អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,១៤២ ដង)
ប្រាជ្ញាឃើញការកើត និងការរលត់

|
បញ្ញាដែលបានពិចារណា ឃើញសង្ខារធម៌ទាំងឡាយ តែងមានការអស់ទៅ សូន្យទៅនោះព្រោះក្នុងសត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ក្នុងភង្គញាណនិទ្ទេស ដែលសម្ដែងអំពីប្រាជ្ញាឃើញ ការអស់ទៅសូន្យទៅបែកធ្លាយទៅនៃសង្ខារធម៌ លោកបានពន្យល់ដោយព្រះអដ្ឋកថា ចំពោះព្រះពុទ្ធដីកា ដែលព្រះអង្គសម្ដែងថា តស្ស ចិត្តស្ស ភង្គំ អនុបស្សតិ គឺសម្ដែងអំពីវិបស្សនា ដែលបានឃើញអំពីការបែកធ្លាយទៅនៃចិត្តនោះ ដែលចិត្តនោះឯង លោកបានលើកជាឧទាហរណ៍ថា រូបារម្មណាចិត្តំ គឺចិត្តដែលមានរូបារម្មណ៍ ឧបជ្ជេត្វាភិជ្ជតិ មានការកើតឡើង និងបែកធ្លាយគឺថាចិត្តនោះឯងដឹងនូវ រូបារម្មណ៍បានជាដើមហើយមានការដែលកើតឡើង និងបែកធ្លាយទៅចំពោះចិត្តដែលមានការដឹងអារម្មណ៍ ហើយមានការបែកធ្លាយទៅគឺចិត្តនោះឯង វិបស្សនាបានឃើញក្នុងព្រះអដ្ឋកថាលោកបានពន្យល់ទៀតថា ព្រោះចិត្តដទៃ។
សភាពនៃជីវិតរបស់យើងជាសង្ខារធម៌ គឺមានការកើត នឹងរលត់ដូចការដែលធ្លាប់បានពិចារណាហើយ គឺមានតំណគ្នារវាងសង្ខារធម៌ ដូច្នេះតំណនៃសង្ខារធម៌នោះឯងដែលធ្វើឲ្យឃើញថា ហាក់ដូចជាមិនបែកធ្លាយ ប៉ុន្តែសេចក្ដីពិតគឺតំណនៃសង្ខារធម៌ ប៉ុន្តែជាមួយគ្នានឹងតំណនៃសង្ខារធម៌ដែលកើតឡើង ចុះត្រង់ការរលត់ទៅនៃសង្ខារធម៌នោះម៉េចក៏យើងមិនឃើញផងទៅព្រោះវាមានតំណនៃការកើតតជាប់គ្នា ដូចជារបស់នោះមិនបែកធ្លាយ អាការៈដែលរលត់ទៅនៃសង្ខារធម៌នោះមិនបែកធ្លាយ អាការៈដែលរលត់ទៅនៃសង្ខារធម៌នោះក៏រលត់ជាប់គ្នាដែរ ការដែលរលត់ជាប់គ្នានេះ ដូចម្ដេចក៏មិនឃើញការរលត់ជាប់គ្នារបស់សង្ខារធម៌ផង ថាមិនបានអប់រំបញ្ញា មិនបានឃើញការកើតប្រាកដនៃសង្ខារធម៌តែមួយលក្ខណៈៗ ម្លោះហើយក៏សម្គាល់ថារបស់នោះទៀង មិនឃើញពីការដែលកើតឡើងនឹងរលត់ទៅយ៉ាងឆាប់រហ័សទេ តែចំពោះការអប់រំបញ្ញារមែងឃើញសង្ខារធម៌ដែលកើតបន្តគ្នា ចំពោះចិត្តវិញ្ញាណនោះរមែងកើតបន្ត។ យើងចង់ឲ្យអ្នកដទៃដូចយើងទៅគេមិនដូចយើង យើងកើតទុក្ខ សួរថា ដែលកើតទុក្ខហ្នឹងមកពីគេមិនដូច ឬ មកពីចិត្តមានទោសចេតសិកប្រកបមកជាមួយរឿងនោះជួយខ្លួនឯងមិនទាន់បានផង ចង់ជួយអ្នកដទៃមិនទាន់ជាបានជួយអ្នកដទៃផង ខ្លួនឯងដួលតូង......! ការសន្សំអធ្យាស្រ័យចរិតផ្សេងៗពីគ្នា ធ្វើម៉េចឲ្យគេដូចយើងបាន។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀបរៀងដោយ សាមណេរ ចាន់ សុជន ដោយ៥០០០ឆ្នាំ |