30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៤,៩៨១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៣២,១៦៨
សរុប ៣៨៩,៩១៤,៦៥២
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៦២៩ ដង)

ត្រេកអរ​ចំពោះ​ការ​ចម្រើន​របស់​មិត្ត



 
ត្រេកអរ​ចំពោះ​ការ​ចម្រើន​របស់​មិត្ត

ភវេនស្ស នន្ទតិ ជួយត្រេកអរ​ចំពោះ​ការ​ចំរើន​របស់​មិត្ត ការមិន​ច្រណែន​ពន្លត់​ភ្លើន​ឈ្នានីស ឯ​ការ​ច្រណែន​វិញ រមែង​ដុត​លោក​នេះ​ឲ្យ​ឆេះទ្រលោម ដោយ​ការ​ព្យាបាទ​បៀតបៀន​គ្នា​ពាក្យ​សម្ដី​ចាក់​ដោត និយាយ​ដោយ​ចិត្ត​ឥត​មេត្តា ដូច្នេះ​ការ​មិនច្រណែន​ជា​ផ្កាឈូក ផុស​ទ្រសត្វ​លោក​ទាំង​ពួង ឲ្យ​ផុត​អំពី​សមុទ្រ​ភ្លើង​កម្មពៀរវេរា។

កើត​មក​ជា​មនុស្ស​ គួរ​តែ​ខំប្រឹង​រស់​ដោយ​ខ្លួន​ឯង គ្មាន​ចាំ​បាច់​ទៅ​ច្រណែន​អ្វី​ជា​មួយ​អ្នក​ដទៃឡើយ គួរ​ចម្រើន​នូវ​មេត្តា​ឲ្យ​រឿយៗ ព្រោះ​មេត្តា​នេះ​ឯង​ហើយ ជា​ជំរក​ដ៏​ប្រសើរ​របស់​ចិត្ត។

កើត​មក​ជា​មនុស្ស បើ​មិន​បាន​ចិញ្ចឹម​អ្នក​ដទៃ​ទេ ក៏​គួរ​តែ​ចិញ្ចឹម​ខ្លួន​ឯង​ឲ្យ​រស់ ដោយ​មិន​បៀតបៀន​អ្នក​ដទៃ ការ​ចូល​ចិត្ត​សុំ​តាំង​តែ​អំពី​ជីរ​ស្លឹកគ្រៃ​ជាដើម​នោះ វា​ជា​មាយាទ​មិន​ល្អ រាប់​ចូល​ក្នុង​លក្ខណៈ​បៀតបៀន​គេ​ដែរ មើល​ចុះ មេ​គោ​ស៊ី​តែ​ស្មៅ​ ប៉ុន្តែ​វា​មាន​ទឹក​ដោះ​ឲ្យ​មនុស្ស​បៅ ជា​ទូទៅ​ពាសពេញ​ស្រុក តើ​ធម្មជាតិបង្កើត​មនុស្ស​មក សម្រាប់​ឲ្យ​មនុស្ស​ទន់​ខ្សោយ ខ្វះ​នូវ​សមត្ថភាព​ជាង​មេ​គោ​ទៅ​ទៀត​ឬ?

តាម​ពិត​មនុស្ស​មាន​នូវ​សមត្ថភាព​ដ៏​ក្រៃលែង អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​បរិសុទ្ធ ជាទី​ពំនាក់​អាស្រ័យ​នៃ​មនុស្ស និង ទេវតា​បាន​ទៀត​ផង វាចា​របស់​មនុស្ស​បរិសុទ្ធ ពិត​ជាពិសេស​ជាង​ទឹក​ដោះ​របស់​មេ​គោ អាច​ធ្វើ​ឲ្យ​អ្នក​ក្រេប​ជញ្ជក់​រស​ជាតិ​នៃ​ពាក្យ​សម្ដី​នោះ​ស្ងប់​រម្ងាប់​ចិត្ត កំចាត់​តណ្ហា​ដែល​ជា​ការ​ស្រែក​ឃ្លាន បាន​នូវ​សេចក្ដីឆ្អែត​ដ៏​យ៉ាង​ប្រសើរ​បំផុត ដូច្នេះ​ធ្វើ​ជា​មនុស្ស​ត្រូវ​ខិតខំ​បណ្ដុះ​បណ្ដាល​សមត្ថភាព​របស់​ខ្លួន​ឯង​ឲ្យ​បានរឹង​ប៉ឹង ទាំង​ឲ្យ​នៅ​ក្នុង​គន្លង​ធម៌​ល្អ​ទៀត​ផង។

លាភ យស សរសើរ សុខ ជាវត្ថុ​នាំ​ឲ្យ​កើត​ការ​ច្រណែន​ដោយ​គិត​ថា គេ​គ្រាន់​បើ​ជាង​ខ្លួន ប៉ុន្តែ​មាន​វត្ថុ​មួយ​ពិសេស​ផ្សេង​ក្រៃ​លែង​ជាង​លាភ យស សរសើរ សុខ​ក្នុង​លោក​នេះ​ទៅ​ទៀត​គឺ​បញ្ញា​រំលត់​ការ​ប្រកាន់ ថា​មាន​តួ​ខ្លួន។

ខ្លួន​ឯង​ដោយ​ពិត​ក្នុង​បរមត្ថនាម​រូប ពុំ​មាន​សោះ​ឡើយ​ដូច្នេះ​សេចក្ដី​ប្រកាន់ ការ​លោភលន់ ការ​ខឹង​ច្រឡោត ជាដើម​នេះ​សុទ្ធ​តែ​ជា​ទិស​ដៅ​ដែល​ត្រូវ​កំចាត់ ដោយ​ការ​ចំរើន​បញ្ញា។

គួរ​ខ្មាសសេចក្ដី​ល្ងង់ ល្ងង់​នាំ​ឲ្យ​វង្វេង ល្ងង់​នាំ​ឲ្យ​កើត​ការ​ច្រណែន​ឈ្នានីស មិន​ត្រូវ​ទុក​ឲ្យ​ខ្លួន​ឯង​ល្ងង់​រឿយៗ​ទៅ​នោះ​ទេ​ត្រូវ​ព្យាយាម​កំចាត់​ដោយ​ការ​អុជប្រទីប​បំភ្លឺ​គឺ​ចម្រើន​បញ្ញា បុគ្គល​មាន​បញ្ញា​រំលត់​ការ​ប្រកាន់​នូវ​នាម​រូប ឃើញ​ច្បាស់​ថា រក​តែ​តួខ្លួន​ឯង​មិន​មាន​យ៉ាង​នេះ ក៏​ត្រូវ​បញ្ចប់​ការ​ច្រណែន ជា​អ្នក​បាន​រួច​ផុត​អំពីទី​ដែល​គួរ​ឲ្យ​ស្លុត​ខ្លាច ហើយ​បាន​ដល់​កន្លែង​ដែល​មាន​ទីពឹង​កក់ក្ដៅ​ក្រៃលែង។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៥,៦៩៥ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ បាន​ថ្វាយ​អាសនៈ​មួយ​ ដោយ​ដៃ​របស់​ខ្លួន​
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០១២ (អាន: ១៥,៣២៦ ដង)
សៀវ​ភៅ ​ព្រះ​ថេរីគាថា​ (ភាគ​ទី១)
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៧៩២ ដង)
ទោស​ទុច្ចរិតផ្សេងៗ មាន​ស៊ី​សំ​ណូក​ជា​ដើម
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧១១ ដង)
មនុស្ស​គួរ​ដល់​ការ​ហ្វឹកហាត់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿