images/articles/3037/2021-05-10_08_03_03-buddha_thai_style_painting_jpg_-_Google_Search.jpg
តើអ្វីដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង?
ផ្សាយ : ០៩ សីហា ឆ្នាំ២០២៣
តើអ្វី ដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង មិនអាល័យអតីតកាល មិនមានកង្វល់ដល់រឿងអនាគត ?
គឺយើងធ្វើបច្ចុប្បន្នឱ្យល្អ និងឱ្យសប្បាយទាំងយប់ទាំងថ្ងៃ ដូចព្រះនន្ទត្ថេរ ភ្លេចព្រះនាងជនបទកល្យាណី ព្រោះពេញព្រះហឫទ័យនឹងស្រីទេពអប្សរដូច្នោះឯង ទីបំផុតព្រះនន្ទត្ថេរ បានលះបង់តណ្ហាក្នុងលោក ព្រោះអាស្រ័យសំវរ ការសង្រួមឥន្ទ្រិយ ជាបដិបទាសម្រេចព្រះអរហត្ត បរិនិព្វាន ។
ចិត្តេន នីយតិ លោកោ ចិត្តតែងនាំសត្វលោកទៅ ។ មនុស្សយើងពូកែធ្វើអ្វីៗ ប្រណីត ៗ គ្រប់យ៉ាង ប៉ុន្តែ មិនអាចធ្វើចិត្តខ្លួនឯងឱ្យស្ងប់បាន ត្រូវចិត្តលោកិយនាំទៅភ្លើតភ្លើន ឬទុក្ខព្រួយ សោកសៅ មួម៉ៅ ក្ដៅក្រហាយ... ក្នុងរឿងនោះៗ ដែលរឿងទាំងអស់នោះ ត្រូវបានសាងឡើងដោយចិត្តខ្លួនឯង ៕៚
ខ្លឹមសារនៅក្នុង ចិត្តសូត្រទី ២
( បិដក ២៩ ទំព័រ ១០២ )
ជំនួយសតិភាគទី ២៥ សិក្សាព្រះសូត្រភាគទី ២១
ដោយ៥០០០ឆ្នាំ
images/articles/3034/PNG_image.png
គ្រប់រឿងសុទ្ធតែមានសច្ចរស
ផ្សាយ : ០៩ សីហា ឆ្នាំ២០២៣
អ្វីៗក្នុងលោកនេះ វាយ៉ាងដូច្នោះឯង ជាការពិតដោយបរមត្ថមានហេតុ មានផលត្រឹមត្រូវ អ្វីដែលត្រូវកើត រមែងកើត អ្វីដែលត្រូវរលត់ រមែងរលត់ គឺគ្រប់រឿងទាំងអស់ សុទ្ធតែមានការពិតឲ្យសុខចិត្ត កាលណាបើមានបញ្ញាចូលដល់ការពិតនោះៗ ប៉ុន្តែព្រោះមិនបានសិក្សាការពិត រវល់តែចង់បានអ្វីៗតាមតណ្ហា ទីបំផុតក៏បានជួបការខកចិត្ត ដូច្នោះទើបពុទ្ធបរិស័ទគួរសិក្សាការពិតដែលជាបរមត្ថសច្ច ។
ក្នុងអរហន្តវគ្គ (វគ្គទី ៧ នៃព្រះគាថាធម្មបទ)ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ឧយ្យុញ្ជន្តិ សតីមន្តោ ន និកេតេ រមន្តិ តេហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ។ បុគ្គលដែលមានស្មារតី រមែងខ្វល់ខ្វាយ (គឺខ្វល់ខ្វាយក្នុងគុណដែលខ្លួនឯងបានចាក់ធ្លុះហើយ មានឈាននិងវិបស្សនាជាដើមហើយនឹកដល់ ពិចារណាដល់ ក្នុងការចូលសមាបត្តិនោះៗ) លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ (គឺមិនមានទីអាល័យហួងហែង) លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ដូចហ្វូងហង្សលះបង់ភក់ ហើយហើរទៅ ដូច្នោះឯង។
សិក្សាព្រះសូត្រ ភាគទី ១១
ដោយ៥០០០ឆ្នាំ
images/articles/3289/_________________________________.jpg
ជីវិតគឺជាកន្លែងសិក្សា
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២៣
មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។
ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។ ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។
សៀវភៅ មេរៀនជីវិត
ដោយ៥០០០ឆ្នាំ
images/articles/2102/Untitled-1-Recovered.jpg
អំពីឧបោសថសីល
ផ្សាយ : ១៧ កក្តដា ឆ្នាំ២០២៣
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវតី ។ ក្នុងទីនោះឯង ព្រះមានភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្គាល់ព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨
images/articles/2668/545eetpic.jpg
ឧបោសថ ៣ យ៉ាង
ផ្សាយ : ១៧ កក្តដា ឆ្នាំ២០២៣
១. គោបាលកុបោសថោ ឧបោសថប្រៀបដូចអ្នកគង្វាលគោ
២. និគណ្ធុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់និគ្រណ្ឋ
៣. អរិយុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់ព្រះអរិយៈ
១. បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នករក្សាឧបោសថសីលហើយ គិតជញ្ជឹងដូច្នេះថា ក្នុងថ្ងៃនេះ អាត្មាអញបានទំពាស៊ី នូវខាទនីយៈនេះផងៗអាត្មាអញបានបរិភោគ នូវភោជនីយៈនេះផងៗ ស្អែកនេះ អាត្មាអញនឹងទំពាស៊ី នូវខាទនីយៈនេះផងៗ នឹងបរិភោគនូវខាទនីយៈនេះ ផងៗ បុគ្គលនោះ មានចិត្តប្រកបដោយអភិជ្ឈា តែងញុំាងថ្ងៃឲប្រព្រឹត្តកន្លងទៅដោយលោភៈនោះ ក៏យ៉ាងនោះឯង ឈ្មោះថា គោបាលកុបោសថ ។
២. មានពួកសមណៈហៅថានិគណ្ឋៈ សមណៈអម្បាលនោះតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើនអ្នកចូរមកអាយ សត្វទាំងឡាយណា មាននៅក្នុងទិសខាងកើតខាងនាយពី ១០០ យោជន៍ទៅអ្នកចូរដាក់អាជ្ញា ( សម្លាប់ )សត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងលិចខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងជើងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញាក្នុងសត្វអម្បាលនោះ ចុះសត្វទាំងឡាយណា មាននៅក្នុងទិសខាងត្បូងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ ។
ពួកនិគ្រណ្ឋតែងដឹកនាំសាវកឲ្យអាណិត អនុគ្រោះចំពោះពួកសត្វខ្លះ តែងដឹកនាំសាវក មិនឲអាណិត មិនឲអនុគ្រោះចំពោះពួកសត្វខ្លះ ។ ក្នុងថ្ងៃឧបោសថៈនោះ គេតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមកអាយ អ្នកចូរស្រាតសំពត់ឲអស់ ហើយពោលយ៉ាងនេះថាអាត្មាអញមិនទាក់ទាមនឹងនរណា ។
ក្នុងទីណា ៗ នឹងមានកង្វល់ក្នុងរបស់អ្វីៗ ក្នុងទីណាៗ ក៏មិនមានដល់អាត្មាអញឡើយ តែមាតាបិតារបស់គេក៏ដឹងថា នេះបុត្ររបស់អញទាំងខ្លួនគេក៏ដឹងថា នេះមាតាបិតារបស់អញបុត្រភរិយារបស់គេដ៏ដឹងថា នេះជា ស្វាមីរបស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាបុត្រភរិយារបស់អញ ពួកបុរសជា ទាសកម្មកររបស់គេក៏ដឹងថា នេះជាម្ចាស់របស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាពួកបុរសដែលជាទាសកម្មកររបស់អញ ( សាវកទាំងនោះ ) ត្រូវគេដឹកនាំក្នុងសច្ចៈដូច្នេះ ក្នុងសម័យណា( អ្នកដឹកនាំ ) ឈ្មោះថា ដឹកនាំក្នុងមុសាវាទ ក្នុងសម័យនោះ ។
តថាគតពោលថា ពាក្យដឹកនាំនេះជាពាក្យមុសាវាទរបស់គេ ។ លុះកន្លង រាត្រីនោះហើយ គេបរិភោគភោគៈទាំងអម្បាលនោះ ដែលម្ចាស់គេមិនបានឲ ។ តថាគតពោលថា ការបរិភោគនេះជាអទិន្នាទានរបស់គេ ។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា និគណ្ឋុបោសថ ។
៣. ឧបោសថដែលធ្វើចិត្តដែលសៅហ្មងឲផូរផង់បាន ដោយសេចក្ដីព្យាយាម ឈ្មោះថា អរិយុបោសថ ក្នុងអរិយុបោសថនេះ មាន ៦ ប្រភេទគឺ ៖
៣.១. ព្រហ្មុបោសថ ឧបោសថដែលអ្នករក្សារលឹករឿយៗក្នុងគុណរបស់ព្រហ្មគឺព្រះសម្មាសម្ពុទ្ធ ហើយសមាទាន ។
៣.២. ធម្មុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះនព្វលោកុត្តរធម៌ និងព្រះបរិយត្តិ ហើយសមាទាន ។
៣.៣. សង្ឃុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះអរិយសង្ឃទាំង ៨ ហើយសមាទាន ។
៣.៤. សីលុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់លីសរបស់ខ្លួន ហើយសមាទាន ។
៣.៥. ទេវតុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់គុណធម៌របស់ខ្លួនដោយតាំងទេវតាទុកក្នុងឋានៈជាសាក្សី ហើយសមាទាន ។
៣.៦. (អរហន្តុបោសថ) ឧបោសថដែលអ្នកសមាទាន រក្សាដោយនឹករឭកដល់គុណព្រះអរហន្តហើយសមាទាន ។
(សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត បិដកលេខ ៤១ ទំព័រ ២៥៩ )
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2258/Untitled-1-Recovered.jpg
គួរចាប់ផ្តើមការរស់នៅដោយធម៌
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
កំណើតបានមកជាមនុស្សគឺជាកំណើតមួយ ដែលមានភ័ព្វសំណាង ក្រាស់ក្រែលច្រើនពេកណាស់កន្លង ។ដូច្នេះហើយ យើងគ្រប់គ្នាគួរថែរក្សានូវតម្លៃដែលមានដោយកម្រនេះឲ្យបានស្ថិតនៅគង់វង្ស និងកុំឲ្យធ្លាក់ទៅក្នុងសភាពដ៏ថោកទាបឲ្យសោះ នោះគឺបានដល់ការចាប់ផ្តើមជីវិតរស់នៅ ដោយការប្រតិបត្តិយកព្រះធម៌ធ្វើជាម្លប់, ជាផ្ទះ, ជាស្បៀងអាហារ, ជាមិត្តសម្លាញ់, ជាទីពឹង និងជាគ្រឿងពិចារណាគ្រប់ពេលវេលាគ្រប់ដង្ហើមចេញចូលទាំងអស់ ។
ពាក្យថា ព្រះធម៌នេះ បានន័យជាភាសាសាមញ្ញថាៈ សភាវៈទ្រទ្រង់សត្វលោកគឺបុណ្យ បាប, សុចរិត, ទុច្ចរិត, ហេតុ, សភាព, ធម្មតា, ប្រក្រតី, ប្រាជ្ញាញាណ, គុណ, សេចក្តីចម្រើន, អារម្មណ៍ខាងផ្លូវចិត្ត, ការរិះគិត, កិរិយាមារយាទ, ច្បាប់ជាធម៌ ។ តាមសេចក្តី ដែលខ្ញុំបានដកស្រង់ ចេញពីវចនានុក្រម របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត មកប៉ុណ្ណេះអាចបញ្ជាក់ ឲ្យឃើញបានថា ព្រះធម៌ គឺជាកិច្ចការ សកម្មភាពទាំងឡាយ ដែលមនុស្សសត្វប្រព្រឹត្តធ្វើជាប្រក្រតីក្នុងជីវិតប្រចាំថ្ងៃរួមទាំងសភាពប្រក្រតីនៃចិត្តផងដែរ ។
តែនៅក្នុងនេះ ពាក្យថា ព្រះធម៌ សម្តៅយកតែសភាពដែលល្អ ដែលទ្រទ្រង់ឲ្យសត្វលោកប្រព្រឹត្តទៅបានសេចក្តីសុខចម្រើន ឬ គេអាចហៅម៉្យាងទៀតថា គុណធម៌នោះឯង ។ ការរស់នៅប្រចាំថ្ងៃមនុស្សយើង គួរតែជាអ្នកធ្ងន់ក្នុងហេតុផល និងជាអ្នកស្រឡាញ់យុត្តិធម៌, ស្រឡាញ់សីលធម៌, ស្រឡាញ់សុចរិតភាព, ស្រឡាញ់រាប់អានគ្នា, ស្រឡាញ់សម្មាជីវៈ, ស្រឡាញ់ការឲ្យទាន, ស្រឡាញ់ការជួយយកអាសាអ្នកដទៃ, ស្រឡាញ់ប្រិយវាចា និងចេះបន្ទាបឱនខ្លួនមិនប្រកាន់ឫកពាក្រអឺតក្រទមដាក់ញាតិមិត្ត ទាំងអស់នេះគឺជាអត្ថន័យពិតនៃពាក្យថា រស់នៅជាមួយព្រះធម៌ ឬ រស់នៅក្នុងម្លប់នៃព្រះធម៌ ។
ដកស្រង់ចេញពីសៀវភៅ សង្គមធម៌ព្រះពុទ្ធសាសនា
រៀបរៀងដោយៈ ព្រះមហាមង្គលធម្មោ មត សុមឿន
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2259/Untitled-1-Recovered.jpg
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
១ ព្រះពុទ្ធប្រៀបដូចជាព្រះចន្ទពេញបូណ៌មី ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះចន្ទ ព្រះសង្ឃប្រៀបដូចជាលោកដែលស្រស់បស់ដោយរស្មីនៃព្រះចន្ទពេញបូណ៌មីនោះ ។
២ ព្រះពុទ្ធប្រៀបដូចជាដួងព្រះអាទិត្យ ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះអាទិត្យ ព្រះសង្ឃប្រៀបដូចជាលោក ដែលដួងអាទិត្យកម្ចាត់ភាពងងឹតហើយ
images/articles/2260/Untitled-1-Recovered.jpg
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
មានពុទ្ធបរិស័ទ មួយចំនួនតែងតែនិយាយគ្នាអំពី នមោ ហើយម៉្យាងទៀត មានពុទ្ធបរិស័ទតែងតែបានសូធ្យធម៌ នមោ នេះជាញឹកញាប់តែនៅមិនបានដឹងថា នរណាជាអ្នកពោលនូវពាក្យទាំងនេះ ។
ម៉្យាងទៀត នមោ នេះបើសម្តែងឲ្យពិស្តារទៅវែងឆ្ងាយពេកសូមពុទ្ធបរិស័ទអានតែនាមអ្នកដែលបានពោលដូចតទៅ….
១ នមោ
images/articles/2261/Untitled-1-Recovered.jpg
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
កូន ៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ នេះជាឈ្មោះមួយដ៏ល្អសម្រាប់កូន ៗ គួរតែចាំទាំងអស់គ្នាព្រោះវាមានសារៈប្រយោជន៍ជាច្រើនសម្រាប់ខ្លួនរបស់កូន និងអ្នកដទៃផងណាកូន ។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា ឯស ទេវសមនុស្សានំ សព្វ កាម ទនោ និធិ យំ យំ ទេវាភិបត្ថេន្តិ សព្វមេតេន សព្ភតិ កំណប់ទ្រព្យ គឺបុណ្យនេះឯងរមែងជួយឲ្យសព្វសត្វដែលប្រាថ្នាឲ្យបានដល់នូវ
images/articles/2262/Untitled-1-Recovered.jpg
កូនៗទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
កូន ៗ ទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌ ព្រោះសង្គមត្រូវការមនុស្សបែបនេះច្រើនណាស់ណ៎ាកូន ។ព្រោះយើងរស់នៅក្នុងសង្គម ត្រូវតែមានចំណេះដឹងសណ្តាប់ធ្នាប់ការដឹងប្រមាណ ចេះគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយអ្នកដទៃផងគ្នា បើយើងមិនមានសុជីវធម៌ទេ មិនថាយើងរៀនដល់កម្រិតណានោះទេ វាដូចជាអ្នកអត់បានរៀនអ៊ិចឹងណាកូន
images/articles/2263/Untitled-1-Recovered.jpg
កញ្ចក់ជីវិត
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
ធម្មតាចិត្តរមែងស្ទុះទៅរកអារម្មណ៍ទាំងឡាយគឺ រូប សម្លេង ក្លិន រស ផោដ្ឋព្វ និងធម្មារម្មណ៍។ ការរស់នៅរបស់បុគ្គលម្នាក់ៗ គឺចិត្តដឹងអារម្មណ៍ កាលបើចិត្តចាប់តោងនូវអារម្មណ៍ទាំងឡាយបានហើយ ក៏ប្រព្រឹត្តទៅ ដោយអំណាចនៃការស្រឡាញ់ ស្អប់ គាប់ ទាស់ ដោយអាស្រ័យ លោភៈ ទិដ្ឋិ មានះ ឬដោយកុសលផ្សេងៗ មានទាន សីលជាដើមក៏មាន។
កាលបើយ៉ាងនេះ សកម្មភាពទាំងឡាយដែលចេញទៅតាមទ្វារកាយ ឬវាចា ក៏ប្រព្រឹត្តទៅតាមអំណាចនៃកុសលឬអកុសលនោះៗ។ សកម្មភាពទាំងនោះ ហៅថាអភិសង្ខារ។ នេះឯងជាតួរកម្មភព កាលកម្មភពកើតឡើងហើយ ឧប្បត្តិភព គឺជាតិកំណើតនឹងប្រាកដជាមិនខាន។
បច្ចុប្បន្ន គឺជាកញ្ចក់មួយផ្ទាំង ដែលអាចឲ្យយើងឆ្លុះបញ្ចាំងឃើញនូវផលជាអនាគតបាន ដូចយើងយកពូជស្វាយទៅដាំ យើងនឹងបានដើមស្វាយ ផ្លែស្វាយ។ ម្យ៉ាងទៀត បើយើងលួចទ្រព្យគេ មុខតែត្រូវគេចាប់ គេវាយ ឬចូលគុកទៀតផង ទង្វើទាំងនេះសុទ្ធតែឲ្យផលដែលយើងអាចដឹងបាន។
កម្មនេះឧបមាដូចជាតួរត្រា ឯផលវិបាករបស់កម្មប្រៀបដូចស្នាមត្រា ដែលគេបោះលើក្រដាស មិនឃ្លាងឃ្លាតពីគ្នាយ៉ាងណា បើយើងធ្វើអំពើល្អសាងបុណ្យសន្សំកុសលច្រើន យើងនឹងបានជួបប្រសព្វនូវសេចក្ដីសុខក្នុងមនុស្សលោក និងទេវលោក។ បើយើងធ្វើអាក្រក់ជាងកុសលច្រើន សេចក្ដីទុក្ខមុខជាប្រាកដដល់យើងទាំងក្នុងលោកនេះនិងលោកខាងមុខ។
អំពើទាំងឡាយទាំងល្អទាំងអាក្រក់ ដែលយើងបានធ្វើហើយដែលជាអភិសង្ខារនោះ នឹងចាត់ចែងនូវឧប្បត្តិភព (ជាតិ.កំណើត) សម្រាប់យើង។ អ្នកចូលសម្លឹងមើលនូវអភិសង្ខារគឺអំពើដែលអ្នកបានធ្វើហើយ នុ៎ះអ្នកនឹងបានឃើញ នូវឧប្បត្តិភពរបស់ខ្លួនទៅអនាគត ថាយ៉ាងណា។ លោកទាំង៣ គឺ ទេវលោក មនុស្សលោក និង យមលោក (នរក តិរិច្ឆាន...) នឹងរងចាំទទួលអ្នក ទៅតាមមាគ៌ា ដែលអ្នកបានដើរនោះឯង។
បើចង់បានសេចក្ដីសុខ គប្បីប្រញាប់ជំរះនូវអំពើទាំងឡាយរបស់ខ្លួន ដូចបុគ្គល ឆ្លុះកញ្ចក់ឃើញមានមុខប្រឡាក់ ប្រញាប់ជំរះចេញយ៉ាងនោះដែរ។
ចំណងជីវិត កម្មចារលិខិត កំហិតវាសនា
វេនសុខវេនទុក្ខ គុកកម្មលោកា បង្កើតបញ្ហា
នៅលើលោកីយ។
ចំណែកអ្នករួច នោះមានតិចតួច ហួសនឹងហាស្ដី
រួចពីចំណង នៃភពទាំងបី ព្រោះអស់អាល័យ
អាស្រ័យនិព្វាន។
រៀបរៀងដោយ ជូ ស៊ូហៀង
ដោយ៥០០០ឆ្នាំ
images/articles/2268/Untitled-1-Recovered.jpg
ហេតុសំខាន់ៗក្នុងព្រះពុទ្ធសាសនា
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣
ហេតុសំខាន់ៗក្នុងព្រះពុទ្ធសាសនា
ហេតុសំខាន់ៗ ដែលពុទ្ធបរិស័ទជាអ្នកកាន់សានាព្រះពុទ្ធ ត្រូវតែដឹងអំពីកំណើតនៃការគោរពបូជាគុណ ដែលព្រះអង្គបានបន្សល់ទុកជានិមិត្តរូប សម្រាប់ឲ្យអ្នកក្រោយធ្វើតាម និងជាហេតុសំខាន់បំផុតក្នុងថ្ងៃដែលព្រះមុនីបានត្រាស់ដឹងជាដើម។
ពុទ្ធបរិស័ទភាគច្រើន នៅប្រទេសកម្ពុជារដ្ឋស្ទើរតែទាំងអស់ ជាអ្នកកាន់គោរពបូជា ចំពោះគុណព្រះអង្គ គឺយកទំនៀមទម្លាប់តាមប្រពៃណី
images/articles/2280/Untitled-1-Recovered.jpg
មេត្តាព្រហ្មវិហារ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
មេត្តាព្រហ្មវិហារ
កាលបើព្រះយោគាវចរកុលបុត្រ មានប្រាថ្នាដើម្បីចម្រើននូវមេត្តាព្រហ្មវិហារ គប្បីចូលទៅកាន់ទីដែលស្ងាត់ចាកអារម្មណ៍ផ្សេងៗ អង្គុយនៅឲ្យស្រួល ពិចារណានូវទោសក្នុងសេចក្ដីប្រទុស្ដ (ទោស) និងអានិសង្សក្នុងសេចក្ដីអំណត់ (ខន្តី) ជាមុន។
ទោសក្នុងសេចក្ដីប្រទុស្ដដូចម្ដេចខ្លះ? អានិសង្សក្នុងសេចក្ដីអំណត់ ដូចម្ដេចខ្លះ? ហេតុអ្វីទើបត្រូវពិចារណាជាមុន?
images/articles/2302/Untitled-1-Recovered.jpg
៤យ៉ាងរបស់អ្នកគ្រប់គ្រងផ្ទះ ដើម្បីសុខចម្រើនកើតសុភមង្គល
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
សម្បទា ៤ យ៉ាង សម្រាប់គ្រហស្ថអ្នកគ្រប់គ្រង់ផ្ទះ ឲ្យមានការប្រតិបត្តិ ដើម្បីសុខចម្រើនកើតសុភមង្គលក្នុងគ្រួសារគឺ៖
១ - ឧដ្ឋានសម្បទា មានន័យថា ខ្លួនយើងត្រូវព្យាយាមរកស៊ីទាំងយប់ ទាំងថ្ងៃមិនខ្ជិលច្រអូស ប្រកបដោយឧបាយជាគ្រឿងពិចារណាក្នុងការងាទាំងនោះ ហើយគួរធ្វើ គួរចាត់ចែង ។ កាលបើយើងខ្ជិលរកស៊ី គិតតែពីដើរលែងគ្មានស្គាល់ថ្ងៃយប់នេះ ជាប្រធាននៃសេចក្តីវិនាស សុភមង្គល
images/articles/2285/Untitled-1-Recovered.jpg
ការធ្វើបុណ្យផ្លូវវាចា
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
ការធ្វើបុណ្យផ្លូវវាចា
ការមិននិយាយភូតភរកុហក បោកប្រាស់អ្នកដទៃ ដោយពាក្យសម្តី មិននិយាយញុះញង់ស៊កសៀត មិននិយាយសម្តីអាក្រក់ ទ្រគោះបោះបោក ជេរប្រទេច មិននិយាយសម្តីឥតប្រយោជន៍ ដោយសេចក្តីមិនលោភ មិនក្រោធខឹង មិនវង្វេងជាហេតុ នេះហៅថា ធ្វើវាចាថ្នាក់សីល ។
ការពោលសរសើរ ព្រះគុណនៃឧត្តមបុរស មានព្រះពុទ្ធ ព្រះធម៌ព ព្រះសង្ឃ និងគុណមាតាបិតាជាដើម
images/articles/2286/Untitled-1-Recovered.jpg
ពុទ្ធគុណ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
ពុទ្ធគុណ
មានពុទ្ធបរិស័ទ ជាច្រើនដែលធ្លាប់តែបានសូត្រនូវធម៌សរសើរគុណរបស់សម្មាសម្ពុទ្ធ ប៉ុន្តែមិនបានដឹងអំពីសេចក្តីប្រែ ដូច្នេះហើយក៏ចេះតែសូធ្យ ៗ ទៅមិនដឹងជាមានសេចក្តីប្រែយ៉ាងនោះទេ ។
ទុកតែធម៌នេះ មិនបានពិស្តារយ៉ាងណាក៏ដោយតែជាចំណែកមួយសម្រាប់ពុទ្ធបរិស័ទជាអ្នកបានចូលមកកាន់ព្រះពុទ្ធសាសនាថ្មី ៗ ងាយស្រួល ក្នុងការសិក្សាយល់ដឹងអំពីគុណព្រះសម្មាសម្ពុទ្ធមួយចំណែកដែរ សូមញាតិ
images/articles/2287/Untitled-1-Recovered.jpg
នរក ៤ រូប
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
នរក ៤ រូប
យើងជាពុទ្ធបរិស័ទ គួរតែមានសេចក្តីសង្វេគតក់ស្លុតក្នុងជីវិតរស់នៅក្នុងបច្ចុប្បន្ននេះ វាមិនមានអ្វីស្ថិតស្ថេរឡើយក្នុងលោកនេះ មានការកើតឡើងហើយមានការស្ថិតនៅ និងការបាត់ទៅវិញជាធម្មតា ។
សូមញាតិញោមពិចារណានូវរឿងក្នុងព្រះពុទ្ធសាសនា ដើម្បីជាបទពិចារណាក្នុងរឿងរ៉ាវជីវិតដែលរស់នៅក្នុងលោកនេះ វាមានទាំងវិបាក ទាំងល្អដោយអំណាចក្នុងការប្រព្រឹត្តរបស់មនុស្ស ។
images/articles/2288/Untitled-1-Recovered.jpg
ការធ្វើបុណ្យតាមផ្លូវកាយ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣
ការឈប់បៀតបៀន ធ្វើមនុស្សសត្វឲ្យបានទទួលទុក្ខលំបាកកាយ លំបាកចិត្ត ឈប់ផ្តាច់បង់ជីវិតមនុស្ស សត្វ ឲ្យឈ្លាតការរស់នៅ ដើម្បីតែសេចក្តីសុខខ្លួនឯង ឬ អ្នកដទៃ, ឈប់ឆបោក លួចទ្រព្យសម្បត្តិអ្នកដទៃ មិនប្រព្រឹត្តខុសនឹងប្រពន្ធកូនអ្នកដទៃ រៀនរកវិធីអប់រំកាយ បើចិត្ត និងវាចាចង់ កាយថាកុំចង់ នេះហៅថា ធ្វើបុណ្យផ្លូវកាយ ថ្នាក់សីល ។ សូម្បីការអប់រំ សាងខ្លួនឲ្យជាមនុស្សមានកិរិយាមារយាទ ថ្លៃថ្នូរ មានសេចក្តីចេះដឹង ក៏ហៅថា ធ្វើបុញ្ញកម្ម ។
ការជួយទំនុកបម្រុងមាតាបិតា ដោយវិធីជួយគ្រប់បែបយ៉ាង ឲ្យលោកបានស្រួលផ្លូវកាយ ផ្លូវចិត្ត ឬបង្អោនខ្លួនជាពុទ្ធបរិស័ទ ជួយទំនុកបម្រុងចិញ្ចឹមព្រះសង្ឃ អ្នកទ្រទ្រង់គុណធម៌ ដោយប្រតិបត្តិធម៌វិន័យ តាមពុទ្ធោវាទ ជួយមនុស្សកម្សត់ ឥតទីពឹង គោរពប្រតិបត្តិចំពោះត្រកូលរៀមច្បង ចាស់ព្រឹទ្ធាចារ្យធ្វើអ្នកដទៃទទួលបានសេចក្តីសុខ ចេះទំនុកបម្រុងចិញ្ចឹមខ្លួនឯង និងប្រពន្ធកូន ឲ្យបានសេចក្តី សុខ ដោយសេចក្តីមិនលោភ មិនក្រោធ មិនវង្វេងជាហេតុ នេះហៅថា ធ្វើបុណ្យផ្លូវកាយថ្នាក់ទាន ។
ការបង្អោនកាយ ជួយធ្វើកិច្ចធុរៈអ្នកដទៃ គ្រួសារ ភូមិស្រុក សង្គមជាមួយគ្នា ដោយមេត្តាករុណា ។ បើជនប្រុសស្រីណាមានកិច្ចធុរៈ ឬ មានទុក្ខធុរៈអ្វីមួយកើតឡើង ដូចជាឈឺចាប់ ឬ អគ្គិភ័យ ឆេះផ្ទះជាដើម បានខ្វល់ខ្វាយជួយមើលថែទាំ ដោយរកឱសថ ( ថ្នាំកែជម្ងឺ ) រកគ្រូពេទ្យជួយព្យាបាលបំបាត់ជម្ងឺទាំងនោះ និងដោះស្រាយទុក្ខ សម្តែងកាយសាមគ្គី ស្មោះសរចំពោះគ្នាទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះក៏ហៅថា ធ្វើបុណ្យផ្លូវកាយថ្នាក់សីលផង ថ្នាក់ទានផង ។
កាលបើនឿយណាយធុញទ្រាន់ ចំពោះកាមដែលជាគ្រឿងចងសត្វ ឲ្យនៅច្រឡូកច្រឡំ នៅវឹកវរក្នុងពួកក្រុម ហើយគេចចៀសចេញចាកពួកទៅរកទីស្ងាត់ នៅអប់រំកាយអប់រំចិត្តដោយឥរិយាបថទាំង ៤ ណាមួយ មានការដេក ដើរ ឈរ អង្គុយ តាំងស្មារតីចម្រើនសមាធិ ដោយការធ្វើសមថៈក្តី វិបស្សនាក្តី ដើម្បីឲ្យស្ងប់ចិត្ត នោះហៅថា ធ្វើបុណ្យផ្លូវកាយថ្នាក់ភាវនា ។
ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប
រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ