images/articles/1139/56terethhhrrr.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ១២,៧៥០ ដង)
រឿងសញ្ចីវមាណព
(ចាក ស. ឯ.)
(សង្គ្រោះអសប្បុរស នឹងវិនាសខ្លួនដោយពិត)
កាលកន្លងទៅហើយ មានមាណពម្នាក់ឈ្មោះសញ្ជីវះ បានសិក្សាមន្តវិជ្ជាការជាមួយនឹងសិស្ស៥០០រូបក្នុងសំណាក់អាចារ្យទិសាបាមោក្ខ នាក្រុងពារាណសី។ សញ្ជីវមាណពបានសុំលោកអាចារ្យរៀនមន្តប្រស់សត្វស្លាប់ ឲ្យរស់មកវិញ។ លុះមន្តវិជ្ជាសាស្ត្របានសម្រេចហើយ ថ្ងៃមួយមាណពនោះ បានចូលទៅរកអុស ក្នុងមហាវ័នជាមួយនឹងសិស្សនានា បានប្រទះខ្លាស្លាប់១ ក៏ពោលប្រាប់គេថា ភឿនទាំងឡាយ ចាំមើលខ្ញុំប្រស់សាកមើលចុះ រួចគេរត់ឡើងដើមឈើទាំងអស់គ្នាទៅ ។ សញ្ជីវមាណពក៏តាំងរាយមន្តប្រស់ខ្លានោះ ហើយយកម្រាមដៃផ្ទាត់ផង ។
ខ្លាក៏រស់ឡើងភ្លាម ហើយស្ទុះទៅខាំមាណពនោះស្លាប់ទើបដួលគ្រុបទៅវិញ ។ ខ្លានឹងមាណពក៏ស្លាប់ក្នុងទីជាមួយគ្នា ក្នុងពេលនោះឯង ។ សិស្សទាំងឡាយ ក៏នាំរឿងនោះ មកជម្រាបអាចារ្យៗ ក៏ពោល ថានែអ្នកទាំងឡាយ ជនណាដែលបានលើកដំកើង សង្គ្រោះអសប្បុរស ហើយធ្វើសក្ការះរាប់អានក្នុងទីមិនសមគួរ ជននោះតែងតែបានសេចក្តីទុក្ខលំបាកវិនាសខ្លួនប្រាណ សាបសូន្យ ចាកជីវិតដូចជា សញ្ជីវមាណពនេះជាកំណត់ព្រោះអសប្បុរស មើលមិនឃើញអ្នកសង្គ្រោះទេ ទើបពោលគាថា តទៅទៀតថាៈ
អសន្តំ យោ បគ្គណ្ហាតិ អសន្តមូបសេវតិ តមេវ
ឃាសំ កុរុតេ ព្យគ្ឃោ សញ្ជីវកំ យថា ។
អ្នកណាលើកដំកើងនឹងគប់រកអសប្បុរស អសប្បុរសនោះ តែងតែធ្វើអ្នកដំកើង ឲ្យទៅជាចំណីរបស់ខ្លួនដូចខ្លានឹងមាណពឈ្មោះសញ្ជីវះ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1140/Untitled-1-Recovered.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ១៣,៦០១ ដង)
រឿងព្រះអសោកនឹងអគ្គមហេសី
(ចាក គ. ម.)
(អានិសង្សនៃការប្រគេនទឹកឃ្មុំនឹងចង្អុលបង្ហាញផ្លូវ)
កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានឈ្មួញទឹកឃ្មុំម្នាក់អង្គុយលក់រានផ្សារ ។ គ្រានោះមានព្រះបច្ចេកពុទ្ធមួយកើតរោគដំបៅ មានព្រះបច្ចេកពុទ្ធនោះ ទើបចុះពីភ្នំគន្ធមាទន៍មកកាន់ក្រុងពារាណសី ។ ពេលនោះមានកុម្តទាសីម្នាក់ ដើរកាន់ក្អមសំដៅទៅស្ទឹង បានជួបនឹងព្រះបច្ចេកពុទ្ធអង្គនោះ ក៏ទូលសួរតាមដំណើរ
images/articles/1145/Untitled-1-Recovered.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២២,៣២៨ ដង)
រឿងបិបួលិមាណព
(ចាក អ. ក.)
(ឧបនិស្ស័យដាស់តឿនហើយ ចំណងឃរពន្ធន៍គង់របូតឯង)
ក្នុងក្រុងរាជគ្រឹះ មានមាណពម្នាក់ឈ្មោះបិបួលិ អាយុ២០ឆ្នាំ មានបុណ្យវាសនាជាអស្ចារ្យ ជាបុត្រកបិលព្រាហ្មណ៍ ។ ថ្ងៃមួយមាតាបិតា គិតរកភរិយាឲ្យ ទើបបញ្ជូនព្រាហ្មណ៍៨នាក់ បានយកគ្រឿងបណ្ណាការ ដើរសំដៅទៅនគរសាគល ។ ក្នុងនគរនោះ មានធីតាម្នាក់ឈ្មោះនាងភទា្ទកាបិលានី មានអាយុ១៦ឆ្នាំ
images/articles/1150/______________________________.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ១២,៧៨២ ដង)
រាហុលសូត្រ
បិដកលេខ ៥៥ ទំព័រ ១០៧
ព្រះមានព្រះភាគត្រាស់សួរព្រះរាហុលថាៈ
កច្ចិ អភិណ្ហសំវាសា នាវជានសិ បណ្ឌិតំ
ឱក្កាធារោ មនុស្សានំ កច្ចិ អបចិតោ តយា ។
អ្នកមិនមើលងាយអ្នកប្រាជ្ញា ព្រោះតែនៅរួមគ្នារឿយៗ ទេ ឬបុគ្គលអ្នកទ្រោលគប់ភ្លើង បំភ្លឺដល់ពួកមនុស្ស អ្នកកោតក្រែងដែរ ឬ ។
ព្រះរាហុលដ៏មានអាយុក្រាបទូលថាៈ
ទាហំ អភិណ្ហសំវាសា អវជានាមិ បណ្ឌិតំ
ឱក្កាធារោ មនុស្សានំ និច្ចំ អបចិតោ មយា ។
ខ្ញុំព្រះអង្គមិនមើលងាយអ្នកប្រាជ្ញព្រោះតែនៅរួមគ្នារឿយៗ ទេ បុគ្គលអ្នកទ្រោលគប់ភ្លើងដល់ពួកមនុស្ស ខ្ញុំព្រះអង្គកោតក្រែងជានិច្ច ។
ព្រះមានព្រះភាគទ្រង់ត្រាស់ប្រទានឱវាទដល់ព្រះរាហុលថាៈ
បញ្ច កាមគុណេ ហិត្វា បិយរូបេ មនោរមេ
សទ្ធាយ ឃរា និក្ខម្ម ទុក្ខស្សន្តករោ ភវ ។
អ្នកចូរលះនូវកាមគុណ ៥ មានសភាពដជាទីស្រឡាញ់ ជាទីត្រេកអរ នៃចិត្ត ចេញចាកផ្ទះមកបួសដោយសទ្ធាហើយ អ្នកចូរធ្វើនូវទីបំផុតនៃទុក្ខចុះ ។
មិត្តេ ភជស្សុ កល្យាណេ បន្តញ្ច សយនាសនំ
វិវិត្តំ អប្បនិគ្យោសំ មត្តញ្ញូ ហោហិ ភោជនេ ។
អ្នកចូរគប់រក នូវកល្យាណមិត្ត និងទីដេក ទីអង្គុយដែលស្ងប់ស្ងាត់ មិនមានសំឡេងគឹកកង ចូរជាអ្នកស្គាល់ប្រមាណក្នុងភោជន ។
ចីវរេ បិណ្ឌបាតេ ច បច្ចយេ សយនាសនេ
ឯតេសុ តណ្ហមាកាសិ មា លោកម បុនរាគមិ ។
អ្នកកុំធ្វើបំណង ក្នុងបច្ច័យទាំងនេះ គឺចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យសេនាសនប្បច្ច័យ និងគិលានប្បច្ច័យឡើយ កុំត្រឡប់មកកាន់លោកទៀតឡើយ ។
សំវុតោ បាតិមោក្ខស្មី ឥន្ទ្រិយេសុ ច បញ្ជសុ
សតី កាយគតា ត្យត្ថុ និព្វិទាពហុលោ ភវ ។
អ្នកចូរសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្ទ្រិយទាំង៥ ផង ចូរមានស្មារតី ប្រព្រឹត្តទៅក្នុងកាយ ចូរជាបុគ្គលច្រើនដោយសេក្តីនឿយណាយ ។
និមិត្តំ បរិវជ្ជេហិ សុភំ រាគូបសញ្ហិតំ
អសុភាយ ចិត្តំ ភាវេហិ ឯកគ្គំ សុសមាហិតំ
អនិមិត្តញ្ច ភាវេហិ មានានុសយមុជ្ជហ
តតោ មានាភិសមយា ឧបសន្តោ ចរិស្សសីតិ ។
អ្នកចូរលះនូវសុភនិមិត្ត ដែលប្រកបដោយរាគៈ ចូរចម្រើនចិត្តដោយអសុភ ឲ្យជាចិត្តមូលតែមួយ តាំងមាំដោយប្រពៃ មួយទៀត ចូរចម្រើននូវអិមិត្តមូលតែមួយ តាំងមាំដោយប្រពៃ មួយទៀត ចូរចម្រើននូវអនិមិត្តវិបស្សនា ចូរលះនូវអនុស័យគឺមានះលំដាប់តអំពីនោះ អ្នកនឹងប្រព្រឹត្តស្ងប់រម្ងាប់ ព្រោះលះបង់មានះ ។
ព្រះមានព្រះភាគ ទ្រង់ទូន្មាន ព្រះរាហុលដ៏មានអាយុជារឿយៗ ដោយគាថាទាំងនេះ ដោយប្រការយ៉ាងនេះ ឯង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថតបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/655/Untitled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ៣៣,០៨៣ ដង)
រឿងសត្វមៀម
( ចាក អ. ចូ. )
( ជ្រះថ្លាចំពោះព្រះពុទ្ធ តែងរួចចាកទុក្ខសព្វយ៉ាង )
សេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ ទ្រង់គង់អាស្រ័យក្នុង ឥន្ទសាលគុហានាវេទីយកបព៍ត ។ គ្រានោះមានសត្វមៀមមួយ
images/articles/657/Untitled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២៧,៣៦៤ ដង)
តាមព្រះពុទ្ធតម្រាស់ដែលត្រាស់ដល់ព្រះមាលុក្យបុត្រថា៖
តំ កឹ មញ្ញសិ មាលុក្យបុត្ត យេ តេ ចក្ខុវិញ្ញេយ្យា រូបា អទិដ្ឋា អទិដ្ឋាបុព្វា ។ ន ច បស្សសិ ។ ន ច តេ ហោតិ បស្សេយ្យន្តិ ។ អត្ថិ តេ តត្ថ ឆន្ទោ វា រាគោ វា បេមំ វា ៕
images/articles/669/Untitled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ៣១,៤៥១ ដង)
រឿងខេមកសេដ្ឋីបុត្រ
( ចាក ធ. ខុ. )
( ផលនៃសេចក្តីប្រាថ្នាខុសគន្លងធម៏ ជាទោសក្នុងលោក )
កាលព្រះសាស្តាគង់នៅវត្តជេតពន ព្រះអង្គទ្រង់ប្រារព្ធនឹងសេដ្ធីម្នាក់ឈ្មោះ ខេមក ជាក្មួយអនាថបិណ្ឌិក ។ មានសេចក្តីដំណាលថា
images/articles/670/Untitled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២៣,៨៥២ ដង)
រឿងអម្ពតាបស
( ចាក អ. ជា )
( សេចក្តីសង្គ្រោះ ជាមហាស្នេហ៍ពូកែបំផុតក្នុងលោក )
ក្នុងអវសរដែលកន្លងទៅហើយ មានព្រះរាជាមួយអង្គព្រះនាមព្រហ្មទត្ត សោយរាជសម្បត្តិក្នុងក្រុងពារាណសី ។ កាលនោះព្រះសម្ពុទ្ធបរមគ្រូ
images/articles/671/Untitled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២៣,៧១៧ ដង)
រឿងអាយលម្ពាយចាប់ពស់
( ចាក ម. វា. )
( គុណនៃព្រះរតនត្រ័យ ជាឪសថវិសេសបំផុតក្នុងលោក )
កាលសាសនាព្រះសម្ពុទ្ធព្រះនាមកស្សប ព្រះអង្គបរិនិព្វានហើយ ។ កាលនោះមានពួកពុទ្ធបរិស័ទនាំគ្នាសាងព្រះចេតិយមាសវិចិត្រដោយកែវ ៧ប្រការកំពស់ ១ យោជន៏ ។ មនុស្សទាំងឡាយក្នុងសម័យនោះច្រើនជាសម្មាទិដ្ធិ តែងសូត្រធម៌រំឮកគុណព្រះរតនត្រ័យថា ៖ នមោ ពុទ្ធាយ នមោ ធម្មាយ នមោ សង្ឃាយ ដូច្នេះគ្រប់ៗគ្នា ។
កាលនោះមានព្រានម្នាក់ធ្វើអាយលម្ពាយចាប់ពស់ ជាមនុស្សមិច្ឆាទិដ្ធិ មិនជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ ត្រេកអរតែក្នុងការចាប់ពស់ លុះចាប់បានហើយយកមកបង្រៀនឲ្យលេងល្បែងផ្សេងៗ ជួលឲ្យអ្នកនគរមើលយកថ្លៃឈ្នួលចិញ្ចឹមជីវិត ។ថ្ងៃមួយអាយលម្ពាយ ឮពួកពុទ្ធបរិស័ទ នាំគ្នាសូត្រថា ៖ នមោ ពុទ្ធាយ ដូច្នេះ ក៏សើចចំអកធ្វើត្រាប់តាម ហើយដើរទៅរកចាប់ពស់ក្បែរដំបូកមួយ ។
គ្រានោះមាននាគរាជមួយ មានឫទ្ធិច្រើនជ្រះថ្លាក្នុងគុណព្រះរតនត្រ័យ បានទៅបូជាគោរពព្រះចេតិយដែលបញ្ចុះព្រះសារីរិកធាតុ ព្រះសម្ពុទ្ធព្រះនាមកស្សប ។ គោរពបូជាព្រះចេតិយហើយលូនត្រឡប់ទៅវិញ ក៏ជួបនឹងអាយលម្ពាយ ៗ ឃើញនាគរាជនោះស្ទុះចូលទៅជិតហើយរាយមន្តដើម្បីនឹងចាប់ ។ នាគរាជឮមន្តនោះហើយក៏កើតទោសៈក្រេវក្រោធ ស្ទុះដេញអាយលម្ពាយនោះវិញ បំណងនឹងចឹកសម្លាប់ ។
អាយលម្ពាយដឹងថាជានាគរាជមិនស្តាប់មន្តខ្លួនហើយ ក៏ភិតភ័យជាខ្លាំងប្រឹងស្ទុះរត់គេចដោយរហ័ស មិនបានស្ងោកមើលក្រោម ក៏ទង្គិចនឹងថ្មដួលភ្លាត់មាត់ថា ៖ នមោ ពុទ្ធាយ ៗ ព្រោះធ្លាប់មាត់កាលធ្វើត្រាប់តាមគេ ។ ឯនាគរាជគ្រាន់តែឮថា នមោ ពុទ្ធាយ ដូច្នេះ ក៏រលត់បាត់នូវក្តីក្រោធមួយរំពេច ហាក់ដូចជាដុំភ្លើងធ្លាក់ចុះក្នុងទឹក ទើបនិយាយទៅរកអាយលម្ពាយថា ម្នាលសំឡាញ់អ្នកកុំភ័យឡើយ យើងមានសេចក្តីជ្រះថ្លាចំពោះអ្នកក្រៃពេក សូមអ្នកទទួលយកគ្រឿងបណ្ណាការនេះចុះ ។
នាគរាជក៏ខ្ជាក់ផ្កាមាស ៣ ដុំតម្លៃ ១ ពាន់កហាបណៈ អ្នកយក ១ដុំទៅបូជាព្រះចេតិយ យកបុណ្យរបស់អ្នកចុះ ១ដុំ ទៀតយកទៅបូជាចេតិយឲ្យខ្ញុំ ១ដុំទៀតអ្នកយកទៅលក់យកលុយចិញ្ចឹមជីវិតចុះ ។អាយលម្ពាយក៏មានសេចក្តីជ្រះថ្លា ចំពោះគុណព្រះរតនត្រ័យយ៉ាងមុតមាំ បានថ្វាយខ្លួនជាឧបាសកតាំងពីពេលនោះមក លុះស្លាប់ទៅបានទៅកើតក្នុងស្ថានសួគ៌ បរិបូណ៏ដោយទិព្វសម្បត្តិជាសុខក្សេមក្សាន្ត អស់កាលដ៏យូរអង្វែង ។
វាយបញ្ចូលអត្តបទដោយ កញ្ញា ហេង សំដាណែត ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។
ដោយ៥០០០ឆ្នាំ
images/articles/672/Untitled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ១៩,៨៣៤ ដង)
រឿងនាងកាញ្ចនទេវី
( ចាក ម. វា. )
( គុណនៃការបូជាបាត្រ ព្រះសម្ពុទ្ធនិងអានិសង្ឃស្តាប់ទេសនា )
កាលព្រះសម្ពុទ្ធបរមគ្រូ បរិនិព្វានហើយ ពួកពុទ្ធបរិស័ទទាំងឡាយក្នុងទេវបុត្តនគរនាំគ្នាយកបាត្រ ព្រះសម្ពុទ្ធទៅបញ្ចុះក្នុងចេតិយកែវ មុនបញ្ចុះក្នុងចេតិយនោះព្រះរាជាបានចាត់ចែងធ្វើក្បួនហែយ៉ាងអស្ចារ្យ គឺឪ្យរាជបុរសហៅជាងទងជាច្រើនអ្នកមក ឪ្យយកដើមឫស្សី ១ ដើមយ៉ាងធំមករចនាស្រោបមាសរំលេចដោយកែវ ៧ ប្រការ យកបាត្រដាក់ភ្ជាប់លើចុងឫស្សី ហើយលើកឡើងដម្កល់លើរាជរថមាស ហែប្រទក្សិណទីក្រុងបីជុំ ទើបនាំចូលទៅបញ្ចុះក្នុងចេតិយកែវ ប្រជុំគ្នាធ្វើបុណ្យសម្ពោធឆ្លងអស់រយៈ៧ ថ្ងៃ មានធម្មកថិកសំដែងធម៌ទេសនារាល់រាត្រី ។
ពួកមនុស្សនិងទេវតា នាគ គ្រុឌ ជាច្រើនបាននាំគ្នាមកស្តាប់ធម្មទេសនា ។កាលនោះមាននាគរាជមួយមានឫទ្ធិអស្ចារ្យបានមកស្តាប់ធម្មទេសនា បានឃើញនារីម្នាក់មានរូបល្អស្រស់ប្រិមប្រិយ ជាស្រ្តីមានសទ្ធាមាំក្នុងព្រះពុទ្ធសាសនា ។
នាគរាជមានសេចក្តីស្នេហា និមិ្មតជាមាពណទៅនិយាយលួងលោមនាង យកនាងជាភរិយា នាងមិនព្រម ក៏មានសេចក្តីក្រោធខឹងនិម្មិតខ្លួនជាពស់នាគយ៉ាងធំ រុំព័ទ្ធនាងនោះជិតតាំងពីបាតជើងឡើងទៅ ហើយបើកពពារគ្របបិទពីលើ បំណងឪ្យនាងស្លាប់ ប៉ុន្តែនាងតាំងចិត្តមាំក្នុងការគោរពព្រះចេតិយ និងព្រះធម៌ទេសនាតែម្យ៉ាង ឥតរំភើបញាប់ញ័រអ្វីឡើយ មិនយូរប៉ុន្មាន នាគរាជក្តៅក្រហាយរលាភ្នែនស្ទុះចេញឆ្ងាយពីនាង នឹកស្ងើចអស្ចារ្យ កើតសេចក្តីជ្រះថ្លាចំពោះនាង ទើបនិមិ្មតខ្លូនមានពពា ១រយឪ្យនាងអង្គុយពីលើក្នុងទីកណ្តាលពុទ្ធបរិស័ទ ហើយបូជាដោយកហាបណៈជាច្រើនពាន់ ។
ចំណែកពុទ្ធបរិស័ទ ទាំងឡាយឃើញហេតុអស្ចារ្យដូច្នេះហើយ កើតសេចក្តីជ្រះថ្លានាំគ្នាយកកហាបណៈ ទៅបូជានាងរួមទាំងអស់ ១៨កោដិ ។
នាងបានសម្បត្តិច្រើន ដូច្នេះហើយខំធ្វើទានសីលដរាបដល់អស់អាយុ ក៏ទៅចាប់កំណើតកើតក្នុងផ្ទៃអគ្គមហេសីនៃព្រះមហាក្សត្រ ក្នុងទេវបុត្តនគរ ដល់ពេលដែលប្រសូតមានហេតុអស្ចារ្យ ភ្លៀងកែវ ៧ ប្រការធ្លាក់ចុះមកពេញទេវបុត្តនគរ ទាំងមូលទើបព្រះបរមរាជវង្សានុវង្ស ថ្វាយព្រះនាមថា កញ្ចនទេវី ។
ឯនាងកញ្ចនទេវីនេះ មានរូបល្អស្រស់ដូចរូបទេពអប្សរ មានពន្លឺផ្សាយចេញពីកាយប្រវែងមួយហត្ថ ជានិច្ចដោយអានិសង្ឃដែលនាងបានបូជាបាត្រព្រះសម្ពុទ្ធ និងអានិសង្ឃស្តាប់ធម៌ទេសនា ។
ស្តេចក្នុងជម្ពូទ្វីបទាំងមូលនាំគ្នាបញ្ជូនគ្រឿងបណ្ណាការមកថ្វាយព្រះរាជបិតា ដើម្បីដណ្តឹងនាង នាងមិនព្រមយក ព្រោះជាស្ត្រីមាននិស្ស័យខ្ពស់ នាងសូមអង្វរព្រះរាជបិតា សូមចេញចាកព្រះរាជនិវេសន៏ ទៅបួសក្នុងសំណាក់ភិក្ខុនី ព្រះរាជបិតាក៏ទ្រង់ព្រះរាជាអនុញ្ញាតតាមសូម ទើបដង្ហែនាងចេញពីព្រះរាជនិវេសន៏យ៉ាង មហោឡារឹកទៅបួសជាភិក្ខុនី មិនយូរប៉ុន្មាន នាងបានសម្រេចអរហត្តផល ព្រមទាំងបដិសម្ភិទា មាននាមប្រាកដថា កញ្ចនថេរី ដល់អស់អាយុក៏និព្វានទៅ ។
អត្តបទនេះវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។
ដោយ៥០០០ឆ្នាំ
images/articles/509/image.jpeg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២៤,៧៣៥ ដង)
អំពីមលធម៌៨យ៉ាង ដែលមានពុទ្ធភាសិតក្នុងគម្ពីរធម្មបទ ខុទ្ទកនិកាយ ត្រង់មលវគ្គ ដូចមានមាតិការៀបរៀងក្នុងទីនេះគឺ៖
១. អសជ្ឈាយមលា មន្តា មន្តទាំងឡាយ មានការមិនស្វាធ្យាយជាមិន្ទិល។
images/articles/516/image.jpeg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២៧,៨៦១ ដង)
សភាវៈទាំងឡាយក្នុងលោកនេះ ដែលសង្ខារតាក់តែងហើយ រមែងកើតឡើង តាំងនៅ ហើយក៏រលត់ទៅវិញជាធម្មតា មិនបានស្ថិតស្ថេរទៀងទាត់ឡើយ យ៉ាងណាមិញ មនុស្សគ្រប់រូបដែលកើតមកហើយ
images/articles/518/image.jpeg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២៤,៣៥៧ ដង)
បុគ្គលដែលប្រកបដោយហិរិ និងឱត្តប្បៈ ឈ្មោះថា ជាអ្នកមានទេវធម៌ក្នុងលោក ។
ព្រះបរមសាស្តា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកមានភណ្ឌៈច្រើន ទើបត្រាស់ព្រះធម៌ទេសនានេះ មានពាក្យផ្តើមថា ហិរិឱត្តប្បសម្បន្នា ដូច្នេះ ។
images/articles/535/tona-1.png
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ១៧,១៣២ ដង)
រឿងនាងថូនទាសី
(ចាក វិ. ខុ.)
(ទឹកមួយក្អមរបស់ស្ត្រីមានសទ្ធា ដូរយកសិរីក្នុងស្ថានសួគ៌បាន)
ក្នុងពុទ្ធកាល, ថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូស្តេចយាងទៅ ដែនកោសលជាមួយនិងភិក្ខុសង្ឃ៥០០អង្គ ទ្រង់យាងចូលទៅសម្រាកព្រះកាយក្នុងថូនគ្រាម
images/articles/551/Unti6986tled-1.jpg
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២១,៥០២ ដង)
ធម៌ជាលោកបាល ឬធម៌រក្សាលោក ឬហៅថាទេវធម៌ មាន២យ៉ាង លោកបាលធម៌ ២ យ៉ាងគឺ៖
១- ហិរិ សេចក្តីខ្មាស់បាប
២- ឱត្តប្ប សេចក្តីខ្លាចបាប
អធិប្បាយ សេចក្តីខ្មាស់បាប ដែលកើតចេញពីការប្រពឹត្តអាក្រក់ ស្អប់ខ្ពើមការធ្វើអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត ទាំងនូវទីចំពោះមុខ និងទីកំបាំងមុខ នេះហៅថា ហិរិ ។ ឧបមាដូចជា ដុំដែកត្រជាក់តែប្រឡាក់ដោយលាមក ខ្ពើមមិនហ៊ានប៉ះ ។ ការមិនហ៊ានធ្វើនូវអំពើបាប ខ្លាចក្រែងផលរបស់បាប ខ្លាចបាប នេះហៅថា ឱត្តប្បៈ ។ ឧបមាដូចជា ដុំដែកក្តៅ ខ្លាចមិនហ៊ានប៉ះ ។
ហេតុនាំឱ្យកើតហិរិ មាន ៤ គឺ
1- ជាតឹ បច្ចវេក្ខិត្វា ពិចារណាដល់ជាតិ
2- វយ បច្ចវេក្ខិត្វា ពិចារណាដល់វ័យ
3- សូរភាវំ បច្ចវេក្ខិត្វា ពិចារណាដល់សេចក្តីក្លៀវក្លា
4- ពហុស្សច្ចំ បច្ចវេក្ខិត្វា ពិចារណាដល់ភាពជាពហុស្សូត ។
ហិរិទាំង ៤ នេះជា អជ្ឈត្តិក សមុដ្ឋាន មានដែលកើតអំពីខ្លួនឯង, ជាអត្តាធិបតេយ្យ ប្រារព្ធយកខ្លួនជាធំ, ជិគច្ឆនលក្ខណា មានសេចក្តីខ្មាស់បាបជាលក្ខណៈ ។
ហេតុនាំឱ្យកើតឱត្តប្បៈ មាន ៤ គឺ
1- បរានុវាទភយៈ ភ័យអំពីពាក្យតិះដៀលបុគ្គលដទៃ
2- អត្តានុវាទភយៈ ភ័យអំពីការតិះដៀលខ្លួនឯងបាន
3- ទុគ្គតិភយៈ ភ័យខ្លាចធ្លាក់ទៅទុគ្គតិ
4- ទណ្ឌភយៈ ភ័យអំពីអាជ្ញារបស់ស្តេច ។
ឱត្តប្បៈ ទាំង ៤ នេះជា ពហិទ្ធាសមុដ្ឋាន មានដែនកើតអំពីខាងក្រៅ, ជាលោកាធិបតេយ្យ ប្រារព្ធយកលោជាធំ, ឧត្តាសលក្ខណំ មានសេចក្តីតក់ស្លុតបាបជាលក្ខណៈ ។
ដោយ៥០០០ឆ្នាំ
images/articles/3313/4565yuuiyo9886654444444444.jpg
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២៤ (អាន: ៣,៨៩៨ ដង)
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨
១. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែកាលបើអញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។
២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែកាលដែលអញកំពុងធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។
៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើអាត្មាអញដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។
៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែលអាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។
៥. ភិក្ខុត្រាច់ទៅកាន់ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។
៦. ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។
៧. ភិក្ខុកើតអាពាធបន្តិចបន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញកើតអាពាធបន្តិចបន្តួចនេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។
៨. ភិក្ខុជាសះស្បើយអំពីជម្ងឺហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិនទាន់យូរប៉ុន្មាន កាយរបស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិនទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។
(បិ.៨២, ឃ.២៤៧)
ដោយ៥០០០ឆ្នាំ