35
ថ្ងៃ ពុធ ទី ០៨ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៣០,០៤៩
Today
ថ្ងៃម្សិលមិញ ២៧៥,១១៧
ខែនេះ ២,៧០៧,០៣៤
សរុប ៣៩៤,៩៦៥,៤៧៨
ធម៌ជំនួយស្មារតី
images/articles/1229/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤,០១០ ដង)
កសិសូត្រ បិដកលេខ ៣០ ទំព័រ ១១៥ ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​គង់​នៅ​ក្នុង​ព្រាហ្មណ​គ្រាម ឈ្មោះ​ឯក​នាលា ក្នុង​ទក្ខិណាគិរិជនបទ នាដែនមគធៈ ។ សម័យ​នោះ​ឯង កសិភារទ្វាជ​ព្រាហ្មណ៍​បាន​តាក់​តែង​នង្គ័លប្រមាណ ៥០០ ក្នុង​វេលា​ដែល​ព្រោះ​ស្រូវ ។ លំដាប់​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​និង​ចីវរ ក្នុង​បុព្វេណ្ហសម័យ
images/articles/1230/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៦,៤៧៤ ដង)
ឧទយសូត្រ បិដកលេខ ៣០ ទព័រ ១១៨ សាវត្ថីនិទាន ។ គ្រានោះ​ឯង​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​និងចីវរ ក្នុង​បុព្វណ្ហ សម័យ ស្តេច​ចូល​ទៅ​កាន់​លំនៅ​របស់​ឧទយ​ព្រាហ្មណ៍ ។ លំដាប់​នោះ​ឯង ឧទយ​ព្រាហ្មណ៍​យក​បាយ ដាក់​ពេញ បាត្រ ព្រះមានព្រះ​​ភាគ ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ស្បង់​ប្រដាប់​បាត្រ និង​ចីវរ​ក្នុង​បុព្វណ្ហ សម័យ ស្តេច​ចូល​ទៅ​កាន់​លំនៅ​របស់​ឧទយ​ព្រាហ្មណ៍​អស់​វារៈ​ពីរ​ដង ។
images/articles/1231/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៧២៧ ដង)
សុភាសិតសូត្រ បិដកលេខ ៣០ ទំព័រ ១៥៩ សាវត្ថីនិទាន​។ ក្នុង​ទី​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ។ ភិក្ខុ​ទាំង​នោះ​ទទួល​ព្រះភាគ​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​វាចា​ប្រកប​ដោយ​អង្គ​៤ ឈ្មោះ​ថា​សុភាសិត មិនមែន​ទុព្ភាសិត​ទេ ជា​វាចា​មិន​មាន ទោស​ផង ដែល​អ្នក​ប្រាជ្ញ​មិន​តិះ​ដៀល​ផង ។
images/articles/1232/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៩២៤ ដង)
ធម្មបទ​គាថា ទណ្ឌវគ្គទី ១០ បិដកលេខ ៥២ ទំព័រ​ ៤៩ សព្វេ តសន្តិ ទណ្ឌស្ស សព្វេ តាយន្តិ មច្ចុនោ អត្តានំ ឧបមំ កត្វា ន ហនេយ្យ ន ឃាត​យេ ។ សត្វ​ទាំង​ឡាយ​គ្រប់​ប្រាណ តែង​តក់​ស្លុត​នឹង​អាជ្ញា សត្វ​ទាំង​ឡាយ​តែង​ខ្លាច​ចំពោះ​សេចក្តី​ស្លាប់​គ្រប់​ៗ​រូប បុគ្គល​គួរ​ធ្វើ​ខ្លួន​ឲ្យ​ជា​ឧបមា ហើយ​មិន​គួរ​ប្រហារ ដោយ​ខ្លួន​ឯង មិន​គួរ​ប្រើ​គេ​ឲ្យ​ប្រហារ​ឡើយ ។ សព្វេ តសន្តិ ទណ្ឌស្ស សព្វេសំ ជីវិតំ បិយំ
images/articles/1233/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៤៦ ដង)
ធម្មបទគាថា ជរាវគ្គទី ១១ បិដកលេខ ៥២ ទំព័រ ៥២ កោ នុ ហាសោ កិមានន្ទោ និច្ចំ បជ្ជលិតេ សតិ អន្ធការេន ឳនទ្ធា បទីបំ ន គវេសថ ។ កាល​បើ​លោក​សន្និវាស ត្រូវ​ភ្លើង​មាន​រាគៈ ជា​ដើម​ឆេះ​ទ្រលោម​ជានិច្ច ម្តេច​ក៏​សើច ម្តេច​ក៏​ត្រេកត្រអាល អ្នក​ទាំង​ឡាយ​ត្រូវ​ងងឹត គឺ​អវិជ្ជា​រូប​រឹត​ហើយ (ម្តេច​ឡើយ) ក៏​មិន​ស្វែង​រក​ប្រទីប​គឺ​ប្រាជ្ញា (ដើម្បី​កម្ចាត់​នូវ​សេចក្តី​ងងឹត​នោះ​ចេញ) ។ បស្ស ចិត្តកតំ ពិម្ពំ អរុកាយំ សមុស្សិតំ
images/articles/1234/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៦,៧៨៥ ដង)
បុនព្វសុសូត្រ បិដកលេខ ៣០ ទំព័រ ២១៨ សម័យ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន​របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី ។ សម័យ​នោះ​ឯង​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ពន្យល់​ណែ​នាំ​ពួក​ភិក្ខុ​ឲ្យ​ឃើញ​ច្បាស់ ឲ្យកាន់​យក ឲ្យ​អាច​ហាន ឲ្យ​រីក​រាយ ដោយ​ធម្មិកថា ប្រកប​ដោយ​ព្រះ​និព្វាន ។ ពួក​ភិក្ខុ​នោះ ក៏​ធ្វើ​ឲ្យ​ជា​ប្រយោជន៍ ធ្វើ​ទុកក្នុង​ចិត្ត​ប្រមូឡ​មកនូវ​ចិត្ត​ទាំង​ពួង ផ្ទៀង​សោតប្បសាទ​ប្រុង​ស្តាប់​ធម៌ ។
images/articles/1237/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៧៣,៣៥៦ ដង)
សម្បទា​មាន​ ៤ យ៉ាង យើង​ត្រូវ​តែ​មាន​ការងារ​ធ្វើ​ទៅ​តាម​កម្លាំង​របស់​យើង ដូច​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​នូវ​សម្បទា ៤ យ៉ាង សម្រាប់​គ្រហស្ថ​យើង​អ្នក​គ្រប់​គ្រង​ផ្ទះ ឲ្យ​មាន​ការប្រតិបត្តិ ដើម្បី​សេចក្ដី​សុខ​ចម្រើន​កើត​សុភមង្គល​ក្នុង​គ្រួសារ​របស់​យើង​គឺ៖ ១- ឧដ្ឋានសម្បទា ២- អារក្ខសម្បទា ៣- សមជីវិតា ៤- កល្យាណមិត្តតា សេចក្ដីអធិប្បាយ
images/articles/1239/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩,០២៣ ដង)
បែប​បទ និង​តួនាទី ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​ស្រ្តី​និង​បុរស​មាន​បែប​បទ​និង​តួនាទី​ផ្សេង​គ្នា ។ ការ​ផ្សេង គ្នា​នេះ​បាន​ប្រាកដ​យ៉ាង​ច្បាស់​ក្នុង​កិច្ច​ការ​តួនាទី​ជាអ្នក​គ្រប់​គ្រង​ផ្ទះ ។ ព្រះ​សម្មាសម្ពុទ្ធ​ព្រះ​អង្គ​ទ្រង់​បាន​ណែ​នាំ​ដល់​តួ​នាទី​និង​បែប​បទ របស់​ស្រ្តី​ក្នុង​ឋានៈ​ជា​ភរិយា​ដែល​គប្បី​បដិបត្តិ​ចំពោះ​ស្វាមី​មាន​៥ ប្រការៈ ១. ចាត់​ចែង​ការងារ​ផ្ទះ​ឲ្យ​បាន​រៀប​រយ ។ ២. សង្គ្រោះ​ញាតិ​មិត្ត​ទាំង​ពីរ​ខាង (ខាង​ខ្លួន​ឯង​និង​ខាង​ស្វាមី) ។
images/articles/1240/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៧០,១៧៥ ដង)
បញ្ហា​បែក​បាក់​គ្នា ប្រសិន​បើ​ស្វាមី​លះ​បង់​ភរិយា ទៅ​មាន​ស្រ្តី​ដទៃ ឬ​ក៏​ស្វាមី​វាយ​តប់​ភរិយា តើ​ភរិយា​ត្រូវ​លះ​បង់​ស្វាមី​ ឬ​ក៏​ត្រូវ​អត់​ទ្រាំ​នៅ​តទៅ​ទៀត​ទើប​ជា​ការល្អ? ការ​មិន​ស្មោះ​ត្រង់​ដល់​គ្នា​របស់​ភរិយា​ស្វាមី ឬ​ការ​ប្រើ​កម្លាំង​បាយ ប្រព្រឹត្ត​អំពើ​ហិង្សា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​រឿង​អ្វី​នោះ ព្រះ​ពុទ្ធ​សាសនា​មិន​ប្រាថ្នា​ឲ្យ​កើត​មាន​ឡើយ ព្រោះ​ស្ថាប័ន​គ្រួសារ​នី​មួយៗ គឺ​ជា​ស្ថាប័ន​របស់​សង្គម​ទាំង​មូល​
images/articles/1241/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦,៨៨៨ ដង)
សោភិនី ប្រែ​ថា ស្រី​ល្អ ប៉ុន្តែ គេ​យក​ពាក្យ (សោ​ភិនី) នេះ​មក​ជា​ឈ្មោះ​ស្រី​រក​ស៊ី​ផ្លូវ​ភេទ ។ ក្នុង​សម័យ​ពុទ្ធ​កាល សោភិនី​ជា​អាជីព​មួយ​មុខ​នៃ​ស្ត្រី​សម័យ​នោះ មនុស្ស​ទូ​ទៅ​គេ​យល់​ថា​ជាអាជីព​សុចរិត ។បុរស​ទាំង​ឡាយ ពេញ​ចិត្ត​នឹង​ការ​ស្វែង​រក​សេចក្តី​សុខ​សប្បាយ​ពី​កាម​រស ត្រង់​ឆ្ពោះ​នាង​ដែល​ជា​សោភិនី​ជា​និច្ច ។ បុរស​ទាំង​នោះ​មាន​តាំង​ពី អ្នក​តូច អ្នក​ធំ រហូត​ដល់​ព្រះ​រាជា
images/articles/1242/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៩៣ ដង)
បញ្ហា​ផ្សេងៗ ១. ហេតុ​ដូចម្តេច​បាន​ជា​ក្នុង​ព្រះ​វិន័យ មាន​គរុធម៌​ឲ្យ​ភិក្ខុ​នី​ថ្វាយ​បង្គំ​ភិក្ខុ ? - ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់​អនុញ្ញាត​ឲ្យ​ស្ត្រី​មក​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​របស់​ស្រី្ត​ក្នុង​សម័យ​នោះ ។ ព្រះ​អង្គ​ជា​មហាវីរ​បុរស​ទី​១ ដែល​ជួយ​ស្ត្រី​ក្នុង​លោក​ អាច​និយាយ​បាន​ថា​ព្រះ​អង្គ​ស៊ូ​ដើម្បី​សិទ្ធ​ស្ត្រី​ក៏​បាន ។ យើង​បាន​ជ្រាប​តាម​ប្រវត្ត​សាស្ត្រ ហើយ​មនុស្ស​ក្នុង​សម័យ​មុន​នោះ
images/articles/1243/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៣៥១ ដង)
កូន​ជា​ទី​ស្រឡាញ់!ការ​ដែល​កូន​លើក​តម្កើង​ ឬ​ព្រម​ទទួល​អ្នក​ណា​ថា​ជាមនុស្ស​ល្អ​នោះ​កូន​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​សព្វ​គ្រប់ និង​ឲ្យ​ជាក់​ច្បាស់​ជា​មុនសិន ។ កូន​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​យូរ​ខែ​យូរ​ឆ្នាំ កុំ​គិត​តែ​ចំពោះ​មុខ​កូន​ប៉ុណ្ណោះ​ ។ គេ​អាច​ល្អ​ចំពោះ​កូន​គឺ​គេ​ជួយ​កូន គេ​និយាយ​ល្អ​រក​កូន​ជា​ដើម​ ម្ល៉ោះ​ហើយ​កូណ​មិន​បាន​មើល​ឲ្យ​សព្វ​គ្រប់ កូន​ក៏​គិត​ថា គេ​ជា​មនុស្ស​ល្អ​អីចឹង​ទៅ ។ តាម​ពិត​មនុស្ស​ដែល​ល្អ​ចំពោះ​កូន​មិន​ទាន់​ប្រាកដ​ថា គេ​ជា​មនុស្ស​ល្អ​ពិត​ៗ​នោះទេ ព្រោះ​គេ​អាច​សម្លឹង​អ្វី​ពី​កូន ឬ​កូន​អាច​ធ្វើ​នូវ​អ្វី​ដែល​គេ​ត្រូវ​ការ​ឲ្យ​គេ​បាន ឬ​យ៉ាង​ហោច​ព្រោះ​កូន​មិន​បាន​ទៅ​ជំទាស់​នូវ​ផល​ប្រយោជន៍​អ្វី​របស់​គេ ទើប​គេ​ធ្វើ​ល្អ​នឹង​កូនទៅ ។ ពុំ​នោះ​សោត​ទេ គឺ​ព្រោះ​កូន​ជា​ប្តី​ជា​ប្រពន្ធ ឬ​ជាបង​ប្អូន​ជា​មួយ​នឹង​គេ ។ មនុស្ស​ដែល​ល្អ​ពិត​ៗ គឺ​ល្អ​ចំពោះ​កូន​ផង ល្អ​ចំពោះ​អ្នក​ដទៃ​ផង ។មាន​ទំង​គ្នា​ដែរ ដែល​គេ​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ​តែ​មិន​បាន​ធ្វើ​ល្អ​នោះ​ទេ ។ មនុស្ស​ដែល​មិន​ល្អ​នោះ​គឺ​ត្រូវ​មិន​ល្អ​ទាំង​ចំពោះ​កូន​ផង ទាំង​ចំពោះ​អ្នក​ដទៃ​ផង ។ដែល​ម៉ែ​ឪ​លើក​យក​រឿង​នេះ​មក​ប្រាប់​ដល់​កូន​ ក៏​ដើម្បី​ឲ្យ​កូន​ដឹង​ទុក​ត​ទៅ​មុខ នឹង​មិន​បាន​ជឿ​គេ​ងាយៗ​មិន​ត្រូវ​បាន​គេ​បោក​បញ្ឆោត ម្យ៉ាង​ទៀត កូន​នឹង​មិន​បាន​ពោល​រក​អ្នក​ដទៃ​ណាៗ ថា​គេ​ជា​មនុស្ស​ល្អ​ឬ​មិន​ល្អ​ដោយ​ងាយ​ៗ នោះ​ឡើយ គឺ​ម៉ែ​ឪ​មិន​ចង់​ឲ្យ​កូន​សម្លឹង​មើល​មនុស្ស​ក្នុង​ផ្នែក​ល្អ ឬ​ផ្នែក​អាក្រក់ ដោយ​ចំណែក​តែ​ម្ខាង​ៗ​នោះ​ឯង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1244/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩,៨៦៩ ដង)
កូន​ជាទី​ស្រឡាញ់!ចៅ​ហ្វាយ​នាយ​ដែល​មាន​ចិត្ត​ល្អ មាន​យុត្តិ​ធម៌ ចេះ​យល់​ចិត្ត​យល់​ថ្លើម និង​ជា​គ្នា​ឯង​ជា​មួយ​កូន​ចៅ មិន​យក​ប្រៀប​ មិន​សង្កត់​សង្កិន​បៀត​បៀន​កូន​ចៅ រមែង​ធ្វើ​ឲ្យ​កូន​ចៅ​កក់​ក្តៅ​ក្នុង​ចិត្ត និង​ឲ្យ​នូវ​សេចក្តី​គោរព​កោត​ក្រែង​ទាំង​ទី​ចំពោះ​មុខ​ ទាំង​ទី​កំបាំង​មុខ​ត្រឡប់​មក​ចៅ​ហ្វាយ​វិញ​ព្រមទាំង​ចង​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​គុណ​ធម៌​ទាំង​ឡាយ​ រហូត​អស់​ជីវិត​នៃ​ពួក​គេ​ទៀត​ផង ។ បើ​កូន​មាន​ឱកាស​បាន​ធ្វើ​ជា​ចៅ​ហ្វាយ​នាយ​គេ ឬ​ជា​អ្នក​បង្គាប់​បញ្ជា​គេ កូន​ត្រូវ​កុំ​ភ្លេច​ពាក្យ​ម៉ែ​ពាក្យ​ឪ​ត្រង់​សេចក្តី​នេះ​ឲ្យ​សោះ នេះ​បើ​កូន​ប្រាថ្នាឲ្យ​កូន​ចៅ ដែល​នៅ​ក្រោម​បង្គាប់​របស់​កូន​ស្រឡាញ់​កក់​ក្តៅ​ក្នុង​ចិត្ត និង​គោរព​ស្រឡាញ់ ដោយ​ស្មោះ​នោះ ។​ កូន​ធ្វើ​ឲ្យ​អ្នក​នៅ​ក្រោម​ឱវាទ​របស់​កូន ស្រឡាញ់​ពេញ​ចិត្ត គោរព​ស្ម័គ្រ​ស្មោះ នេះ​ជា​ការ​ប្រសើរ​ណាស់ ឯការ​ធ្វើ​ឲ្យ​គេ​គ្រាន់​តែ​ខ្លាច តែ​មិន​គោរព​កោត​ក្រែង​នោះ​មិន​ប្រសើរ​ឡើយ ។ អ្នក​គ្រប់​គ្រង​គេ កាល​បើ​ប្រើ​តែ​ព្រះ​តេជ​ច្រើន​ជាង​ព្រះ​គុណ រមែង​មាន​តែ​មនុស្ស​ចេះ​ខ្លាច ប៉ុន្តែ​មិន​កក់​ក្តៅ​ក្នុង​ចិត្ត និង​មិន​ស្រឡាញ់​ស្ម័គ្រ​ស្មោះ​ឡើយ ។ ចំណែក​អ្នក​ដែល​ប្រើ​ព្រះ​គុណ​ច្រើនជាង​ព្រះ​តេជ មនុស្ស​ទាំង​ឡាយ​រមែង​ខ្លាច​ផង​ក្រែង​ផង គោរព​ដោយ​ស្មោះ​ផង​និង​កក់​ក្តៅ​ក្នុង​ចិត្ត​ផង​យ៉ាង​នេះ​ ហៅ​ថា អ្នក​គ្រប់​គ្រង​គេ​បាន​ទាំង​កាយ​ចិត្ត ។អ្នក​ធំ​ដែល​ប្រាថ្នា​នឹង​គ្រប់​គ្រង​ចិត្ត​មនុស្ស ដោយ​ប្រើ​អំណាច​បង្គាប់​បញ្ជា ដើម្បី​ធ្វើ​ឲ្យ​គេ​កោត​ខ្លាច​នោះ គឺ​ជា​ការ​យល់​ខុស​ដោយ​ពិត ។ អំណាច​ពិត​ប្រាកដ កើត​អំពី​ការ​សាង​នូវ​ភាព​កក់​ក្តៅ ឲ្យ​ដល់​កូន​ចៅ​ជា​សំខាន់ ។ ភាព​កក់​ក្តៅ ដែល​បង្កប់​ទៅ​ដោយ​មនោសញ្ចេតនា​ស្និទ្ធ​ស្នាល​គោរព​ស្រឡាញ់ ហើយ​ដក់​ជាប់​ក្នុង​ក្រអៅ​បេះ​ដូង រមែង​កើត​ពី​ការ​ឲ្យ ការ​អើពើ និង​ការ​យក​ចិត្ត​ទុក​ដាក់ ដូច​ជា​ការ​ឲ្យ​ប្រាក់ ឲ្យ​របស់​របរ​ប្រើ​ប្រាស់ ឲ្យ​កម្លាំង​ចិត្ត ឲ្យ​ភាព​ជា​គ្នា​ឯង ឲ្យ​ពាក្យ​ណែ​នាំ​ដែល​ល្អ​ៗ ឲ្យ​ពាក្យ​ពិរោះ មាន​ប្រយោជន៍ ឲ្យ​អភ័យ ឲ្យ​ភាព​កក់​ក្តៅ​បី​ដូច​ជា​ឪពុក​ម្តាយ​រួម​ទាំង​ការ​ឲ្យ​នូវកិត្តិយស ឲ្យ​ភាព​ខ្ពង់​ខ្ពស់​ហាក់​ដូច​ជា​តាំង​នៅ​ក្នុង​ឋានៈ​ស្មើគ្នា ទៀត​ផង ប៉ុណ្ណេះ​ជា​ដើម ។បើ​កូន​ត្រូវ​ការ​នឹង​គ្រប់​គ្រង​ចិត្ត​មនុស្ស កូន​ត្រូវ​ចេះ​សង្គ្រោះ ចេះ​ឲ្យ​នូវ​អ្វី ដោយ​ក្តី​មេត្តា ករុណា ហើយ​ត្រូវ​ឲ្យ​ជា​រឿយៗ ទៀត​ផង ។ អត្ថបទ​នេះ​ដកស្រង់​ចេញ​ពីសៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1245/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៤៤០ ដង)
កូន​ជា​ទី​ស្រឡាញ់!មនុស្ស​ខ្លះ​មាន​អំណាច មាន​វាសនា​បារមី​ខ្លាំង​ក្លា​មាន​ឱកាស​បាន​ទៅ​អង្គុយ​ក្នុង​ស្ថាន​ទី​ខ្ពស់ ដែល្មម​នឹង​ធ្វើ​អ្វី​ជា​ប្រយោជន៍ ឲ្យ​មាន​ការ​ចម្រើន​ដល់​សង្គម និង​ប្រទេស​ជាតិ​បាន ប៉ុន្តែ​បែរ​ជា​មិន​បាន​ធ្វើ​ទៅ​វិញ ធ្វើ​ឲ្យ​ខូច​នូវ​ឱកាស​មាស​ដ៏​យ៉ាង​គួរ​ឲ្យ​ស្តាយ ដែល​គាត់​មិន​បាន​ធ្វើ មុខ​តែ​មក​អំពី​គាត់​មិន​បានគិត​ពិចារណា​ដល់​ឱកាស​មាសពិត​ប្រាកដ​ គិត​បាន​ត្រឹម​តែ​ថាតំណែង​នាទី​ដែល​ខ្លួន​បាន​ទទួល​នេះ ជា​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ចំពោះ​ខ្លួន និង​ជា​ផ្លូវ​នៃ​ការ​បាន​មក​នូវ​លាភ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ម្ល៉ោះ​ហើយ​គាត់​ក៏​សំដៅ​ទៅ​រក​តែ​ការ​រក្សា​កិត្តិយស និង​ប្រយោជន៍​របស់​គាត់​ម្យ៉ាង​ទៅ ។ តាម​ការ​ពិត ប្រសិន​បើ​គាត់​ប្រើ​ប្រាស់​ឳកាស​មាស​ក្នុង​ខណៈ​នោះ សាង​នូវ​របស់​ល្អ ស្នា​ដៃល្អ​ឲ្យ​ដល់​ប្រទេស​ជាតិ និង​ទុក​ជាទី​រលឹក​ក្នុង​ជីវិត នោះឯង​គឺ​ជា​កិត្តិយស និង​ប្រយោជន៍​សំខាន់​ផ្ទាល់​ខ្លួន​គាត់ រហូត​អស់​កាល​ជា​អង្វែង សូម្បី​ចាក​តំណែង នោះ​ទៅ​ហើយ​ក៏​ដោយ មនុស្ស​ទាំង​ឡាយ គេ​នៅ​ពោល​ដល់​គាត់ ដោយ​ការ​លើក​តម្កើង ។ សម្រាប់​ខ្លួន​កូន​វិញ បើ​មាន​ឱកាស​បាន​ឡើង​ទៅ​កាន់​ឋានៈ​ខ្ពង់​ខ្ពស់ យ៉ាង​ណា​មួយ​នោះ គឺ​កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ​កូន​ត្រូវ​ប្រើ​ឱកាស​មាស​នោះ សាង​នូវ​ប្រយោជន៍​សាង​នូវ​អ្វី​ដែល​ជា​ទី​រលឹក​ឲ្យ​ដល់​មនុស្ស​ជាតិ ដើម្បី​ទុក​ជា​ស្នា​ដៃ​ដែលអ្នក​ដទៃ​ក្នុង​សង្គម​ជាតិ អាច​ទទួល​យក​បាន​ដោយ​ក្តី​រំភើបរីក​រាយ ។ កូន​ត្រូវ​គិត​ជា​និច្ច បើ​កូន​មាន​បុណ្យ​បាន​នូវ​ឋានៈ​ខ្ពស់​មែន​នោះ កូន​ត្រូវ​តាំង​ចិត្ត​ឲ្យ​សម្រេច​តាម​ដូច​ដែល​ម៉ែ​ឪ​បាន​ផ្តាំ បើ​មិន​យ៉ាង​នោះ​ទេ​ ឋានៈ​តំណែង​នោះ​នឹង​ធ្វើ​ឲ្យ​កូន​ខូច​ឳកាស​មាស និង​អាច​ធ្វើ​ឲ្យ​ខូច​ខ្លួន​កូន​ដោយ​មិន​ដឹង​ខ្លួន​ទៀតផង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ​ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1246/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៧៤២ ដង)
កូន​ជា​ទី​ស្រឡាញ់!ក្នុង​ពេល​សន្ទនា​គ្នា​នោះ រមែង​គេច​មិន​ផុត​ពី​ការ​លើក​យក​បុគ្គល​នេះ បុគ្គល​នោះ មកនិន្ទា ឬ​ពិចារណា​ថា​យ៉ាង​នេះ​យ៉ាង​នោះ​ឡើយ ។ កូន​ត្រូវ​ហាត់​ធ្វើ​ចិត្ត​ឲ្យ​ធ្ងន់​ក្នុង​រឿង​នេះ ព្រម​ទាំង​ឲ្យ​ធ្ងន់​ត្រចៀក​ផង ពោល​គឺ​កុំ​ជា​មនុស្ស​ត្រចៀកស្រាល ជឿ​ពាក្យ​និយាយ​របស់​អ្នក​ណា​ៗ​ដោយ​ងាយៗ​នោះ ។ ដោយ​ចំពោះ​យ៉ាង​សំខាន់ បើ​កូន​ជា​អ្នកធំ ជា​អ្នក​បង្គាប់​បញ្ជា ជាអ្នក​ដឹក​នាំឬ​ក៏​ជា​មេ​គ្រួសារ​កូន​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ណាស់ ជា​អ្នក​ដឹក​នាំ ឬ​ក៏​ជា​មេ​គ្រួសារ​កូន​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ណាស់ ព្រោះ​មាន​មនុស្ស​ខ្លះ​និយាយ​ដោយ​មិន​ទទួល​ខុស​ត្រូវ​ និយាយ​ទៅ​តាម​ចិត្ត​ដែល​ចង់​និយាយ មិន​គិត​ដល់​ផល​ដែល​ប៉ះ​ពាល់​ទៅ​លើ​អ្នក​ដទៃ​ថា​តើ​អ្នក​ដទៃ​ក្តៅ​ក្រហាយ ឬ​ខូច​កេរ្តិ៍​ឈ្មោះ​យ៉ាង​ណា ។ អ្នក​ខ្លះ​និយាយ​ព្រោះ​ស្រួល​មាត់ ចង់​ឃើញ​អ្នក​ស្តាប់​យក​ចិត្ត​ទុក​ដាក់​នឹង​ស្តាប់ ឬ​ក៏​ភ្ញាក់​ផ្អើល​ទៅ​តាម​ពាក្យ​និយាយ​របស់​ខ្លួន ។ អ្នក​ខ្លះ​និយាយ​ព្រោះ​ត្រូវ​ការ​ឲ្យ​គេ​បែក​បាក់​គ្នា​ខ្លះ​ទៀត​និយាយ​ព្រោះ​ចង់​សង្កត់​សង្កិន​គេ ។ ល ។ មាន​សព្វ​មាន​គ្រប់​រឿង​រ៉ាវ​ក្នុង​ពាក្យ​សម្តី​អ្នក​និយាយ ។ កូន​ស្តាប់​មនុស្ស​ទាំង​ឡាយ​និយាយ​ហើយ កូន​ត្រូវ​ថ្លឹង​ថ្លែង​ឲ្យ​ល្អ កុំ​ប្រញាប់​ជឿ ត្រូវ​ទុក​ពាក្យ​សម្តី​អ្នក​ដទៃ​នឹង​ត្រចៀក​សិន​ចុះ កុំ​ទាន់​យក​មកប្រើ​ការ ត្រូវ​ពិសោធ ត្រូវ​ពិចារណា​ឲ្យ​បាន​សព្វ​គ្រប់ ដូច្នេះ​កូន​នឹង​មិន​បាន​ខូច​ចិត្ត​មិន​បាន​ក្តៅ​ក្រហាយ​ក្នុង​កាល​ជា​ខាង​ក្រោយ​ឡើយ ។ មនុស្ស​ត្រចៀក​ស្រាល​ឆាប់​ជឿ​គេ​ពេក រមែង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ បែប​នេះ​មាន​ច្រើន​នាក់​ណាស់​មក​ហើយ ។ ម្យ៉ាង​ទៀត​មនុស្ស​ត្រចៀក​ស្រាល​នោះ​រមែង​ធ្វើ​ឲ្យ​ភរិយា​ស្វាមី​ខ្លួន​ឯង​លែង​លះ​គ្នា ចែក​ផ្លូវ​គ្នា​ដើរ ធ្វើ​ឲ្យ​គ្រួសារ​ដួល​រលំ នៅ​មិន​ជា​សុខ ពុំ​នោះ​ទេ ត្រូវ​សង្ស័យ គ្នា​ឬ​ត្រូវ​ក្រំ​ចិត្ត ។ ល។ បែប​នេះ​ក៏​មាន​ច្រើន​មក ហើយ​ដែឬ​ដូច្នេះ​កូន​ត្រូវ​ប្រយ័ត្ន​ខ្លួន​ទុក​ជាមុន ទើប​ជា​ការ​ល្អ ។ អត្ថបទ​នេះ​ដក​ស្រង់ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរបៀ​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1247/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៩៩ ដង)
ការ​ប្រើ​មនុស្ស​ កូន​ជា​ទី​ស្រឡាញ់ ការ​ប្រគល់​កិច្ច​ការ​ឲ្យ​មនុស្ស​ទៅ​ធ្វើ​ ដែល​ជា​ទូ​ទៅ​គេ​តែង​និយាយ​ថា (ប្រើ​មនុស្ស) នោះ​គឺ​ត្រូវ​មើល​ឲ្យ​ល្អ​ជាទី​បំផុត ត្រូវ​មើល​ទាំង​មនុស្ស ត្រូវ​មើល​ទាំង​ការងារ​ពោល​គឺ​ត្រូវ​មើល​ទាំង​មនុស្ស ត្រូវ​មើល​ទាំង​ការ​ងារ​ពោ​លគឺ​ត្រូវ​ប្រើ​មនុស្ស ឲ្យ​សម​ជា​មួយ​នឹង​ការងារ អ្នក​ណា​ជំនាញ​ខាង​អ្វី ធ្លាប់​មាន​បទពិសោធន៍​យ៉ាងណា ធ្លាប់​ជួប​ប្រសព្វ ហេតុ​ការ​ណ៍​យ៉ាង​ម៉េច រួម​ទាំង​ការ​ចេះ​ដឹង​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.95
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿