ​ជា​ធំ​ជាង​ទេ​វតា រូប​របស់​ខ្ញុំ​ គតិ រឹទ្ធិ និង​អនុ​ភាព របស់​ខ្ញុំ​កើត​ឡើង​ ដោយ​កម្ម​នោះ ដែល​ខ្ញុំ​បាន​បូ​ជា​កម្រង​ផ្កា​ក្តី ដែល​ខ្ញុំ​ជា​ស្ត្រី​មាន​សីល​ក្តី​ ការ​បូជា​នូវ​កម្រង​ផ្កា និង​ការ​រក្សា​សីល​ របស់​ខ្ញុំ​នោះ មិន​ទាន​ឲ្យ​ផល​នៅ​ឡើយ បពិត្រ​ព្រះ​អង្គ​ជា​ធំ​ជាង​ទេ​វតា​តែ​សេចក្តី​ប្រាថ្នា​របស់​ខ្ញុំ​ថា សូម​ឲ្យ​ខ្ញុំ​បាន​ជា​សក​ទា​គា​មិនី ។ ចប់​វិសាលក្ខីវិមាន​ ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៥ ទំព័រ​ ៨០-៨២ ដោយ​៥០០០​ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿