អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,០៩៤ ដង)
ខ្ញុំកាលនៅជាតាបស

|
ខ្ញុំ (កាលនៅជាតាបស) បានច្រូតស្បូវដោយដៃឯងធ្វើកុដិសម្រាប់នៅ ព្រោះហេតុនោះ បានជាឈ្មោះរបស់ខ្ញុំថា សរង្គ ដោយសម្មតិ ។ ការច្រូតស្រូវដោយ ដៃ មិនគួរដល់ខ្ញុំក្នុងថ្ងៃនេះទេ ព្រោះសិក្ខាបទទាំងឡាយ ព្រះគោតមដ៏មានយសបានបញ្ញាត្តហើយដល់យើង ។
ខ្ញុំឈ្មោះសរភង្គ មិនបានឃើញរោគ ដែលពេញពោរទាំងអស់ ក្នុងកាលមុន រោគនោះដែលសរភង្គអ្នកធ្វើតាមឱវាទ នៃព្រះសម្មាសម្ពុទ្ធជាទេវតាដ៏ប្រសើរ បានឃើញហើយ ។ ព្រះវិបស្សីទ្រង់យាងទៅហើយ តាមផ្លូវណា ព្រះសិខី ព្រះវេស្សភូ ព្រះកកុសន្ធៈ ព្រះកោនាគមនៈ និងព្រះកស្សបៈ ទ្រង់យាងទៅតាមផ្លូវណា ព្រះគោតមទ្រង់យាងតាមផ្លូវនោះដែរ ។ ព្រះពុទ្ធទាំងឡាយ ៧ព្រះអង្គ ប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់យាងចុះកាន់ព្រះនិព្វាន ព្រះអង្គមានធម្មកាយកើតហើយ ប្រកបដោយតាទិគុណ ទ្រង់សម្តែងនូវធម៌នេះ គឺអរិយសច្ចៈ ៤ បានដល់ទុក្ខ សមុទ័យមគ្គ និរោធ ជាទីអស់ទៅនៃទុក្ខ ដើម្បីអនុគ្រោះដល់ពួកសត្វ ។ ទុក្ខក្នុងសង្សារមិនមានទីបំផុត ប្រព្រឹត្តទៅក្នុងកាយណា អំពីការបែកធ្លាយនៃកាយនេះក្តី ការអស់ទៅនៃជីវិតក្តី ភពថ្មី ដទៃទៀតមិនមាន ខ្ញុំផុតស្រឡះហើយចាកកិលេសទាំងអស់ ។ សរភង្គត្ថេរ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៧ ទំព័រ ៥-៦ ដោយ៥០០០ឆ្នាំ |