អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៥៤ ដង)
ប្រតិបត្តិគ្រូអាចារ្យដោយស្ថាន ៥

|
កូនជាកូនសិស្ស កូនត្រូវប្រតិបត្តិគ្រូអាចារ្យដោយស្ថាន ៥ យ៉ាងគឺ៖
១- ឧដ្ឋានេន ក្រោកទទួល ២- ឧបដ្ឋានេន គាល់បម្រើ ៣- សុស្សុសាយ ជឿស្ដាប់តាម ៤- បារិចរិយាយ ដោយការបម្រើតូចៗ ៥- សក្កច្ចំ សិប្បំ បដិគ្គហណេន រៀនសិល្បដោយគោរព។ កាលកូនបានគោរពប្រតិបត្តិតាមឱវាទ ទាំង៥ ខាងលើនេះ គ្រូអាចារ្យរបស់កូននឹងអនុគ្រោះកូនវិញ ដោយស្ថាន ៥ យ៉ាងគឺ៖ ១- សុវីនីតំ វិនេន្តិ ដឹកនាំល្អ ២-សុគ្គហិតំ គាហាបេន្តិ ឲ្យរៀនល្អ ៣- សព្វសិប្បេសុ តំ សមក្ខាយិនោ ភវន្តិ ប្រៀនប្រដៅសិស្សឲ្យចេះត្រឹមត្រូវក្នុងសិល្បសាស្ត្រសព្វគ្រប់ ៤- មិត្តាបច្ចេសុ បដិវេទេន្តិ តែងលើកតម្កើងក្នុងទីប្រជុំមិត្តអាមាត្យ ៥- ទិសាសុ បរិត្តាណំ ករោន្តិ ធ្វើសេចក្ដីការពារក្នុងទិសទាំងឡាយ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |