ថ្ងៃ ច័ន្ទ ទី ០៤ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១២៥,១៧១
Today
ថ្ងៃម្សិលមិញ ១៧០,៨០៥
ខែនេះ ៧៧៥,៦៨៦
សរុប ៣៥៧,៦១៩,៦៦២
Flag Counter
អានអត្ថបទ
ផ្សាយ : ១៣ មិថុនា ឆ្នាំ២០២២ (អាន: ១០,៤៤៥ ដង)

អ្វីដែលហៅថាចិត្ត



 

ចិត្តបរមត្ថ
ពាក្យថា ចិត្ត មានសេចក្តីថា៖
. ធម្មជាតិណារមែងគិត គឺ ដឹងអារម្មណ៍ ធម្មជាតិនេាះ ឈ្មេាះថា ចិត្ត ។
. ធម្មជាតិដែលឈ្មេាះថា ចិត្ត ព្រេាះអត្ថថា ជាហេតុឲ្យសម្បយុត្តិធម៌ដឹងនូវអារម្មណ៍ ។ 
. ធម្មជាតិដែលគ្រាន់តែគិត គឺ ដឹងឈ្មេាះថា ចិត្ត ។

. ក្នុងអដ្ឋសាលិនី ពេាលទុកថា៖
យំ ចិត្តំ មនេា ហទយំ មានសំ បណ្ឌរំ មនាយតនំ មនិន្ទ្រិយំ វិញ្ញាណំ វិញ្ញាណក្ខន្ធេា តជ្ជា មនេាវិញ្ញាណធាតុ ឥទំ ចិត្តំ ។
ប្រែថា៖
. ធម្មជាតិណា រមែងគិត ធម្មជាតិនេាះ ឈ្មេាះថា ចិត្ត
. ធម្មជាតិណា តែងបង្អេានទៅ ធម្មជាតិនេាះ ឈ្មេាះថា មនេា
. ធម្មជាតិណា ដែលដឹងអារម្មណ៍ ទុកនៅខាងក្នុង ធម្មជាតិនេាះ ឈ្មេាះថា ហទយៈ
. ចិត្ត នេាះឯងមានឆន្ទៈ គឺ ការពេញចិត្ត ឈ្មេាះថា មានសៈ
. ចិត្ត នេាះជាធម្មជាតិបរិសុទ្ធ ឈ្មេាះថា បណ្ឌរៈ
. មនៈ ដែលជាអាយតនៈខាងក្នុង ឈ្មេាះថា មនាយតនៈ
. មនៈ ដែលជាឥន្ទ្រីយ៍ ឈ្មេាះថា មនិន្ទ្រីយ៍
. ធម្មជាតិ ដែលដឹងច្បាស់នូវអារម្មណ៍ ឈ្មេាះថា វិញ្ញាណ
. ខន្ធ គឺ កងនៃវិញ្ញាណ ឈ្មេាះថា វិញ្ញាណក្ខន្ធ
១០. មនៈ ដែលជាធាតុដឹងច្បាស់នូវអារម្មណ៍ ឈ្មេាះថា មនេាវិញ្ញាណធាតុ

. លក្ខណៈរបស់ចិត្ត
ចិត្ត ជាសង្ខតធម៌ គឺ ធម៌ដែលមានបច្ច័យតាក់តែង ដេាយការតាក់តែងរបស់បច្ច័យទាំងឡាយដូច្នេះឯង ទេីបចិត្តធ្លាក់ចុះក្នុង អំណាចនៃសាមញ្ញលក្ខណៈ (ត្រៃលក្ខណ៍) គឺ អនិច្ចលក្ខណៈ ទុក្ខលក្ខណៈ និង អនត្តលក្ខណៈ ព្រេាះតែចិត្ត មានសភាពជាត្រៃលក្ខណ៍ យ៉ាងនេះឯង ទេីបចិត្ត មានអាការកេីតរលត់បន្តជាប់គ្នា មិនដាច់ខ្សែរយៈ ហេីយប្រព្រឹត្តទៅយ៉ាងរហ័សបំផុត លំបាកនឹងប្រមាណបានណាស់ ។

. លក្ខណាទិចតុកៈរបស់ចិត្ត
- វិជាននលក្ខណំ មានការដឹងអារម្មណ៍ ជាលក្ខណៈ
- បុព្វង្គមរសំ មានសភាពជាប្រធាន ជាកិច្ច
- សន្ធានបច្ចុប្បដ្ឋានំ មានការកេីតបន្តជាប់គ្នាជាអាការប្រាកដ
- នាមរូបបទដ្ឋានំ មាននាមក្ខន្ធ ៣ និង រូប ជាបទដ្ឋាន

. អំណាចរបស់ចិត្ត
ចិត្ត ក្នុងស័ព្ទនេះ មានសេចក្តីសង្ខេបថា៖ 
១. វិចិត្តករណា ចិត្តំ ឈ្មេាះថា ចិត្ត ព្រេាះធ្វេីឲ្យវិចិត្រផ្សេងៗ និងធ្វេីវត្ថុផ្សេងៗឲ្យវិចិត្រ គឺថា វត្ថុផ្សេងៗដែលកេីតពីសិល្បវិទ្យាផ្សេងៗ ក៏ព្រេាះចិត្ត ដូចជាគំនូរ ចម្លាក់ជាដេីម និងធ្វេីកិរិយាមាយាទឲ្យវិចិត្រ សមរម្យសុភាព ក៏ព្រេាះចិត្ត និងម្យា៉ងទៀត សំដៅដល់ការធ្វេីទីកេីតប្លែកៗ ដែលកេីតពីចិត្តជាកុសលនិងអកុសល ឲ្យវិចិត្រ គឺសន្ធឹកសន្ធាប់ មាននរក តិរច្ឆាន មនុស្ស ទេវតាជាដេីម។
២. អត្តនេា ចិត្តតាយ វា ឈ្មេាះថា ចិត្ត ព្រេាះសភាវៈខ្លួនឯងវិចិត្រ គឺ វិចិត្រដេាយខ្លួនឯង បានសេចក្តីថា ចិត្តនេាះឯងជាកុសលក៏មាន ជាអកុសលក៏មាន ជាវិបាកក៏មាន ជាកិរិយាក៏មាន គឺថាចិត្តនេាះឯង ខណៈខ្លះក៏ជាកុសល ខណៈខ្លះក៏ជាអកុសល ខណៈខ្លះក៏ជាវិបាក ខណៈខ្លះក៏ជាកិរិយា។
៣. ចិត្តំ កម្មកិលេសេហិ ឈ្មេាះថា ចិត្ត ព្រេាះសន្សំ កម្ម និង កិលេស ។ គឺចិត្តនេាះឯង ជាតួសន្សំកម្មដែលជាកុសល ជាអកុសល និងសន្សំកិលេស មាន រាគៈ ទេាសៈ និង មេាហៈ ជាដេីម នឹងសន្សំក្នុងទីដទៃមិនបាន ដូចមានរាគៈហេីយ ចិត្តនេាះក៏សន្សំ រាគៈនេាះឲ្យច្រេីនឡេីងៗ ជាដេីម។
៤. ចិត្តំ តាយតិ វា តថា ឈ្មេាះថា ចិត្ត ព្រេាះរក្សាទុកនូវវិបាករបស់ខ្លួន ។ គឺ កម្មនិងកិលេសដែលសន្សំហេីយនេាះ រក្សាវិបាករបស់ខ្លួនមិនឲ្យបាត់បង់សូន្យទៅទេ កាលណាមានឱកាស បានបច្ច័យហេីយ វិបាកនេាះៗ តែងនឹងកេីតឡេីង ដូចកេីតឡេីងតាមទ្វារភ្នែកជាដេីម។
៥. ចិនេាតិ អត្តសន្តានំ ឈ្មេាះថា ចិត្ត ព្រេាះសន្សំសន្តាននៃខ្លួន ។ គឺថា ចិត្តនេាះឯង តែងសន្សំសេចក្តីល្អខ្លះ សេចក្តីអាក្រក់ខ្លះ ទុកក្នុងសន្តានមិនឲ្យសាបសូន្យ ធ្វេីឲ្យកេីតជាទម្លាប់ដ៏ថ្នឹក ក្នុងការប្រព្រឹត្តរហូតទៅជានិស្ស័យ ឬជាចរិតជាប់ក្នុងសន្តាន។
៦. វិចិត្តារម្មណន្តិ ចាតិ ឈ្មេាះថា ចិត្ត ព្រេាះមានអារម្មណ៍វិចិត្រដេាយប្រការផ្សេងៗ គឺថា ចិត្តនេះ ជាធម្មជាតិដឹងនូវ អារម្មណ៍ទាំង ៦ បានទាំងអស់ ទាំង ៦ ទ្វារ តែដឹងបានចំពេាះ អារម្មណ៍មួយៗប៉ុណ្ណេាះ មានរូបារម្មណ៍ជាដេីម។

. ក្នុងអដ្ឋកថាបរមត្ថទីបនីដីកា ពេាលថា៖
ចិត្តវិចិត្តតាយ សញ្ញាវិចិត្តតា សញ្ញាវិចិត្តតាយ តណ្ហាវិចិត្តតា តណ្ហាវិចិត្តតាយ កម្មានិវិចិត្តានិ កម្មវិចិត្តតា យេានិយេាវិចិត្តតា យេានិវិចិត្តតាយ តេសំ តិរច្ឆានគតានំ វិចិត្តតា វេទិតព្វា។
ប្រែថា សភាពដែលសត្វទាំងឡាយវិចិត្រនេាះ ក៏ព្រេាះកំណេីតវិចិត្រ កំណេីតវិចិត្រព្រេាះកម្មវិចិត្រ កម្មវិចិត្រព្រេាះតណ្ហាវិចិត្រ តណ្ហាវិចិត្រព្រេាះសញ្ញាវិចិត្រ សញ្ញាវិចិត្រព្រេាះចិត្តវិចិត្រ។
ពាក្យថា សត្វទាំងនេាះវិចិត្រ ព្រេាះកំណេីតវិចិត្រនេាះ គឺ សត្វទាំងឡាយដែលកេីតឡេីងក្នុងលេាក មានច្រេីនប្រភេទ ហេីយប្រភេទនីមួយៗ ក៏ច្រេីនសន្ធឹកសន្ធាប់ ទាំងអស់នេះ រស់ព្រេាះកំណេីតវិចិត្រ គឺ សន្ធឹកសន្ធាប់ប្រមាណមិនបាន។

ពាក្យថា កំណេីតវិចិត្រ ព្រេាះកម្មវិចិត្រនេាះ គឺជាធម្មតា សត្វដែលកេីតមក សុទ្ធតែធ្វេីកម្មទុកផ្សេងៗគ្នា ខ្លះក៏ធ្វេីកុសល ខ្លះក៏ធ្វេីអកុសល។
ពាក្យថា កម្មវិចិត្រ ព្រេាះតណ្ហាវិចិត្រនេាះ សេចក្តីថា តណ្ហា គឺចំណង់ក្នុងវត្ថុផ្សេងៗ ក្នុងសត្វ ក្នុងបុគ្គល មិនចង់ឲ្យព្រាត់ប្រាស ឬក៏ចង់ដេាយប្រការណាៗក្តី ទេីបខ្លួនឯងក៏ត្រូវធ្វេីកម្មដេាយអំណាចនៃតណ្ហា ដែលមានប្រភេទផ្សេងៗនេាះ។
ពាក្យថា តណ្ហាវិចិត្រ ព្រេាះសញ្ញាវិចិត្រនេាះ សេចក្តីថា សញ្ញា​ គឺ ការចាំ ការសំគាល់បាន មានច្រេីនយ៉ាង ។ ឃេីញម្តងការចាំក៏កេីតឡេីងម្តង ឮម្តងការចាំក៏កេីតឡេីងម្តង យ៉ាងនេះជាេដីម កាលណាចំណាំបានក្នុងវត្ថុដែលល្អ តណ្ហា ក៏កេីតសេចក្តីពេញចិត្តក្នុងវត្ថុនេាះៗ។
ពាក្យថា សញ្ញាវិចិត្រ ព្រេាះចិត្តវិចិត្រនេាះ មានន័យថា កាលណាចិត្តដួងមួយកេីតឡេីង សញ្ញាមួយដួងក៏កេីតឡេីង ចិត្តកេីតមួយរយដង មួយពាន់ដង សញ្ញាក៏កេីតមួយរយដង មួយពាន់ដងស្មេីនឹងចិត្តនេាះដែរ។

អត្ថបទ ដកស្រង់ពីសៀវភៅ៖
អភិធម្មសង្កហ បរិច្ឆេទទី១ (ចិត្តសង្គហវិភាគ)
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៩៤៣ ដង)
មិន​ប្រ​មាទ​ក្នុង​ទី ៤ ស្ថាន
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៤,៩៩៨ ដង)
សុខ​របស់​អ្នក​ជា​មា​តា​បិ​តា​ និង​កូន​ប្រុស​ស្រី
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៦៣,៨១១ ដង)
សម្ដី​មនុស្ស​​និង​សត្វ​យំ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២២,៨៧៥ ដង)
ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៥៦ ដង)
អាត្មា​អញ​តែង​មាន​មរណៈ​គឺ​សេចក្ដី​ស្លាប់​ទៅ​វិញ​ជា​ធម្មតា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕