អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២២,៩៤១ ដង)
វត្ថុដែលមិនដឹងថាឆ្អែត ១៦ យ៉ាង

|
អតប្បនីយវត្ថុ ១៦ យ៉ាង (វត្ថុមិនឆ្អែត)
១. សាគរោ សព្ពសវន្តីហិ ន តប្បតិ មហាសមុទ្រឆ្អែតដោយទឹកដែលហូរមកអំពីទីទាំងពួង ។ ២. អគ្គិ ឧបាទានេន ន តប្បតិ ភ្លើងមិនឆ្អែតដោយឧស ។ ៣. រាជា រដ្ឋេន ន តប្បតិ ព្រះរាជាមិនឆ្អែតដោយរាជសម្បត្តិ ។ ៤. ពាលោ បាបេហិ ន តប្បតិ ជនពាលមិនឆ្អែតដោយបាប ។ ៥. ឥត្ថី មេថុនធម្មេន អលង្ការេន វិជាយនេនាតិ ឥមេហិ តីហិ ន តប្បតិ ស្ត្រីមិនឆ្អែតដោយរបស់ ៣ យ៉ាងគឺ មេថុនធម្ម ១ គ្រឿងប្រដាប់កាយ ១ ការបង្កើតកូន ១ ។ ៦. ព្រាហ្មណោ មន្តេហិ ន តប្បតិ ព្រាហ្មណ៍មិនឆ្អែតដោយមន្តទាំងឡាយ ។ ៧. ឈាយី វិហារសមាបត្តិយា ន តប្បតិ អ្នកសម្លឹងឈានមិនឆ្អែតដោយវិហារសមាបត្តិ ។ ៨. សេក្ខោ អបចយេន ន តប្បតិ សេក្ខបុគ្គលមិនឆ្អែតដោយធម៌ដែលមិនសន្សំកិលេស គឺ ព្រះនិព្វាន ។ ៩. អប្បិច្ឆោ ធុតង្គគុណេន ន តប្បតិ អ្នកប្រាថ្នាតិចមិនឆ្អែតដោយធុតង្គគុណ ។ ១០. អារទ្ធវីរិយោ វីរិយារម្ភេន ន តប្បតិ អ្នកប្រារព្ធសេចក្ដីព្យាយាមមិនឆ្អែតដោយ ការផ្ដើមសេចក្ដីព្យាយាម ។ ១១. ធម្មកថិកោ សាកច្ឆាយ ន តប្បតិ ធម្មកថិកមិនឆ្អែតដោយការសន្ទនានូវធម៌ ។ ១២. វិសារទោ បរិសាយ ន តប្បតិ អ្នកក្លៀវក្លារមែងមិនឆ្អែតដោយការនៅក្នុងពួកបរិស័ទ។ ១៣. សទ្ធោ សង្ឃុបដ្ឋានេន ន តប្បតិ អ្នកមានសទ្ធាមិនឆ្អែតដោយការបម្រើព្រះសង្ឃ ។ ១៤. ទាយកោ បរិច្ចាគេន ន តប្បតិ ទាយកមិនឆ្អែតដោយការបរិច្ចាគទាន ។ ១៥. បណ្ឌិតោ ធម្មស្សវនេន ន តប្បតិ បណ្ឌិតមិនឆ្អែតដោយការស្ដាប់ធម៌ ។ ១៦. ចតស្សោ បរិសា តថាគតទស្សនេន ន តប្បន្តិ បរិស័ទទាំង ៤ មិនឆ្អែតដោយការគាល់ ព្រះតថាគត ។ (អដ្ឋកថាជាតក សត្តកនិបាត កុក្កុវគ្គ សត្តុភស្តជាតក) ដោយ៥០០០ឆ្នាំ |