អានអត្ថបទ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦,១៦៧ ដង)
សំបុត្រទិញថ្នាំគ្រូពេទ្យ

|
បុរសម្នាក់មានជម្ងឺ បានទៅរកគ្រូពេទ្យឲ្យព្យាបាលគាត់ ។ គ្រូពេទ្យពិនិត្យមើល រួចបានសរសេរសំបុត្របញ្ជាឲ្យទិញថ្នាំ ។ គាត់មានជំនឿខ្លាំងលើគ្រូពេទ្យ ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់បានដាក់រូបថតគ្រូពេទ្យ ក្នុងបន្ទប់តាំងសក្ការៈបូជា ។ គាត់អង្គុយគោរពរូបថតនោះ ។ គាត់ថ្វាយផ្កា ដុតធូបរួចថ្វាយបង្គំបីដង ។ គាត់យកសំបុត្រទិញថ្នាំនោះមកសូត្រថា “ពីរគ្រាប់ពេលព្រឹក ពីរគ្រាប់ពេលរសៀល ពីរគ្រាប់ពេលល្ងាច” ។ គាត់ចេះតែសូត្រ សំបុត្រទិញថ្នាំនោះរាល់ថ្ងៃពេគមួយជីវិត ព្រោះគាត់មានជំនឿខ្លាំងណាស់លើគ្រូពេទ្យ ។ ប៉ុន្តែសំបុត្រទិញថ្នាំ នៅតែឥតបានជួយអ្វីដល់គាត់សោះ ។
គាត់ចង់ដឹងឲ្យច្បាស់ដែមទៀត អំពីសំបុត្រទិញថ្នាំនោះ ក៏រត់ទៅជួបគ្រូពេទ្យហើយ សួរថា “ហេតុអ្វីបនាលោកគ្រូពេទ្យចេញសំបុត្រទិញថ្នាំនេះឲ្យខ្ញុំ ? តើវាជួយខ្ញុំយ៉ាងម៉េច?” ក្នុងឋានៈជាអ្នកចេះ គ្រូពេទ្យពន្យល់ថា “អើ ជម្ងឺរបស់អ្នកយ៉ាងនេះ នេះជាហេតុជាឫសគល់របស់ ជម្ងឺ ។ បើអ្នកលេបថ្មាំដែលខ្ញុំបាន ចេញសំបុត្រឲ្យទិញ វានឹងរលីងដាច់ឫសគល់ហេតុរបស់ជម្ងឺអស់ ។ កាលណាហេតុវាបានរលីងដាច់ឫសគល់អស់ហើយ ជម្ងឺនឹងបានជាសះស្បើយជាស្វ័យប្រវត្តិ” ។ បុរសនោះគិតថា “អា ! អស្ចារ្យហើយ ! គ្រូពេទ្យខ្ញុំមានប្រាជ្ញាណាស់ សំបុត្រទិញថ្នាំរបស់គាត់មានប្រយោជន៍ណាស់! “ ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់ចាប់ផ្តើម ឈ្លោះប្រកែកជាមួយអ្នកជិតខាងថា ៗគ្រូពេទ្យខ្ញុំល្អបំផុត គ្រូពេទ្យឯទៀតសុទ្ធតែឥតប្រយោជន៍” ។ ប៉ុន្តែតើគាត់បានចំណេញអ្វី អំពីការឈ្លោះប្រកែកនោះ ? ពេញមួយជីវិត គាត់ចេះតែឈ្លោះប្រកែកឥតបានផលអ្វីសោះ ។ ប្រសិនបើគាត់លេបថ្នាំនោះទើបគាត់នឹងបានជាសះស្បើយពីជម្ងឺពីទុក្ខរបស់គាត់ ។ ទាល់តែធ្វើយ៉ាងហ្នឹង ទើបថ្នាំជួយគាត់បាន ។ បុគ្គលអ្នកបានរដោះទុក្ខគ្រប់រូប ប្រៀបដូចជាជាគ្រូពេទ្យដោយករុណាធម៌ ព្រះអង្គប្រទានសំបុត្រទិញថ្នាំ និងដំបូន្មានដល់ប្រជាជនអំពីរបៀបរដោះខ្លួន ឲ្យរួចផុតពីទុក្ខ បើអ្នកនោះ ចេះតែពង្រីកជំនឿខ្វាក់ចំពោះបុគ្គលនោះ ៗ ដោយបង្វែរសំបុត្រទិញថ្នាំឲ្យទៅជាគម្ពីរ រួចចេះតែប្រឹងឈ្លោះប្រែកជាមួយនិកាយដទៃ ទៀត ដោយអះអាងថា ការប្រៀនប្រដៅរបស់អ្នកបង្កើតសាសនារបស់ខ្លួន ខ្ពង់ខ្ពស់ជាងគេ ប៉ុន្តែ គ្មានអ្នកណាខ្វល់នឹងប្រតិបត្តនិងការប្រៀនប្រដៅគ្មានខ្វល់នឹងលេប ថ្នាំ ដែលគេបានចេញសំបុត្រឲ្យទិញនោះ ដើម្បីបំបាត់ជម្ងឺនោះចោលឲ្យអស់សោះ ។ ជំនឿលើគ្រូពេទ្យមានប្រយោជន៍ណាស់ វាអាចលើកទឹកចិត្ត អ្នកជម្ងឺឲ្យគោរពតាមការណែនាំរបស់គាត់ ។ ការយល់ពីគុណភាពឱសថវាមានប្រយោជន៍នោះ លើងទឹកចិត្តអ្នកឲ្យលេបឱសថ ។ ប៉ុន្តែ បើឥតលេបឱសថពិតៗទេ អ្នកមិនអាចបានជាសះស្ប់យពីជម្ងឺឡើយ ។ អ្នកត្រូវលេបឱសថដោយខ្លួនឯងផង ។ ដកស្រង់ចេញពីសៀវភៅៈ សិល្បៈនៃការរស់នៅ (វិបស្សនាកម្មដ្ឋាន ) រៀបរៀងដោយៈ ស.ន. ហ្គោឥនកា លិល្លីយុំា ហាត វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |