ថ្ងៃ សៅរ៍ ទី ១៩ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១,៧១៩
Today
ថ្ងៃម្សិលមិញ ១៥៧,៣០៥
ខែនេះ ៦,២១៩,៤១៩
សរុប ២០២,៤០៩,៦៣៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥៦៦៤ ដង)

បញ្ហា​នរក​បរលោក



ស្តាប់សំឡេង
 
បញ្ហា​នរក​បរលោក

ការ​ដែល​បរិយាយ​មក​ទាំង​ប៉ុន្មាន​ខាង​ដើម ភាគ​ច្រើន​គឺ​វិនិច្ឆ័យ​ឲ្យ​ឃើញ​ថា នរក​មាន​នៅ​ក្នុង​លោក​នេះ​ឯង។ លំដាប់​តទៅ​នឹង​ស្ដី​អំពី​នរក​បរលោក ថា​តើ​មាន​មែន​ឬ​ទេ? សេចក្ដី​នេះ​ខ្ញុំ​ក៏​មិន​បង្ខំ​មិត្ត​អ្នក​អាន​ទាំង​ឡាយ ថា​ត្រូវ​តែ​ជឿ​នោះ​ទេ ព្រោះ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ក៏​ទ្រង់​សំដែង​ក្នុង​កាលាមសូត្រ​ថា អ្នក​ទាំង​ឡាយ​កុំ​ទាន់​អាល​ជឿ​លើ​ក្បួន​តម្រា អ្នក​ទាំង​ឡាយ​កុំ​ទាន់​អាល​ជឿ​លើ​អ្វី​ដែល​គ្រាន់​តែ​បាន​ឬ​មក អ្នក​ទាំង​ឡាយ​កុំ​ទាន​អាល​ជឿ​ថា​នេះ​ជា​សមណៈ នេះ​ជា​គ្រូ​របស់​អ្នក​ជា​ដើម។

ពាក្យ​ថា កុំ​ទាន់​អាល​ជឿ មិន​មែន​បាន​ន័យ​ថា មិន​ឲ្យ​ជឿ នោះ​ទេ ដោយ​ព្រះអង្គ​ទ្រង់​បញ្ជាក់​ហេតុ​ផល​ច្បាស់​លាស់​ថា បើ​អ្នក​ទាំង​ឡាយ​ពិចារណា​ដោយ​បញ្ញា​ឃើញ​ច្បាស់​ថា ពាក្យ​នេះ​ប្រព្រឹត្ត​ទៅ​ដើម្បី សេចក្ដី​ទុក្ខ មិន​មែន​ជា​ប្រយោជន៍ អ្នក​ទាំង​ឡាយ​ គប្បី​លះ​បង់​ចោល​ចេញ (តែ​បើ​ពាក្យ​នេះ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្ដី​សុខ សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ អ្នក​ទាំង​ឡាយ​គប្បី សមាទាន​យក គប្បី​ប្រព្រឹត្ត​ជឿ​តាម)។

កាល​បើ​និយាយ​អំពី​នរក​បរលោក​នោះ​ មាន​មនុស្ស​តិច​ណាស់​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រោះ​សេចក្ដី​ទុក្ខ​ក្នុង​នរក​វា​ធ្ងន់​ហួស​វស័យ​មនុស្ស​ធម្មតា​នឹក​ស្មាន ម្យ៉ាង​ទៀត ហេតុ​តែ​សត្វ​លោក​មិន​ងាយ​ជឿ ព្រោះ​គេ​មិន​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នោះ​ឯង។

សូម​យក​បញ្ញា​មក​ពិចារណា​បន្តិច​មើល​ថា មនុស្ស​ខ្វាក់​ពី​កំណើត​រមែង​មិន​ធ្លាប់​ស្គាល់​ថា អ្វី​ទៅ​ជាពណ៌​ខៀវ ឬ​ពណ៌​ស ឬពណ៌លឿង​នោះ បើ​ទុក​ជា​យើង​ខំ​ព្យាយាម​ពន្យល់​ថា ពណ៌​នេះ​ពណ៌​នោះ​ក្រហម​ឬ​ស​យ៉ាង​ណា​ក៏​ដោយ ក៏​មនុស្ស​ខ្វាក់​ពី​កំណើត​នោះ​មិន​ងាយ​យល់​បាន​ឡើយ ថែម​ទាំង​បដិសេធ​ថា ក្នុង​លោក​នេះ​គ្មាន​ពណ៌​ស ពណ៌​ក្រហម​អ្វី​ឡើយ។

មិត្ត​អ្នក​អាន​ទាំង​ឡាយ! កាល​ដែល​មនុស្ស​ខ្វាក់​ពី​កំណើត​ប្រកែក​បដិសេធ​ថា ក្នុង​លោក​នេះ​វា​គ្មាន​ពណ៌​ខៀវ ពណ៌​ក្រហម​ជា​ដើម តើ​គួរ​ដែរ​ឬ​ទេ?

សេចក្ដី​នេះ​យ៉ាង​ណា ឯ​សត្វ​លោក​ភាគ​ច្រើន​ក៏ខ្វាក់​ដូច​គ្នា​ដែរ ព្រោះ​ថា​ធូលី​ដ៏​ក្រាស់​គឺ​រាគាទិក្កិលេស​ជាដើម បាន​ហើរ​ចូល​ទៅ​កំទេច​ភ្នែក គឺ​បញ្ញា​របស់​សត្វ​លោក​ឲ្យ​ខ្វាក់​តាំង​ពី​កំណើត​មក​ម្លេះ គេ​មិន​ងាយ​មើល​ឃើញ​ថា អ្វី​ទៅ​ជា​បាប អ្វី​ទៅ​ជា​បុណ្យ អ្វី​ទៅ​ជា​សួគ៌ ឬ នរក​បាន​ទេ គេ​ថែម​ទាំង​បដិសេធ​ថា​ក្នុង​លោក​នេះ​គ្មាន​បាប គ្មាន​បុណ្យ គ្មាន​សួគ៌ គ្មាន​នរក ក៏​យ៉ាង​នោះ​ដែរ។ កាល​បើ​ភ្នេក​គឺ​បញ្ញា​ត្រូវ​ធូលី​គឺ​កិលេស កំទេច​អស់​យ៉ាង​នេះ​ហើយ បើ​ទុក​ជា​យក​វ៉ែនតា ម៉ាញ៉ូប មក​ពាក់​ត្រួត​គ្នា​ពីរ​ឬ​បី​ក៏​មិន​មើល​ឃើញ​ឋាននរក​បាន​ឡើយ។ ប៉ុន្តែ​ចំពោះ​ព្រះអរហន្ត​ទាំង​ឡាយ ភ្នែក​គឺ​បញ្ញា​របស់​លោក​ស្អាត​បរិសុទ្ធ ប្រាស​ចាក​ធូលី គឺ​កិលេស​ហើយ​ៗ​លោក​ប្រកប​ព្រម​ដោយ វិជ្ជា​និង​ចរណៈ​ជ្រាប​ច្បាស់​នូវ​លោក​នេះ​និង​លោក​ខាង​មុខ ដូច្នេះ រឿង​ណា​ដែល​បុថុជ្ជន​មិន​ដឹង ព្រះអរហន្ត​ទាំង​ឡាយ​លោក​ដឹង អ្វី​ដែល​បុថុជ្ជន​មើល​មិន​ឃើញ ព្រះអរហន្ត​ទាំង​ឡាយ​លោក​មើល​ឃើញ ប្រៀប​ដូច​ជា​របស់​ណា​ដែល​មនុស្ស​ខ្វាក់​ពីកំណើត​មើល​មិន​ឃើញ តែ​របស់​នោះ​មនុស្ស​ដែល​មាន​ភ្នែក​ភ្លឺ​អាច​មើល​ឃើញ​ក៏​ដូច្នោះ​ដែរ។


ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២០ (អាន: ១៧២៨៥ ដង)
ពិចារណា​ដល់​សេចក្ដី​ល្អ​របស់​គេ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩៧១០ ដង)
ចេះ​មើល​ឲ្យ​ឃើញ​ផ្នែក​ល្អ
ផ្សាយ : ០១ មេសា ឆ្នាំ២០២១ (អាន: ៥០៧៣២ ដង)
៨០%នៃស្ត្រីជ្រើសរើស យកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕