30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៥,៤៨៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២០៣,៤១៩
សរុប ៣៨៥,៤៩០,១១២
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,១១៣ ដង)

បុគ្គល​អ្នក​ធ្វើ​បុណ្យ​បាន​ផល​ឃើញ​នឹង​ភ្នែក ៦ រូបគឺ



ស្តាប់សំឡេង
 
បុគ្គល​អ្នក​ធ្វើ​បុណ្យ​បាន​ផល​ឃើញ​នឹង​ភ្នែក ៦ រូបគឺ

១- នាយបុណ្ណទាសីនោះ បាន​ថ្វាយ​ភត្តាហារ​ដល់​ព្រះសារីបុត្តត្ថេរ ក៏​បាន​ជា​បុណ្ណកសេដ្ឋី​ក្នុង​ថ្ងៃ​ថ្វាយ​ភត្តាហារ​នុះឯង។

២- ព្រះនាងគោបាលមាតា ប្រកបដោយសទ្ធា យកសក់ទៅលក់បាន ៨ កហាបណៈហើយក៏ទ្រព្យ ៨ កហាបណៈ​នោះ​ទៅទិញ​អាហារ​បិណ្ឌបាត ថ្វាយ​ដល់​ព្រះមហាកច្ចាយនត្ថេរ ក៏​បាន​ផល​ជាទិដ្ឋធម្មវេទនីយកម្ម បាន​ជាអគ្គមហាសី​របស់​ព្រះបាទចណ្ឌប្បជ្ជោត ក្នុង​ថ្ងៃ​ដែល​ថ្វាយ​អាហារ​បិណ្ឌបាត​នោះ... តមក​ព្រះអគ្គមហេសី​មាន​ព្រះរាជ​ឱរស​មួយ​ព្រះអង្គ​ទ្រង់​ព្រះនាម​ថា គោបាលកុមារ ព្រះ​រាជទាន​ព្រះនាម​នេះ​ឲ្យ​ដូច​ជា​លោក​មហាសេដ្ឋី​ដែល​ជា​តា... ត​អំពី​នោះ​ជា​ដើម​មក​ព្រះអគ្គមហេសី​ក៏​មាន​ព្រះនាម​ថ្មី​ថា ព្រះនាង​គោបាលមាតា។

៣- នាង​សុប្បិយាឧបាសិកា បាន​កាត់​យក​សាច់​ផ្លូវ​របស់​ខ្លួន​ឯង​ធ្វើ​ជា​អាហារ​ថ្វាយ​ដល់​ភិក្ខុ​ដែល​មាន​អាពាធ ក៏​បាន​ផល​ជា​ទិដ្ឋធម្មវេទនីយកម្ម ព្រឹក​ឡើងថ្ងៃ​ទី​ពីរ​ដំបៅដែល​កាត់​នោះ​ក៏​ជា​សះ​ភ្លាម​អត់​មាន​ស្នាម។

៤- នាង​មល្លិកា​នោះ បានថ្វាយ​នំ​សណ្ដែក​មួយ​ដុំ ដល់​ព្រះមានព្រះភាគ​ ក៏​បាន​ផល​ជា​ទិដ្ឋធម្មវេទនីយកកម្ម​ឃើញ​ជាក់​ច្បាស់​ភ្លាមៗ គឺ​បាន​ជា​អគ្គមហេសី របស់​ព្រះបាទកោសលក្នុង​ថ្ងៃ​ថ្វាយ​ទាន​នុះ​ឯង។

៥- នាយសុមនមាលាការ​នោះ បាន​ផ្កាម្លិះ ៨ ក្ដាប់​រោយរាយបូជា​ព្រះបរមលោកនាថ ក៏​បាន​ផល ជាទិដ្ឋធម្មវេទនីយកម្ម ឃើញ​ជាក់​ច្បាស់ ភ្លាមៗ​គឺ​បាន​សម្បត្តិ​យ៉ាង​ច្រើន​ដែល​ជា​របស់​ព្រះរាជាប្រទាន។

៦- ឯកសាដកព្រាហ្មណ៍​នោះ មាន​សំពត់​ដណ្ដប់​មួយ​ផ្ទាំង យក​សំពត់​ដណ្ដប់​មួយ​ផ្ទាំង​នោះ​បូជា​ដល់​ព្រះសម្មាសម្ពុទ្ធ ព្រះរាជា​ក៏​ទ្រង់​ព្រះរាជទានរបស់​ទាំង​ឡាយ​ទាំង​ពួង​ម្ដង ៨ មុខៗ​ក្នុង​ថ្ងៃ​ថ្វាយ​ទាន​នុះ​ឯង (​ពីរ​នាក់​ប្ដី ប្រពន្ធ មាន​សំពត់​ដណ្ដប់​តែ​មួយ​ផ្ទាំង សំពត់​ស្លៀក​មួយ​ផ្ទាំង បើ​នឹង​ថ្វាយ​បាន​ក៏​ជា​វេលា​យូរ រមែង​ត្រូវ​ទូន្មាន​ចិត្ត​កំណាញ់ រហូត​កាត់​ចិត្ត​បាន​ក៏​យូរ​ដែរ)។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៩,៣៣៧ ដង)
អា​រម្មណ៍​របស់​មនុស្ស​ជិត​ស្លាប់
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៣៨,០៩៦ ដង)
ខ្ញុំ​បាន​ឃើញ​ព្រះ​សាស្តា ព្រះ​អង្គ​ឩត្តម​ជាង​ជន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៩៥ ដង)
ពេល​ឈឺ​ធ្ងន់​ច្រើន​តែ​គិត​ដល់​ម៉ែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.06
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿