images/articles/2210/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៤៥,២០៨ ដង)
បរិយាយអំពីសេចក្តីស្លាប់
( ដកស្រង់ចេញពី សៀវភៅ ចលនាសង្ខារជីវិត រៀបរៀងដោយ ព្រះមហា អ៊ុច ហ៊ាង និង ព្រះបាឡាត់ធម្មឃោសរក្ខិត លីវ លាង )
ជីវិតរបស់មនុស្សសត្វ មានប្រមាណតិចតួចស្តួចស្តើងណាស់ ខ្លីណាស់ តិចណាស់ ឆាប់រេចរឹល ឆាប់សឹក ឆាប់របេះរបោច រង្គោះរង្គើ ធ្លុះធ្លាយពុកផុយណាស់ មិនជាប់មាំពូកែទេ ។ សូម្បីម្ចាស់ជីវិតមានមធ្យោបាយគ្រប់គ្រាន់សម្រាប់ធ្វើឲ្យជីវិតរស់នៅ
images/articles/2011/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៣៣,៨៦០ ដង)
នាទីស្វាមីចំពោះភរិយា
១. អ្នកជាស្វាមីប្រភេទណា?
ស្វាមី ៧ជំពូក៖
-វធកាស្វាមីៈ ស្វាមីដូចពេជ្ឃឃាត រង់ចាំតែរករឿងវាយតប់និងសម្លាប់ភរិយាខ្លួន ចិត្តមិនត្រាប្រណី ដូចជាពេជ្ឃឃាតដែលមិនត្រាប្រណី ចំពោះអ្នកទោសរបស់ខ្លួន ។
-ចោរស្វាមីៈ ស្វាមីដូចចោរ មិនត្រង់នឹងភរិយាខ្លួន ចាំតែលួចបំបាត់ទ្រព្យសម្បត្តិ ឬលាក់លាមរឿងអ្វីៗនឹងប្រពន្ធ ដូចជាចោរដែលចាំតែលួចទ្រព្យគេ
images/articles/2217/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៨,៩១៩ ដង)
ជុំរុំជីវិតប្រព្រឹត្តតាមធម៌
ជីវិតក្នុងការរស់នៅប្រចាំថ្ងៃ រមែងមានការជួបប្រទះរឿងរ៉ាវជាច្រើនមិនអាចពណ៌នាបាន ជួនកាលបានជួបប្រទះសុខ ឬក៏ទុក្ខជាធម្មតាមនុស្សយើងមិនអាចគេចផុតបានឡើយ ហើយយើងមិនអាចដឹងអំពីដំណើរនៃជីវិតដែលកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាផ្សេងៗ។
ក្នុងឆាកជីវិតរបស់មនុស្សយើង មិនអាចនឹងមើលឃើញបានទេ ថាវាទៅជាយ៉ាងណានោះ
images/articles/2216/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៧,៦១៨ ដង)
សុត្តន្តបិដក អង្គុតរនិកាយ តិកនិបាត មហាវគ្គ ( បិ. ៤១ ទំ ២៤៣ )
ជនទាំងឡាយណានិយាយ ( ទាំងកំហឹង ) ជាអ្នកប្រកាន់ខ្ជាប់ ជាអ្នកលើកតម្កើងខ្លួន ពោលទាក់ទងដល់អនរិយគុណ ជាអ្នកស្វែងរកកំហុសគ្នាទៅវិញទៅមក តែងត្រេកអរចំពោះពាក្យទុព្ភាសិត សេចក្តីភ្លាំងភ្លាត់ភាន់ច្រឡំនឹងការផ្ចាញ់សម្តីនៃគ្នានឹងគ្នា ឯអរិយជនមិនប្រព្រឹត្តការនិយាយដូច្នោះឡើយ ។
បើអរិយជន
images/articles/3250/__________________________________________.jpg
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៣,៩៣៩ ដង)
កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ មានដូចជា៖
១. ពួកអ្នកផងដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់លាមកក្តី ដាក់មូត្រក្តី ដាក់ទឹកមាត់ក្តី ដាក់ខ្ទុះក្តី ដាក់ឈាមក្តី លើផែនដី ផែនដីមិនធុញទ្រាន់ មិននឿយណាយ មិនខ្ពើមរអើម ដោយវត្ថុនោះទេ យ៉ាងណាមិញ បពិ្រតព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយផែនដី ជាចិត្តទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ យ៉ាងនោះឯង ។
២. ពួកអ្នកផង លាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ក្នុងទឹក ទឹករមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមដោយវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយទឹក ជាចិត្តធំទូលាយប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។
៣. ភ្លើងតែងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ភ្លើងរមែងមិនធុញទ្រាន់ ឬនឿយណាយ ឬខ្ពើមរអើមដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយភ្លើង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។
៤. ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់លាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ខ្យល់រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើម ដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយខ្យល់ ជាចិត្តធំលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។
៥. បុគ្គលជូតវត្ថុស្អាតក្តី ជូតវត្ថុមិន ស្អាតក្តី ជូតលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ដោយសំពត់សម្រាប់ជូតធូលី ៗ រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមនឹងវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយសំពត់សម្រាប់ជូតធូលី ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនព្យាបាទ ក៏យ៉ាងនោះឯង ។
៦. ចណ្ឌាលកុមារក្តី ចណ្ឌាលកុមារីក្តី មានដៃកាន់កព្ចើា ស្លៀកពាក់សំពត់រេចជាយ ចូលទៅកាន់ស្រុកក្តី និគមក្តី រមែងដាក់ចិត្តឲ្យទាប ហើយចូលទៅ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយចណ្ឌាលកុមារ ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។
៧. គោឧសភបាក់ស្នែងជាសត្វស្លូត ដែលគេទូន្មានហើយ បង្ហាត់ល្អហើយ ដើរទៅកាន់ច្រកតាមច្រក ដើរទៅកាន់ផ្លូវបែក តាមផ្លូវបែក មិនដែលបៀតបៀនអ្វី ៗ ដោយជើងក្តី ដោយស្នែងក្តី យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយគោឧសភបាក់ស្នែង ជាចិត្តធំ ទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។
៨. ស្រ្តី ឬបុរសកំលោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង គប្បីធុញទ្រាន់ នឿយណាយ ខ្ពើមរអើម នឹងសាកសពពស់ ឬសាកសពកូនសុនខ ដែលជាប់ត្រង់ក យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរមែងធុញទ្រាន់ នឿយណាយ ខ្ពើមរអើមនឹងកាយស្អុយនេះ ក៏យ៉ាងនោះឯង ។
៩. បុរសរក្សាភាជនៈសម្រាប់ដាក់ខ្លាញ់ ដែលមានរន្ធតូច-ធំ ហូរចេញចូល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរក្សានូវកាយនេះ ដែលមានរន្ធតូច-ធំហូរចេញចូល ក៏យ៉ាងនោះឯង ។
(សុត្តន្តបិដក អង្គុត្តរនិកាយ នវកនិបាត
បឋមបណ្ណាសក សីហនាទវគ្គ សីហនាទសូត្រ បិដកលេខ ៤៩ ទំព័រ ៤៦)
ដោយសដវថ
ដោយ៥០០០ឆ្នាំ
images/articles/3202/__________________________________________.jpg
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ២,៧៣៣ ដង)
ពិចារណា៖ ដូចម្តេច ហៅថា ព្រាហ្មណ៍?
បុគ្គលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើបតថាគតពោលថា ជាព្រាហ្មណ៍។ បុគ្គលណា កាត់បង់នូវសំយោជនៈទាំងអស់ ហើយមិនបានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តីចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍។
បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចងគំនុំ និងព្រ័ត្រ គឺតណ្ហា និងទី-ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍។
បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និងការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានអធិវាសនក្ខន្តីជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍។
បុគ្គលណា មិនមានសេចក្តីក្រោធ មានធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មានសរីរៈតាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនជាប់ ក្នុងកាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់លើចុងនៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមានភារៈដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍។
បុគ្គលណា ជាអ្នកប្រាជ្ញ មានប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនច្រឡំដោយបុគ្គលទាំងពីរពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមានសេចក្តីប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងពួកសត្វ អ្នកដែលនៅមានសេចក្តីតក់ស្លុត គឺតណ្ហា មានសេចក្តីខ្ជាប់ខ្ជួន គឺមិនមានតណ្ហា មិនសំឡាប់ដោយខ្លួនឯង មិនប្រើអ្នកដទៃឲ្យសំឡាប់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនខឹង ក្នុងពួកសត្វដែលខឹង មានសេចក្តីត្រជាក់ ទៅលើពួកសត្វ ដែលមានអាជ្ញាក្នុងខ្លួន ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងពួកបុគ្គល ដែលមានសេចក្តីប្រកាន់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
រាគៈ ទោសៈ មានះ និងសេចក្តីលុបគុណ របស់បុគ្គលណា ជ្រុះចេញហើយ បីដូចជាគ្រាប់ស្ពៃ ធ្លាក់អំពីចុង នៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ពោលវាចាឥតទោស ជាវាចាញុំាងបុគ្គលឲ្យស្គាល់ប្រយោជន៍ ជាវាចាពិត ទាំងមិនបានធ្វើបុគ្គលណាមួយ ឲ្យចំពាក់ដោយវាចាណាឡើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនបានបង្អោនរបស់វែង ឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យ ក្នុងលោកនេះ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះ និងលោកខាងមុខ តថាគត ពោលនូវបុគ្គល ដែលមិនមានសេចក្តីប្រាថ្នា ជាអ្នកប្រាសចាកកិលេសនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនមានសេចក្តីអាល័យ ជាអ្នកដឹងច្បាស់ មិនមានសេចក្តីសង្ស័យ តថាគត ពោលនូវបុគ្គល ដែលបានសម្រេច នូវល្វែងនៃព្រះនិព្វាននោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ក្នុងលោកនេះ កន្លងបង់ នូវសេចក្តីចំពាក់ទាំងពីរ គឺបុណ្យ និងបាបចេញបានហើយ តថាគត ពោលនូវបុគ្គល ដែលមិនមានសោក ប្រាសចាកធូលី គឺកិលេស ជាអ្នកបរិសុទ្ធស្អាតនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ឥតមានមន្ទិលសៅហ្មង ជាបុគ្គលស្អាតផូរផង់ មិនល្អក់ដោយកិលេស មានតម្រេកក្នុងភពអស់ហើយ ដូចព្រះចន្ទប្រាសចាកមន្ទិល តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ឆ្លងផុតនូវផ្លូវវៀច ផ្លូវផុង ដែលនាំសត្វ ឲ្យអន្ទោលទៅ នាំសត្វឲ្យវង្វេងនេះ បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកដុតបង់នូវកិលេស ឥតមានតណ្ហា ឥតមានសេចក្តីសង្ស័យ ឥតមានប្រកាន់អ្វីបន្តិចបន្តួច ហើយបរិនិព្វាន តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ក្នុងលោកនេះ លះបង់នូវកាមទាំងឡាយចេញបាន ហើយបួសជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ក្នុងលោកនេះ លះបង់នូវតណ្ហាចេញបាន ហើយបួស ជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម [បើជាតណ្ហា ទើបគួរ។] និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា លះបង់នូវធម៌ ជាគ្រឿងប្រកប គឺកាមគុណ៥ ជារបស់មនុស្ស និងធម៌ ជាគ្រឿងប្រកប គឺកាមគុណ ៥ ជារបស់ទិព្វ តថាគត ពោលនូវបុគ្គល ដែលប្រាសចាកធម៌ ជាគ្រឿងប្រកបទាំងអស់នោះ ថាជាព្រាហ្មណ៍។
បុគ្គលណា លះបង់នូវតម្រេក (ក្នុងកាមគុណ ៥ផង) នូវសេចក្តីអផ្សុកផង ជាអ្នកត្រជាក់ត្រជំ មិនមានកិលេស គ្របសង្កត់នូវខន្ធលោកទាំងអស់បាន ជាអ្នកមានព្យាយាម តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយប្រការទាំងពួង តថាគត ពោលនូវបុគ្គល ដែលមិនចំពាក់ (ក្នុងអារម្មណ៍) មានដំណើរល្អ អ្នកត្រាស់ដឹង នូវចតុរារិយសច្ចនោះ ថាជាព្រាហ្មណ៍។
ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងនូវគតិរបស់បុគ្គលណា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកមានអាសវៈអស់ហើយ ជាអរហន្ត ថាជាព្រាហ្មណ៍។
បុគ្គលណា មិនមានកង្វល់ គឺកិលេស ក្នុងអតីត អនាគត និងបច្ចុប្បន្នទេ តថាគត ពោលនូវបុគ្គល ដែលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់នោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ជាឧសភៈ (អស់អាច) ជាអ្នកប្រសើរ អ្នកមានសេចក្តីព្យាយាម អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តីញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។
(សុតន្តបិដក មជ្ឈិមនិកាយ ភាគទី២៥)
ដោយ៥០០០ឆ្នាំ
images/articles/3289/_________________________________.jpg
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៥,០០៣ ដង)
មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។
ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។ ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។
សៀវភៅ មេរៀនជីវិត
ដោយ៥០០០ឆ្នាំ
images/articles/2157/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៦៦,៧៧៥ ដង)
សេចក្ដីចម្រើនព្រោះការសេពគប់មិត្តល្អ
ព្រះមានព្រះភាគអង្គណា ជាព្រះសយម្ភូ ឥតមានគ្រូអាចារ្យ បានត្រាស់ដឹងសច្ចធម៌ដោយព្រះអង្គឯង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនផង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនផង ទ្រង់ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងសច្ចៈនោះផង ទ្រង់ដល់នូវភាវៈស្ទាត់ក្នុងពលៈទាំងឡាយផង ព្រះមានព្រះភាគអង្គនោះ ឈ្មោះថា ពុទ្ធ។
images/articles/2186/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៣១,៣៤៦ ដង)
មិត្តល្អជាព្រហ្មចរិយធម៌ទាំងមូល
ការប្រព្រឹត្តព្រហ្មចរិយធម៌ ត្រូវអាស្រ័យកល្យាណមិត្តជាសំខាន់ មិនអាចវៀរចាកកល្យាណមិត្តបានទេ ព្រោះគុណជាតឯណា គឺការមានមិត្តល្អនេះឯង ចាត់ជាព្រហ្មចរិយធម៌ទាំងមូល ដូចដែលព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទថា "ម្នាលអានន្ទ គុណជាតឯណា គឺការមានមិត្តល្អ មានសម្លាញ់ល្អ និងការមានក្លើល្អ គុណជាតនេះឯង ចាត់ជាព្រហ្មចរិយធម៌
images/articles/2219/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ១៨,៦៣៣ ដង)
សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត មង្គលវគ្គ ( បិ. ៤១ ទំ. ៤៦៧ )
ពេលណាដែលសត្វទាំងឡាយ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ពេលនោះឈ្មោះថា នក្ខត្តឫក្សល្អ មង្គលល្អ ពេលភ្លឺស្វាងល្អ ពេលនៃអរុណរះឡើងល្អ ខណៈល្អ យាមល្អ, ( ទានដែលបុគ្គលបូជា ) ដល់ព្រហ្មចារីបុគ្គលទាំងឡាយ ( ក្នុងពេលនោះ ) ឈ្មោះថាជាគ្រឿងបូជាល្អ, ( ក្នុងថ្ងៃនោះ ) កាយកម្ម ឈ្មោះថានាំឲ្យមានសេចក្តីចម្រើន
images/articles/2304/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៨,៣៨៥ ដង)
ខ្លួនជាឪពុកម្តាយ ត្រូវធ្វើគម្រូល្អ ៗ ដល់កូនដូចជាខ្លួនទាំងពីរនាក់ត្រូវមានសីល ៥ ជាពុទ្ធសាសនិកជន មានសម្មាទិដ្ឋិ ចិញ្ចឹមឪពុកម្តាយរបស់យើង ។ បើយើងធ្លាប់ឆ្លាតនោះ យើងត្រូវអញ្ជើញឪពុកម្តាយរបស់យើងមកនៅជាមួយ ដើម្បីចិញ្ចឹម ថែរក្សាគាត់រៀងរាល់ថ្ងៃ ។ ពេលបាយទឹក រៀបចំបាយទឹកដាក់ថាស ជូនចំពោះគាត់ដោយគោរព មិនមែនធ្វើដើម្បីឲ្យគេសរសើរ ឬយកមុខមាត់នោះទេ គឺត្រូវធ្វើដើម្បីបុណ្យកុសល
images/articles/2323/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ២៩,៤៣៣ ដង)
ម្នាលគហបតិបុត្ត មនុស្ស ៤ ពួកនេះ អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ គឺ មិត្តមានឧបការៈ អ្នកត្រូវដឹងថាជាមិត្តមានសន្ដានល្អ ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថាជាមិត្តមានសន្ដានល្អ ១ មិត្តមានសេចក្ដីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ ១ ។
ម្នាលគហបតិបុត្ត មិត្តមានឧបការៈជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ រក្សាមិត្តដែលធ្វេសប្រហែល ១ រក្សាសម្បត្តិរបស់មិត្តដែលធ្វេសប្រហែស ១ ជាទីពឹងពំនាក់នៃមិត្តដែលមានសេចក្ដីភិតភ័យ ១ កាលបើកិច្ចដែលត្រូវធ្វើកើតឡើងហើយ តែងជួយផ្ដល់ភោគៈជាទ្វិគុណជាងទ្រព្យដែលមិត្តត្រូវការនោះ ១ ។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត ១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត ១ មិនបោះបង់គ្នាក្នុងគ្រាមានវិបត្តិ ១ សូម្បីជីវិតក៏ហ៊ានលះបង់ដើម្បីប្រយោជន៍ដល់មិត្ត (ស៊ូប្ដូរជីវិត) ១។ ម្នាលគហបតិបុត្តមិត្តរួមសុខទុក្ខ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាង គឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់ ១ ដឹកនាំឲ្យមិត្តតម្កល់នៅតែក្នុងអំពើល្អ ១ ឲ្យបានស្ដាប់ពាក្យដែលមិនធ្លាប់បានស្ដាប់ ១ ប្រាប់ផ្លូវឋានសួគ៌ ១។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ម្នាលគហបតិបុត្ត មិត្តមានសេចក្ដីឈឺឆ្អាល ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ ជួយព្រួយចិត្តពីព្រោះមិត្តបានសេចក្ដីវិនាស ១ ជួយត្រេកអរ ព្រោះមិត្តបានសេចក្ដីចម្រើន ១ ទទឹងទាស់នឹងមនុស្សដែលពោលទោសមិត្ត ១ សរសើរតែមនុស្សដែលពណ៌នាគុណមិត្ត ១។ ម្នាលគហបតិបុត្ត មិត្តមានសេចក្ដីឈឺឆ្អាល ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ព្រះមានព្រះភាគ ទ្រង់បានសម្ដែងសេចក្ដីនេះ លុះព្រះសុគតជាសាស្ដាត្រាស់សេចក្ដីនេះហើយ ទើបទ្រង់សម្ដែងពាក្យជាគាថាព័ន្ធ តទៅទៀតថា (ជាសេចក្ដីប្រែ)មិត្តដែលមានឧបការៈ សម្លាញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែលមានសេចក្ដីឈឺឆ្អាល។ បណ្ឌិតស្គាល់ជាក់នូវបុគ្គលទាំង ៤ ពួកនុ៎ះថាជាមិត្តមែនទែនហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នា ដូចជាមាតានិងបុត្តដែលកើតពីទ្រូង។ អ្នកប្រាជ្ញបរិបូរណ៌ដោយសីល តែងរុងរឿងដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យឲ្យជាគំនរដូចជាឃ្មុំដូច្នោះឯង។
ភោគៈទាំងឡាយតែងដល់នូវការពូនជាគំនរ ដូចជាដំបូកដែលកណ្ដៀរពូនដូច្នោះឯង។ គ្រហស្ថក្នុងត្រកូល បានសន្សំភោគៈទាំងឡាយយ៉ាងនេះហើយ ទើបអាង (តាំងខ្លួន)។ កុលបុត្តដែលចែកភោគៈទាំងឡាយជា ៤ ចំណែកគឺ បរិភោគទាំងឡាយ ១ ចំណែកប្រកបការងារពីរចំណែក ទាំងតម្កល់ទុកនូវចំណែកទី ៤ ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រនោះឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន។
ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ៥០០០ឆ្នាំ
images/articles/2406/33aw.jpg
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ២៧,១០៣ ដង)
កូនជាទីស្រឡាញ់
ទ្រព្យរបស់អ្នកដទៃ មិនល្អដូចទ្រព្យរបស់ខ្លួនឯង ។ ទ្រព្យរបស់ខ្លួនឯងដែលបានទទួលពីអ្នកស្លាប់ទៅ ពោលគឺ ទ្រព្យមរតក មិនល្អដូចទ្រព្យដែលរកបានដោយកម្លាំងខ្លួនឯង ។ ទ្រព្យដែលរកបានមកដោយទុច្ចរិត មិនល្អដូចទ្រព្យដែលរកបានដោយសុចរិត ។
images/articles/2483/image.jpeg
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៦០,៥១៦ ដង)
៙ មិនមានអ្នកណាស្លាប់ ព្រោះហេតុបាត់បង់នូវសេចក្ដីស្រឡាញ់ពីអ្នកដទៃ ដែលអ្នកដទៃនោះ ជ្រើសរើសយកការដើរចេញអំពីជីវិតរបស់យើងនោះឡើយ ប៉ុន្តែ ដែលបានឮដំណឹងក្នុងពិភពលោកថា អ្នកនេះ អ្នកនោះ ស្លាប់ ព្រោះហេតុបាត់បង់នូវសេចក្ដីស្រឡាញ់ ហ្នឹងមកអំពីអ្នកនោះឯង បាត់បង់នូវសេចក្ដីស្រឡាញ់ខ្លួនឯងទេតើ ពោលគឺមិនចេះស្រឡាញ់ខ្លួនឯង ។
យើងកុំចេះតែចង់រស់នៅដូចមុន ត្រូវរៀនរស់នៅជាមួយនឹងការពិតដោយប្រាជ្ញា កុំខ្លាចការព្រាត់ប្រាសប្រែប្រួល កុំខ្លាចថា នឹងរស់នៅមិនបាន ជឿចុះថា បើយើងអត់ធន់បានហើយ គ្រប់យ៉ាងនឹងល្អឡើង ។ ត្រូវចាំថា មិនមានអ្នកណាជួយយើងបានទេ ដូច្នេះ យើងត្រូវតែព្រមទទួល និងត្រូវរស់នៅជាមួយឲ្យបាន ពេលវេលា នឹងជួយឲ្យយើងកន្លងផុតអំពីទឹកភ្នែក ហើយរីករាយជាមួយនឹងសេចក្ដីល្អ ជាទីពឹងក្នុងដំណើរជីវិតរបស់យើង ។
នៅពេលដែលយើងមានសេចក្ដីល្អជាទីពឹងហើយ ទើបយើងបានយល់ដឹងថា យើងមានការបាត់បង់មកពីការហួងហែង បើយើងមិនមានអ្វីហួងហែងទេ ក៏យើងមិនមានអ្វីបាត់បង់ដែរ ។ យើងបានយល់ដឹងទៀតថា យើងកើតមកតែងមានទុក្ខ ប៉ុន្តែ មិនមែនកើតមក ដើម្បីលិចចុុះក្នុងសេចក្ដីទុក្ខទេ សេចក្ដីល្អ គឺជានាវាជីវិត នឹងនាំឲ្យយើងបានដល់កោះត្រើយ បរមសុខ សាធុ សាធុ ៕៚
ប.ស.វ
ដោយ៥០០០ឆ្នាំ
images/articles/2575/image.jpeg
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៤៧,៩៣៣ ដង)
៙. សេចក្ដីល្អ ឬអាក្រក់ទាំងឡាយ ចាប់ផ្ដើមពីចិត្តទៅមុន ។ មនុស្សដែលយើងព្រមទទួលថា ជាមនុស្សល្អនោះ ព្រោះគេបានធ្វើល្អ និងនិយាយល្អ ទាំងនេះព្រោះមកអំពីមាន ការគិតល្អជាមូលដ្ឋាន ។ អាចនិយាយម្យ៉ាងទៀតថា គេតាំងចិត្តធ្វើជាមនុស្សល្អ ហើយក៏ប្រព្រឹត្តតាមការតាំងចិត្តនោះ ។ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ជាងយើងជាមនុស្សល្អនោះឡើយ ។ ជំនួសការដែលយើងចង់ឲ្យអ្នកដទៃ ធ្វើសេចក្ដីល្អឲ្យយើង គឺយើងត្រូវព្យាយាមធ្វើសេចក្ដីល្អឲ្យខ្លួនឯង ទៅតាមដែលយើងត្រូវការ ។ សេចក្ដីល្អដែលយើងធ្វើដោយខ្លួនឯង ទើបមានអានុភាពដល់ចិត្ត ជាពិតប្រាកដ គឺធ្វើឲ្យចិត្តបានសុខស្ងប់ ។ កាលបើចិត្តបានសុខស្ងប់ហើយ អ្វី ៗ ក៏រៀបរយទៅផងដែរ ។
៙. ចិត្តរបស់មនុស្ស សំខាន់សម្រាប់មនុស្សខ្លួនឯងណាស់ មានតម្លៃជាទីបំផុត ត្រូវថែទាំឲ្យក្រៃលែង ។ មនុស្សនឹងទៅជាបុគ្គលយ៉ាងណា គឺស្រេចហើយតែចិត្តរបស់គេនោះឯង តួយ៉ាងព្រះសិទ្ធត្ថ ដែលក្រោយមកបានជាព្រះសម្មាសម្ពុទ្ធ ក៏ព្រោះមកអំពីព្រះហឫទ័យព្រះអង្គដែរ ។ មនុស្សធម្មតា តែក្រោយមកបានក្លាយជាព្រះអរហន្ត ជាទីគោរពបូជានៃមនុស្ស និងទេវតាទាំងឡាយ ព្រោះចិត្តរបស់លោកប្រាសចាកកិលេសហ្នឹងឯង រីឯមនុស្សមានមុខមាត់ស្អាតបាតខ្លះ តែជាទីរង្កៀសដល់មនុស្សទាំងឡាយ ព្រោះចិត្តអាក្រក់ ហើយធ្វើអាក្រក់ និយាយអាក្រក់ ទៅតាមចិត្តដែលអាក្រក់នោះ ៗ ។
៙. ចំពោះចិត្តមានសេចក្ដីសំខាន់យ៉ាងណា អ្នកសិក្សាអំពីចិត្ត អាចឃើញច្បាស់បាន ។ អ្នកដែលមានជោគល្អជាទីបំផុត គឺអ្នកដែលអាចធ្វើចិត្តឲ្យជាសុខបានរាល់ថ្ងៃ និងសេចក្ដីស្ងប់ដ៏ពិតប្រាកដ នៃចិត្តនោះឯង ។ ត្រូវចាំថា បើចិត្តអាក្រក់ហើយ អ្វី ៗ ទៀតដែលអាក្រក់នឹងតាមមក តែបើចិត្តល្អវិញ សេចក្ដីល្អគ្រប់យ៉ាងនឹងតាមមកក្រោយដែរ ដូចកង់រទេះ វិលតាមស្នាមជើងគោដែលអូសនូវរទេះនោះ ឬដូចស្រមោលអន្ទោលតាមប្រាណ ដូច្នេះឯង ។
៙. យើងកើតទុក្ខទោមនស្ស ព្រោះចិត្តគិតតាក់តែងខ្លួនឯង មិនមែនព្រោះអ្នកដទៃទេ ។ ចិត្តនេះ គិតឲ្យខ្លួនឯង ខ្វះខាតរហេមរហាមក៏បាន គិតឲ្យខ្លួនឯងគ្រប់ ឡើងសល់ទៀតក៏បាន គិតឲ្យសុខ គិតឲ្យទុក្ខ បានទាំងអស់ ដូច្នេះ គួរយើងសិក្សាព្រះធម៌ ដើម្បីបានឆ្លាតក្នុងការគិត គឺយោនិសោមនសិការ ៕ សាធុ ! សាធុ ! ៚ ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2576/image.jpeg
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ២៩,៣១៩ ដង)
៙. វិធីកម្ចាត់សត្រូវដែលល្អជាទីបំផុត គឺត្រូវធ្វើឲ្យសត្រូវនោះ ត្រឡប់មកជាមិត្តវិញ ទោះជាមិនមែនមិត្តដែលត្រូវសេពគប់ ក៏ជាមិត្តដោយអំណាចមេត្តាចិត្តរបស់យើងដែរ ។ យើងកុំល្ងង់ដល់ថ្នាក់ ចំណាយជីវិត ចំណាយពេលវេលាដ៏មានតម្លៃ មួយថ្ងៃ ៗ ទៅលើការខឹងក្រោធ ការចងគំនុំ រហូតដល់រកពេលដើម្បីរីករាយ ក្នុងសេចក្ដីល្អរបស់ខ្លួន មិនបាននោះ ។
៙. គិតរឿងអាក្រក់របស់អ្នកដទៃហើយ ក្ដៅក្រហាយចិត្ត និង គិតរឿងល្អដែលខ្លួនឯងបានធ្វើហើយ កំពុងធ្វើ នឹងធ្វើ ហើយសប្បាយចិត្ត ត្រជាក់ស្ងប់ ទាំងពីរបែបនេះ យើងល្មមចេះជ្រើសរើសបានហើយ ។ បើដឹងថាគេខុសហើយ ចាំទុកជាមេរៀន ប្រយ័ត្នកុំឲ្យខុសខ្លួនឯងដូចគេ ខំប្រឹងបំពេញការខ្វះខាតរបស់ខ្លួន ប៉ុណ្ណេះ ក៏ឈ្មោះថា បានចំណេញដែរ កុំសាងទុក្ខសោកឲ្យខ្លួនឯងហើយ គិតថាខ្លួនពូកែណាស់នោះ វាល្ងង់ពេក ។
៙. រវល់តែយកពេលទៅស្អប់គេ អត់ពេលសម្រាប់សេចក្តីសុខខ្លួនឯង រវល់តែទាមទារឲ្យគេស្រឡាញ់ ភ្លេចស្រឡាញ់ខ្លួនឯង ។
ប.ស.វ.