ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,១២៩ ដង
ស្កែនយកតំណ
ពុទ្ធសាសនិកក្លែងក្លាយ?

ពុទ្ធសាសនិកក្លែងក្លាយ?

ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២២១ ដង)

នៅប្រទេសកម្ពុជាយើង អត្រានៃប្រជាជនដែលមានឈ្មោះថា ពុទ្ធសាសនិក មានប្រមាណ​ជា ៩៥% ដែលមានតាំងពីកំណើត។ ប៉ុន្តែក្នុងចំណោម ៩៥%នោះ បើចម្រាញ់​ឲ្យច្បាស់ថា បានសិក្សា បានស៊ីជម្រៅ និងជ្រះថ្លាយល់ដឹងពីពុទ្ធសាសនាពិតប្រាកដ​ មិនប្រាកដថាមានដល់ ៥០%ឡើយ? សំណួរសួរថា ព្រោះហេតុអ្វី? ចម្លើយគឺ ឈ្មោះ​នេះ មានតពីដូន ពីតាមក ហើយកាន់តៗគ្នា ហាក់ស្រពិចស្រពិលនៅឡើយ ហើយ​ងាយផ្អើលតាមគេពញ្ញាក់ ងាយជឿ ងាយតាម។ 
   
ហេតុអ្វីបានជាខ្ញុំពោលថាដូច្នោះ? មូលហេតុងាយទេ ដោយយើងសង្កេតលើព្រឹត្តិ​ការណ៍​ក្នុងសង្គមសព្វថ្ងៃនេះបាន ។ យើងតែងតែឃើញថា ប្រជាជនតែងតែគោរព តែង​តែ​ធ្វើបុណ្យ ប៉ុន្តែប្រសិនបើមានរឿងទាំងឡាយណា មិនល្អ កើតមាននៅក្នុងសង្គម​សង្ឃ​ ពួកគេតែងតែចេញមកតិះដៀល មើលងាយ ជេរប្រទេច ផ្ដាសា ទោះ​បីជា​រឿងនោះមិនទាក់ទងនឹងសង្ឃក៏ដោយ (ជារឿងបុគ្គលសុទ្ធសាធ) ក៏គេវាយប្រហារដល់​ស្ថាប័នឬសង្គមសង្ឃទាំងមូលដែរ។ ឧ. ករណីបុគ្គល()ធ្លាប់បួស រួចសឹកទៅវិញ សក់​មិន​ទាន់ដុះជិត រួចប្រព្រឹត្តអ្វីមួយមិនសមភ្នែកឬកើតឧប្បត្តិហេតុណាមួយ ក៏ត្រូវបាន​គេ​ចោទដោយពោលពាក្យថា «មានព្រះសង្ឃមួយអង្គ បន្លំខ្លួនធ្វើនេះធ្វើនោះជា​ដើម​…» ទាំងដែលពួកគេមិនបានសួរនាំប្រភព ថាមកពីណា? រឿងហេតុយ៉ាងណា? នោះ​ឡើយ។

បើរឿងនោះជារឿងមានការភ័ន្តច្រឡំ ពួកគេក៏ត្រឹមតែសុំទោស រួចចប់សព្វគ្រប់ ព្រោះ​សង្គមសង្ឃ​នេះ តែងតែអភ័យ។ តួយ៉ាងពួកសារព័ត៌មានមួយចំនួន តែងតែខិតខំ​ចុះផ្សាយនូវរឿងដែលទាក់ទងនឹងបុគ្គលដែលមិនល្អក្នុងសង្គមសង្ឃ ដើម្បី​ទាញ​យក​ប្រជា​ប្រិយ ទាញយកការចែករំលែក ដោយពួកគេចុះផ្សាយទាំងគ្មានប្រភព រហូត​ខ្លះទៀត គ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មានពិតប្រាកដ។ ខណៈដែលពុទ្ធបរិស័ទមួយ​ចំនួន ​ជ្រះថ្លាច្បោលៗ មិនបានអប់រំចិត្តគំនិត ពួកគេក៏ចេញមកវាយប្រហារភ្លាមៗដោយ​មិនសំចៃ។ 
   
ពិតណាស់ ប្រាកដជាមានពួកប្លម ពួកបន្លំ យកសាសនាជាខែល តែវាជារឿងបុគ្គល ពុំទាក់ទង​នឹងពាក្យថា «សង្ឃ»ឡើយ។ កាលណាបើបុគ្គលទាំងនោះមានបញ្ហា ក៏មានស្ថាប័ន​សង្ឃជាអ្នកដោះស្រាយតាមធម៌ តាមវិន័យជាមុនសិនដែរ។ ប៉ុន្តែបើគ្រហស្ថ ចូល​មក​លូកដៃជ្រុល ឬតិះដៀលសព្វបែបយ៉ាង ប្រៀបដូចចីវរដែលរហែក១ចំអាម បែរ​ជា​មិនព្រមនាំគ្នាដេរ តែបែរជានាំគ្នាហែកជាបន្តបន្ទាប់ រួចហើយចង់ឲ្យចីវរនោះបាន​ស្អាតល្អដូច្នោះ។ 
   
កាលបើជ្រះថ្លាតែសម្បកក្រៅ ប៉ុន្តែក្នុងចិត្តមិនទាន់អប់រំ មិនចេះពិចារណា អានតែចំណងជើងព័ត៌មានមួយចំនួនដែលគ្មានមូលដ្ឋានច្បាស់លាស់ ប្រាសចាកវិជ្ជាជីវៈជាអ្នកសារ​ព័ត៌មាន រួចវាយប្រហារដល់«ព្រះសង្ឃ» នោះហើយ ដែលយើងជាពុទ្ធសាសនិក​ក្លែងក្លាយ រកខ្លឹមសារពុំបាន។ ពាក្យថា «ព្រះសង្ឃ» គឺមានអត្ថន័យជ្រាលជ្រៅនិងធ្ងន់ណាស់។ បើប្រើមិនត្រូវ គឺជាការប្រមាថដល់សង្ឃរតន៍ទាំងមូល។ ពុទ្ធសាសនា អាចរឹងមាំ គឺអាស្រ័យបរិស័ទពិត បរិស័ទខ្លឹម។ បរិស័ទពិត បរិស័ទខ្លឹម គឺជាបរិស័ទ​ដែលយល់ហេតុផល គិតពិចារណាបានវែងឆ្ងាយ តិះដៀលដល់បុគ្គលដែលគួរ​តិះ​​ដៀល សរសើរដល់បុគ្គលដែលគួរសរសើរ។ សព្វថ្ងៃនេះ យើងមានបញ្ហាប្រឈមបែប​នេះឯង ប្រៀបដូចដើមត្នោតដែលមានតែខ្លឹមក្រៅ ឯក្នុងមានតែស្រាយដូច្នោះ​ឯង​៕ 

ប្រភពៈ ហ្វេសប៊ុក Long Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
ពុទ្ធសាសនិកក្លែងក្លាយ?
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៣០១ ដង)
ភ្នំទិព្វទាំងឡាយដ៏ស្រស់ល្អដោយរតនៈផ្សេងៗ
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ២០៦ ដង)
អនត្តលក្ខណសូត្រ គឺជាព្រះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងប្រទានដល់ព្រះបញ្ចវគ្គិយភិក្ខុ
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៨,០៩៦ ដង)
អំណាចប្រយោជន៍ ការបញ្ញត្តិសិក្ខាបទ មាន ១០ យ៉ាង
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៥៨ ដង)
ទិដ្ឋិ ប្រែថា សេចក្តីយល់ឃើញ
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២៤៩ ដង)
តេីគ្រហស្ថ​បានសម្រេចជាព្រះអរហន្ត​ អាចតាំងនៅ​រហូតអស់៧ថ្ងៃពិតមែនឬ?
ផ្សាយ : ១៩ មីនា ឆ្នាំ២០២៦ (អាន: ២,១៧៣ ដង)
ប្រវត្តិអនាគារិកៈ ធម្មបាល
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៤ (អាន: ១០,៣៣១ ដង)
ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៥០ ដង)
សិល្បៈនៃការរស់នៅប្រកបដោយបញ្ញា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.36