ថ្ងៃ អង្គារ ទី ២៨ ខែ វិច្ឆិកា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៧,១៣៩
Today
ថ្ងៃម្សិលមិញ ១១១,៨៣៧
ខែនេះ ៦,២៥៧,០៨២
សរុប ៣៥៦,៤៧៤,២០០
Flag Counter
អានអត្ថបទ
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ៥៦,៦៥៨ ដង)

ពន្យល់ពាក្យ​អារម្មណ៍



 
អារម្មណ៍ គឺជា​គ្រឿងតោង​នៃចិត្ត និង ចេតសិក ។  
វិថីចិត្ត​តាម​ទ្វារទាំង ៦ មិនអាច​កើត​ឡើងបាន​ទេ បើមិនមាន​នូវអារម្មណ៍​ទេនោះ ។ 
ផែន​ដី ព្រៃភ្នំ ទន្លេ សមុទ្រ ស្រុក​មនុស្ស ស្រុក ទេវតា ជាបញ្ញត្តិ ជា​លោក​ដែលចិត្ត​នឹកគិតតែ​ប៉ុណ្ណោះ ។ 

លោកដែល​ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងគឺ​ រូបារម្មណ៍ សទ្ទា​រម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ និង បរមត្ថធម្មារម្មណ៍ ។ តាម​បរមត្ថធម៌​ពិត មិន​មាន​នូវលោក​អ្វីក្រៅអំពី លោកដែលជាអារម្មណ៍ មានរូបារម្មណ៍ជាដើមនេះឡើយ។​ ក្រៅ​អំពីចិត្ត និង ចេតសិក មិន​មានអ្វីកើត​ឡើង ដឹងនូវ​លោក​ទៀតទេ ការដឹង​នូវ​លោក ពុំមែន​ជាមនុស្ស សត្វ​បុគ្គលឡើយ ។  

ចិត្ត​ចេតសិក​កើតឡើង​ដឹងលោកគឺ អារម្មណ៍​តាម ទ្វារ ៦ ហើយ​ត្រូវ​រលត់​បាត់​ទៅវិញ ព្រាត់​ប្រាសចោល លោក​ទាំងពួង គ្រប់គ្រា គ្រប់​ពេល​វេលា​តែយ៉ាងនេះ​រហូត។ 

ការចំរើន​សតិប្បដ្ឋាន គឺការរលឹក​សិក្សារឿយៗនូវ សភាវធម៌​ដែលកំពុង​ប្រាកដ បញ្ញាមាន​ការបាន​ឃើញនូវ នាមរូប ពុំមែន​ជាសត្វបុគ្គល​តួខ្លួន ទីបំផុតក៏​បានដឹង​ច្បាស់ ថា ការរួចផុត​ចាកទុក្ខគឺនៅត្រង់រំលត់​សេចក្តីប្រកាន់ ។

ការស្វែងរក​នូវកាមសុខ ដើម្បីបំបាត់​ទុក្ខសោកនោះ គឺមិនអាច​រួចផុត​ចាកទុក្ខ​បាន​ទេ ពីព្រោះការស្វែងរកនូវ កាមសុខ គឺជាតណ្ហា ជាហេតុនាំឱ្យកើតទុក្ខ នាំឱ្យមាននូវ ជាតិ ជរា មរណៈ កាម​ទាំងឡាយមានសេចក្តីសុខតិច មាន ទុក្ខច្រើន មាន​សេចក្តី​ចង្អៀត​ចង្អល់ច្រើន ។ 

ការលះបង់​នូវទុក្ខដោយការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌ គឺចំរើន​នូវអរិយមគ្គអង្គ ៨ ប្រការ ទើបជា​ការលះបង់​បាន នូវទុក្ខ​យ៉ាង​ពិតប្រាកដ ។ 

សតិប្បដ្ឋាន​បដិបត្តិ  កំចាត់បង់​នូវកិលេស​ជា  តទង្គប្បហាន ហើយមាន​ការបង្អោន​ទៅកាន់​ព្រះនិព្វាន គឺជាការ បដិបត្តិដើម្បី​បាននូវអរិយមគ្គ​ជាលោកុត្តរ មាន​ព្រះនិព្វាន ជាអារម្មណ៍ រំលត់​កិលេសដាច់​ជាសមុច្ឆេទប្បហាន នេះជា ការបដិបត្តិ កំចាត់​បង់នូវទុក្ខ ។ 

ការសិក្សា​អំពីអារម្មណ​ប្បច្ច័យ និង ការចំរើនសតិ​ប្បដ្ឋាន នាំឱ្យបាន​ស្គាល់លោក​ក្នុង​អរិយវិន័យ ហើយបាន ដឹងអំពីការ​ជាប់ជំពាក់​នៅក្នុង​លោក និង បានដឹង​អំពី​ការ រួចផុត​ចាកលោក ការរំលត់ទុក្ខ គឺព្រះនិព្វាន ។ 

តាមពិត លោកដែល​ពពួកសត្វ​​ជាប់ជំពាក់នៅ​នោះ គឺរូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វា រម្មណ៍ និង ធម្មារម្មណ៍ ដែល​អារម្មណ៍ទាំង ៦ នេះជា សំយោ​ជនីយធម៌ ហ្នឹងឯង ។ សំយោជ​នីយធម៌ បានដល់​ធម៌ដែលជា​គ្រឿងនាំឱ្យ ជាប់​ជំពាក់ គឺនាំឱ្យកើត សំយោជនៈ ដោយអារម្មណ-ប្បច្ច័យ ។

សំយោជនៈ​នេះឯង​ដែលជា​គ្រឿងចង​ព័ទ្ធព័ន្ធសត្វ លោកឱ្យ​ជាប់នៅ​ក្នុងវដ្ត​សង្សារ ព្រោះថា សេចក្តី​ប្រកាន់ថា នុះ៎ ជារបស់​យើង នុះជា៎​យើង នុះជា៎ខ្លួន​របស់យើង ក៏គឺ​ជា តួ​សំយោជនៈហ្នឹង​ឯង ដូច្នេះទើប​ឈ្មោះថា សំយោជនៈជា គ្រឿង​ចងទុក​នូវពពួក​សត្វឱ្យជាប់​ក្នុងភព តាមពិតដោយ បរមត្ថ សត្វ មិនមានទេ ព្រោះហេតុ​ដូចនេះ​ហើយ ទើបការ កាត់នូវ​សំយោជនៈដោយបញ្ញា បានឈ្មោះថា សត្វរមែងរួច ផុតចាក​លោក បានដល់ទីបំផុតទុក្ខគឺព្រះនិព្វាន ។  
 
ព្រះនិព្វាន មិនមែន​ជាការអស់ទៅនៃ សត្វបុគ្គល​ចាកភពនោះទេ ប៉ុន្តែជា​ការអស់ ទៅនៃតណ្ហា​ដែលប្រាថ្នាភព​នោះឯង តាមពិត សត្វបុគ្គល មិនមាន​ដោយ​បរមត្ថ​ស្រាប់ទៅ​ហើយ ប៉ុន្តែ ដោយអំណាច​តណ្ហា មានៈ ទិដ្ឋិ ទើបមាន​សេចក្តីប្រកាន់ថា ខ្លួនយើងមាន​ក្នុងភព មានយើង និង មានអ្វីៗជារបស់ យើង។  

អរិយមគ្គជា​លោកុត្តរ   រំលត់​សេចក្តី ប្រកាន់ក្នុង​ពេលណា អរិយមគ្គ​នោះឈ្មោះ ថាជាផ្លូវដ៏​ប្រសើរ ព្រោះនាំសត្វ​ចេញចាក អំពីលោកនេះ ឬធ្វើឱ្យ​សត្វរួចផុត​ចាក​លោក នេះ និង លោក​ដទៃ ពោលគឺបាន​ដល់នូវ ព្រះនិព្វាន ។  

ការអប់រំ​សតិប្បដ្ឋាន បានធ្វើឱ្យ​ជាក់ច្បាស់​នូវព្រះ និព្វាន មិនមាន​សេចក្តី​យល់ថាខ្លួន​មានក្នុងលោកនេះ ហើយ ដល់ពេលស្លាប់ទៅ ខ្លួនត្រូវទៅ​កើតក្នុង​លោកខាង​មុខនោះ ឡើយ ។ 

សួរថា បើស្លាប់ទៅ​ខ្លួនមិនទៅ​កើតទៀតទេ មានតែ ឧច្ឆេទទិដ្ឋិ ដែលយល់ថា សត្វស្លាប់​ទៅ​សូន្យ មិនកើតទៀត មិនមែនទេឬ ?
ឆ្លើយ​ថា មិនមែនទេ ការចំរើន​សតិប្បដ្ឋាន-វិបស្សនា បាន​ជាក់ច្បាស់ បាន​ត្រាស់ដឹង នូវទុក្ខសច្ចៈ សមុទយ- សច្ចៈ និរោធសច្ចៈ និង មគ្គសច្ចៈ ឃើញការ​កើតក្នុង​ភពថ្មី គឺជា​ទុក្ខសច្ចៈ សូន្យចាក​សត្វបុគ្គលតួ​ខ្លួនអ្នកកើត ការ​រំលត់ នូវសេចក្តី​ប្រកាន់ថា មានតួខ្លួន​ក្នុងលោកនេះ និង រំលត់ការ ប្រកាន់ថា មាន​តួខ្លួនក្នុង​លោកដទៃ ការ​រំលត់​នូវសេចក្តី ប្រកាន់នេះ គឺជា​និរោធសច្ច ។ 

ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" 
ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤៧,៦៤៨ ដង)
អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ ៣
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៤៦៧ ដង)
ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​អំពី​សទ្ធា​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៤០ ដង)
កូន​ត្រូវ​មាន​កតញ្ញូកតវេទិតាតប​វិញ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៥,៣៤៣ ដង)
ចេះជួយខ្លួនឯង និងពឹងខ្លួនឯងជាមុន
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១២,៧៧៥ ដង)
ការ​ស្រលាញ់​ខ្លួន​ ត្រូវ​ធ្វើ​ដូចម្ដេច?
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥០,៩៩២ ដង)
សេចក្តី​ឈ្លាស​ក្នុង​ហេតុ​ និង​មិន​មែន​ហេតុ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
cccArray ( [download] => yes )