ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៩៦០ ដង
ស្កែនយកតំណ
ការថ្វាយព្រះភ្លើងព្រះដ៏មានព្រះភាគ

ការថ្វាយព្រះភ្លើងព្រះដ៏មានព្រះភាគ

ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៧៦ ដង)

គ្រានោះ ក្រោយការមហាបរិនិព្វាន ពួកមល្លក្សត្រ បានលើកព្រះសរីរៈនៃព្រះដ៏មានព្រះភាគ ព្រមដោយគ្រឿងមហាលតាប្រសាធន៍ ដែលធ្វើដោយរតនៈ ៧ ប្រការ ដែល​នាងមល្លិកាបានថ្វាយ រួចនាំចេញតាមទ្វារទិសបូព៌ា ហើយដាក់តម្កល់ព្រះសរីរៈនៃ​ព្រះដ៏មានព្រះភាគចុះ នាមកុដពន្ធនចេតីយ៍ របស់ពួកក្សត្រមល្លៈ នៅខាងទិសបូព៌ានៃ​ព្រះនគរ។

ឯគំនរអុសបូជា ដែលថ្វាយព្រះភ្លើងព្រះដ៏មានព្រះភាគនោះ ធ្វើដោយឈើខ្លឹមចន្ទន៍ ប្រដាប់ដោយរតនៈពីរពាន់។ ពួកក្សត្រមល្លៈទាំងឡាយខ្លះ ៨ នាក់ ខ្លះ ១៦ នាក់ កាន់គប់ភ្លើងជាគូៗ ដើម្បីនឹងបូជាព្រះភ្លើង ទាំងបក់ដោយស្លឹកត្នោត ទាំងផ្លុំដោយបំពង់ផ្សែង (ស្នប់) ទោះបីខំប្រឹងធ្វើដល់ត្រឹមណាក៏ដោយ ក៏មិនអាចធ្វើឱ្យភ្លើងឆេះឡើងបានឡើយ។

ឮថា ពួកទេវតាដែលមានចិត្តជ្រះថ្លាក្នុងព្រះកស្សបថេរៈ កាលមិនឃើញព្រះថេរៈនៅក្នុងមហាសន្និបាតនោះ ក៏គិតថា «ព្រះថេរៈប្រចាំត្រកូលរបស់ពួកយើង និមន្តទៅ​ឯ​ណា​ណោ?» កាលពិនិត្យមើលទៅ ក៏ឃើញលោកកំពុងដើរនៅចន្លោះផ្លូវ ទើបនាំគ្នាអធិដ្ឋាន​ថា «កាលបើព្រះថេរៈប្រចាំត្រកូលរបស់ពួកយើង មិនទាន់បានថ្វាយបង្គំព្រះសរីរៈ​នៃព្រះដ៏មានព្រះភាគត្រឹមណា សូមព្រះភ្លើងកុំទាន់ឆេះភ្លើងត្រឹមណោះ»។ 

ពួក​មនុស្សកាលបានស្តាប់រឿងនោះហើយ ក៏គិតថា «ឮថា ព្រះមហាកស្សបៈពោលថា "ម្នាលអ្នកទាំងឡាយ យើងនឹងថ្វាយបង្គំព្រះបាទារបស់ព្រះទសពល ព្រមដោយភិក្ខុ ៥០០ រូប" ដូច្នេះហើយទើបមក កាលបើលោកមិនទាន់មកដល់ ព្រះបរមសពក៏នឹងមិនឆេះភ្លើងឡើយ»។ ឮថា ព្រះថេរៈ លុះមកដល់ហើយ ក៏ធ្វើប្រទក្សិណព្រះបរម​សព​ ទាំងរំលឹកកំណត់ថា «ត្រង់នេះជាព្រះសិរសា (ព្រះក្បាល) ត្រង់នេះជាព្រះបាទា (ជើង)» ពីនោះមក ព្រះថេរៈក៏ឈរក្បែរព្រះបាទាទាំងពីរ ចូលចតុត្ថជ្ឈានដែលជាបាទនៃអភិញ្ញា លុះចេញពីជ្ឈានហើយ ក៏អធិដ្ឋានថា៖

«សូមព្រះយុគលបាទ (គូព្រះបាទ) នៃព្រះទសពល ដែលមានលក្ខណៈកង់ (ចក្រលក្ខណៈ) ប្រកបដោយកាំ ១,០០០ កាំ កាលតម្កល់នៅហើយ ចូរទម្លាយគូសំពត់ ៥០០ គូ ព្រមដោយស្រទាប់សំឡី ស្នូកមាស និងឈើចន្ទន៍ ចេញជា ២ ចន្លោះ ហើយមកតម្កល់នៅលើសិរសាក្រឡា ខ្ញុំព្រះករុណាផងចុះ»។

ព្រមជាមួយនឹងការតាំងចិត្តអធិដ្ឋាន ព្រះយុគលបាទក៏ទម្លាយគូសំពត់ ៥០០ គូ ជា​ដើម​ទាំងនោះ លេចធ្លោចេញមក ប្រៀបដូចជាព្រះចន្ទពេញវង់ ចេញមកអំពីចន្លោះនៃ​ផ្ទាំងពពកដូច្នោះ។ ព្រះថេរៈលាតដៃទាំង ២ ដូចជាផ្កាឈូកក្រហមដែលរីកពេញទី ចាប់​ព្រះយុគលបាទនៃព្រះសាស្តា ដែលមានព្រះឆវីវណ្ណ (សម្បុរកាយ) ដូចមាស​ រហូត​​ដល់កែវព្រះបាទ (កជើង) ជាប់មាំហើយ ក៏តម្កល់ទុកលើសិរសាដ៏ប្រសើររបស់ខ្លួន ដោយហេតុនោះ លោកទើបពោលថា «ការបើកព្រះបាទថ្វាយបង្គំព្រះបាទារបស់ព្រះដ៏មានព្រះភាគដោយសិរសា»។



មហាជនកាលបានឃើញសេចក្តីអស្ចារ្យដូច្នោះហើយ ក៏បន្លឺសីហនាទគគ្រហឹមឡើងព្រមគ្នា ធ្វើការបូជាដោយគ្រឿងក្រអូប និងផ្កាឈូកជាដើម ហើយថ្វាយបង្គំតាមចំណង់​ចិត្ត។ លុះព្រះថេរៈព្រមដោយមហាជន និងភិក្ខុ ៥០០ រូបទាំងនោះថ្វាយបង្គំរួចហើយ ​ក៏មិនមានកិច្ចដែលត្រូវអធិដ្ឋានតទៅទៀតឡើយ ផ្ទៃព្រះយុគលបាទនៃព្រះដ៏មាន​ព្រះភាគ ដែលមានវណ្ណៈដូចទឹកល័ក្ត ក៏រួចផុតពីហត្ថារបស់ព្រះថេរៈ ហើយមិនបានធ្វើឱ្យឈើចន្ទន៍កម្រើកញាប់ញ័រឡើយ រួចក៏ត្រឡប់ទៅតម្កល់នៅក្នុងទីកន្លែងដើមវិញ។

ជាការពិតណាស់ កាលដែលព្រះយុគលបាទនៃព្រះដ៏មានព្រះភាគចេញមកក្តី ឬចូលទៅវិញក្តី សរសៃសំឡីក្តី សរសៃសំពត់ក្តី តំណក់ប្រេងក្តី ចំណិតឈើក្តី មិនបានឃ្លាតចាកពី​ទីកន្លែងឡើយ ទាំងអស់សាកលោតតាំងនៅតាមដដែលទាំងស្រុង។

កាលបើ​ព្រះយុគលបាទនៃព្រះតថាគតនោះ តាំងឡើងហើយក៏បាត់ទៅ ដូចជាព្រះចន្ទ និងព្រះអាទិត្យអស្តង្គត (លិចបាត់) មហាជននាំគ្នាយំសោកខ្សឹកខ្សួលយ៉ាងខ្លាំងក្លា មហា​​បរិទេវនាការ (ការទួញយំយ៉ាងធំធេង) របស់មហាជនទាំងឡាយនោះ ប្រាកដជាគួរ​ឱ្យអាណិតអាសូរ ក្រៃលែងជាងកាលដែលព្រះដ៏មានព្រះភាគបរិនិព្វានទៅ​ទៀត​។ 

ប្រភពៈ ហ្វេសប៊ុក Long Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ការថ្វាយព្រះភ្លើងព្រះដ៏មានព្រះភាគ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ២០៣ ដង)
ប្រវត្តិពុទ្ធសាសនានៅប្រទេសស្រីលង្កា
ផ្សាយ : ១០ មិថុនា ឆ្នាំ២០២៦ (អាន: ១៥,០៩២ ដង)
ប្រវត្តិស្គរមង្គលឈ្មោះអានកៈ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៤ (អាន: ៤៤,៣៩៩ ដង)
កាល​ប្រវត្តិនិង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៨១ ដង)
មេរោគបង្កប់ខ្លួនយ៉ាងជ្រៅដែលរង់ចាំការគាស់រំលើង
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ២១១ ដង)
ទស្សនៈនៃការជឿលើ ព្រះអាទិទេពបង្កើតលោក
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៥៤ ដង)
ព្រះប្រាជ្ញាបារមិតាជានរណា? 
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៧៩ ដង)
សីហសេយ្យាសូត្រ (អងុ្គត្តរនិកាយ ចតុក្កនិបាត)
ផ្សាយ : ១៤ កញ្ញា ឆ្នាំ២០២៦ (អាន: ១៦១ ដង)
កុំរង់ចាំដល់ពេលមរណៈ ទើបចង់ឱ្យចិត្តស្ងប់
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៧៣ ដង)
ធម្មសមោធានរបស់ព្រះពោធិសត្វ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.68
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿