images/articles/2169/Untitled-1-Recovered.jpg
បទុមរតនៈ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២
បទុមរតនៈ
ព្រះសម្មាសម្ពុទ្ធ ប្រៀបដូចជាផ្កាឈូករីក ព្រះធម៌ ប្រៀបដូចជាកេសរនៃផ្កាឈូក ពុទ្ទបរិស័ទ ប្រៀបដូចជាមេឃ្មុំហើរទៅនាំយកកេសរផ្កាឈូក មកធ្វើក្បាលទឹក ។ ក្បាលទឹកឃ្មុំជាឈ្មោះនៃការសម្រេចមគ្គផល ។ តថាគតគប្បីកើតជាទេវតា ឬកើតជាគន្ធត្រាច់ទៅតាមអាកាស ព្រះអាសវៈណាក្តី គប្បីដល់នូវភាពនៃខ្លួនជាយក្ស និងជួបប្រទះនូវភាពនៃខ្លួនជាមនុស្ស ព្រោះអាសវៈណាក្តី អាសវៈទាំងអស់នោះ
images/articles/2171/Untitled-1-Recovered.jpg
ខេមាថេរីគាថា
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២
ខេមាថេរីគាថា
ថ្ងៃមួយព្រះនាងខេមាថេរី កំពុងអង្គុយសម្រាកពេលថ្ងៃក្តោមម្លប់ឈើមួយដើម ។មារមានចិត្តបាប ប្លែងកាយជាប្រុសកម្លោះចូលទៅរក ហើយបានពោលពាក្យទៅរកព្រះាងខេមាថេរីដូច្នេះថា៖ហៃនាងខេមា នាងនៅក្នុងវ័យ ជាស្រីមានរូបល្អ យើងសោតក៏នៅក្មេងកម្លោះ នាងចូរមក យើងនឹងត្រេកត្រអាលដោយតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ។
ព្រះនាងខេមាថេរី បានស្តាប់ពាក្យនោះហើយ
images/articles/2174/Untitled-1-Recovered.jpg
អត្ថន័យមហាសុបិន
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២
អត្ថន័យមហាសុបិន
១- ព្រះអង្គពិតជាបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ពិតប្រាកដ។
២- មគ្គប្រកបដោយអង្គ ៨ ដែលព្រះអង្គត្រាស់ដឹងហើយមនុស្ស និងទេវតាអាចប្រកាសដោយប្រពៃ។
៣- ពួកគ្រហស្ថស្លៀកពាក់ស នឹងដល់ព្រះអង្គជាសរណៈស្មើដោយជីវិត។
៤- វណ្ណៈទាំង ៤ គឺខត្តិយៈ ព្រហ្មណ៍ វេស្សៈ និងសូទ្រៈ ទាំង៤ វណ្ណៈនេះ ចេញចាកផ្ទះមកបួសក្នុងធម៌វិន័យ ដែលព្រះអង្គទ្រង់សម្ដែង
images/articles/2175/Untitled-1-Recovered.jpg
លាភបលិពោធ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២
លាភបលិពោធ
បច្ច័យ ៤ ឈ្មោះថា លាភ សួរថា បច្ច័យ ៤ នោះ ជាបលិពោធបានយ៉ាងណាខ្លះ? ឆ្លើយថា ក៏ក្នុងទីដែលភិក្ខុមានបញ្ញាទៅ មនុស្សទាំងឡាយរមែងថ្វាយបច្ច័យ មានបរិវារច្រើន (ក្នុងទីដែលទាយកនិមន្តបុណ្យ)។ កាលលោកអនុមោទនា សម្ដែងធម៌ដល់មនុស្សទាំងនោះ រមែងមិនបានឱកាសបំពេញសមណធម៌។
តាំងពីអរុណរះឡើងរហូតដល់បឋមយាម នៅច្រឡូកច្រឡំជាមួយមនុស្ស
images/articles/2176/Untitled-1-Recovered.jpg
សម្ដីមនុស្សនិងសត្វយំ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២
សម្ដីមនុស្សនិងសត្វយំ
សំឡេងសត្វស្លាបទាំងឡាយដែលស្រែកយំតាមជួរព្រៃភ្នំឬតាមទីរមណីយដ្ឋានទាំងឡាយអាចជាអារម្មណ៍សប្បាយរីករាយឬសង្វេគដល់ជនអ្នកនៅទីនោះបានស្ដាប់ ប៉ុន្តែសំឡេងរបស់ដែលនិយាយកុហកញុះញង់ ជេរប្រទេចផ្ដាសាដោយឥតមានមេត្តា ជាអារម្មណ៍ធុញទ្រាន់បំផុតរបស់ពពួកជនដែលបានស្ដាប់ហើយ។
- មនុស្សសត្វទាំងឡាយចូលចិត្តពាក្យសម្ដីពិត
images/articles/2177/Untitled-1-Recovered.jpg
សតិរលឹកដឹងនូវធម៌
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២
សតិរលឹកដឹងនូវធម៌
ក្នុងពេលសតិសម្បជញ្ញៈ ជាប់ជំពាក់ក្នុងរឿងអ្នកណា ហើយយករឿងរបស់អ្នកនោះ ឯងមកនិយាយ។ ថាអ្នកនេះ ល្អយ៉ាងនេះ អ្នកនោះអាក្រក់យ៉ាងនោះ ហាក់ដូចជា អ្នកនោះមានមែនអ៊ីចឹង។ កាលបើអប់រំបញ្ញាសម្មាទិដ្ឋិទល់នឹងសភាវៈរូបធម៌ និងមានធម៌យ៉ាងដូច្នេះ ហើយ នឹងបានសេចក្ដីស្ងប់ ព្រោះថាធម៌ទាំងឡាយ កាលណា បើមានហេតុមានបច្ច័យយ៉ាងណា
images/articles/2181/Untitled-1-Recovered.jpg
គណបលិពោធ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២
គណបលិពោធ
គណៈភិក្ខុអ្នករៀនព្រះសូត្រក្ដី គណៈរបស់ភិក្ខុអ្នករៀនអភិធម្មក្ដី ឈ្មោះថា គណៈ ភិក្ខុណាកាលឲ្យឧទ្ទេសខ្លះ បរិបុច្ឆាខ្លះដល់គណៈនោះ រមែងមិនបានឱកាសសម្រាប់បំពេញសមណធម៌គណៈរមែងជាបលិពោធដល់ភិក្ខុនោះ គណៈបលិពោធនោះ លោកគប្បីកាត់ចេញដោយឧបាយដូចតទៅនេះ គឺបើការងារ (រៀនសូត្រ) របស់ភិក្ខុនោះសម្រេចបានច្រើនហើយ ការងារដែលនៅ
images/articles/2179/Untitled-1-Recovered.jpg
ការវេរចង្ហាន់
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២
ការវេរចង្ហាន់
ការវេរចង្ហាន់ជាពិធីកម្មមួយដ៏ល្អដែរ។ រាល់ពេលធ្វើបុណ្យកុសល នៅវេលាថ្ងៃជិតត្រង់ពុទ្ធបរិស័ទតែងធ្វើការវេរចង្ហាន់។ ការវេរចង្ហាន់ទុកដូចជាសុន្ទរកថា ទូលព្រះសង្ឃឲ្យបានជ្រាប និង តាំងចិត្តរបស់ខ្លួនក្នុងការបំពេញទាននេះ។ ក្នុងការវេរនោះ មានពាក្យថា ប្រកបដោយធម៌ បានមកដោយធម៌ កើតឡើងដោយធម៌។ បានសេចក្ដីថារបស់ដែលបានយកមកធ្វើទាននេះ
images/articles/2180/Untitled-1-Recovered.jpg
បិដកលេខ៥២ ទំព័រ ៦០
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២
បិដកលេខ៥២ ទំព័រ ៦០
ការត្រឡប់បានអត្តភាពជាមនុស្ស ជាការបានដោយកម្រ ការរស់របស់សត្វទាំងឡាយ បានក្រោយកម្រ ការស្ដាប់ធម៌ របស់សប្បុរស បានដោយកម្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយក៏បានដោយកម្រ។ ការមិនធ្វើនូវបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង ការធ្វើចិត្តឲ្យផូរផង់ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
បិដកលេខ៣៣ ទំព័រ ៣២៥
images/articles/2182/Untitled-1-Recovered.jpg
គន្ថបលិពោធ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២
គន្ថបលិពោធ
ការបរិហារបរិយត្តិ ឈ្មោះថា គន្ថ ការបរិហារបរិយត្តិនោះរមែងជាកង្វល់ដល់ភិក្ខុជានិច្ច ដោយកិច្ចមានការស្វាធ្យាយជាដើមប៉ុណ្ណោះ មិនជាកង្វល់ដល់ភិក្ខុក្រៅនេះ (ដែលមិនបានខ្វល់ខ្វាយ) ទេ រឿងទាំងនេះ (ជានិទស្សនៈ) ក្នុងសេចក្ដីដែលគន្ថៈមិនជាបលិពោធ សម្រាប់ភិក្ខុអ្នកមិនខ្វល់ខ្វាយ។
បានឮមកថា ព្រះទេវត្ថេរៈដែលជាមជ្ឈិមភាណកៈ (អ្នកសូត្រមជ្ឈិមនិកាយ)
images/articles/2229/Untitled-1-Recovered.jpg
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ
បិដកលេខ ៧៧ ទំព័រ ១៤
ព្រះសារីបុត្រមានប្រាជ្ញាច្រើន ជាអ្នកឈ្លាសក្នុងសមាធិនិងឈាន ឋិតនៅលើភ្នំឡិជ្ឈកូដ ឃើញព្រះលោកនាយក ។ សម្លឹងមើលព្រះសម្ពុទ្ធទ្រង់ប្រសើរជាងរតនៈ ហាក់ដូចជាដើមរាំងភ្នំ ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះចន្ទកណ្តាលអាកាស ឬ ដូចជាព្រះអាទិត្យត្រជាក់ ។ ឃើញព្រះលោកនាយក មានរស្មីផ្សាយចេញមួយព្យាមរុងរឿង
images/articles/2228/Untitled-1-Recovered.jpg
ឧបាសកនិទ្ទេស
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២
ឧបាសកនិទ្ទេស
សម្តែងអំពីនាមថា ឧបាសក និងធម៌របស់ឧបាសកផ្សេង ៗ មានសីលជាដើម
ជនដែលមាននាមប្បញ្ញត្តិថា “ឧបាសក” នោះ ដោយហេតុដែលបានចូលទៅជិតដល់ព្រះរតនត្រ័យ ជាទីពឹងទីរឮកដូចពុទ្ធភាសិតដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងចំពោះមហានាមសក្យរាជថា “ម្នាលមហានាម គ្រហស្តឯណាមួយ បានដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក គ្រហស្តនោះឯង
images/articles/2233/Untitled-1-Recovered.jpg
មហាសុទស្សនចរិយា
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២
មហាសុទស្សនចរិយា
កាលតថាគត ជាក្សត្រចក្រពត្តិ ឈ្មោះមហាសុទស្សនៈ មានពលច្រើន នៅក្នុងនគរកុសាវតី ។ ក្នុងនគរនោះ តថាគតបានឲ្យគេឃោសនា ក្នុងមួយថ្ងៃ ៣ ដង ក្នុងទីនោះ ៗ ថា អ្នកណាស្រេក អ្នកណា ( ប្រាថ្នា ) នូវកម្រងផ្កា អ្នកណា ( ប្រាថ្នា ) នូវគ្រឿងលាប អ្នកណា អាក្រាតនឹងស្លៀកដណ្តប់នូវសម្ពត់ទាំងឡាយ ដែលជ្រលក់ដោយពណ៌
images/articles/2230/Untitled-1-Recovered.jpg
ធាតុភាជនីយកថា
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២
ធាតុភាជនីយកថា
បិដកលេខ ៧៧ ទំព័រ ២៣៦
ព្រះមហាគោតម ជាជិនស្រីប្រសើរ ទ្រង់និព្វានក្នុងនគរកុសិនារា ព្រះធាតុផ្សាយទៅក្នុងប្រទេសនោះ តាមចំណែក គឺព្រះធាតុមួយចំណែក បានទៅព្រះបាទអជាតសត្តុ មួយចំណែកបានទៅក្រុងវាសាលី មួយចំណែកបានទៅក្រុងកបិលព័ស្តុ មួយចំណែកបានទៅដែនអល្លកប្បកៈ មួយចំណែកបានទៅ ក្រុងរាមគ្រាម មួយចំណែកបានទៅ
images/articles/2231/Untitled-1-Recovered.jpg
សង្ខព្រាហ្មណ៍ចរិយា
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២
សង្ខព្រាហ្មណ៍ចរិយា
កាលដែលតថាគតកើតជាព្រាហ្មណ៍ឈ្មោះសង្ខៈ មានប្រាថ្នាដើម្បីឆ្លងមហាសមុទ្រសម្តៅទៅកាន់កំពង់ ( តម្ពលិត្តិ ) ។ កាលនោះ តថាគតបានឃើញព្រះបច្ចេកពុទ្ធដែលត្រាស់ដឹងឯង ទ្រង់ឈ្នះមារ កំពុងនិមន្តទៅកាន់ផ្លូវលំបាក លើផែនដីរដិបរដុបដ៏ក្តៅ ត្រង់ផ្លូវជួបគ្នានោះ ។ លុះតថាគត ឃើញព្រះបច្ចេកពុទ្ធ ត្រង់ផ្លូវជួបគ្នានោះ ក៏គិតនូវសេចក្តីនេះថា ស្រែបុណ្យ
images/articles/2232/Untitled-1-Recovered.jpg
កុរិធម្មចរិយា
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២
កុរិធម្មចរិយា
កាលតថាគតជាស្តេច ឈ្មោះធនញ្ជ័យ នៅក្នុងឥន្ទបត្តបុរីដ៏ឧត្តម ប្រកបដោយកុសលធម៌ ១០ ។ ព្រាហ្មណ៍ទាំងឡាយ នៅក្នុងដែនកាសិង្គៈ ចូលទៅរកតថាគត សូមដំរីដ៏ប្រសើររបស់តថាគត ជាដំរីនាំឲ្យបានទ្រព្យ ដែលគេសន្មតថា ជាសត្វមង្គល ដោយពាក្យថា ជនបទ ( នៃយើងខ្ញុំព្រះអង្គ ) មិនមានភ្លៀងទុរ្ភិក្ស អត់ឃ្លានខ្លាំងណាស់ សូមព្រះអង្គប្រទានដំរីប្រសើរ ដែលមានសម្បុរ
images/articles/2235/Untitled-1-Recovered.jpg
ឈ្មោះរបស់ មាតាបិតា
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២
ឈ្មោះរបស់ មាតាបិតា
សុត្តន្តបិដក អង្គុតរនិកាយ តិកនិបាត ទេវទូតវគ្គ ( បិ. ៤១ ទំ ៧៧ )
ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជា ( គោតរពប្រណិប័តន៍ ) មាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលនោះ ឈ្មោះថា ប្រកបដោយព្រហ្ម ។
ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជា ( គោតរពប្រណិប័តន៍ ) មាតាបិតាក្នុងផ្ទះរបស់ខ្លួន
images/articles/2236/Untitled-1-Recovered.jpg
នេមិរាជចរិយា
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២
នេមិរាជចរិយា
កាលដែលតថាគតកើតជចាស្តេចធំឈ្មោះនេមិ ជាបណ្ឌិត អ្នកត្រូវការដោយកុសល នៅ ក្នុងក្រុងដ៏ប្រសើរឈ្មោះមិថិលា ។ កាលនោះតថាគតបានឲ្យគេ ស្ថាបនាសាលាបួនខ្នង មានមុខ ៤ ហើយញុំាងទានឲ្យប្រព្រឹត្តទៅដល់ពួកម្រឹគបក្សីនិងមនុស្សជាដើម ក្នុងសាសនានោះ ។ តថាគតបានធ្វើនូវសម្ពត់សម្រាប់ស្លៀកដណ្តប់ ទីដេក បាយ ទឹកនិងភោជន ឲ្យជារបស់ប្រព្រឹត្តទៅមិនដាច់