អានអត្ថបទ
អានសរុប:
៦៥,២៧១,២១៩ ដង
ស្កែនយកតំណ
ជីវិត
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០២៤ (អាន: ៧,៩៦៥ ដង)
|
|
|
ពាក្យថា ជីវិត សំដៅដល់ប្រមាណនៃអាយុ ឬការរស់នៅរបស់សត្វទាំងឡាយគ្រប់ៗគ្នា ស្ថិតនៅក្នុងលោកសន្និវាស ។ ម្យ៉ាងទៀត ជីវិត សំដៅដល់រូបរាងកាយ និងចិត្តវិញ្ញាណរបស់សត្វលោក ឬបើនិយាយឲ្យងាយស្ដាប់ គឺខ្លួនប្រាណរបស់សត្វលោកគ្រប់គ្នា ដែលកំពុងមានសកម្មភាពនេះឯង។
ម្យ៉ាងទៀត ជីវិត មិនគឺអ្វីដទៃក្រៅអំពីការឃើញ ការឬ ការដឹងក្លិន ការដឹងរស ការដឹងផោដ្ឋព្វៈ និងការដឹងរឿងរ៉ាវផ្សេងៗ នោះឡើយ នៅពេលការឃើញ ការឮជាដើមលែងមានហើយ ក៏សន្មតិថា ជាពេលអស់ជីវិត ឬពេលស្លាប់នោះឯង។ ដើមរុក្ខជាតិទាំងឡាយ យើងក៏អាចនិយាយថារស់ឬស្លាប់បានដែរ តែមិនមានជីវិតទេ ព្រោះជាធម្មជាតិដែលកើតឡើងអំពីសមុដ្ឋានតែមួយ គឺឧតុ ( រដូវ ) ឯជីវិតសត្វលោកកើតឡើងពីសមុដ្ឋានបួន គឺ កម្ម ចិត្ត ឧតុ និងអាហារ។ ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត ដោយ៥០០០ឆ្នាំ |
ស្កែនយកតំណ
អត្ថបទអ្នកអាចអានបន្ត


