ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ធម៌ជំនួយស្មារតី
១,៥៧៣ អត្ថបទ
images/articles/1263/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៨២៣ ដង)
មនុស្ស​ចិត្ត​ខ្វាក់ កូន​ជា​ទី​ស្រឡាញ់ កូន​ធ្លាប់​បាន​ឮពាក្យ​នេះ​ហើយ​គឺ (ឲ្យ​សម្លឹង​មើល​សេចក្តី​ល្អ​របស់​អ្នក​ដទៃ) ។ ពាក្យ​នេះ​ប្រាប់​ឲ្យ​យើង​ហាត់​សម្លឹង​មើល​ផ្នែក​ល្អ​របស់​មនុស្ស​ដែល​យើង​ស្គាល់ មនុស្ស​ដែល​យើង​គប់​រក ឬ​មនុស្ស​ដែល​នៅ​រួម​ជា​មួយ​យើង ។ មនុស្ស​យើង​ដែល​នៅ​មាន​កិលេស​នេះ សុទ្ធ​តែ​មាន​ចំណុច​ខ្វះ​ខាត​ក្នុង​ខ្លួន​គ្រប់​គ្នា​ទាំង​អស់ មិន​មាន​អ្នក​ណា ដែល​បរិសុទ្ធ​ផូរ​ផង់​គ្រប់​យ៉ាង​រក​កន្លែង
images/articles/1265/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៦២៦ ដង)
កូន​ជា​ទី​ស្រឡាញ់!សម័យ​នេះ​អ្នក​ណាៗ ក៏​ឃើញ​ប្រាក់ ថា​ជា​ព្រះ​ជា​ម្ចាស់​ដែរ ព្រោះ​ឃើញ​ថា​ប្រាក់​ជា​របស់​បណ្តាល​ឲ្យ​បាន​នូវ​អ្វីៗ គ្រប់​យ៉ាង​ សូម្បី​តែ​ចិត្ត​មនុស្ស​ក៏​គេ​អាច​ទិញ​បាន​ដែរ ។ មើល​ចុះ​ មនុស្ស​រាល់​ថ្ងៃ​នេះ គឺ​សំដៅ​រក​តែ​ប្រាក់ គ្រប់​ផ្លូវ​ដែល​បាន​ប្រព្រឹត្ត គ្រប់​វិធី ទោះ​បី​ត្រូវ​ធ្វើ​អាក្រក់​ទុច្ចរិត​ខុស​ច្បាប់​ខុស​ទម្លាប់​យ៉ាង​ណា ក៏​ព្រម​ធ្វើ​ទាំង​អស់​ឲ្យ​តែ​បាន​ប្រាក់ ។ ព្រោះ​ហេតុ​ដូច្នេះ​ហើយ ទើប​ក្នុង​លោក​យើង​នេះ​ត្រូវ​ឡើង​កម្តៅ ទាំង​កម្តៅ​ចិត្ត ទាំង​កម្តៅ​ថ្ងៃ ។ ប្រាក់​សំខាន់​ក៏​ពិត​មែន​ហើយ​ណា​កូន ប៉ុន្តែ​ចូ​កូន​កុំ​ឲ្យ​សេចក្តី​សំខាន់​ដល់​ប្រាក់ រហូត​ដល់​ភ្លេច​សេចក្តី​ល្អ ភ្លេច​នូវ​គុណ​ធម៌​នោះ ។ កាល​បើ​កូន​ឲ្យ​សេចក្តី​សំខាន់​ដល់​ប្រាក់​ច្រើន​ពេក​ទៅ​ប្រាក់​នឹង​ត្រូវ​ក្លាយ​ជា​ចៅ​ហ្វាយ​លើកូន​ដោយ​ពិត ។ កាល​បើ​មាន​ប្រាក់​ជា​ចៅ​ហ្វាយ​ហើយ ប្រាក់​ក៏​នឹង​ប្រើ​កូន​បង្គាប់​កូន​ឲ្យ​ធ្វើ​នេះ ឲ្យ​ធ្វើ​នោះ ។ កូន​អាច​ពិនិត្យ​មើល​ខ្លួន​ឯង​បាន គឺ​នៅ​ពេល​មិន​ទាន់​មាន​ប្រាក់ កូន​ក៏​មិន​ទាន់​មាន​ប្រាក់ កូន​ក៏​មិន​គិត​ចង់​បាន​អ្វី​ច្រើន​ប៉ុន្មាន​នោះ​ដែរ ចង់បាន​ ចង់​ញ៉ាំ ចង់​ទិញ​ចំពោះ​តែ​របស់​ចាំ​បាច់​ប៉ុណ្ណោះ លុះ​ដល់​កូន​មាន​ប្រាក់​ច្រើន កូន​ក៏​ចាប់​ផ្តើម​ចង់​ញ៉ាំ ចង់​ប្រើ​របស់​ដែរ​ល្អ​ៗ​ប្លែក​ៗ ថ្លៃ​ៗ​លើស​ពី​ការ​ចាំ​បាច់ គឺ​មនុស្ស​យើង​ត្រូវ​ប្រាក់​បង្វិល​ឲ្យ​វិល​ខួរ​ក្បាល​អស់ ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង ។ មនុស្ស​យើង​កាល​មិន​ទាន់​មាន​ប្រាក់​អាច​មាន​ពេល​ដេក​ពួន សម្រាក​សម្រាន្ត​សុខ​ស្រួល​វាស់​ព្រឹក តែ​ដល់​ពេល​មាន​ប្រាក់ ត្រឡប់​ទៅ​ជា​មិន​មាន​ពេល​ដេក​ពួន​ស្រួល​បួល​រក​ថ្ងៃ​សម្រាក​ក៏​មិន​មាន សឹង​តែ​រក​ពេល​បរិភោគ​អាហារ​ឲ្យ​ស្រួល​មិន​បាន​ផង ។ នៅ​ពេល​មាន​ប្រាក់​តិច អាច​នៅ​ជា​មួយ​ក្រុម​គ្រួសារ​បាន តែ​ដល់​ពេល​មាន​ប្រាក់​ច្រើន បែរ​ជា​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​គ្រួ​សារ​ទៅ​វិញ ធ្វើ​ឲ្យ​គ្រួសារ​ខ្វះ​ការ​កក់​ក្តៅ ។ នេះ​ឯង​ណា​កូន ប្រាក់​វា​ប្រើ​មនុស្ស​ព្រោះ​ហេតុ​តែ​មនុស្ស​យើង​ទៅ​វង្វេង​ជា​មួយ​វា ។ កូន​មើល​ចុះ មនុស្ស​ខ្លះ​នៅ​ពេល​មាន​ប្រាក់ ក៏​គិត​ការ​ធំដុំ ហ៊ាន​ជួល​គេ​ឲ្យ​ទៅ​សម្លាប់​មនុស្ស​ដែល​ខ្លួន​ស្អប់​ចិញ្ចឹម​ក្រុម​អ្នក​លេង​កាប់​ចាក់ មុខ​របរ​ទុច្ចរិត ផិត​ក្បត់​ក្នុង​គូគ្រង​របស់​ខ្លួន ប្រព្រឹត្ត​អនាចារ​លើ​បុត្រ​ភរិយា របស់​អ្នក​ដទៃ ។ ល ។ ប្រាក់​វា​ប្រើ​ឲ្យ​ធ្វើ​ទាំង​អស់ បើ​មិន​មាន​ប្រាក់​ទេ គេអាច​គិត​ធ្វើ​យ៉ាង​នោះ ឬ​កេ​មិន​អាច​ធ្វើ​បាន​ឡើយ ។ ដូច្នោះ​ កូន​ត្រូវ​តែ​ប្រយ័ត្ន​ត្រូវ​រៀន​ឲ្យ​យល់​ចិត្ត​លោភ ចិត្ត​ល្ងង់​ ត្រូវ​កុំ​ឲ្យ​ប្រាក់​មក​ជា​ចៅ​ហ្វាយ​ឬ​ជា​បញ្ជា​ការ​ប្រើ​កូន​ឲ្យ​សោះ ។ កូន​ត្រូវ​ជា​ម្ចាស់​លើ​ប្រាក់​វិញ ជា​អ្នក​ប្រើ​ប្រាក់ និង​ប្រើ​ក្នុង​ផ្លូវ​ត្រូវ យ៉ាង​នេះ ទើប​កូន​មិន​ក្តៅ​ក្រហាយ​ស្តាយ​ក្នុង​កាល​ជា​ខាង​ក្រោយ​ឡើង ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថតបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1269/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦២៧ ដង)
កូន​ជា​ទី​ស្រឡាញ់!កាល​ពោល​ដល់​រឿង​សុខ​ភាព យើង​ច្រើន​តែ​នឹក​ដល់​សុខ​ភាព​រាង​កាយ នឹក​ដល់​ភាព​រឹង​ប៉ឹង និង​ការ​មិន​មាន​រោគ​នៃ​រូប​រាង​កាយ​តែ​ប៉ុណ្ណោះ ការ​ពិត​សុខ​ភាព​ផ្លូវ​ចិត្ត ដែល​មាន​សុខ​ភាព​ល្អ ក៏​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តី​ឆ្លាត ស្រឡះ​ថ្លា មិន​មួម៉ៅ​ក្តៅ​ក្រហាយ​ឬ​រវើ​រវាយ​ឡើយ ។ដូច្នេះ​ការ​រក្សា​សុខ​ភាព​ផ្លូវ​ចិត្ត​ឲ្យ​ល្អ ទើប​ជា​ការ​ចាំ​បាច់​ណាស់ ។ សុខ​ភាព​នៃ​ចិត្ត​នឹង​ល្អ​ទៅ​បាន ក៏​ដោយ​សារ​ការ​ថែ​រក្សា​ដែរ គឺ​កុំ​ចេះ​តែ​ប្រមូល រឿង​រ៉ាវ​យក​មក​សន្សំ​ទុក​ក្នុង​ចិត្ត​ដោយ​អយោនិសោមសិការ ។ អយោនិសោមនសិការ បាន​ដល់​ការ​គិត​ខុស ម្ល៉ោះ​ហើយ​អារម្មណ៍​ជា​រឿង​រ៉ាវ​ផ្សេង​ៗ ដែល​ចិត្ត​បាន​ទទួល​យក​មក​ទុក​ដោយ​ការ​ចាំ​នោះ​ក៏​ទៅ​ជា​ស្អុយ​រលួយ បណ្តាល​ឲ្យ​ខូច​សុខភាព​របស់​ចិត្ត ។ មិន​មាន​រឿង​អ្វី​ដែល​អាក្រក់​នោះ​ទេ បើ​កូន​មិន​គិត​ថា​អាក្រក់ ។ រឿង​តែ​ម្យ៉ាង​អាក្រក់​សម្រាប់​មនុស្ស​ម្នាក់​ព្រោះ​គេ​គិត​ថា​អាក្រក់ តែ​មិន​អាក្រក់​សម្រាប់​មនុស្ស​ម្នាក់​ទៀត​ឡើយ ព្រោះ​គេ​មិន​បាន​គិត​ដូច្នោះ ។ សេចក្តី​ពិត​ដូច​នេះ​សម្តែង​ឲ្យ​ឃើញ​ថា អាក្រក់ ឬ​មិន​អាក្រក់​មិន​បាន​នៅ​នឹង​រឿង​ខាង​ក្រៅ​ឡើយ គឺ​នៅ​នឹង​ការ​គិត​របស់ម​នុស្ស​ម្នាក់​ៗ ។ កាល​បើ​ដូច្នេះ កូន​ព្រម​ឲ្យ​គំនិត​របស់​កូន ធ្វើ​អាក្រក់​ឲ្យ​ខ្លួន​កូន​ធ្វើ​អ្វី​ ។ ក្នុង​លោក​នេះ មិន​មាន​អ្វី​ដែល​សំខាន់ សម្រាប់​កូនជាង​កូន​ជា​មនុស្ស​នោះ​ឡើយ ។ ជំនួយ​ការ​ដែល​កូន​ចង់​ឲ្យ​អ្នក​ដទៃ ធ្វើ​សេចក្តី​ល្អ​ដល់​កូន គឺ​កូន​ត្រូវ​ព្យាយាម​ធ្វើ​សេចក្តី​ឲ្យ​ខ្លួន​ឯង ទៅតាម​ដែល​កូន​ត្រូវ​ការ ព្រោះ​ថា​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ធ្វើ​សេចក្តី​ល្អ​ជំនួស​កូន​បាន​ឡើយ ។ សេចក្តី​ល្អ​ដែល​កូន​ធ្វើ​ដោយ​ខ្លួន​ឯង ទើប​មាន​អានុភាព​ដល់​ចិត្ត​ជា​ពិត​ប្រាកដ គឺ​ធ្វើ​ចិត្ត​បាន​សុខ​ស្ងប់ ។ កាល​ចិត្ត​សុខ​ស្ងប់​ហើយ អ្វី​ៗ​ជា​ខាង​ក្រៅ​ក៏​រៀប​រយ​ទៅ​ផង​ដែរ ។ មនុស្ស​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អ រមែង​ធ្វើ​ជា​ម្លប់​ឲ្យ​ជីវិត​ខ្លួន​ឯង ។ មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់​ចូរ​កូន​​រស់​នៅជា​មួយ​ខ្លួន​ឯង​ជា​មនុស្ស​ល្អ ។ មនុស្ស​ល្អ​រមែង​ថែរក្សា​ចិត្ត​ឲ្យ​មាន​សុខ​ភាព​ល្អ ។ បរិវេករសម បិត្វា រសំ ឧបសបស្ស ច និន្ទរោ ហោតិ និប្បាបោធម្មបីតិរសំ បិវំ ។ បុគ្គល​ក្រេប​ជញ្ជក់​នូវ​រស ដែល​កើត​ពី​វិវេក និង​រស​ព្រះ​និព្វាន ដែល​ជា​ទី​ចូល​ទៅ​ស្ងប់​រម្ងាប់ ក្រេប​ជញ្ជក់​នូវ​រស​ព្រះ​និព្វាន​ដែល​ជា​ទី​ចូល​ទៅ​ស្ងប់​រម្ងាប់ ក្រេប​ជញ្ជក់​នូវ​រស​បីតិ​ដែល​កើត​ធម៌​ជាអ្នក​មិន​មាន​សេចក្តី​ក្រហល់​ក្រហាយ​(និង​ជាអ្នក) មិន​មាន​បាប ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ​ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1270/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៨៨ ដង)
កូន​ជា​ទី​ស្រឡាញ់! គោល​ធម៌ សម្រាប់​ប្រព្រឹត្ត​ដើម្បី​កសាង​ខ្លួន​ប្រការ​ទី​៣ គឺ( ប្រឹង​ខ្លួន​ឯង​ឲ្យ​ដល់) ដោយ​សេចក្តី​ថា មនុស្ស​យើង​ចូល​ចិត្ត​ឲ្យ​អ្នក​ដទៃ​មក​លើក​តម្កើង​ខ្លួណ ប៉ុន្តែ​មនុស្ស​ដែល​នឹង​មាន​គេ​មក​ស្រឡាញ់​រាប់​អាន និង​លើក​តម្កើង​នោះ គឺ​ត្រូវ​តែ​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ នឹង​មាន​អ្នក​ណា​មក​ស្រឡាញ់​មក​រាប់​អានទៅ ។ វិធី​ម្យ៉ាង​សម្រាប់​សាង​ស្នេហ៍​ឲ្យ​មនុស្ស​ស្រឡាញ់​
images/articles/1284/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៨៨៦ ដង)
ក្នុង​ព្រះ​ពុទ្ធសាសនា ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា​កូន​មាន​បី​ពួក​គឺ៖ ១- អតិជាតបុត្រ ២- អនុជាតបុត្រ ៣- អវជាតបុត្រ ក្នុង​បណ្ដា​កូន​ទាំង​បី​ពួក​នេះ​លោក​អធិប្បាយ​ថា កូន​ដែល​ជា​អតិជាតបុត្រ​ជា​កូន​បុណ្យ ដោយ​ថា កូន​នេះ​មិន​មាន​ឪពុក​ម្ដាយ​ទូន្មាន​ទេ ខ្លួនចេះ​ដឹង​នូវ​អំពើ​ខុស​ត្រូវ ដោយ​ខ្លួន​ឯង​រហូត​ខ្លួន​បាន​ដល់​ព្រះ​ត្រៃសរណគមន៍​គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​សរណៈ​ជា​ទី​ពឹង​ទី​រលឹក នឹង​ជា​អ្នក​សមាទាន​សីល​ ៥ ជា​អ្នក​មិន​សម្លាប់​សត្វ មិន​លួច​ទ្រព្យ​សម្បត្តិ​គេ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម មិន​និយាយ​កុហក មិន​ផឹក​ទឹក​ស្រវឹង ឬ អាច​ជា​អ្នកសមាទាន​សីល​ ៨ និង​សីល ១០ ឬ​ មាន​សទ្ធា​ដោយ​ខ្លួន​ឯង ចេញ​ប្រព្រឹត្ត​នូវ​នេក្ខម្មៈ​គឺ​ការ​បួស​ដើម្បី​បំពេញ​កុសល ដោយ​ខ្លួន​ឯង​ ដោយ​មិន​មាន​ឪពុកម្ដាយ ឬ បងប្អូន​បបួល​ដឹង​នាំ​ឡើយ។​កាល​ខ្លួន​បាន​ប្រព្រឹត្ត​នូវ​អំពើ​ល្អ​យ៉ាង​នេះ ក៏​អាច​បបួល​ដឹក​នាំ​ឪពុក​ម្ដាយ​ឲ្យ​ដើរ​ក្នុង​គន្លង​ល្អ ដូច​ជា​ឲ្យ​គាត់​ដល់​ព្រះ​ត្រៃ​សរណគមន៍រក្សា​សីល ៥-៨-១០ ជា​ដើម។ នេះ​ឈ្មោះ​ថា ដឹក​នាំ​គាត់​ឲ្យ​សទ្ធា សីល ចាគៈ និង​បញ្ញា ដើម្បី​ជា​ប្រយោជន៍​ក្នុង​លោក​នេះ​ និង​បរលោក​។ កូន​ដែល​មាន​គុណ​ធម៌​យ៉ាង​នេះ​ឈ្មោះ​ថា ជា អតិជាតបុត្រ។ ចំណែក​អនុជាតបុត្រ ជា​កូន​ដែល​ដើរ​តាម​គន្លង​ដំបូន្មានរបស់​ឪពុក​ម្ដាយ។ ឪពុក​ម្ដាយ​ទូន្មាន​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ​ជា​សុចរិត​ក៏ធ្វើ​តាម​មិន​ឲ្យ​ខុស​ឆ្គាំ​ឆ្គង​ឡើយ ជា​បុគ្គល​ងាយ​ទូន្មាន​ប្រៀន​ប្រដៅ​ហៅ​ថា "សៅវចបុគ្គល" បុគ្គល​ងាយ​ប្រដៅ។ នេះ​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា អនុជាតបុត្រ។ អតិជាតបុត្រ​និង​អនុជាតបុត្រ​នេះ ចាត់​​ជា​កូន​បុណ្យ​ដែល​កើត​ក្នុង​ផ្ទៃ​របស់​យើង ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​រុង​រឿង​ចម្រើន​កើត​សុភមង្គល​ក្នុង​គ្រួសារ។ ចំណែក​ពួក​កូន​ទី ៣ ជា​កូន​បាប​មិន​ចេះ​ដឹង​ខ្លួន​ឯង​ថា ហើយ​មិន​ស្ដាប់​តាម​ពាក្យ​ប្រៀន​ប្រដៅរបស់​ឪពុក​ម្ដាយ​គិត​តែ​ពី​រឿង​សប្បាយ​ភ្លើត​ភ្លើន គេច​សាលា ដើរ​លេង​មាន​មិត្ត​ភ័ក្ត្រ សុទ្ធ​តែ​ជា​អ្នក​ខិល​ខូច ខ្ជិល​ច្រអូស រហូត​ទៅ​ប្រព្រឹត្តអំពើ​ថោក​ទាប មាន​លួច​ ប្លន់​អ្នក​ដទៃ​ជា​ដើម និង​ឈ្មោះ​ថា​ ជា​បុគ្គល​ពាល ឬ ពាក្យ​សម័យ​ឥឡូវ​ថា ជើង​កាង។ កូន​ជំពូក​នេះ​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា អវជាតបុត្រ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1281/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,២៦៦ ដង)
កូន​ជា​ទី​ស្រឡាញ់!សភាវៈ​ទាំង​ឡាយ​ទាំង​ពួង​ គឺ​ជា​សភាវៈ​ដែល​កើត​មាន​ជា​ធម្មតា មិន​បាន​ឲ្យ​ទុក្ខ​ដល់​អ្នក​ណាៗ ឡើយ ។ ប្រៀប​ដូច​ជា​បន្លា ដែល​ធម្មតា​វា​តែង​ស្រួច តើ​បន្លា​ឲ្យ​ទុក្ខ​ដល់​យើង​ដែរ​ទេ? អត់​ទេ ។ បន្លា​មិន​បាន​ឲ្យ​ទុក្ខ​ដល់​អ្នក​ណា​ឡើយ បើ​យើង​មិន​ទៅ​ជាន់​វាទេនោះ​ តែ​បើ​យើង​ជាន់​ឲ្យ​បន្លា​មុត ក៏​ជា​ទុក្ខ​ឈឺ​ចុក​ចាប់​ភ្លាម​ដោយ​ពិត ។ ដូចម្តេច​បាន​ជា​ទុក្ខ?ព្រោះ​ជាន់​វា​យ៉ាង​ណា​មិញ​សង្ខារ​ទុក្ខ ឬ​ឧបាទាន​ក្ខន្ធ​ទុក្ខ គឺ​ជា​ទុក្ខ​ពិត​តាម​សភាៈ​ជា​ទុក្ខ​សច្ចៈ ដូច​បន្លា​អីចឹង បើ​យើង​មិន​ជាន់​ឲ្យ​បន្លា​មុត​ពោល​គឺ​មិន​ប្រកាន់​ទេ ទុក្ខ​ក៏​មិន​កើត​មាន​ដល់​ចិត្ត​ដែរ​យ៉ាង​នេះ​ឯង ។ព្រះ​ធម៌​ដូច​ជា​ស្បែក​ជើង សម្រាប់​រក្សា​យើង​មិន​ឲ្យ​មានទុក្ខ​តាម​ផ្លូវ​ចិត្ត ។ ដើរ​ក្នុង​ព្រៃ​បន្លា​ត្រូវ​ពាក្យ​ស្បែក​ជើង​យ៉ាង​ណា ដើរ​ក្នុង​វដ្ត​សង្សារ​ត្រូវ​មាន​ព្រះ​ធម៌​ក៏​យ៉ាង​នោះ​ដែរ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពីសៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត​ ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1277/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧៧៧ ដង)
ស្ត្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ​មិន​មាន​គុណ​ធម៌​ក្នុង​ខ្លួន តែង​មើល​ងាយ​ស្វាមី ដែល​ខ្លួន​បាន​រៀប​អាពាហ៍​ពិពាហ៍​ត្រឹម​ត្រូវ​តាម​ប្រពៃណី​ហើយ​ដោយ​ហេតុ​ ៨ យ៉ាងគឺ៖ ១- ប្ដី​ទ័ល​ក្រ ២- ប្ដី​ឈឺ​ជានិច្ច ៣- ប្ដី​ចាស់​ទុព្វលភាព ៤- ប្ដី​ផឹក​សុរា ៥- ប្ដី​ធ្វេស​ប្រហែស ៦- ប្ដី​ល្ងង់​ខ្លៅ ៧- ប្ដី​ខ្ជិល​ច្រអូស​ក្នុង​កិច្ច​ការងារ ៨- ប្ដី​មិន​ញ៉ាំង​ទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាង​ឲ្យ​កើត​មាន សម្រាប់ខ្លួន​យើង​ជា​មនុស្ស​ស្រីត្រូវ​មាន​ទឹក​ចិត្ត​ឲ្យ​បាន​ស្មោះ​ស្ម័គ្រ​ភក្ដី​ចំពោះ​ស្វាមី មិន​គួរ​មើល​ងាយ​មើល​ថោក​ត្មេះ​តិះ​ដៀល​ប្ដី​ទេ ទោះ​ជា​ក្រី​ក្រ តោក​យ៉ាក​យ៉ាង​ណា​ក៏​ដោយ​ ត្រូវគោរព​ថា នេះ​ជា​ស្វាមី​របស់​យើង​ ខ្លួន​យើង​ត្រូវ​គោរព​ឲ្យ​បាន​ល្អ​មិន​ត្រូវ​មើល​ងាយ​ដោយ​ហេតុ​ ៨ ប្រការ​ខាង​លើ​នេះ​ទេ។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្វាមី​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ចេះ​អនុគ្រោះ​ចំពោះ​ស្វាមី បើ​មាន​កំហុស​គួរ​អាច​អនុគ្រោះ​ឲ្យ​បាន មិន​ត្រូវ​បង្ក​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​នោះ​ទេ។ ចំណែក​ខ្លួន​យើង​ជា​ប្រុស​កាល​ដឹងថា​ស្ត្រី​តែង​មិន​ពេញ​ចិត្ត​ចំណុច​ខាង​លើ​នេះ ហើយ​យើង​ត្រូវ​ប្រតិបត្តិ​ខ្លួន​មិន​ឲ្យ​មាន​កំហុសឆ្គាំ​ឆ្គង​ទាំង ៨ នេះ ដោយ​មិន​ឲ្យ​មាន​ទាល់​តែសោះ​ក្នុង​ខ្លួន​យើង​ត្រូវ​ឧស្សាហ៍​ព្យាយាម​ខ្នះ​ខ្មែង​ឡើង ដើម្បី​ធ្វើ​ជា​ប្ដី​ដ៏​ល្អ និង​ជា​ទី​គោរព​របស់​ប្រពន្ធ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1766/textd-15858745274.png
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ១៣,៨៩៩ ដង)
១២​ប្រការ​ប្រមុខនៃក្តី​វិនាស​ នៅក្នុង​គម្ពីរ​សត្តន្ត​បិដក​ ខុទ្ទ​ក​និ​កាយ​ សត្ត​និបាត​ តតិ​យ​ភាគ​ទី​៥៤​ ទំព័រ​ទី​៣៦​ (ប​រា​ភវ​សូត្រ​) មាន​តំណាល​ថា​ បន្ទាប់​ពី​បាន​ស្តាប់​នូវ​ការ​បក​ស្រាយ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​អំពី​ហេតុ​ដែល​នាំ​មក​នូវ​ក្តី​ចម្រើន​ ឬ​មង្គល​ (មង្គល​សូត្រ​ ៣៨​ប្រការ​) រួច​ហើយ​ ពួក​មនុស្ស​ និង​ទេវ​តា​ទាំង​ឡាយ​ ដែល​ធ្លាប់​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​នោះ
images/articles/1841/te544784515oxtd-1.gif
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០១៧ (អាន: ៣៩,៤២៨ ដង)
សួរ. សាសនៈ​ ប្រែថា​ដូចម្តេច?​ ឆ្លើយ. ប្រែថា​ ពាក្យ​ប្រៀន​ប្រដៅ​ ពាក្យ​ទូន្មាន​ ឱវាទ ឬ​ដំបូន្មាន​ ។ សួរ.​ សាសនៈ​ ដែល​ប្រែ​ថា​ ពាក្យ​ប្រៀន​ប្រ​ដៅ​នោះ​ តើ​ប្រៀន​ប្រ​ដៅ​ទៅ​លើ​អ្នក​ណា?​ ធ្វើ​អ្នក​ដែល​ប្រ​តិ​បត្តិ​តាម​ឲ្យ​ទៅ​ជា​អ្វី​? ឆ្លើយ. ​ពាក្យ​ប្រៀន​ប្រ​ដៅ​ទៅ​លើ​ជន​ក្នុង​លោក​ទាំង​មូល​ ឲ្យ​ប្រ​ព្រឹត្តិ​សុច​រិត​ត្រឹម​ត្រូវ​ល្អ​ ឲ្យ​វៀរ​ចាក​អំពើ​អាក្រក់​ដោយ​កាយ​ វា​ចា​ ចិត្ត ។
images/articles/679/33red.jpg
ផ្សាយ : ២៣ មករា ឆ្នាំ២០១៧ (អាន: ៥១,៩៧៨ ដង)
គ្រា​នោះ​ ព្រះ​សម្ពុទ្ធ​ ព្រះ​នាម​សុមនៈ​ គង់​នៅ​ក្នុង​ក្រុង​ឈ្មោះ​តគ្គរា ខ្ញុំ​បាន​យក​ផ្លែ​គុយ​ ទៅ​ថ្វាយ​ព្រះ​សយម្ភូ​។​
images/articles/851/1qefw34r34xtd-1.gif
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០១៦ (អាន: ៨,៩៦៤ ដង)
៥០០០ឆ្នាំ សូម​ធ្វើ​ការ​ចូល​រួម​ដើ​ម្បី​ប្រកាស​ជូន​អំពី​ ពិធី​បុណ្យ​វិសាខ​បូ​ជា​ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅឆាប់​ៗ ខាង​មុន​នេះ​ហើយ គឺ​នៅ​ថ្ងៃ​ សុក្រ​ ទី​ ២០ ខែឧ​សភា​ ឆ្នាំ ២០១៦ ។ សូម​លោក​អ្នក​ត្រៀម​ខ្លួន​ដើ​ម្បី​ចូល​រួម​ពិធី​បុណ្យ​នេះ​កុំ​បី​ខាន​ ដើម្បី​បាន​ជាបុណ្យ​កុសល​និ​ងការ​សម្អាត​​ចិត្ត​របស់​ខ្លួន ។​ សូម​ស្វែង​យល់​បន្ថែ​ម​ អំពី​ បុណ្យ​វិសាខ​បូជា តាមរយៈអត្ត​បទ​ខាង​ក្រោម​នេះ​ ដូច​ត​ទៅ ៖
images/articles/2077/se45.jpg
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០១៤ (អាន: ៩,៨១៥ ដង)
កំណាព្យ ធម្មយាត្រាទក្ខិណាពុទ្ធស្ថាន តាមដានពុទ្ធបាទ នាដែនដីពុទ្ធភូមិ កាព្យពាក្យប្រាំពីរ : ១.ចិត្តប៉ងសង្ឃឹម ញញឹមទុក ខែឆ្នាំខាងមុខ បានយាត្រា រួមក្នុងធម្ម: សវនាការ ចិត្តគួចជ្រះថ្លា គុណត្រៃរ័ត្ន។ ២.រវល់ការងារ មមាញឹក រាល់ថ្ងៃល្ងាចព្រឹក ដូចទៀងទាត់ អាជីពការងារ ឬកិច្ចវត្ត មានភ្លាត់គ្មានភ្លាត់ តាមធម្ម:។ ៣.តែទោះយ៉ាងណា មាននិស្ស័យ បានជួបពិតថ្លៃ បណ្ឌិតជាក់
images/articles/1831/tex154548478777td-1.gif
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០១៤ (អាន: ១៥,២៨១ ដង)
បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន​ កិរិយា​ល្ងង់​ខ្លៅ​មិន​ដឹង​ ព្រះ​អង្គ​ពោល​ឲ្យ​ឈ្មោះ​ថា​ អវិជ្ជា​ បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន​ អវិជ្ជា​នោះ​តើ​ដូច​ម្តេច​? បុគ្គល​ដែល​លុះ​ក្នុង​អំណាច​នៃ​អវិជ្ជា​ មាន​ដោយ​ហេតុ​ប៉ុន្មាន​យ៉ាង​ ។ ម្នាល​ភិក្ខុ​ សេចក្តី​ល្ងង់​ពុំ​ដឹង​​ច្បាស់​ក្នុង​កង​ទុក្ខ​ឯណា​មែន​ពិត​ សេចក្តីល្ងង់​ពុំ​ដឹង​ច្បាស់​ក្នុង​សភាវៈ​ គឺ​តណ្ហា​ ជា​ទី​ប្រជុំ​បណ្តាល​ឲ្យ​កើត​ឡើង​នូវ​កង​ទុក្ខ​ឯណា​មែន​ពិត​..
images/articles/1765/textd-1tr6567rytr.gif
ផ្សាយ : ២២ ឧសភា ឆ្នាំ២០១៤ (អាន: ៨,៩១៥ ដង)
បទអប់រំខ្លី ស្តីអំពីៈ បុព្វភាគនៃព្រះពុទ្ធសាសនា សំណួរៈ តើព្រះពុទ្ធសាសនាជាអ្វី ? ពាក្យប្រៀនប្រដៅ​អប់រំទូន្មាន របស់ព្រះសម្ពុទ្ធ​ទាំង​ឡាយ ឈ្មោះថា​ព្រះពុទ្ធសាសនា ដែល​ប្រែ​ថា​ច្បាប់, ថាធម្មជាតិ, ថាសភាវៈទ្រទ្រង់លោក…។ ដែលប្រែថា ច្បាប់ គឺជា​កន្សោម​ក្រឹត្យក្រម​នៃបទ​បញ្ញត្តិ បទអនុញ្ញាត និងបទ​អភិសមាចារ ដែលព្រះពុទ្ធ គ្រប់​ព្រះអង្គ​ទ្រង់​ត្រាស់​អនុម័ត​ទុក​ចំពោះ​បព្វជិត និង បរិសទ្យគោរព​ត្រងត្រាប់ ។
images/articles/1012/asf12e4-1.gif
ផ្សាយ : ០៩ សីហា ឆ្នាំ២០១៣ (អាន: ១០,៩២៨ ដង)
ដែល​ហៅ​ថា​ " អ្នក​ធំ​ " តើ​ " ធំ​ " យ៉ាង​ណា​? អ្នកធំ​ពិត ចិត្ត​មុទិ​តា​ វាចា​សុន្ទរ៍​ អ្នកធំ​ពិត ចិត្ត​បុណ្យ​ ព្រះ​គុណ​ក្រៃ​ អ្នកធំ​ពិត ចិត្ត​រុង​រោចន៍​ ដូច​ចរណៃ​ អ្នក​ធំ​ពិត​ ចិត្ត​ថ្លៃ​ សម្តី​ទន់​ ។ អ្នកធំ​ពិត ចិត្ត​ក្លា​ហាន​​ បាន​ជម្នះ​ អ្នកធំ​ពិត ចិត្ត​លះ​ វិសេស​លន់ អ្នកធំ​ពិត ចិត្ត​ត្រ​ជាក់​ ចេះ​អត់​ធន់​ អ្នកធំ​ពិត ចិត្ត​ធ្ងន់​ មន្ត​ព្រះ​ព្រហ្ម​ ។
images/articles/819/textd-1ersdvef34.gif
ផ្សាយ : ០៥ ឧសភា ឆ្នាំ២០១៣ (អាន: ១៣,៣៤៥ ដង)
កុសល​ឆន្ទៈ​ គឺ​ឆន្ទៈ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ការ​ងារ​ជា​ហេតុ​ ហៅ​ថា​ កត្តុកម្យ​ឆន្ទៈ​ ។​ សូម្បី​ឆន្ទៈ​ក្នុង​សមោ​ធាន​ធម៌​របស់​ព្រះបរម​ពោ​ធិ​សត្វ​ក្តី​ ក្នុង​បុគ្គ​ល​ដទៃ​ទៀត​ក្តី​ គឺ​សុទ្ធ​តែ​ជា​ឆន្ទៈ​ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ការ​ងារ​ទាំង​អស់​ បាន​សេច​ក្តី​ថា​ ពេ​ញ​ចិត្ត​នឹង​ការ​ងារ​ដែល​ត្រូវ​ធ្វើ​ ។​ កាល​ដែល​ត្រេក​អរ​ពេញ​ចិត្ត​នឹង​ផល​សម្រេច​ គឺ​ជា​ ឆន្ទ​រាគៈ​ ដូច្នេះ​ ឆន្ទៈ​ ក្នុង​ការ​ចម្រើន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.79
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿