30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៨,៩៤៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥៨,៦៦៧
សរុប ៣៨៣,៧៤៥,៣៦០
អានអត្ថបទ
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៥,៨៤១ ដង)

បដិសម្ភិទា​មគ្គ​



 

មាតិកា​ (បដិសម្ភិទា​មគ្គ​) បញ្ញា​ (ការ​ដឹង​ច្បាស់​) ក្នុង​ការ​ប្រុង​ត្រចៀក ឈ្មោះថា​ សុត​មយ​ញ្ញាណ បញ្ញា​ក្នុង​ការ​ស្តាប់​ហើយ​សង្រួម ឈ្មោះថា​ សីល​មយ​ញ្ញាណ បញ្ញា​ក្នុង​ការ​សង្រួម​ហើ​យតំ​កល់​ទុក ឈ្មោះថា សមាធិ​ភាវនា​មយ​ញ្ញាណ​ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ ឈ្មោះថា ធម្ម​ដ្ឋិ​តិញ្ញាណ​ បញ្ញា​ក្នុង​ការ​បំប្រួញ​នូវ​ពួក​ធម៌​ជា​អតីត អនាគត និង​បច្ចុប្បន្ន ហើយ​កំណត់ទុក​ ឈ្មោះថា សម្ម​សន​ញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​

ការប្រែប្រួល​នៃ​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ឈ្មោះថា ឧទយ​ព្វ​យានុ​បស្ស​នា​ញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​អារម្មណ៍​ថា បែកធ្លាយ​ ឈ្មោះថា វិបស្សនា​ញ្ញាណ បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ ឈ្មោះថា អាទីនវ​ញ្ញាណ​ បញ្ញា​គឺ​សេចក្តី​ប្រាថ្នា​ដើម្បី​រួច ឬការពិចារណា ឬការ​ព្រងើយកន្តើយ ឈ្មោះថា​ សង្ខារុបេក្ខា​ញ្ញាណ បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់​ចាក​សង្ខារ​និមិត្ត​ខាងក្រៅ​ ឈ្មោះថា គោ​ត្រ​ភុ​ញ្ញាណ បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់​ចាក​សភាវៈ​ទាំងពីរ​ ឈ្មោះថា មគ្គញ្ញាណ បញ្ញា​ដែល​សម្រាប់​រម្ងាប់​នូវ​ព្យាយាម ឈ្មោះថា ផលញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​កិលេស​ដែល​ដាច់​ ឈ្មោះថា វិមុត្តិ​ញ្ញាណ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​ធម៌​ដែល​តាំង​ឡើង​ក្នុង​ខណៈ​មគ្គផល​នោះ​ ឈ្មោះថា បច្ចវេក្ខណញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​អាយតនៈ​ខាងក្នុង ឈ្មោះថា​ វត្ថុ​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​អារម្មណ៍​ខាងក្រៅ ឈ្មោះថា​ គោចរ​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​

ការកំណត់​នូវ​ការ​ត្រាច់​ទៅ (នៃ​វិញ្ញាណ​) ឈ្មោះថា ចរិយា​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌​ ៤ ឈ្មោះថា ភូមិ​នានត្ត​ញ្ញាណ បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌ ៩ ឈ្មោះថា​ ធម្ម​នានត្ត​ញ្ញាណ បញ្ញា​ដែល​ជា​គ្រឿង​ដឹង​ដ៏​ប្រសើរ ឈ្មោះថា ញាត​ដ្ឋ​ញ្ញាណ បញ្ញា​ដែល​ជា​គ្រឿង​ដឹង​ជ្រួតជ្រាប​ ឈ្មោះថា តី​រណ​ដ្ឋ​ញ្ញាណ បញ្ញា​ដែល​ជា​គ្រឿង​លះ ឈ្មោះថា បរិច្ចាគ​ដ្ឋ​ញ្ញាណ បញ្ញា​ជា​គ្រឿង​អប់រំ​ ឈ្មោះថា ឯករស​ដ្ឋ​ញ្ញាណ បញ្ញា​ជា​គ្រឿង​ធ្វើឲ្យ​ជាក់ច្បាស់ ឈ្មោះថា ផស្ស​នដ្ឋ​ញ្ញាណ​ បញ្ញា​ក្នុង​អត្ថ​ផ្សេង​ៗ ឈ្មោះថា អត្ថប្បដិសម្ភិទា​ញាណ បញ្ញា​ក្នុង​ធម៌​ផ្សេង​ៗ ឈ្មោះថា​ ធម្មប្បដិ​សម្ភិទា​ញាណ បញ្ញា​ក្នុង​និ​រុ​ត្តិ​ផ្សេង​ៗ ឈ្មោះថា និរុត្តិប្បដិ​សម្ភិទា​ញាណ​ បញ្ញា​ក្នុង​បដិ​ភា​ណផ្សេង​ៗ ឈ្មោះថា បដិភាណប្បដិសម្ភិទា​ញាណ បញ្ញា​ក្នុង​វិបស្សនា​វិ​ហារ​ផ្សេង​ៗ ឈ្មោះថា វិហារ​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ផល​សមា​បត្តិ​ផ្សេង​ៗ ឈ្មោះថា សមា​បត្ត​ដ្ឋ​ញ្ញាណ​ បញ្ញា​ក្នុង​វិហារ​សមា​បត្តិ​ផ្សេង​ៗ ឈ្មោះថា វិហារ​សមា​បត្ត​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្តាច់​បង់​នូវ​អាសវៈ​ព្រោះ​សេចក្តី​បរិសុទ្ធ​ ដោយ​សេចក្តី​មិន​រាយមាយ ឈ្មោះថា អា​នន្ត​រិក​សមាធិ​ញ្ញាណ បញ្ញា គឺ​ទស្សនា​ធិប​តេយ្យ​ផង ការបាន​នូវ​វិហារ​ដ៏​ស្ងប់​ផង​ សេចក្តី​ចុះចិត្តស៊ប់​ក្នុង​ធម៌​ដ៏​ឧត្តម​ផង ឈ្មោះថា អរ​ណវិហារ​ញ្ញាណ បញ្ញា​ដែល​មាន​ភាព​ស្ទាត់ជំនាញ​ព្រោះ​ហេតុប្រ​កប​ដោយ​កម្លាំង​សមថៈ​ និង​វិបស្សនា​ទាំង ២ ផង ព្រោះ​ការ​រម្ងាប់​នូវ​សង្ខារ​ទាំង ៣ ផង ព្រោះ​ញាណ​ចរិយា ១៦​ ផង ព្រោះ​សមាធិ​ចរិយា ៩ ផង ឈ្មោះថា និរោធ​សមាបត្តិ​ញ្ញាណ បញ្ញា​ក្នុង​ការ​បង្អស់​នូវ​ការប្រព្រឹត្តិ​ទៅ​ (នៃ​កិលេស និង​ខន្ធ​) របស់​បុគ្គល​អ្នកដឹងខ្លួន​ ឈ្មោះថា បរិនិព្វាន​ញ្ញាណ បញ្ញា​ដែល​មិន​ប្រាកដ​ក្នុង​ការ​ផ្តាច់ផ្តិល​ដោយ​ប្រពៃ នូវ​ធម៌​ទាំងពួង​ផង​ ក្នុង​ការ​រំលត់​ផង ឈ្មោះថា សម​សីស​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ការ​រំលត់​នូវ​ភ្លើង​ដ៏​ក្រាស់ មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ ឈ្មោះថា សល្លេ​ខដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្គង​របស់​បុគ្គល​មានចិត្ត​មិន​រួញរា​ និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ ឈ្មោះថា វីរិយារម្ភ​ញ្ញាណ បញ្ញា​គឺ​ការប្រកាស​នូវ​ធម៌​ផ្សេង​ៗ ឈ្មោះថា អត្ថ​សន្ទស្សន​ញ្ញាណ បញ្ញា​ក្នុង​ត្រាស់​ដឹង​នូវ​ការ​សង្រ្គោះ​ធម៌​ទាំងពួង​ឲ្យ​មានតែ​មួយ​ និង​កិលេស​មាន​ភាព​ផ្សេង​ៗ ទាំង​គុណធម៌​មាន​សភាព​តែមួយ ឈ្មោះថា ទស្សន​វិសុទ្ធិ​ញ្ញាណ បញ្ញា​ព្រោះ​ការ​ដឹង ឈ្មោះថា ខន្តិ​ញ្ញាណ បញ្ញា​ព្រោះ​ការ​ពាល់ត្រូវ​ ឈ្មោះថា បរិ​យោ​គា​ហន​ញ្ញាណ បញ្ញា​ក្នុង​ការ​ប្រមូល ឈ្មោះថា បទេស​វិហារ​ញ្ញាណ បញ្ញា​ព្រោះ​ភាពជា​អធិបតី​ ឈ្មោះថា សញ្ញា​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​ភាព​ផ្សេង​ៗ ឈ្មោះថា ចេ​តោ​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​ការ​អធិដ្ឋាន​ ឈ្មោះថា ចិត្ត​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​សភាវៈ​សូន្យ ឈ្មោះថា ញាណ​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​ការ​លះបង់​ ឈ្មោះថា វិមោក្ខ​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​សេចក្តី​ពិត ឈ្មោះថា សច្ច​វិវដ្ដ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា​ សម្រេច​ដោយអំណាច​នៃ​ការ​អធិដ្ឋាន​នូវ​សុខ​សញ្ញា និង​លហុ​សញ្ញា ព្រោះ​កំណត់​នូវ​កាយ និង​ចិត្ត​ថា​តែមួយ​ ឈ្មោះថា ឥទ្ធិ​វិធ​ញ្ញាណ បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​សទ្ទ​និមិត្ត​មាន​ភាព​ផ្សេង​ៗ ទាំង​មាន​ភាព​តែមួយ ដោយអំណាច​នៃ​កិរិយា​ផ្សាយ​ទៅ​នៃ​វិតក្កៈ

ឈ្មោះថា​ សោត​ធាតុ​វិសុទ្ធិ​ញ្ញាណ បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​ការ​ត្រាប់​ទៅ​នៃ​វិញ្ញាណ ដែល​មាន​សភាព​ផ្សេង​ៗ ទាំង​មាន​សភាព​តែមួយ ដោយអំណាច​នៃ​បសាទ​របស់​ឥន្រ្ទិយ​ទាំងឡាយ ព្រោះ​ផ្សាយ​ទៅ​នៃ​ចិត្ត​ទាំង​ ៣ ឈ្មោះថា ចេ​តោ​បរិ​យញ្ញា​ណ បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​ពួក​ធម៌​ដែល​ប្រព្រឹត្តទៅ​បាន​ព្រោះ​បច្ច័យ​ ដោយអំណាច​នៃ​កិរិយា​ផ្សាយ​ទៅ​នៃ​កម្ម​ដែល​មាន​សភាព​ផ្សេង​ៗ គ្នា ទាំង​មាន​សភាព​តែមួយ​ ឈ្មោះថា បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា ឃើញ​នូវ​រូប​និមិត្ត​មាន​សភា​វៈ​ផ្សេង​ៗ ទាំង​មាន​សភាព​តែមួយ ដោយអំណាច​នៃ​ពន្លឺ ឈ្មោះថា ទិព្វចក្ខុ​ញ្ញាណ បញ្ញា​ដែល​ស្ទាត់ជំនាញ​នៃ​ឥន្រ្ទិយ​ ៣ ដោយ​អាការ ៦៤ ឈ្មោះថា អា​សវ​ក្ខ​យញ្ញា​ណ បញ្ញា​ក្នុង​អត្ថ​ថា កំណត់​ដឹង ឈ្មោះថា​ ទុក្ខ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា លះ ឈ្មោះថា សមុទយ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា ធ្វើឲ្យ​ជាក់ច្បាស់​ ឈ្មោះថា និរោធ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា ចំរើន ឈ្មោះថា មគ្គញ្ញាណ ទុក្ខ​ញ្ញាណ​ ទុក្ខសមុទយ​ញ្ញាណ ទុក្ខនិរោធ​ញ្ញាណ ទុក្ខនិរោធ​គាមិនី​បដិបទា​ញាណ អត្ថប្បដិសម្ភិទា​ញាណ​ ធម្មប្បដិ​សម្ភិទា​ញាណ និរុត្តិប្បដិ​សម្ភិទា​ញាណ បដិភាណប្បដិសម្ភិទា​ញាណ​ ឥន្រ្ទិយ​បរោ​បរិ​យត្ត​ញ្ញាណ សត្តា​សយានុ​សយ​ញ្ញាណ យម​កប្បា​ដិ​ហិ​រញ្ញា​ណ មហាករុណា​សមាបត្តិ​ញ្ញាណ សព្វញ្ញុតញ្ញាណ អនាវ​រណ​ញ្ញាណ នេះ​ញាណ ៧៣ បណ្តា​ញាណ ៧៣ នេះ ញាណ​ ៦៧ ជា​សាធារណៈ​ដល់​ពួក​សាវ័ក ញាណ ៦ មិន​សាធារណៈ​ដល់​ពួក​សាវ័ក​ទេ។ ចប់​មាតិកា ។

ខុទ្ទកនិកាយ បដិសម្ភិទា​មគ្គ (​ ព្រះត្រៃបិដកលេខ ៦៩ )
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៤០៦ ដង)
ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០២៣ ដង)
ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៣,៥៩៤ ដង)
កូនស្រឡាញ់អ្នកដទៃច្រើនជាងស្រឡាញ់ពុកម៉ែ
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៣,៣៤៤ ដង)
មច្ចុរាជនឹងមិនមករកយើងនោះមិនមានឡើយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿