ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,១០៧ ដង
ស្កែនយកតំណ
ព្រះប្រាជ្ញាបារមិតាជានរណា? 

ព្រះប្រាជ្ញាបារមិតាជានរណា? 

ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៥៥ ដង)

នៅពេលស្គាល់ពីព្រះពោធិសត្វអវលោកិតេស្វរៈរួចមក ក៏ឃើញមានតួអង្គសំខាន់ៗចំនួន​ ២ ក្នុងនោះគឺព្រះអមិតាភពុទ្ធនិងព្រះប្រាជ្ញាបារមិតា(ប្រាជ្ញាបារមី)ផងដែរ។ ក្នុងនោះ ខ្ញុំក៏បានសរសេររៀបរាប់ពីព្រះអមិតាភពុទ្ធ(អមិតាភៈ)រួចហើយ។ ឥឡូវនេះ ខ្ញុំនឹងសរសេរបរិយាយដោយត្រួសៗទុកជាចំណេះដឹងបន្ថែមដូចតទៅ។ 
   
នៅចុង ស.វ ទី១២ និងដើម ស.វ ទី១៣ មានការលេចធ្លោឡើងនូវចម្លាក់របស់ប្រាជ្ញា​បារមិតា ហើយចម្លាក់នេះត្រូវបានផ្សព្វផ្សាយទូទាំងចក្រភពកម្ពុជទេស។ ព្រះអាទិទេព​ភេទស្រីអង្គនេះ តំណាងឲ្យគតិបណ្ឌិត ឥតត្រើយត្រាននៃព្រះពោធិសត្វ។ តើប្រាជ្ញាបារមិតាជានរណា? 
   
ព្រះពោធិសត្វប្រាជ្ញាបារមិតា គឺតាំងនៅក្នុងឋានៈជាពុទ្ធមាតាក្នុងស្រមោលនៃពុទ្ធធម៌ ជាភាព​ទទេដែលគង់ក្នុងម្លប់នៃព្រះពុទ្ធសាសនា។ ការចាប់កំណើតនៃព្រះនាងប្រាជ្ញាបារមិតា ពុំមែនជាការកើតថ្មីនោះទេ តែជា «ការប្រច័ក្សរូបធម៌» នៃទស្សនៈភាព ទទេស្អាត (សូន្យតា) ក្នុងគម្ពីរមហាយានថ្នាក់ខ្ពស់ ដូចជាគម្ពីរប្រជ្ញាបារមិតាហ្ឫទយសូត្រ និង​គម្ពីរអស្ដហស្រិកា (ច្បាប់ ៨០០០បទ) ដែលមានប្រភពប្រហែលក្នុងរវាងពុទ្ធសតវត្សទី ៧ និងទី៨ (គ្រិស្តសតវត្សទី ២-៣)។  គម្ពីរប្រាជ្ញាបារមិតា គឺជាបញ្ញាដ៏ល្អឥតខ្ចោះ (Perfection of Wisdom) ដែលអនុញ្ញាតឲ្យសត្វមានជីវិតឆ្លងផុតពីវដ្ដនៃសង្សារវដ្ដ។ 
   
១. ការវិវត្តទៅជារូបតំណាង ភស្តុតាងចេញពីគម្ពីរសាធនមាលា ផ្សាយនៅពុទ្ធសតវត្ស​ទី១៦ កត់ត្រាពីការផ្លាស់ប្តូរលើកដំបូងពីទស្សនវិជ្ជានៃភាពទទេ (សូន្យតា) មកជារូប​សម្រាប់គោរព (រូបតំណាង) ដោយបញ្ជាក់ពីលក្ខណៈពិសេស ៣ យ៉ាង៖ 
       ១)- និមិត្តរូប(លក្ខណៈ)នៃបញ្ញា
              - ព្រះវរកាយមានពណ៌លឿង (បិតវណ្ណ): ពណ៌នៃបញ្ញាញាណដែលភ្លឺចែងចាំងដូចមាស
              - ប្រថាប់លើបល្ល័ង្កខ្លឹមចន្ទន៍ទ្រដោយផ្កាឈូក: តំណាងឲ្យប្រាជ្ញាដ៏បរិសុទ្ធលើលោកិយ
              - កាន់បុស្តកៈ(គម្ពីរប្រាជ្ញាបារមិតា): តំណាងឲ្យធម្មកាយរបស់ព្រះពុទ្ធ។ 
       ២)- ការរួបរួមពុទ្ធតេជះ
              - មកុដប្រដាប់ដោយបញ្ចតថាគត (ព្រះពុទ្ធ ៥ ព្រះអង្គ): តំណាងឲ្យប្រាជ្ញាដែលជាក់ច្បាស់ក្នុងធាតុទាំងប្រាំ
              - លើកព្រះហស្តសម្ដែងវ្យាខ្យានមុទ្រា: កាយវិការប្រកាសធម៌។
       ៣)- ឋានៈជាពុទ្ធមាតា
             មូលហេតុដែលព្រះនាងត្រូវបានគេហៅថាជា «ពុទ្ធមាតា (មាតារបស់ព្រះពុទ្ធ)» គឺដោយសារព្រះពុទ្ធទាំងអស់ឧប្បត្តិ (កកើតឡើង) ដោយសារប្រាជ្ញានៃសូន្យតា [សាធនមាលា, ប្រែដោយភត្តចារ្យ, ឆ្នាំ១៩២៥]។ 

២. ចំណាត់ថ្នាក់នៃវណ៌ (វណ្ណ) ៣  យោងតាមឯកសារសម័យទំនើបថ្មី បានបែង​ចែក​វណ៌​(វណ្ណ=ពណ៌សម្បុរ) ជា ៣ ទម្រង់គឺ៖
       ក). សិតវណ៌(ពណ៌ស) លក្ខណៈរូបរាងកាយដ៏បរិសុទ្ធ តំណាងឲ្យភាពទទេ
       ខ). បិតវណ៌(ពណ៌លឿង) និមិត្តសញ្ញានៃភាពភ្លឺស្វាង តំណាងឲ្យផ្លូវកណ្ដាលរវាងរូបនិងអរូប
       គ). កនកវណ៌(ពណ៌មាស) និមិត្តសញ្ញានៃភាពល្អឥតខ្ចោះនៃធម៌ តំណាងឲ្យការបញ្ចូលគ្នានៃលោកិយនិងលោកុត្តរៈ។
   
៣. ការបញ្ចូលទៅក្នុងផ្នែកបដិបត្តិនៅទីបេ នៅទីបេ ព្រះប្រាជ្ញាបារមិតា មិនមែនគ្រាន់តែជារូបព្រះប៉ុណ្ណោះទេ ប៉ុន្តែជាថាមពលដែលបានត្រាស់ដឹង ដែលបង្ហាញឲ្យឃើញ(បែងភាគ)នៅក្នុងទម្រង់មនុស្ស។ តួយ៉ាងមាន៖
       ក). ព្រះនាង យេសេ សូក្យល (Yeshe Tsogyal: សតវត្សទី៨) 
              - ជាភរិយារបស់គុរុបទ្មសម្ភវៈ 
              - បានទទួលគម្ពីរប្រាជ្ញាបារមិតាសូត្រពីគុរុបទ្មសម្ភវៈ 
              - ភស្តុតាងត្រូវបានគេរកឃើញនៅក្នុងជីវប្រវត្តិព្រះនាងយេសេ សូក្យល ដោយតៈសាំ សាំតេន លិង្បា (សតវត្សទី ១៧)
       ខ). លោក ម៉ាស៊ិក ឡាប់ដ្រូន (Machik Labdron: សតវត្សទី១១)
             - អ្នកប្រាជ្ញនិកាយយិងម៉ា ដែលបានបង្កើតការបដិបត្តិ«ឆូត (gCod)»
             - បានប្រើគោលការណ៍សូន្យតាតាមគោលក្នុងគម្ពីរប្រាជ្ញាបារមិតា
            - ឯកសារយោង «មុទ្រានៃសូន្យតា» ដោយជើរ៉ូម អេឌូ (Jerome Edou, ១៩៩៦)។
   
៣. ហេតុអ្វីបានជាព្រះនាងស្ថិតនៅក្នុងស្រមោលនៃពុទ្ធសាសនាជារៀងរាបមក?
        ក). ភាពជានាមធម៌
              - សូន្យតា(ភាពទទេ) ជាទស្សនវិជ្ជាដ៏ជ្រាលជ្រៅ ពិបាកនឹងចូលដល់ បើប្រៀបនឹងអាទិទេពដែលឲ្យផលរហ័ស
             - ការស្រាវជ្រាវរបស់ដាវីឌ ស្នេលហ្គ្រោ (David Snellgrove, ១៩៨៧) បង្ហាញថា គោលលទ្ធិរបស់ព្រះនាងមានច្រើនក្នុងចំណោមអ្នកប្រាជ្ញជាងចំណោមមនុស្សធម្មតា។
        ខ). ការបិទបាំងដោយតន្ត្រៈ
              សម័យក្រោយ គោលលទ្ធិរបស់ព្រះនាងត្រូវបានស្រូបចូលទៅក្នុងប្រព័ន្ធយិដាំ (ទេពដែលទាក់ទងនឹងការបដិបត្តិ)។ ភស្តុតាង នៅក្នុងវត្តទីបេជាច្រើន ដែលគេដាក់តម្កល់ក្នុងជ្រុងងងឹត។ 
        គ). ការបកស្រាយខុស
             ពួកលោកខាងលិច ដំបូងៗបានហៅព្រះនាងថា «ទេពីនៃបញ្ញា» ដោយរំលងនូវឋានៈ «ពុទ្ធមាតា» [រកមើលបានក្នុងសៀវភៅពុទ្ធតន្ត្រៈក្នុងដែនហិមាល័យ ដោយរ៉ូបឺត ធួរមែន (Robert Thurman) ឆ្នាំ១៩៨៨។


   
៤. ចុងបញ្ចប់នៃអាថ៌កំបាំងក្នុងឋានៈជាពុទ្ធមាតា ទោះបីជា ព្រះនាងប្រាជ្ញាបារមិតា មិន​មែនជាព្រះដែលត្រូវបានគោរពបូជាយ៉ាងទូលំទូលាយដូច អវលោកិតេស្វរៈក៏​ដោយ​ តែវត្តមានរបស់ព្រះនាងស្ថិតនៅក្នុង "ស្រមោល" នោះ ឆ្លុះបញ្ចាំងពីខ្លឹមសារនៃការ​​បង្រៀនរបស់ព្រះនាងដោយអង្គឯង (ប្រាជ្ញាដ៏ល្អឥតខ្ចោះមិនបង្ហាញឱ្យឃើញទេ) ប៉ុន្តែព្រះនាងជ្រាបចូលទៅក្នុងធាតុទាំងអស់នៃធម្មជាតិ ដូចជាម្តាយដែលផ្តល់កំណើតដល់ព្រះពុទ្ធទាំងអស់ ប៉ុន្តែមិនទាមទារការគោរពបូជាឡើយ។ ដូច្នេះ ការរស់ឡើងវិញរបស់នាងនៅក្នុងសម័យកាលនេះមិនមែននិយាយអំពីការកើនឡើងនៃរូបព្រះនោះទេ ប៉ុន្តែអំពីការភ្ញាក់ដឹងខ្លួនចំពោះការដឹងថា "សូន្យតា" (ភាពទទេស្អាត) គឺជាមាតាពិតនៃព្រះពុទ្ធភាពនៅក្នុងជីវិតទាំងអស់។
     
ហេតុនេះហើយ ទើបនៅប្រទេសកម្ពុជាយើង សម័យមហានគរ ក៏បានឆ្លាក់រូបព្រះនាង​អមខាងឆ្វេងព្រះពុទ្ធភៃសជ្យគុរុ (ខាងស្ដាំអមដោយព្រះពោធិសត្វអវលោកិ​តេស្វរៈ​) ដែលតំណាងឲ្យប្រាជ្ញា។ ជារួមមក ព្រះនាងប្រាជ្ញាបារមិតា ពុំមែនជាអាទិទេពពិតប្រាកដឡើយ តែជាអត្ថប្បដិរូប(រូបធៀប)នៃប្រាជ្ញាដ៏ភ្លឺស្វាងចេញពីគម្ពីរប្រាជ្ញាបារមិតា​សូត្រ ហើយក្រោយមកក៏អ្នកប្រាជ្ញខាងមហាយាន សាងឡើងឲ្យមានរូបទុកជាការគោរពបូជា៕

ប្រភពៈ ហ្វេសប៊ុក ព្រះវិមលធម្មធារ៍ វជិរមេធី
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ព្រះប្រាជ្ញាបារមិតាជានរណា? 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៧៩ ដង)
សីហសេយ្យាសូត្រ (អងុ្គត្តរនិកាយ ចតុក្កនិបាត)
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ៤២៦ ដង)
និរយនិក្ខិត្តធម៌ ឬ អកុសលកម្មបថ ៤០ 
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៤ (អាន: ២៣,៣០០ ដង)
ប្រវត្តិព្រះបរមសារីរិកធាតុ និងរូបមង្គល១០៨ក្នុងស្នាមព្រះបាទ
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២៥,១៣០ ដង)
ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៦៦ ដង)
រឿងរ៉ាវមួយអំពីព្រះពុទ្ធសាសនាដែលមនុស្សភាគច្រើនមិនធ្លាប់ដឹង
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៣៥ ដង)
កិច្ចដែលភិក្ខុត្រូវធ្វើ និងអធិដ្ឋានចូលវស្សា មាន ៣ ស្ថាន
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៨១ ដង)
មេរោគបង្កប់ខ្លួនយ៉ាងជ្រៅដែលរង់ចាំការគាស់រំលើង
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៨១ ដង)
តុក្កតានំម្សៅនិងទានដែលរង្គើផ្អើលពេញក្រុង
ផ្សាយ : ១០ មិថុនា ឆ្នាំ២០២៦ (អាន: ១៥,០៩២ ដង)
ប្រវត្តិស្គរមង្គលឈ្មោះអានកៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.25