អានអត្ថបទ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៩,៩៤៥ ដង)
លំដាប់នៃបញ្ញាវិសុទ្ធិ ៥

|
១-ទិដ្ឋិវិសុទ្ធិ សម្រេចដោយ នាមរូបបរិច្ឆេទញ្ញាណ កំណត់ដឹងទុក្ខសច្ច លះនូវសក្កាយទិដ្ឋិ ។ ២-កង្ខាវិតរណវិសុទ្ធិ សម្រេចដោយបច្ចយបរិគ្គហញ្ញាណ កំណត់ដឹងសមុទយសច្ច លះនូវវិចិកិច្ឆា និងឧច្ឆេទទិដ្ឋិ ។ ៣-មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ សម្រេចដោយសម្មសនញ្ញាណដែលមានកម្លាំង និងឧទយព្វយញ្ញាណ ឆ្លងរួចអំពីវិបស្សនូបក្កិលេស កំណត់ដឹងមគ្គសច្ច លះនូវសីលព្វតបរាមាស និងអកិរិយទិដ្ឋិ ។ ៤-បដិបទាញាណទស្សនវិសុទ្ធិ សម្រេចដោយពលវវិបស្សនា រាប់ពីឧទយព្វយញ្ញាណ រហូតដល់អនុលោមញ្ញាណ ត្រូវជាវិបស្សនាដ៏មានកម្លាំង ៩ កំណត់ដឹងនិរោធសច្ច លះនូវសស្សតទិដ្ឋិជាដើម ។ ៥-ញាណទស្សនវិសុទ្ធិ សម្រេចដោយមគ្គញ្ញាណ ៤ មានសោតាបត្តិមគ្គជាដើម កំណត់ដឹងនិងធ្វើកិច្ចក្នុងអរិយសច្ច ៤ ព្រមគ្នា លះនូវពួកអកុសលធម៌តាមលំដាប់នៃមគ្គ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ |