ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៦៩៩ ដង
ស្កែនយកតំណ
ត្រូវចេះបោសសំរាមក្នុងចិត្ត

ត្រូវចេះបោសសំរាមក្នុងចិត្ត

ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២៦ (អាន: ២០៩ ដង)

អ្វីៗដែលបានចូលមកដល់ជីវិតរបស់យើង ប៉ុន្តែមិនបានជួយឲ្យជីវិតយើងមានសេចក្តីចម្រើនទៅដោយចំណេះដឹង និងគុណធម៌ទេ ឬមិនបាននាំមកនូវសេចក្តីសុខ  និងកម្លាំងចិត្តទេ តើយើងចេះតែរែកពុន ចេះតែទូលទៅធ្វើអ្វី ។ បាបគឺជាមេរោគក្នុងចិត្ត ជាសត្រូវនៃជីវិតរបស់យើង ឬថាជាសំរាមដែលត្រូវបោសសម្អាត ដូច្នេះមនុស្សយើង  ត្រូវចេះអប់រំចិត្តឲ្យមានអារម្មណ៍ព្រះកម្មដ្ឋាន ទើបអាចសម្អាតចិត្តដែលសៅហ្មងក្នុងរឿងផ្សេងៗទៅបាន ដោយអានុភាពនៃបីតិបាមោជ្ជក្នុងអារម្មណ៍នៃព្រះកម្មដ្ឋាននោះៗ ។ នៅក្នុងភិក្ខុវគ្គ ( វគ្គទី២៥ នៃព្រះគាថាធម្មបទ )  ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា
     
សុញ្ញាគារំ  បវិដ្ឋស្ស    សន្តចិត្តស្ស  ភិក្ខុនោ
អមានុសី  រតី  ហោតិ   សម្មា  ធម្មំ  វិបស្សតោ ។    
    
សេចក្តីត្រេកអរ ដែលមិនមែនជារបស់មនុស្ស រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នកមានចិត្តស្ងប់រំងាប់ ជាអ្នកឃើញធម៌ដោយប្រពៃ ។

យតោ  យតោ  សម្មសតិ   ខន្ធានំ  ឧទយព្វយំ
លភតិ  បីតិបាមោជ្ជំ   អមតំ  តំ  វិជានតំ ។

ភិក្ខុ  ពិចារណាការកើតឡើង និងការវិនាសទៅនៃខន្ធទាំងឡាយ ក្នុងកាលណាៗ រមែងបានបីតិនិងបាមោជ្ជ ក្នុងកាលនោះៗ បីតិនិងបាមោជ្ជនោះ ឈ្មោះថា ជាអមតធម៌របស់បណ្ឌិតអ្នកដឹងធម៌ទាំងឡាយ ។

តត្រាយមាទិ  ភវតិ    ឥធ  បញ្ញស្ស  ភិក្ខុនោ
ឥន្ទ្រិយគុត្តិ  សន្តុដ្ឋិ   បាតិមោក្ខេ  ច  សំវរោ
មិត្តេ  ភជស្សុ  កល្យាណេ   សុទ្ធាជីវេ  អតន្ទិតេ ។

គុណ ៣ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១  សេចក្តីសន្តោស ១  ការសង្រួមក្នុងបាតិមោក្ខ ១  ជាខាងដើមនៃព្រះនិព្វាននោះ  តែងមានដល់ភិក្ខុអ្នកមានបញ្ញាក្នុងសាសនានេះ  ( ម្នាលភិក្ខុ )  អ្នកចូរគប់រកកល្យាណមិត្ត  ចូរមានព្យាយាមជាគ្រឿងរស់នៅដោយបរិសុទ្ធ  ជាអ្នកមិនខ្ជិលច្រអូស ។

សៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ត្រូវចេះបោសសំរាមក្នុងចិត្ត
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ ឧសភា ឆ្នាំ២០២៦ (អាន: ៥,៨៥៤ ដង)
​តិរច្ឆានកថា និងថា​វត្ថុ១០យ៉ាង
ផ្សាយ : ០៦ តុលា ឆ្នាំ២០២៥ (អាន: ១០,៧៦៩ ដង)
សត្វ​ទាំង​ឡាយ​ ទៀង​តែ​នឹង​ស្លាប់​គ្រប់ ៗ គ្នា
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៤៦,៩៦២ ដង)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៦៩ ដង)
បទ​គួរ​យល់​ដឹង​ក្នុង​តួនាទី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.5
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿