ថ្ងៃ អាទិត្យ ទី ២០ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧៣,៤០៨ ដង
ស្កែនយកតំណ
កុំផ្ញើអនាគតនឹងអ្នកដទៃ

កុំផ្ញើអនាគតនឹងអ្នកដទៃ

ផ្សាយ : ០៧ កក្តដា ឆ្នាំ២០២៦ (អាន: ២២២ ដង)

បើប្រាថ្នាឲ្យជីវិតមានសេចក្តីសុខ ត្រូវមានគោលជំហរទៅរកទិសដៅ ដែលបាន​ដៅទុក ទាំងដែលជាទិសដៅនាំឲ្យមានកម្លាំងចិត្តក្នុងការដើរទៅទៀតផង ជា​ទិស​ដៅដែលព្រះពុទ្ធអង្គទ្រង់ចង្អុលបង្ហាញប្រាប់ ។ ត្រូវយល់ថា បុគ្គលដទៃណាៗ ឬវត្ថុណាៗ មិនមែនជាទិសដៅរបស់យើងឡើយ  ពោលគឺកុំឲ្យវង្វេងទិសដៅឲ្យសោះ ក៏ដូចជាកុំផ្ញើ​អនាគតនឹងអ្នកដទៃដែរ គឺត្រូវផ្ញើនឹងខ្លួនយើង បើអ្នកដទៃនោះៗ បែកចាកអំពីយើង​ទៅ ក៏មិនជាអ្វីឡើយ ព្រោះអនាគតដ៏ភ្លឺស្វាងនៅក្នុងសុចរិតកម្មរបស់យើង ដូច្នេះ​ យើងកុំយកប្រាកដប្រជាជាមួយនឹងអ្វីៗជុំវិញខ្លួន កុំប្រកាន់ស្រឡាញ់ ប្រកាន់ស្អប់​ ដែលជារឿងជាប់ជំពាក់ ត្រូវដើរដោយម៉ឺងម៉ាត់ក្នុងដំណើរផ្លូវរបស់យើង ទោះ​ជា​មិនមានអ្នកណាដើរទៅជាមួយ យើងនៅតែដើរទៅដោយខ្លួនឯងយ៉ាងរឹង​ប៉ឹង​ មិនទ្រឹង មិនត្រឡប់ គឺមិនឈប់ដើរទៅមុខឡើយ រហូតដល់ទិសដៅ នេះព្រះ​ពុទ្ធអង្គទ្រង់ត្រាស់ហៅថា បដិបទាជាទីសប្បាយ ។ នៅក្នុងមគ្គវគ្គ  (វគ្គទី២០ នៃព្រះគាថាធម្មបទ)  ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា
   
មគ្គានដ្ឋង្គិកោ  សេដ្ឋោ      សច្ចានំ  ចតុរោ  បទា
វិរាគោ  សេដ្ឋោ  ធម្មានំ    ទិបទានញ្ច  ចក្ខុមា
ឯសេវ  មគ្គោ  នត្ថញ្ញោ     ទស្សនស្ស  វិសុទ្ធិយា ។
ឯតញ្ហិ  តុម្ហេ  បដិបជ្ជថ      មារស្សេតំ  បមោហនំ
ឯតញ្ហិ  តុម្ហេ  បដិបន្នា       ទុក្ខស្សន្តំ  ករិស្សថ ។
អក្ខាតោ  វោ  មយា  មគ្គោ   អញ្ញាយ  សល្លសត្ថនំ
តុម្ហេហិ  កិច្ចំ  អាតប្បំ      អក្ខាតារោ  តថាគតា
បដិបន្នា  បមោក្ខន្តិ      ឈាយិនោ  មារពន្ធនា ។

ផ្លូវមានអង្គ៨ប្រសើរជាងផ្លូវទាំងឡាយ  បទ៤ គឺអរិយសច្ច ​ប្រសើរជាងសច្ចៈទាំង​ឡាយ  វិរាគធម៌ប្រសើរជាងធម៌ទាំងឡាយ មួយទៀត ព្រះតថាគតមានចក្ខុប្រសើរជាង​សត្វទ្វេបាទទាំងឡាយ  ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធនៃទស្សនៈ ផ្លូវ​ដទៃមិនមានទេ ។  ព្រោះហេតុនោះ អ្នកទាំងឡាយ  ចូរដើរទៅកាន់ផ្លូវនេះ ផ្លូវនេះ​ជាផ្លូវញ៉ាំងមារឲ្យវង្វេង  អ្នកទាំងឡាយដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើឲ្យ​ផុតទុក្ខបាន ។ ផ្លូវនេះហើយ  ដែលតថាគតដឹងថាជាផ្លូវកម្ចាត់បង់កូនសរ  ប្រាប់ដល់​អ្នកទាំងឡាយ សេចក្តីព្យាយាមញ៉ាំងកិលេសឲ្យក្តៅសព្វ អ្នកទាំងឡាយគប្បីធ្វើ ព្រះតថាគតទាំងឡាយ  គ្រាន់តែជាអ្នកប្រាប់  ជនទាំងឡាយមានការពិនិត្យ បាន​ដើរ​ទៅហើយ  នឹងរួចចាកចំណងរបស់មារបាន ។

សៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
កុំផ្ញើអនាគតនឹងអ្នកដទៃ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ៤០,៩៨៩ ដង)
មិល​ក្ខុផល​ទាយក​ត្ថេរាប​ទាន​
ផ្សាយ : ០៧ កញ្ញា ឆ្នាំ២០២៥ (អាន: ២០,៦៩១ ដង)
គុណានិសង្ស​នៃ​ខន្តី​យ៉ាង​អស្ចារ្យ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៥ (អាន: ៣២,០៦៨ ដង)
ហេតុ​សំខាន់ៗ​ក្នុង​ព្រះពុទ្ធសាសនា
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤២,៨៣៩ ដង)
ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១២,៥១០ ដង)
អំពី​ការងារ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.39
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿