30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥២,២២៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧០២,៨៤១
សរុប ៣៨៩,៧៨៥,៣២៥
អានអត្ថបទ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៤២,៧០៦ ដង)

មេត្តាព្រហ្មវិហារ



ស្តាប់សំឡេង
 
មេត្តាព្រហ្មវិហារ

កាល​បើ​ព្រះយោគាវចរកុលបុត្រ មានប្រាថ្នា​ដើម្បី​ចម្រើន​នូវ​មេត្តាព្រហ្មវិហារ គប្បី​ចូល​ទៅកាន់​ទី​ដែល​ស្ងាត់​ចាក​អារម្មណ៍ផ្សេងៗ អង្គុយ​នៅ​ឲ្យ​ស្រួល ពិចារណានូវ​ទោស​ក្នុង​សេចក្ដី​ប្រទុស្ដ (ទោស) និងអានិសង្ស​ក្នុង​សេចក្ដី​អំណត់ (ខន្តី) ជាមុន។

ទោស​ក្នុង​សេចក្ដី​ប្រទុស្ដ​ដូចម្ដេច​ខ្លះ? អានិសង្ស​ក្នុងសេចក្ដីអំណត់ ដូចម្ដេច​ខ្លះ? ហេតុអ្វី​ទើប​ត្រូវ​ពិចារណា​ជាមុន?

ទោស​ក្នុងសេចក្ដី​ប្រទុស្ដ​នោះលោក​ពោល​ទុក​ថា "បើបុគ្គល​ណាដែល​ទោស​គ្របសង្កត់​ហើយ បុគ្គល​នោះ​អាច​ហ៊ានសម្លាប់​សត្វ​ជាដើម​បាន" ឯអានិសង្ស​ក្នុងសេចក្ដី​អំណត់​នោះ ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ទុក​ដូច្នេះ​ជាដើម​ថា "ខន្តី គឺសេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម" បានជាត្រូវ​ពិចារណា​ជាមុន ព្រោះថា​កម្មដ្ឋាន​នេះ​ព្រះយោគីត្រូវចម្រើន​ដើម្បី​នឹងលះបង់​នូវទោសៈ ហើយ​នឹងបាននូវខន្តី​ប៉ុណ្ណោះ បើ​មិន​បានពិចារណា​ឲ្យ​ឃើញជាមុន​ហើយ ក៏​មិន​អាច​ដើម្បីនឹងលះបង់នូវ​ទោស​ដែល​មិន​ឃើញ ហើយ​បាននូវ​អានិសង្ស​ដែល​មិន​ដឹង​នោះ​ឡើយ។

កាល​ដែល​ព្រះយោគី​ប្រារព្ធ​នឹងចម្រើន​មុនដំបូង កុំអាល​ចម្រើន​ក្នុងបុគ្គល​ដែល​ជាទោស ៤ ពួក​គឺ បុគ្គល​មិន​ជាទីស្រឡាញ់ ១ សម្លាញ់ដែលជាទី​ស្រឡាញ់​ក្រៃពេក ១ បុគ្គល​ដែល​ជាកណ្ដាល ១ បុគ្គល​ដែល​មាន​ពៀរដល់​គ្នា ១ មិនតែប៉ុណ្ណោះ​សោត សូម្បីបុគ្គល​ដែលមិនមែន​ជាខេត្ត ២ ពួកគឺ បុគ្គល​ដែល​មាន​ភេទ​ខុស​គ្នា ១ បុគ្គល​ដែល​ធ្វើមរណកាល​កន្លង​ហើយ ១ ក៏មិនគប្បី​ចម្រើន​មេត្តា​ព្រហ្មវិហារ​ទៅរក​ជាដំបូងឡើយ។

បុគ្គល​ទាំងនោះ មានទោសដល់មេត្តា​ព្រហ្មវិហារដូចម្ដេច ទើបលោកហាម​មិនឲ្យ​ចម្រើន​ជាដំបូង?

បុគ្គល​ទាំងនោះមានទោស​ដូច្នេះ​គឺ បុគ្គល​ដែលមិនជាទី​ស្រឡាញ់​លំបាក​នឹង​ទាញ​មក​តម្កល់​ទុក​ឲ្យ​ជាទីស្រឡាញ់, សម្លាញ់​ដែល​ជាទីស្រឡាញ់​ពេកក្រៃ លំបាក​នឹង​ទាញ​មក​តម្កល់​ទុក​ឲ្យ​ជាកណ្ដាល បុគ្គល​ដែល​ជាកណ្ដាល លំបាក​នឹង​ទាញ​មក​តម្កល់​ទុក​ឲ្យ​ជាទីគោរព និង​ជាទីស្រឡាញ់ បុគ្គល​ដែល​មាន​ពៀរ​ដល់គ្នា បើចម្រើន​មេត្តាព្រហ្មវិហារទៅរក​នឹង​កើត​សេចក្ដី​ក្រោធ បុគ្គល​ដែល​មានភេទ​ខុសគ្នានឹងកើត​សេចក្ដី​តម្រេក បុគ្គល​ដែល​ធ្វើមរណកាល​កន្លង​ទៅហើយ​នឹងមិនដល់​នូវ​អប្បនានិង​ឧបចារៈ ហេតុ​នោះ ទើបលោក​ហាម​មិនឲ្យ​ចម្រើន​មេត្តា​ទៅរក​ជាដំបូង។

បើដូច្នោះ​ត្រូវ​ឲ្យ​ចម្រើន​ចំពោះ​បុគ្គល​ដូចម្ដេច​ជាមុន?
ត្រូវ​ឲ្យ​ចម្រើន​ចំពោះ​ខ្លួន​ព្រះវយោគីជាមុន គឺ​ត្រូវ​ចម្រើន​ឲ្យ​រឿយៗថា " អហំ សុខិតោ ហោមិ និទ្ទុក្ខោ សូមឲ្យ​អញ​បាន​ដល់​នូវ​សេចក្ដីសុខ កុំមានទុក្ខឡើយ" ឬនឹង​ចម្រើន​ថា "អវេរោ អព្យា បជ្ឈោ អនីឃោ សុខី អត្តានំ បរិហរាមិ សូមឲ្យ​អញ​ជាបុគ្គល​គ្មានពៀរ គ្មានទុក្ខ គ្មានទោស ឲ្យមាន​តែសេចក្ដីសុខ សូមរក្សាខ្លួនឲ្យបានយ៉ាង​នេះ​ជាដរាប​ទៅ" ដូច្នេះ​ក៏បាន។

បើព្រះយោគី ចម្រើន​នូវមេត្តា​ព្រហ្មវិហារចំពោះខ្លួន​យ៉ាង​នេះ​ជារឿយៗ​ហើយ អប្បនាចិត្ត​នៅមិនទាន់​កើត​ឡើង ក៏គប្បី​តម្កល់​ទុក​នូវ​ខ្លួន​ឲ្យ​ជាបន្ទាល់ ហើយទាញ​យក​សត្វ​ទាំង​ឡាយដទៃ​មកប្រៀបថា "អញ​ប្រាថ្នា​នូវសេចក្ដីសុខ ខ្ពើមរអើមទុក្ខ ប្រាថ្នាចង់រស់ មិនចង់ស្លាប់យ៉ាងណា សត្វ​ទាំងឡាយ​ដទៃ ក៏ប្រាថ្នា​នូវ​សេចក្ដីសុខ ខ្ពើមរអើម​ទុក្ខ ប្រាថ្នាចង់រស់ មិនចង់ស្លាប់​យ៉ាង​នេះដែរ" រួចហើយ​ត្រូវចម្រើន​មេត្តា​ចំពោះ​បុគ្គល​ដែល​គួរ​គោរព មានអាចារ្យ និងឧបជ្ឈាយ៍ ជាដើម​ឲ្យរឿយៗ​ថា "ឯស សប្បុរិសោ សុខិតោ ហោតុ និទ្ទុក្ខោ សូមឲ្យ​លោកជាសប្បុរស​នុ៎ះ បានដល់នូវសេចក្ដី​សុខ កុំបីមានទុក្ខឡើយ"។

ដោយអំណាច​ដែលព្រះយោគី ចម្រើននូវ​មេត្តា​ព្រហ្មវិហារ ចំពោះបុគ្គល​មានសភាព​យ៉ាង​នេះ អប្បនាចិត្ត​ក៏នឹង​កើត​ឡើងដោយ​ពិត តែបើ​មិន​ទាន់​ដល់​នូវ​សេចក្ដី​ត្រេកអរ​ដោយ​ព្យាយាម​ប៉ុណ្ណេះ​គប្បី​ចម្រើន​ចំពោះ​បុគ្គល​ជាទីស្រឡាញ់ បុគ្គល​ដែល​ជាកណ្ដាល បុគ្គល​ដែលមានពៀរដល់គ្នា​តទៅ​ទៀត ចម្រើន​ក្នុងកោដ្ឋាសនីមួយៗ ធ្វើចិត្ត​ឲ្យ​គួរដល់​កម្ម ទាញយកបុគ្គលដែលជាទីស្រឡាញ់មកដាក់​ត្រង់​កន្លែង​បុគ្គល​ដែលជាកណ្ដាលៗ មក​ដាក់ត្រង់​កន្លែងបុគ្គល​ដែលមានពៀរ​ដល់គ្នាតទៅទៀត ចម្រើន​ក្នុងកោដ្ឋាសនីមួយៗ ធ្វើចិត្ត​ឲ្យ​គួរដល់កម្ម ទាញយកបុគ្គល​ដែលជាទីស្រឡាញ់ មកដាក់ត្រង់កន្លែង​បុគ្គលដែល​ជាកណ្ដាលៗ មកដាក់​ត្រង់កន្លែង​បុគ្គល​ដែលមានពៀរ​ដល់គ្នា បន្ទោបង់នូវបដិឃក្នុងបុគ្គល​ដែលមានពៀរដល់គ្នា លំដាប់មកទៀត គប្បីចម្រើន​ឲ្យរឿយៗ ញ៉ាំងចិត្ត​ឲ្យប្រព្រឹត្ត​ទៅស្មើ ជាសីមសម្ភេទ (សីមា, ដែន) ក្នុងជនទាំង ៤ ពួកគឺ ខ្លួនព្រះយោគី ១ បុគ្គលដែលជាទីស្រឡាញ់ ១ បុគ្គលដែលជាកណ្ដាល ១ បុគ្គល​ដែលមានពៀរដល់​គ្នា ១ មិនឲ្យមានធ្ងន់ស្រាលជាងគ្នា សីមសម្ភទនេះ​ហើយ​ដែល​លោក​ហៅ​ថា​និមិត្ត​ក្នុងកម្មដ្ឋាន​នេះ ព្រោះ​ថា ក្នុងព្រហ្មវិហារទាំង ៤ មិនមានឧគ្គហនិមិត្ត និងបដិភាគនិមិត្ត​ដូចក្នុងកសិណទាំង ១០ ជាដើម​ឡើយ មានតែ​សមថនិមិត្ត ដែលប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃសីមសម្ភេទ​ប៉ុណ្ណោះ។

បើព្រះយោគីសេពនូវនិមិត្ត​នោះ​ដោយច្រើន ចម្រើន​ឲ្យរឿយៗ ឡើងទៅ ក៏នឹងបានដល់​នូវ​អប្បនាឈាន​ដោយងាយ​មិន​មានលំបាក​ឡើយ តែក្នុងកម្មដ្ឋាន​នេះ ឲ្យ​សម្រេច​បាន​តែត្រឹម​តតិយជ្ឈាន​ក្នុង​ចតុក្កន័យ ឬចតុត្ថជ្ឈាន​ក្នុង​បញ្ចកន័យ​ប៉ុណ្ណោះ តែបើ​ព្រះយោគីផ្សាយមេត្តា​ព្រហ្មវិហារ ដោយអំណាច​នៃឈាននីមួយៗ ចំពោះសត្វ​ដែលនៅក្នុងទិ ១ ទិស ២ ដរាបដល់​គ្រប់​ទិស​ទាំង​១០ ជាអនាធិសោផរណា ដោយអាការ ៥ ជាឱធិសោផរណា ដោយ អាការ ៧ ជាទិសាផរណាដោយអាការ ១០ ក៏នឹងបាននូវអានិសង្ស ១១ យ៉ាង មានដេក​នៅជាសុខ​ជាដើម មាន​ទៅកើតនៅក្នុងស្ថានព្រហ្មលោក ជាទីបំផុត។

ដកស្រង់ចេញពីសៀវភៅ កម្ម​ដ្ឋាន​និទ្ទេស
រៀប​រៀង​ដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៣,៧៥៩ ដង)
តម្កល់​ជី​វិត​ឲ្យ​ស្ថិត​នៅ​ក្នុង​សីល ៥
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១៧,៦០៥ ដង)
កូនៗទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២០,៩៧៣ ដង)
ពុទ្ធសាសនា​និង​ប្រជាជនខ្មែរ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨៣១ ដង)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.79
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿