ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៩៤៨ ដង
ស្កែនយកតំណ
តេីគ្រហស្ថ​បានសម្រេចជាព្រះអរហន្ត​ អាចតាំងនៅ​រហូតអស់៧ថ្ងៃពិតមែនឬ?

តេីគ្រហស្ថ​បានសម្រេចជាព្រះអរហន្ត​ អាចតាំងនៅ​រហូតអស់៧ថ្ងៃពិតមែនឬ?

ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២៤៩ ដង)

តេីគ្រហស្ថ​ដែលបានសម្រេចជាព្រះអរហន្ត​ ពិតជាអាចតាំងនៅ​ រហូតអស់៧ថ្ងៃពិតមែនឬ? ចម្លេីយ​  មិនពិតឡេីយ ។​

ព្រោះថាក្នុងព្រះអដ្ឋកថាទាំងឡាយ​ បានពោលថា​  ខីណាសវា បន បរិនិព្វាយន្តិ វា បព្វជន្តិ វា។ កស្មា? អរហត្តំ នាម សេដ្ឋគុណោ, គិហិលិង្គំ ហីនំ, តំ ហីនតាយ ឧត្តមំ គុណំ ធារេតុំ ន សក្កោតិ។ តស្មា តេ បរិនិព្វាតុកាមា វា បព្វជិតុកាមា វា ហោន្តិ។  ភុម្មទេវា បន អរហត្តំ បត្វាបិ យាវជីវំ តិដ្ឋន្តិ។ ឆសុ កាមាវចរទេវេសុ សោតាបន្នសកទាគាមិនោ យាវជីវំ តិដ្ឋន្តិ; អនាគាមិនា រូបភវំ គន្តុំ វដ្ដតិ, ខីណាសវេន បរិនិព្វាតុំ។ កស្មា ? និលីយនោកាសស្ស អភាវា។ រូបាវចរារូបាវចរេសុ សព្វេបិ យាវជីវំ តិដ្ឋន្តិ។ វិភង្គអដ្ឋកថា/៥០៥​ ។​ សេចក្តីថា​ ចំណែកឯបុគ្គលដែលបានសម្រេច ជាព្រះខីណាស្រព លោកតែងតែបរិនិព្វាន ឬថារមែងបួសក្នុងថ្ងៃនោះឯង ។ ព្រោះហេតុអ្វី ? ព្រោះថា ឈ្មោះថាអរហត្ត​ផល គឺជាគុណជាតិដ៏ប្រសើរ ចំណែកភេទជាគ្រហស្ថ គឺជាភេទដ៏ថោកទាប ។ បុគ្គល​​ជាគ្រហស្ថនោះមិនអាចដើម្បីទ្រទ្រង់នូវគុណដ៏ឧត្ដម ដោយភេទ ដ៏ថោកទាបនោះបានឡើយ ។ ព្រោះ​ហេតុដូច្នោះ បុគ្គលដែលបានសម្រេចជាព្រះអរហន្តហើយ លោករមែងមានការប្រាថ្នាដើម្បី​បរិនិព្វាន ឬថា ប្រាថ្នារមែងបួសយ៉ាងពិតប្រាកដ ។ 

ចំណែកឯ ភូម្មទេវតា កាលបើ លោកបានសម្រេចជាព្រះអរហន្ត លោករមែងអាចតាំងនៅ ក្នុងអត្តភាពជាភូម្មទេវតារហូតអស់ជីវិត  ។ ចំណែកសោតាបន្នបុគ្គល និង សក្កទាគាមិបុគ្គល ដែលបានសម្រេច ក្នុងកាមាវចរសួគ៌ ទាំង៦ជាន់ លោក រមែងអាចតាំងនៅ ក្នុងអត្តភាពនោះ នោះរហូតអស់ជីវិត ។ បើលោក​ បានសម្រេចជាព្រះអានាគាមីបុគ្គលវិញ លោកគួរទៅកាន់រូបព្រហ្ម គឺថាលោករមែងតែងតែចុតិ​ ហើយទៅបដិសន្ធិ ក្នុងរូបព្រហ្ម ។ បើបានសម្រេចជាព្រះខីណាស្រព លោកគួរ បរិនិព្វានគឺលោករមែងតែងតែបរិនិព្វាន​ ដោយភាពជាព្រះខីណាស្រពនោះឯង ។ ព្រោះហេតុអ្វី?  ព្រោះថា នៅក្នុង ឋានទេវតាទាំងប្រាំមួយជាន់  មិនមានទីកន្លែងដ៏សមគួរដើម្បីកិរិយាពួនសម្ងំក្នុងកម្មដ្ឋានបានឡើយ ។ ព្រះអរិយបុគ្គលទាំងអស់ ដែលបានសម្រេច គុណធម៌ ក្នុងរូបាវចរភព និងអរូបាវចរភព  លោករមែងអាចតាំងនៅរហូតអស់ជីវិត ។

តំ បត្វា បន ន តេន លិង្គេន អដ្ឋំសុ, គិហិលិង្គំ នាមេតំ ហីនំ, ឧត្តមគុណំ ធារេតុំ ន សក្កោតិ។ តស្មា តត្ថ ឋិតោ អរហត្តំ បត្វា តំទិវសមេវ បព្វជតិ វា បរិនិព្វាយតិ វា។ ភូមទេវតា បន តិដ្ឋន្តិ។ កស្មា? និលីយនោកាសស្ស អត្ថិតាយ។ មជ្ឈិមបណ្ណាសអដ្ឋកថា​/១២១ ។ ចំណែកឯ បុគ្គលដែលបានសម្រេចជាព្រះអរហន្ត លោករមែងមិនតាំងនៅ ដោយភេទជាគ្រហស្ថនោះឡើយ។  ព្រោះ​ភេទ​ជាគ្រហស្ថ គឺជាភេទដ៏ថោកទាប មិនអាចដើម្បីទ្រទ្រង់នូវគុណដ៏ឧត្ដម គឺអរហត្តផលបានឡើយ ព្រោះដូច្នោះ បុគ្គលដែលតាំងនៅក្នុងភេទជាគ្រហស្ថ កាលបើបានសម្រេចជាព្រះអរហន្ត ក៏រមែងតែងតែបួសក្នុងថ្ងៃនោះឯង ឬថាបើមិនបួស ក៏រមែងបរិនិព្វាន ក្នុងថ្ងៃនោះឯង ។ ចំណែកឯ ភុម្មទេវតា កាលបើលោក បានសម្រេចជាព្រះអរហន្តហើយ រមែងអាចតាំងនៅរហូតអស់ជីវិត ។ ព្រោះ​ហេតុអ្វី ?  ព្រោះថា ក្នុងឋានភូម្មទេវតា មានទីកន្លែង ដ៏សមគួរក្នុងការពួនសម្ងំ នៅដោយវិវេក  ក្នុងកម្មដ្ឋាន តាមអធ្យាស្រ័យ របស់លោក

អគារមជ្ឈេ វសន្តេន នាម អរហត្តំ បត្តេន តំទិវសមេវ បរិនិព្វាយិតព្វំ វា បព្វជិតព្វំ​ វា ហោតិ, សា បន អត្តនោ ឤយុសង្ខារានំ បវត្តនភាវំ ញត្វា ‘‘អត្តនោ បព្វជ្ជំ អនុជានាបេស្សាមី’’តិ​ ។  ចំណែកអដ្ឋកថាអង្គុតរនិកាយ​ /២៦៦​ ក្នុងខេមាថេរីវត្ថុ​ ក៏បានពោលហេីយ​ ក្នុងន័យដូចគ្នានេះដែរ​ ។ (សេច​ក្តី​ប្រែ​ដូចខាងលេីដែរ )​

ការសម្រេចជាព្រះអរហន្ត​ ក្នុងភេទជាគ្រហស្ថនេះ បេីតាមមតិរបស់អាចារ្យ​មួយចំនួនសម្ដែងថា គ្រហស្ថណាបានសម្រេចព្រះអរហត្តហើយ បើមិនបានបួសជាបព្វជិត​ទេ នឹងត្រូវបរិនិព្វាន ក្នុងថ្ងៃទី ៧ គឺគ្រហស្ថអាចទ្រទ្រង់នូវព្រះអរហត្តបាន រហូត៧ ថ្ងៃឯណោះ​ ។ ចំណែក​ឯ​ អាចារ្យ​ពួកខ្លះលេីកយកវាទ: របស់សៀវភៅបរមត្ថជោតិក:បរិច្ឆេទទី៥​ ច្បាប់ចាស់​ របស់ថៃកាលលោកបោះពុម្ភដំបូង​ មិនទាន់បានកែប្រែ​ មកជាសាធក:​ ដោយមិនបានដឹងថា​ វាជាការភ្លាំងភ្លាត់​ ទាំងដែរ​សៀវភៅនេះ​  លោកបាន​កែប្រែបោះពុម្ភ​ សាជាថ្មី​ហេីយ​ ។ សូម្បីក្នុងគម្ពីរមិលិន្ទបញ្ហា ត្រង់ខីណាសវភាវបញ្ហា ក៏បានពោលថា​  ឯវមេវ ខោ, មហារាជ, អរហត្តំ បត្តោ គិហី តេន លិង្គេន អរហត្តំ ធារេតុំ ន សក្កោតិ, តេន ការណេន តស្មឹយេវ ទិវសេ បព្វជតិ វា បរិនិព្វាយតិ វា ។ បពិត្រមហារាជ គ្រហស្ថដែលបានសម្រេចនូវព្រះអរហត្ត រមែងមិនអាចដើម្បីនឹងទ្រទ្រង់នូវព្រះអរហត្តដោយភេទជាគ្រហស្ថនោះបានឡើយ  លោក​រមែងបួសក្នុងថ្ងៃនោះឯង​  ឬថា​  (បើមិនបានបួសនោះទេ) លោក​រមែងបរិនិព្វានក្នុងថ្ងៃនោះឯង​  ។

ដូច្នេះ បញ្ជាក់ឲ្យឃើញថា មតិរបស់អាចារ្យដែលយល់ថា គ្រហស្ថបានសម្រេចជាព្រះអរហន្តហើយ បើមិនបានបួសទេ រមែងបរិនិព្វានក្នុងរវាង ៧ ថ្ងៃនោះ ជាការយល់មិនត្រឹមត្រូវឡើយ  ។​  

សូមមេីលរឿងរ៉ាវផ្សេងៗទៀត​ ដូចជា​
រឿងព្រះបាទសុទ្ធោទន:​
រឿងសន្តតិមហាមាត្យ​
រឿងពាហិយទារុចិរី​ 
រឿងឧគ្គសេន
រឿងព្រះនាងខេមា​ 
រឿងវីតសោកទារក
រឿងព្រាហ្មណ៍ដែលជាពុទ្ធមាតាពុទ្ធបិតាជាដេីម​ ។

ប្រភព៖ ហ្វេសប៊ុក អភិធម្មានន្ទោ ម៉ៅ ឯក

ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
តេីគ្រហស្ថ​បានសម្រេចជាព្រះអរហន្ត​ អាចតាំងនៅ​រហូតអស់៧ថ្ងៃពិតមែនឬ?
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៣០៨ ដង)
ហេតុអ្វីបានជាព្រះមហាកច្ចាយនៈប្រែប្រួលពីរូបរាងល្អឆើតឆាយទៅជាព្រះសង្ឃធាត់?
ផ្សាយ : ១២ មីនា ឆ្នាំ២០២៥ (អាន: ២១,០៧១ ដង)
ទ្រង់ដាក់ព្រះជន្មាយុសង្ខារ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៧០ ដង)
ព្រះអនុព្យញ្ជនៈ ៨០ប្រការ របស់ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៦ (អាន: ២០,៤៨៣ ដង)
ធម៌នាំឲ្យវិនាស១២យ៉ាង (បរាវភសូត្រ)
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៣ ដង)
តើសញ្ញានេះមានន័យដូចម្ដេច? 
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ៤២៦ ដង)
និរយនិក្ខិត្តធម៌ ឬ អកុសលកម្មបថ ៤០ 
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២៨៩ ដង)
ហេតុអ្វីបានជាមនុស្សមួយចំនួន មានអគតិចំពោះព្រះសង្ឃនាពេលបច្ចុប្បន្ន?
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ៣០៣ ដង)
អានិសង្សនៃការដើរចង្ក្រមមាន ៥ ប្រការ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.78
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿