អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៤០ ដង)
ពុទ្ធកាល

|
ពុទ្ធកាល
ពុទ្ធបរិស័ទជាអ្នករក្សាព្រះពុទ្ធសាសនា ត្រូវតែបានដឹងអំពីដំណើរនៃពង្សាវតារក្នុងព្រះពុទ្ធខ្លៗ ដើម្បីងាយស្រួលក្នុងការថែរក្សា និងបានជ្រះថ្លា រឹតតែខ្លាំងដោយអំណាចបានដឹង អំពីការត្រាស់ដឹងរបស់ព្រះពុទ្ធ។ ពុទ្ធកាល ឬ គឺកាលដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅក៏ ឬហៅបានថាពោធិកាលឬ ពោធិសម័យក៏បាន។ ពោលធិកាលនៃព្រះសក្យមុនីសព្វញ្ញូពុទ្ធ មាន ៤៥ ព្រះវស្សាបែងចែកជា ៣ សង្កាត់គឺ ១- រាប់ពីឆ្នាំដែលព្រះអង្គបានត្រាស់ដឹងមកដល់ឆ្នាំទី ១៥ ហៅថាបឋមពោធិកាល (គឺជាកាលខាងដើម)។ ២- រាប់ពីត្រឹមឆ្នាំ ១៦ ដល់ឆ្នាំទី ៣០ ហៅថាមជ្ឈិមពោធិកាល។ ៣- រាប់ពីត្រឹមឆ្នាំ ៣១ ដល់ឆ្នាំទី ៤៥ ហៅថាបច្ឆិមពោធិកាល។ ទ្រង់ចូលបរិនិព្វានក្នុងឆ្នាំទី ៤៥ នេះបូករួមព្រះជន្មពីកាលទ្រង់មិនទាន់បានត្រាស់ជាព្រះពុទ្ធនៅឡើយចំនួន ៣៥ ឆ្នាំផ្សំផងត្រូវជា ៨០ វស្សាឆ្នាំគត់។ សូមពុទ្ធបរិស័ទចូលសិក្សាក្នុងព្រះពុទ្ធសាសនាដោយសេចក្ដីធ្វើទុកក្នុងចិត្តដើម្បីជាប្រយោជន៍ ម្យ៉ាងទៀតជាការសំខាន់នោះ គឺយើងទាំងអស់គ្នាបានដឹងអំពីដំណើររបស់ព្រះពុទ្ធ ដែលបានឆ្លងកាត់ឧបសគ្គជាច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ព្រះអង្គ មានពេលខ្លះក៏ជួបនូវសេចក្ដីទុក្ខលំបាក មានពេលខ្លះក៏បានជួបនូវសេចក្ដីសុខតាមផ្លូវកាយ និងតាមផ្លូវចិត្តរបស់ព្រះអង្គទៀតផង មិនតែប៉ុណ្ណោះទេ ព្រះអង្គបានព្យាយាមរកធម៌ជាច្រើនក្នុងការបង្ហាត់បង្រៀនពុទ្ធបរិស័ទ ព្រមទាំងភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ព្រមទាំងពុទ្ធបរិស័ទជាច្រើនទៀត ឲ្យបានត្រាស់ដឹងនូវអមតធម៌បាន។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |