ថ្ងៃ អង្គារ ទី ២៩ ខែ វិច្ឆិកា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៣,៩៩៧
Today
ថ្ងៃម្សិលមិញ ២២៤,៩៣៩
ខែនេះ ៦,២៦៩,០២៧
សរុប ២៨៥,៨៨២,៦៣៤
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ១១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ២០៨ ដង)

ជីវប្រវត្តិសម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ​ អ៊ុ​ម ស៊ុម



 

សម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ​ អ៊ុ​ម ស៊ុម ប្រសូត​នៅ​ថ្ងៃ​សុក្រ ១២​កើត ខែមាឃ ឆ្នាំមមី ពុទ្ធសករាជ ២៤៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​១៩១៨ នៅ​ភូមិ​ជំនាប់ ឃុំ​ជី​រោ ស្រុក​ត្បូង​ឈ្មុំ ខេត្តកំពង់ចាម ។ បិតា​នាម​មាស អ៊ុ​ម មាតា​នាម​សុខ មឹះ  ជា​កសិករ​ប្រកប​របរ​ធ្វើ​ចម្ការ ។ ក្នុង​នោះ​សម្តេច​មាន​បងប្អូន​បង្កើត​១២​នាក់ ប្រុស​៧​នាក់ ស្រី​៥​នាក់ សម្តេច​ជា​កូន​ទី​១២ ។

អំពី​ជីវភាព​ផ្នួស
យោង​តាម​សៀវភៅ «​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​» ឱ្យ​ដឹង​ថា អាយុ​បាន​១៦​ឆ្នាំ ឪពុក​ម្តាយ​បាន​អនុញ្ញាត​ឱ្យ​កូនប្រុស​អ៊ុ​ម ស៊ុម បួស​ជា​សាមណេរ​នៅ​វត្ត​នទី​រង្សី ហៅ​វត្ត​ជី​រោ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។ លុះ​អាយុ​២១​ឆ្នាំ បាន​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​ពទ្ធសីមា វត្ត​នទី​រង្សី ហៅ​វត្ត​ជី​រោ ក្នុង​សំណាក់​ព្រះ​នាគ​មុនី ជា​ឧបជ្ឈាយ៍ ។ ឧបជ្ឈាយ៍​បាន​ដាក់​នាម​បញ្ញត្តិ​ថា សង្ឃ​ត្ថ​រោ​។

បន្ទាប់​មក​បាន​បន្ត​ការ​សិក្សា​ព្រះ​បរិ​យ​ប​ត្តិ​ធម៌ នៅ​វត្ត​កោះគល់ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម រួច​មក​បន្ត​ការ​សិក្សា​នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ ក្រុងភ្នំពេញ ដ​រា​ដល់​ប្រឡង​ជាប់​សាលា​បាលី​ជាន់ខ្ពស់​។ អំពី​ចំណេះវិជ្ជា កិច្ចការ​បម្រើ​ព្រះពុទ្ធ​សាសនា និង​ប្រទេស​ជាតិ ឆ្នាំ​១៩៥០ ភិក្ខុ​អ៊ុ​ម ស៊ុម បាន​ប្រឡង​ជាប់​សាលា​បាលី​ជាន់ខ្ពស់ បច្ចុប្បន្ន​ហៅ​ថា ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត​។ ក្រៅពី​ភាសា​ខ្មែរ និង​ភាសាបាលី ភិក្ខុ​អ៊ុ​ម ស៊ុម បាន​សិក្សា​ភាសា​បារាំង និង​ភាសា​អង់គ្លេស អាច​ប្រើ​ការ​បាន ។

អាស្រ័យ​ដោយ​សមត្ថភាព ចំណេះដឹង​ទាំង​វិជ្ជា​ផ្លូវលោក និង​ផ្លូវធម៌ ភិក្ខុ​អ៊ុ​ម ស៊ុម ត្រូវ​បាន​ទទួល​នាទី​ជា​អាចារ្យ​បង្រៀន​ភាសាបាលី​ជា​ច្រើន​ឆ្នាំ នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ វត្ត​សំពៅ​មាស ក្រុងភ្នំពេញ និង​វត្ត​នទី​រង្សី ខេត្តកំពង់ចាម ។ ភិក្ខុ​អ៊ុ​ម ស៊ុម បាន​ជួយ​បណ្តុះបណ្តាល​ឱ្យ​កើត​មាន​សាលា​បាលី​រង សាលា​ធម្ម​វិន័យ ព្រមទាំង​ជួ​ួ​យ​ជ្រើសរើស​គ្រូអាចារ្យ​ទៅ​បង្រៀន​តាម​ទី ផ្សេង​ៗ​ផង ។  

ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​សំណង់​ព្រះពុទ្ធ​សាសនា លោកគ្រូ​អាចារ្យ​អ៊ុ​ម ស៊ុម ក៏​បាន​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​ប្រទេស​ជាតិ ដូច​ជា​ការ​កសាង​សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ អណ្តូងទឹក ស្រះ​ទឹកជា​ដើម ទាំង​វិស័យ​សង្គមកិច្ច មានការ​ជួយ​សង្គ្រោះ​អ្នកក្រ​ខ្សត់ ជន​ពិការ អ្នកជំងឺ​របួស សម្រាក​ក្នុង​មន្ទីរពេទ្យ​ដែរ ។ ក្នុង​នោះ​ព្រមទាំង​បាន​អប់រំ​អំពី​សីលធម៌ និង​ជីវភាព​រស់នៅ​ក្នុង​សង្គម​ឱ្យ​បាន​ថ្លៃថ្នូរ​ចំពោះ​ព្រះសង្ឃ និង​គ្រហស្ថ ជា​បន្តបន្ទាប់​នៅ​ក្នុង​ទូ​ទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។

ស្នា​ព្រះ​ហស្ត​ក្នុង​ការ​តែង​និពន្ធ
១-​បញ្ច​ធម៌
២-​ត្រៃលោក​គោក​ត្រៃលក្ខណ៍
៣-​រក​ធម៌
៤-​បំភ្លឺ​បុណ្យ
៥-​ជុំវិញ​បញ្ហា​បួស
៦-​ព្រះ​សទ្ធម្ម​លា
៧-​ទស្សនៈ​ព្រះពុទ្ធ​សាសនា
៨-​បញ្ហា​ឧបាសក
៩-​គុណ​សីល
១០-​សុខ​របស់​គ្រហស្ថ
១១-​អានិសង្សសីល
១២-​កុ​រុ​ធម៌ ជាដើម ។ ក្រៅពី​នោះ​មាន​អត្ថបទ​ជា​ច្រើន​ទៀត​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​កម្ពុជសុរិយា ។

អំពី​តួនាទី
ឆ្នាំ​១៩៥៧ បាន​ទទួល​តួនាទី​ជា​ចៅអធិការ​ស្តីទី នៅ​វត្ត​កែវ​ព្រះ​ភ្លើង​ភ្នំពេញ ។
ឆ្នាំ​១៩៦០ បាន​ទទួល​តួនាទី​ជា​គ្រូសូត្រស្តាំ នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ​ភ្នំពេញ ។
ឆ្នាំ​១៩៥៦ បាន​ទទួល​តួនាទី​ជា​សមាជិក​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រសួង​ធម្មការ ភ្នំពេញ ។
ឆ្នាំ​១៩៦៩ បាន​ទទួល​តួនាទី​ជា​សមាជិក​ថេរ​សភា ជា​លេខាធិការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​លើក​ទី​៥ អម​សម្តេចព្រះសង្ឃរាជ​ជួន ណាត និង​ជា​សមាជិក​សកម្ម​របស់​ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ ផ្នែក​ការងារ​ធម្មទូត ។

អំពី​សមណសក្តិ
ចាប់ពី​ឆ្នាំ​១៩៥៧ រៀង​មក​លោកគ្រូ​អាចារ្យ​អ៊ុ​ម ស៊ុម បាន​ទទួល​សមណសក្តិ​ទី​ជា​ឋានានុក្រម​និង​ជា​រាជាគណៈ​ដូច​ថត​ទៅ ៖
-​ជា​បាឡាត់​ភ​ទ្ទ​បាល (​ទី​ឋានានុក្រម​) ។
-​ជា​ព្រះ​វិន័យធរ (​ទី​ឋានានុក្រម​) ។
-​ជា​ព្រះ​ធម្ម​បិដក​(​ទី​រាជាគណៈ​ថ្នាក់​ចត្វា​) ។
-​ជា​ព្រះ​ញាណវង្ស (​ទី​រាជាគណៈ​ថ្នាក់​ត្រី​) ។
-​ជា​ព្រះ​សាសន​សោភ័ណ​(​ទី​រាជាគណៈ ថ្នាក់​ទោ ) ។

អំពី​ការ​បាត់បង់​ភាព​ផ្នួស  នា​ឆ្នាំ​១៩៧៥​ដល់​១៩៧៨
ឆ្នាំ​១៩៧៥ សភាពការណ៍​ប្រទេស​ជាតិ បាន​ជួប​ប្រទះ​នូវ​គ្រោះ​មហន្តរាយ​នៃ​របប​ប្រល័យពូជសាសន៍ ។ ព្រះសង្ឃ​ទូ​ទាំង​ប្រទេស បាន​ចាប់​ផ្សឹក និង​សម្លាប់​ចោល ហើយនឹង​យក​ទៅ​ធ្វើ​ជា​ទាសករ ដូច​ជា​ពលរដ្ឋ​ខ្មែរ ដទៃ​ៗ​ទៀត ។ ចំណែកឯ​វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ត្រូវ​បាន​កម្ទេច​ចោល​ទាំងស្រុង ។

ព្រះសង្ឃ​ក៏​ត្រូវ​បាន​ជម្លៀស​ចេញពី​វត្ត​សារា​វ័​ន្ត​តេ​ជោ និង​បាន​ទៅ​គង់នៅ​វត្ត​នានា ក្នុង​ខេត្តកំពង់ចាម ។ បន្ទាប់​មក​ពួក​អង្គការ​ខ្មែរក្រហម​ចាប់​ឱ្យធ្វើ​ពលកម្ម និង​ផ្សឹក​ពី​ភេទ​ជា​ព្រះសង្ឃ ។

អំពី​ផ្នួស​លើក​ទី​២
ថ្ងៃ​៧ មក​រា ១៩៧៩ ប្រជាពលរដ្ឋ​បាន​រំដោះ​សង្គ្រោះ​ឱ្យ​រស់រាន​មានជីវិត​ផុត​ពី​របប​ប្រល័យពូជសាសន៍ ដោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ។ អ្វី​ៗ​ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា ត្រូវ​បំផ្លាញ​នា​សម័យ​នោះ ក៏​មានជីវិត​រស់​ឡើង​វិញ​យ៉ាង​ផុលផុស ។ លោក​អាចារ្យ​អ៊ុ​ម ស៊ុម ក៏​ត្រូវ​បាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា អញ្ជើញ​ពី​វត្ត​សំរោង​បុរី ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម មក​បំពេញ​ឧបសម្បទា នៅ​វត្ត​ឧណ្ណាលោម នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​១៩៨០ ដោយ​បាន​ទទួល​នាម​បញ្ញត្តិ​ដដែល​ថា សង្ឃត្ថេរ ។

ក្រោយ​ពី​បាន​បំពេញ​ឧបសម្បទា​ថ្មី​ហើយ ភិក្ខុ​សង្ឃត្ថេ​រោ បាន​មក​គង់នៅ​វត្ត​ឧណ្ណាលោម និង​បាន​យក​ព្រះ​ទ័យ​ទុកដាក់​បម្រើ​កិច្ចការ​ក្នុង​ព្រះពុទ្ធ​សាសនា និង​ការងារ​ប្រទេស​ជាតិ ដោយ​ឥត​គិត​ពី​ការ​នឿយហត់ ។ ដោយ​បាន​ដឹកនាំ​ព្រះពុទ្ធ​សា​នា​ជាមួយនឹង​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស (​កាល​ណោះ​នៅ​ជា​ព្រះ​វិន័យធរ​) ព្រោះថា​នៅ​ពេល​រំដោះ​ភ្លាម​មាន​បព្វជិត​ជាច្រើន​ដែល​បាន​បួស​ជា​ចេតនាកម្ម ក៏​ត្រូវ​បាន​សម្រួល​ឱ្យ​បួស​ឡើង​វិញ​តាម​បញ្ញត្តិ​កម្ម​ឱ្យ​ស្រប​តាម​ពុទ្ធានុញ្ញាត​និង​ពុទ្ធ​ប្បញ្ញត្តិ ។

ឆ្នាំ​១៩៨១ ព្រះសង្ឃ​ត្ថេ​រោ បាន​ទទួល​នាទី​ជា​អនុប្រធាន​រណសិរ្ស​រដ្ឋធានី​ភ្នំពេញ និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មា​តុ​ុ​ភូមិ​កម្ពុជា ។ បន្ទាប់​មក​ព្រះ​អង្គ​បាន​ទទួល​នាទី​ជា​ប្រធាន​សង្ឃ​រដ្ឋធានី​ភ្នំពេញ ទទួល​បន្ទុក​ដឹកនាំ​គ្រប់គ្រង​ព្រះសង្ឃ​ទាំងអស់​នៅ​ក្នុង​ក្រុង និង​បាន​ទទួល​ឋានៈ​ជា​សមាជិក​គណៈអធិបតី​កិត្តិយស នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា និង​ជា​សមាជិក​សង្ឃ​នាយករង​ទី​២ នៃ​គណៈមហានិកាយ ។

ឆ្នាំ​១៩៨៨ ក្នុង​ខែមិថុនា តាម​សំណូមពរ និង​សេចក្តី​ជ្រះថ្លា​របស់​សម្តេច​ហ៊ុន សែន  នាយក​រដ្ឋមន្ត្រី ភិក្ខុ​សង្ឃត្ថេរ បាន​ស្រាវជ្រាវ​រក​ឃើញ​ព្រះ​សារី​រឹក​ធាតុ ព្រមទាំង​សម្ភារ​របស់​ព្រះ​សក្យមុនីចេតិយ​ខ្លះ​ទៀត យក​ទៅ​ធ្វើ​បុណ្យពុទ្ធាភិសេក និង​ដង្ហែ​ទៅ​តម្កល់​ទុក​នៅ​ព្រះ​សក្យមុនី​ចេ​តយ​វិញ​យ៉ាង​ឧឡា​រឹក នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​១៩៨៩ ។

ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ទុតិយាសាធ ឆ្នាំមមី ត្រ​ស័ក ព​.​ស ២៥៣៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមិថុនា ១៩៩១ ភិក្ខុ​សង្ឃត្ថេរ ត្រូវ​បាន​តែងតាំង​ជា​ចៅអធិការ​វត្ត​មហាមន្ត្រី រដ្ឋធានី​ភ្នំពេញ និង​ជា​អនុគណ​ខណ្ឌចំការមន ភ្នំពេញ​នា​ឆ្នាំ​១៩៩១ ។

ថ្ងៃ​សុក្រ ២​កើត ខែកត្តិក ឆ្នាំមមែ ត្រី​ស័ក ព​.​ស ២៥៣៥ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ភិក្ខុ​សង្ឃត្ថេរ ត្រូវ​បាន​តែងតាំង​ជា​ព្រះ​មង្គលទេពាចារ្យ​សមណស័ក្តិ​ទី​រាជាគណៈ​ថ្នាក់​ទី​១ (​ថ្នាក់​ឯក​) ។

ថ្ងៃ​ពុធ ២​រោច ខែ​ផល្គុន ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​១៩៩២ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ព្រះ​មង្គលទេពាចារ្យ ទី​ជា​សម្តេចព្រះ​មង្គលទេពាចារ្យ ។

ឆ្នាំ​១៩៩៣ សម្តេចព្រះ​មង្គលទេពាចារ្យ អ៊ុ​ម ស៊ុម ត្រូវ​បាន​តែងតាំង​ជា​អគ្គា​ថា​ធិ​ការ​នៃ​ពុទ្ធិកសិក្សា​ជាតិ ទទួល​បន្ទុក​រៀបចំ​ពុទ្ធិកសិក្សា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ទំនាក់ទំនង​ការងារ​ក្រៅប្រទេស
ទន្ទឹម​នឹង​ការងារ​ព្រះពុទ្ធ​សាសនា និង​ការងារ​ប្រទេស​ជាតិ ដែល​សម្តេច​បាន​រួមចំណែក​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស សម្តេច​បាន​ទៅ​បំពេញការងារ​ជា​ប្រយោជន៍​ពុទ្ធ​សាសនា និង​ប្រទេស​ជាតិ នៅ​ក្រៅប្រទេស​ជា​ច្រើន​ថែម​ទៀត គឺ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​១៩៩០ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​សហរដ្ឋអាមេរិក លើក​ទី​១ រយៈពេល​១​ខែ បាន​ចំនួន​៨​រដ្ឋ ។

ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​១៩៩២ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​លើក​ទី​១​នៅ​ប្រទេស​បារាំង ។ ថ្ងៃ​ដដែល​នោះ​បាន​បន្តដំណើរ​ពី​ប្រទេស​បារាំង ទៅ​សហរដ្ឋអាមេរិក​ម្តងទៀត នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ពិភាក្សា​អំពី​ដំណើរ​រ​ការងារ​ពុទ្ធិក​មធ្យមសិក្សា ជាមួយនឹង​ព្រះ​ភិក្ខុ ចន្ទ​វ​ណ្ណោ អ៊ុ​ង មាន (​អតីត​និស្សិត​ទៅ​រៀន​នៅ​ឥណ្ឌា​) ។

ថ្ងៃ​ទី​២១-៦ ខែមករា​-​មីនា ១៩៩៣-៩៤ សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ចិន លើក​ទី​១ ទី​២ និង​លើក​ទី​៣ ។

ថ្ងៃ​ទី​២៧ ខែឧសភា ១៩៩៣ សម្តេច​បាន​និមន្ត​ទៅ​ក្រុង​កណ្ឌ​ម​ណ្ឌូ​ប្រទេស​នេ​ប៉ា​ល់ ដើម្បី​ចូលរួម​ធ្វើ​សិក្ខាសាលា ។

ថ្ងៃ​ទី​២៧ ខែឧសភា ១៩៩៤ សម្តេច​បាន​និមន្ត​ទៅ​ក្រុង​ព្យុ​ង​យ៉ាង​ប្រទេស​កូរ៉េ​ខាងជើង ដើម្បី​ប្រជុំ​ដោះស្រាយ​បញ្ហា​ជម្លោះ​ខ្មែរ ។

ថ្ងៃ​ទី​៨ ខែវិច្ឆិកា ១៩៩៨ សម្តេច​បាន​និមន្ត​ទៅ​ចូលរួម​សន្និសីទ​ពុទ្ធសាសនា​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ស្រី​លង្កា ។

ក្រៅពី​នេះ សម្តេច​បាន​និមន្ត​ទៅ​ទស្សនកិច្ច​នៅ​សហភាព​សូ​វៀត​៣​ដង ប្រទេស​ម៉ុង​ហ្គោ​លី​៣​ដង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៧​ដង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ៣​ដង និង​ប្រទេស​ថៃ​ជា​ច្រើន​ដង ។

សម្តេចព្រះ​មង្គលទេពាចារ្យ ត្រូវ​បាន​ព្រះសង្ឃ​និង​គ្រ​ហស្ត​ពុទ្ធបរិស័ទ​ទូទៅ​ទាំង​សិស្សគណ ទាំង​មិនមែន​ជា​សិស្សគណ គោរព​ប្រតិបត្តិ ស្រឡាញ់ និង​ទទួលយក​ដំបូន្មាន គ្រប់​ៗ​គ្នា​។  សម្តេច​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា​ជា​ព្រះ​មហាថេរ​ពហុ​សូត្រ​មួ​​យ​អង្គ ដែល​មានចំណេះ​ដឹង និង​ពិ​ពិសោធន៍ ចាស់ទុំ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា និង​ផ្លូវលោក (​ជា គាន​, ជីវប្រវត្តិ​សម្តេច​អ៊ុ​ម ស៊ុម បោះពុម្ព​លើក​ទី​១​ឆ្នាំ​២០០០) ៕

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០១៨ (អាន: ៨,៨៤៦ ដង)
ជីវ​ប្រវត្តិ​របស់​នន្ទិយ​ឧ​បាសក​
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ១១,៨៨៤ ដង)
ប្រវត្តិបុណ្យកឋិន ឬកថិនប្រវត្តិ
ផ្សាយ : ១៥ កុម្ភះ ឆ្នាំ២០២២ (អាន: ២,៤៦៦ ដង)
ជីវប្រវត្តិ ព្រះឧត្តមមុនី អ៊ុម ស៊ូ
ផ្សាយ : ២០ សីហា ឆ្នាំ២០២២ (អាន: ២០,២៧០ ដង)
សម្ដេច​ព្រះ​មហាសុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៣៦,០៧១ ដង)
កាល​ប្រវត្តិនិង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ៦៦,៥៦៨ ដង)
ជីវប្រវត្តិនៃ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ផ្សាយ : ១៨ មករា ឆ្នាំ២០១២ (អាន: ២៧,៣៣៥ ដង)
ប្រវត្តិសង្ខេប ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៩ (អាន: ១៦,១៦៥ ដង)
ជីវ​ប្រ​វត្តិ​របស់​នាយ​កេសី​ឧ​បាសក
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៤៨,០២៨ ដង)
ឈ្វេងយល់អំពី បុណ្យមាឃបូជា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿    ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿