30
ថ្ងៃ ពុធ ទី ២៨ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៧,០២៣
Today
ថ្ងៃម្សិលមិញ ២៤៨,៥០៥
ខែនេះ ៤,៧១៨,៩៥៨
សរុប ៣៧៩,០៤០,៤៨០
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៥,៣៩៤ ដង)

អាត្មាអញ​តែង​មាន​ការ​ចាស់​ជរា​ជា​ធម្មតា



ស្តាប់សំឡេង
 
ជរាធម្មោម្ហិ ជរំ អនតីតោ

អាត្មាអញ​តែង​មាន​ការ​ចាស់​ជរា​ជា​ធម្មតា មិន​អាច​កន្លង​នូវ​ការ​ចាស់ជរា​បាន​ឡើយ។ អ្នក​វិទ្យាសាស្ត្រ​ក្នុង​ពិភពលោក គេ​បាន​នឹង​កំពុង​ស្វះស្វែង​រក​វិធី​កែ​រូប​សម្ផស្ស ធ្វើយ៉ាង​ណា​ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា នៅ​ស្អាត​ ក្មេង​ជាង​វ័យ ដើម្បី​ប្រមូល​យក​លុយ​អំពី​មនុស្ស​ដែល​មិន​ចង់​ចាស់​រាប់រយលាន​នាក់។

អ្នក​ដែល​មិន​ចង់​ចាស់​អស់​ទាំង​នោះ ប្រសិន​បើ​មិនបាន​ស្លាប់​ពី​ក្មេង​ទេ ទីបំផុត​ក៏​គង់​តែ​ក្លាយ​ជា​យាយ​តា​ទាំង​អស់​ឥត​មាន​សេសសល់​ម្នាក់​ឡើយ ទោះ​បី​ជា​រត់​ទៅ​នៅ​ទីណា ឬ​ប្រើ​វិធី​អ្វី​ក៏​ដោយ លទ្ធផល​ដែល​គេ​ទទួល​បាន​ គឺ​សេចក្ដី​ខក​ចិត្ត​ប៉ុណ្ណោះឯង។

ការ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បង្រៀន​ ឲ្យ​ឃើញ​ថា ជីវិត​របស់​យើង​ម្នាក់ៗ តែង​តែ​ចូល​ទៅ​កាន់​ការ​ចាស់​ជរា​នេះ​មិន​មែន​បាន​ន័យថា ឲ្យ​យើង​បណ្ដោយ​ឲ្យ​ជីវិត​ចាស់​ទៅ​ដោយឥត​អំពើ​ដូច​ជា​គោចាស់​ទេ គឺ​ឲ្យ​យើង​មាន​ស្មារតី​ប្រឹង​ប្រែង​កសាង​គុណ​ធម៌​ឲ្យ​បានច្រើន តាំង​តែ​ពី​ខ្លួន​នៅ​ក្មេងព្រោះថា កាល​បើ​ខ្លួន​ចាស់​ទៅ ប្រាជ្ញាស្មារតី​ត្រូវ​តែ​ចុះ​ទន់​ខ្សោយ​ដែរ​ មិន​វាងវៃ​ដូច​ខ្លួន​នៅ​ក្មេង​ទៀត​ឡើយ។

ម្យ៉ាង​ទៀត សេចក្ដី​នៃ​មាតិកាធម៌​នេះ ព្រះអង្គមាន​ព្រះបំណង មិន​ឲ្យសត្វលោក​ស្រវឹង​ក្នុង​វ័យ​ ដែល​ហៅ​ថា វយមទោ និង​មិន​ឲ្យ​សត្វ​លោក​មាន​ភាព​សតក់ស្លុត នឹក​ស្ដាយ​ក្រោយ​នៅ​ពេល​ដែល​វ័យ​និង​សម្រស់​បាត់​បង់​ទៅ។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៥,៨៣៩ ដង)
ចេះជួយខ្លួនឯង និងពឹងខ្លួនឯងជាមុន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៣៥ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.74
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿