ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៩៤៩ ដង
ស្កែនយកតំណ
ប្រវត្តិសាស្រ្តនៃការបាត់បង់ភិក្ខុនី ការបន្តវង្សភិក្ខុនី និងស្ថានភាពភិក្ខុនីក្នុងយុគសម័យបច្ចុប្បន្ន

ប្រវត្តិសាស្រ្តនៃការបាត់បង់ភិក្ខុនី ការបន្តវង្សភិក្ខុនី និងស្ថានភាពភិក្ខុនីក្នុងយុគសម័យបច្ចុប្បន្ន

ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ៣១៥ ដង)

មុនដំបូង ត្រូវយល់ជាមុនថា បច្ចុប្បន្ន ខ្សែស្រឡាយវង្សនៃភិក្ខុនី និងភិក្ខុ នៅមាន​ក្រុម​ធំៗចំនួន ៣ ទៅ ៤ ក្រុមគឺ៖
 * ខ្សែស្រឡាយនៃវិន័យកម្មភិក្ខុ ថេរវាទ
 * ខ្សែស្រឡាយនៃវិន័យកម្ម ធម្មគុប្តកវិន័យ នៃភិក្ខុមហាយានខ្សែចិន។
 * ខ្សែស្រឡាយនៃវិន័យកម្ម មូលសវ៌ាស្តិវាទវិន័យ នៃភិក្ខុខ្សែទីបេ។
 * ខ្សែស្រឡាយភិក្ខុនីសង្ឃ ដែលបន្តដោយវិន័យកម្ម ធម្មគុប្តកវិន័យ

សូមយល់ថា ក្នុងព្រះធម្មវិន័យ "មិនដែលកកើតមានភិក្ខុមហាយាន ឬភិក្ខុវជ្រយានឡើយ​" មានត្រឹមតែភិក្ខុដែលកាន់វិន័យកម្មនៃ សាវកយាន  ប៉ុណ្ណោះ ព្រោះមិនដែលការ​បំបួសដោយវិន័យពិសេស​ក្រៅពីការប្រើវិន័យរបស់ សាវកយាន ឡើយ ។ តាម​គោល​​ការណ៍ មហាយាន និង​វជ្រ​យាន​ គឺជាវិថីនៃការប្រតិបត្តិ និងទស្សនវិជ្ជាធម៌ដែល​ភិក្ខុ​គប្បី​ប្រកាន់ខ្ជាប់និងអភិវឌ្ឍ ប៉ុន្តែ​បើ​និយាយ​ពីការបួស ភិក្ខុគ្រប់រូបសុទ្ធតែកាន់ ​វិន័យ​សាវកយាន ដូចគ្នាទាំងអស់។ រឿងនេះត្រូវយល់​ថា ក្នុងយុគសម័យដំបូង ការបួសកើតឡើងដោយពុទ្ធានុញ្ញាត ហើយ​ភិក្ខុបាន​បន្តការបួសតៗគ្នា។ ប្រសិន​បើប្រទេសណាមួយខ្វះភិក្ខុ ក៏នឹងទៅនិមន្តបន្ត​មក​ពីប្រទេសផ្សេង ។

ក្នុងកំឡុងពេលប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ ការបន្តព្រះធម្មវិន័យមានភាពខុសប្លែកគ្នា ដោយ​​សារហេតុច្រើនយ៉ាង យើងទើបមិនអាចដឹងច្បាស់ថា ហេតុអ្វីបានជាមានការបំបែក​​ ខ្សែវិន័យកម្មនៃការបួសចេញពីគ្នា ប៉ុន្តែដោយសារៈសំខាន់ គឺសុទ្ធតែបន្តដោយខ្សែ​ស្រឡាយ​​ការបួស សាវកយាន ដូចគ្នា។ មាន​ន័យថា មិនដែលកកើតមាន ភិក្ខុមហា​យាន​ ឬវជ្រយាន ដែលសុខៗក៏បួសដោយខ្លួនឯងនោះទេ ប៉ុន្តែសុទ្ធតែបន្តការបួសដែល ​អាចរាប់ថយក្រោយទៅដល់ ភិក្ខុក្នុងសម័យពុទ្ធកាល ។

សាមណេរី និង ភិក្ខុនី គឺជាអ្វី?
 * សាមណេរី គឺសាមណេរដែលជាភេទស្រី រក្សាសីល ១០ ដូចសាមណេរ ដែលត្រូវបាន​បំបួស​ដោយ បវត្តិនី ឬ​ឧបជ្ឈាយ៍ស្ត្រី។ ក្នុងករណីដែលសាមណេរីរូបណាចង់ត្រៀម​​ខ្លួន​បួសជាភិក្ខុនី ត្រូវសមាទានសិក្ខាបទ ៦ ខ្សែកុំឱ្យដាច់ក្នុងរយៈពេល ២ ឆ្នាំ ដែល​ហៅថា​ នាងសិក្ខមានា។ នៅពេលគ្រប់ ២ ឆ្នាំ និងត្រូវបានគណៈសង្ឃទទួលស្គាល់​ ទើប​ចាប់ផ្តើមការបួសក្នុង សង្ឃពីរពួក (ឧភតោសង្ឃ) ដោយខាងភិក្ខុនីសង្ឃបំបួស​ឱ្យ​មុន រួចនាំទៅកាន់ហត្ថបាស នៃគណៈភិក្ខុសង្ឃដើម្បីប្រកាសទទួលស្គាល់។
 * ភិក្ខុនី តាម​ព្រះវិន័យពន្យល់ថា ជាស្ត្រីដែលទទួលបានការបួសដោយសង្ឃពីរផ្នែក គឺ​ទាំង​ផ្នែកភិក្ខុនីសង្ឃ និងភិក្ខុសង្ឃ រក្សាសីលបាតិមោក្ខ ៣១១ សិក្ខាបទ។

តើភិក្ខុនីបន្តមកយ៉ាងដូចម្តេច ហើយបាត់បង់ទៅនៅពេលណា? យើងមិនដឹងច្បាស់ពី​ព្រឹត្តិ​ការណ៍​របស់​ភិក្ខុនីសង្ឃក្រោយសម័យពុទ្ធកាល ឬរហូតដល់ក្រោយការសង្គាយនាលើក​ទី​ ៣ នោះ​ទេ ប៉ុន្តែអ្វីដែលច្បាស់គឺភិក្ខុនីនៅមានវត្តមាន ព្រោះក្រោយការសង្គាយនា​លើក​ទី ៣ ព្រះនាងសង្ឃមិត្តា បានធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា ដើម្បី​ឧប​សម្បទាស្ត្រីជនជាតិលង្កាឱ្យក្លាយជាភិក្ខុនី រឿងនេះមានភាពច្បាស់លាស់ខាង​ប្រវត្តិសាស្ត្រ។ បញ្ហាគឺនៅត្រង់ថា នៅឥណ្ឌា​ភិក្ខុនីនៅមានដល់យុគសម័យណា ត្រង់នេះ​មិនដឹងច្បាស់ទេ។ ប៉ុន្តែក្នុងពេលដែលមានការបួសភិក្ខុនីជនជាតិចិនលើកដំបូង (ដែលកាលនោះនៅជាយុគសម័យបួសដោយសង្ឃតែម្ខាង) យល់ថានៅពេលនោះ ខ្សែការបួសបានប្រើវិន័យកម្មនៃ ធម្មគុប្តកវិន័យ ទៅហើយ។



ក្នុងយុគសម័យបន្ទាប់ដែលមានការបួសភិក្ខុនីដោយសង្ឃពីរផ្នែក ដោយមានភិក្ខុជន​ជាតិ​ចិន និងភិក្ខុនីនាមថា អយ្យេ សារៈ (ខ្លះហៅ អយ្យេ ទេវសរា) ពីស្រីលង្កាធ្វើដំណើរ​តាមកប៉ាល់មកដល់ក្នុងឆ្នាំរជ្ជកាលយានជាទី ៦ (ប្រហែលឆ្នាំ ព.ស. ៩៧៣) បាន​ជួប​នឹង ភិក្ខុនីចិន នាមថា សឹងកួ ទើបសាកសួរថា តើមានភិក្ខុនី ពីកន្លែងផ្សេងធ្លាប់​មក​​បំបួស​ឱ្យដែរឬទេ? នាងឆ្លើយថា មិនដែលកកើតមានទេ។ ភិក្ខុនី សារៈ ទើបមានមន្ទិល​​ថា តើការបួសកន្លងមកត្រឹមត្រូវដែរឬទេ? លោកស្រី សឹងកួ ទើបឆ្ងល់ ហើយទៅ​​សាក​សួរព្រះ​ភិក្ខុជាព្រះអាចារ្យ លោកក៏ណែនាំថា គួរធ្វើឱ្យគ្រប់លក្ខណៈដើម្បីបង្កើន​ សីល សមាធិ បញ្ញា។ 

ប៉ុន្តែដោយសារពេលនោះភិក្ខុនី ដែលមកពីស្រីលង្កា មានចំនួនមិនគ្រប់ គណៈបូរណៈ (ចំនួន​គ្រប់គ្រាន់សម្រាប់ធ្វើសង្ឃកម្ម) ទើបមានការអារាធនាភិក្ខុនីពីស្រីលង្កាមកបន្ថែម។ បន្ទាប់មក ៣ ឆ្នាំ ក្នុងឆ្នាំ ព.ស. ៩៧៦ ភិក្ខុនី សឹងកួ បានទទួលការឧបសម្បទាសាជាថ្មី ដោយសង្ឃផ្នែកភិក្ខុ និងភិក្ខុនីពីស្រីលង្កា ហើយមានការ​បួសភិក្ខុនី ជន​ជាតិ​​ចិន​ដល់ទៅ ៣០០ រូប។

ត្រង់នេះនៅមានចម្ងល់ថា ភិក្ខុនីដែលមកនោះ ជាភិក្ខុនី​ ដែលកាន់វិន័យកម្មថេរវាទ សាវកយាន ​ខ្សែផ្សេង? ប្រសិនបើជាភិក្ខុនីថេរវាទ បង្ហាញថា នឹងត្រូវមានការឧប​សម្ប​​​ទា​​​​​បែប​ប្រើវិន័យកម្មពីរចំណែក គឺ ភិក្ខុនីថេរវាទបួស ធម្មគុប្តកសូត្រទទួលស្គាល់ ​។ ប៉ុន្តែ​បើ​ជា​ភិក្ខុនី ធម្មគុប្តក ក៏ហាក់ដូចជាពិបាក ព្រោះសម័យនោះមិនគួរមានខ្សែស្រឡាយភិក្ខុនី ​ធម្មគុប្តក ក្នុងលង្កាទេ លើកលែងតែភិក្ខុនីថេរវាទ ក្នុងលង្កាមួយក្រុមអាចនឹងកាន់ប្រតិបត្តិក្នុងខ្សែ ធម្មគុប្តក នៅពេលក្រោយ ។ ត្រង់នេះខ្ញុំ​សុំ​ទុកជាចំណុចសង្ស័យសិន។ ជា​ការល្អ យើងដឹងហើយថា ភិក្ខុនីស្រីលង្កាទៅបំបួសស្ត្រីជនជាតិចិន ហើយមានការបន្តភិក្ខុនីក្នុងប្រទេសចិនរហូតមកដល់បច្ចុប្បន្ន និងមានការបន្តវង្សទៅកាន់​ប្រទេសផ្សេងៗទៀត។

ចំពោះក្នុង​ប្រទេសទីបេវិញ តើមានភិក្ខុនីដែរឬទេ? តាមទិន្នន័យដែលមានមក មិនដែល​​លេចឡើងច្បាស់លាស់ថាមានភិក្ខុនីសង្ឃឡើយ រាប់តាំងពីសម័យ ព្រះសានតរ​ក្សិត​ ធ្វើដំណើរទៅទីបេ និងមានការបួសភិក្ខុសង្ឃបន្តមក រហូតដល់ការចាប់ផ្តើមដាច់​វង្ស​ភិក្ខុសង្ឃដោយសារហេតុការណ៍បំផ្លាញព្រះពុទ្ធសាសនារបស់ ស្តេច​លង​ដា​ម៉ា​ ។ ក្នុងយុគសម័យក្រោយមក វង្សការបួសបានបន្តទៀតដោយការអារាធនាព្រះសង្ឃឥណ្ឌា​ ដូចជា ព្រះសាក្យស្រីភទ្រៈ ព្រះធម្មបាល មក​ឧប​សម្បទា​ឱ្យ​ជនជាតិ​ទីបេ (ក្រៅពី​នោះនៅមានក្រុមមួយទៀតដែលប្រើខ្សែការបួសបែប​ ធម្មគុប្តក​ វិន័យជ្រៀត​ចូល​​មកទៀត ដោយជនជាតិទីបេដែលបានបួសជាភិក្ខុ ពីការបំបួសឱ្យដោយភិក្ខុចិន ហៅ​ថា ខ្សែវិន័យទីបេខាងជើង)។

តើភិក្ខុនីទីបេ បច្ចុប្បន្នមានដែរឬទេ? បច្ចុប្បន្នមានការព្យាយាមបំបួសភិក្ខុនីទីបេ ដោយ​ប្រើវិធីសាស្ត្រ ៣ បែបគឺ៖
 * បួសជាភិក្ខុនីខ្សែធម្មគុប្តកវិន័យ (ក្នុងយុគនេះមានភិក្ខុនី ៤ រូបបានបួសតាមវិធីនេះ ដូចជា លោកស្រី បេម៉ា ឆូដ្រុន បួសពីហុងកុង, លោកស្រី កាម៉ា ឡេកឆេ សូម៉ូ បួសពីកូរ៉េខាងត្បូង និងលោកស្រី ទុបថេន ឆូដ្រុន បួសពីតៃវ៉ាន់)។
 * ការព្យាយាមបំបួសភិក្ខុនីទីបេ ដោយអាស្រ័យធម្មគុប្តកវិន័យម្យ៉ាងទៀត គឺការបកប្រែ ធម្ម​គុប្តក​វិន័យកម្ម ជាភាសាទីបេ ដើម្បីប្រើក្នុងការបួសភិក្ខុនី។
 * វិធីបួសដោយសង្ឃតែម្ខាង ដោយការពន្យល់ថា ព្រះពុទ្ធមិនទាន់បានលើកលែងវិធីនេះ (ប៉ុន្តែត្រង់នេះ លោកទំនងជាប្រើការបួសដោយវិធី វិន័យកម្មនៃមូលសវ៌ាស្តិវាទវិន័យ)។

ចុះភិក្ខុនីថេរវាទបាត់បង់ទៅយ៉ាងណា ហើយបន្ត និងស្តារឡើងវិញយ៉ាងដូចម្តេច? ត្រង់នេះត្រូវយល់ថា ភិក្ខុនីថេរវាទ ក្នុងស្រីលង្កា "គួរតែបាត់បង់ទៅតាំងពីពុទ្ធ​សត​វត្សរ៍ទី ១៦ ឬយ៉ាងយូរបំផុតគឺពុទ្ធសតវត្សរ៍ទី ១៧" (ប្រហែលឆ្នាំ ព.ស. ១៧០០)។ ត្រង់នេះមិនទាន់ច្បាស់ថាបាត់បង់ទៅដោយរបៀបណា ប៉ុន្តែប្រហែលជាកើត​ចេញ​ពីបញ្ហាសង្គ្រាម ហើយគ្មានសញ្ញាថាមានការបួសភិក្ខុនី ឬភិក្ខុនីសង្ឃក្នុងយុគសម័យ​ក្រោយមកទៀតឡើយ ។ សូម្បីតែក្នុងយុគសម័យដែលអស់ភិក្ខុសង្ឃ រហូតដល់ខាង ស្រីលង្កាក្នុងសម័យ ព្រះបាទកីរតីសិរិរាជសិង្ហៈ ត្រូវបញ្ជូនទូតមកអារាធនាព្រះភិក្ខុ​​ពី​ប្រទេសថៃទៅបំបួស (ក្នុងរជ្ជកាលសម័យក្រុងស្រីអយុធ្យា) យុគនោះគ្មានភិក្ខុសង្ឃ និង​គ្មានការកត់ត្រាថា បានជួបភិក្ខុនីឡើយ ។ គ្មានការលើកឡើង ពីភិក្ខុនីសង្ឃ បង្ហាញ​ថា​ភិក្ខុនី​គួរតែបាត់បង់ទៅយូរណាស់មកហើយ។

ចុះភិក្ខុនីស្រីលង្កាកើតឡើងយ៉ាងដូចម្តេចក្នុងយុគនេះ? ចម្លើយគឺ "កើតឡើងដោយការឧប​សម្បទា​ដោយអាស្រ័យធម្មគុប្តកវិន័យ"។ រឿងនេះកើតឡើងក្នុងកំឡុង ព.ស ២៥៣៩ ដោយស្ត្រីជនជាតិស្រីលង្កា ១០ នាក់ ក្នុងនាម អង្គការសាក្យធីតា (Sakyadhita)​ នៃ​ស្រីលង្កា ដោយមាន បណ្ឌិត កុសុមា ទេវេន្ទ្រៈ, រ៉ាជ្ជនី ដឺ ស៊ីលវ៉ា និងក្រុម​អ្នកប្រតិបត្តិទសសីលមាតា បានផ្តួចផ្តើមការស្តារភិក្ខុនីសង្ឃក្នុងស្រីលង្កាឡើងវិញ​។ រហូតដល់បានធ្វើដំណើរទៅបួសនៅ សារនាថ ដោយអាស្រ័យ​គណៈសង្ឃ និងភិក្ខុនី​សង្ឃ​ពីកូរ៉េខាងត្បូង ហើយបានចាប់ផ្តើមការបន្តភិក្ខុនីសង្ឃក្នុងស្រីលង្កា។ ក្នុងចំណុច​នេះ ទំនងជាប្រើវិធីបួសដោយការសូត្រទទួលស្គាល់ពីថេរវាទម្តងទៀត (ត្រង់ចំណុច​នីតិវិធីនេះ ខ្ញុំមិនទាន់រកឃើញទិន្នន័យច្បាស់ទេ)។ ទោះជាយ៉ាងណា នេះគ្រាន់​តែ​ជាចំណុចចាប់ផ្តើម។ រហូត​ដល់ ព.ស. ២៥៤១ មានការរៀបចំការបួសភិក្ខុនីសង្ឃអន្តរ​ជាតិ នៅពុទ្ធគយា ប្រទេស​ឥណ្ឌា ដោយគណៈភិក្ខុនីសង្ឃពីតៃវ៉ាន់ ដែលក្នុងហេតុ​ការណ៍នេះ។

បច្ចុប្បន្ន ភិក្ខុនី និងសាមណេរី បែបថេរវាទដែលត្រឹមត្រូវពិតប្រាកដ មានដែរឬទេ? ពីអ្វីដែលបាន​ពន្យល់មក យើងសរុបបានយ៉ាងមួយថា ដោយសារវិន័យកម្មនៃការបួសនៃខ្សែទាំងបី ទាំងភិក្ខុ និងភិក្ខុនី នៅតែអាចចាត់ទុកបានថា ជាវិន័យកម្មផ្នែកសាវក​យាន​ ។ ដូច្នេះ ក្នុងការបួស និងការសូត្រ ញត្តិចតុត្ថកម្មវាចា នៅតែគួរចាត់ទុកថាគ្មានភាព​ខុសប្លែកគ្នាក្នុងន័យនៃកម្មវាចាឡើយ ។ ប៉ុន្តែ​បញ្ហាដែលគួរគិតគឺក្នុងន័យនៃ សំវាស​ (ការរស់នៅរួមគ្នា) និងបញ្ហាផ្សេងៗទៀត ។ ទោះជាយ៉ាងណា ពេលនេះយើងគួរចាត់ទុកបានថា ភិក្ខុនីថេរវាទ និង សាមណេរីថេរវាទ បានមានការបន្តការបួសដោយ​អាស្រ័យការព្យាយាម និងវិធីសាស្ត្រដែលអាចទៅរួចបំផុតក្នុងការស្តារឡើងវិញ ដោយអាស្រ័យ វិន័យកម្មសាវកយាន ។ ប៉ុន្តែនៅតែប្រឈមមុខនឹងបញ្ហាវែកញែករហូត​មកដល់បច្ចុប្បន្ន ជាពិសេសពីសំណាក់ ភិក្ខុសង្ឃថេរវាទ ពីស្រីលង្កាខ្លួនឯង រួមទាំង​ ភិ​ក្ខុថេរវាទពីភូមា និងប្រទេសផ្សេងៗទៀត។

ឯវំដោយប្រការដូច្នេះ !
ប្រភពៈ ហ្វេសប៊ុក Long Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)

ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ប្រវត្តិសាស្រ្តនៃការបាត់បង់ភិក្ខុនី ការបន្តវង្សភិក្ខុនី និងស្ថានភាពភិក្ខុនីក្នុងយុគសម័យបច្ចុប្បន្ន
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ២៩,៦៤៣ ដង)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
ផ្សាយ : ០៦ សីហា ឆ្នាំ២០២៦ (អាន: ១៨៨ ដង)
បុគ្គលិកលក្ខណៈដែលរារាំងការវិវឌ្ឍ
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៦៧ ដង)
ចិត្តយើងរាយមាយរហូត... ចុះតើសេចក្តីសុខពិតប្រាកដនៅឯណា?
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ៣២១ ដង)
ពាក្យសមាទានបាដិហារិយបក្ខឧបោសថសីល ដោយខ្លួនឯង
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៤៥ ដង)
សត្រូវក្នុងរូបភាពជាមិត្ត
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ៣៥,៤៤៤ ដង)
ក្នុងសិក្ខាបទ នច្ចគីតវាទិតវិសូកទស្សនៈ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ២១១ ដង)
ទស្សនៈនៃការជឿលើ ព្រះអាទិទេពបង្កើតលោក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.78
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿