អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៥៤,៤១១ ដង)
សន្តិភាពជាខ្លឹមសារនៃជីវិត

|
ឥទ្ធិពលរបស់សន្មតិក្នុងលោកនេះខ្លាំងណាស់ តែវាជាសំបករបស់មនុស្សទេ មិនមែនជាខ្លឹមរបស់មនុស្សឡើយ ។ សេចក្ដីសំខាន់របស់កាំបិតនៅត្រង់មុត មិនមែននៅត្រង់ដងទេ ទោះបីកាំបិតនោះមានដងមាស តែបើមិនមុតក៏ប្រើឲ្យបានប្រយោជន៍ជាកាំបិតមិនកើតដែរ ។
មនុស្សម្នាក់រវល់តែស្វែងរកមាស រកពេជ្រមកប្រដាប់ដងកាំបិត បណ្ដោយឲ្យកាំបិតច្រែះស្នឹមខូច មុខលែងមុត តែម្នាក់ទៀតព្យាយាមសំលៀងមុខកាំបិតជានិច្ច ឯដងកាំបិតវិញ គ្រាន់តែជាឈើសម្រាប់ចាប់ឲ្យល្មមដៃប៉ុណ្ណោះ ក្នុងសេចក្ដីនេះ អ្នកសំលៀងកាំបិតទើបបានដឹងអំពីសារៈសំខាន់របស់កាំបិតពិតប្រាកដ ។ ការចេះដឹង និងការប្រព្រឹត្តល្អ ព្រមទាំងសេចក្ដីស្ងប់គឺជាសារៈខ្លឹមសារនៃជីវិត ដូច្នេះទើបគួរស្វែងរកខ្លឹមសារទាំងនេះមកប្រដាប់ជីវិត ទើបជីវិតមានខ្លឹមសារពិតប្រាកដ។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ៥០០០ឆ្នាំ |