ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,០៩៩ ដង
ស្កែនយកតំណ
ប្រវត្តិអនាគារិកៈ ធម្មបាល

ប្រវត្តិអនាគារិកៈ ធម្មបាល

ផ្សាយ : ១៩ មីនា ឆ្នាំ២០២៦ (អាន: ២,១៧៣ ដង)

ស្តាប់សំឡេង

ប្រវត្តិអនាគារិកៈ ធម្មបាល ជាជនជាតិស្រីលង្កាហើយជាអ្នកមានឧបការច្រើនក្នុងព្រះពុទ្ធសាសនាហើយក៏ជាអ្នកស្តារព្រះពុទ្ធសាសនាឡើងវិញ នៅប្រទេសឥណ្ឌា។ អនាគារិក ធម្មបាល កើតក្នុងឆ្នាំ ១៨៣៣ នៅក្នុងគ្រួសារ​ស្តុក​ស្តម្ភ និង ជាគ្រួសារដែលមានការគោរពយ៉ាងខ្លាំងចំពោះព្រះពុទ្ធ​សាសនា ។ ធម្មបាល មានបំណងប្រាថ្នាបូជាកម្លាំងកាយចិត្ត និងទេព​កោសល្យដែលមាន ដើម្បី​ជួយ​ស្រោចស្រង់ព្រះពុទ្ធសាសនាដែលកំពុង​ចុះ​អាប់ឱន និងឈប់ស្ងៀមទ្រឹង អស់ជាច្រើនសតវត្សរ៍​មកហើយ នៅ​ក្នុង​ប្រទេសឥណ្ឌា ។

នៅក្នុងឆ្នាំ ១៨៩១ ធម្មបាល បានមកដល់សាន៌ាថ (ពារាណសី) ហើយគាត់មានការរន្ធត់ជាខ្លាំងដោយបានឃើញកន្លែងព្រះអង្គសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ បានប្រែក្លាយទៅជាកន្លែងអ្នកស្រុកចាក់សំរាម និងជាកន្លែងចិញ្ចឹមសត្វទៅវិញ ។ ពុទ្ធស្ថានបុរាណនេះមិនត្រូវ​បានគេ​អើពើ និងចាប់អារម្មណ៍អ្វីឡើយ ។ ស្ថូបនានាដែលនៅមានឥដ្ឋល្អ​ៗ​ ត្រូវ​បានគេរំលំ ហើយយកឥដ្ឋនោះទៅធ្វើសំណង់ផ្សេងៗទៀត ។



បន្ទាប់មកទៀត អនាគារិក ធម្មបាល បានមកកាន់ពុទ្ធគយា ​(កន្លែងព្រះពុទ្ធទ្រង់ត្រាស់ដឹង) ។ មុនពេលដែលគាត់មកដល់ ចេតិយ​ពុទ្ធគយាត្រូវបានគេជួសជុលខ្លះៗមកហើយ ប៉ុន្តែមិនទាន់មាន​អ្នកណា​ការ​ពារ និងអភិរ័ក្សឡើយ ហើយនៅក្នុងបរិវេណព្រះចេតិយ​ពោរពេញ​ទៅដោយភាពគគ្រិច និង​ស្មោកគ្រោក ។

ព្រះចេតិយពុទ្ធគយា មិនមានពុទ្ធសាសនិក ធ្វើការគោរពបូជា អស់ជាច្រើនសតវត្សរ៍ ។ នៅចុងសតវត្សរ៍ទី ១៦ មានអ្នកបួសហិណ្ឌូ​ម្នាក់បានមកតាំងលំនៅក្បែរចេតិយពុទ្ធគយា ។ ក្រោយយូរមកទៀត មានអ្នកបួសហិណ្ឌូម្នាក់ ដែលគេស្គាល់​ឈ្មោះថា​ មហាន្ត (អ្នក​គ្រប់​គ្រងបន្តពីអ្នកបួសហិណ្ឌូពីមុនៗ) បានកាន់កាប់ចេតិយពុទ្ធគយាដែល​គេបោះបង់ចោលនោះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ មហាន្ត ថ្វីត្បិតតែជា​​អ្នកបួសសាមញ្ញ ក៏ប៉ុន្តែគាត់គឺជាអ្នកមានទ្រព្យសម្បត្តិច្រើន​ និងមាន​ឥទ្ធិពលនៅក្នុងតំបន់នេះ (សម័យកាលធម្មបាលមកពុទ្ធគយា) ។ ដំបូង​ឡើយ មហាន្តមិនមានប្រតិកម្មអ្វីចំពោះវត្តមានរបស់ធម្មបាលទេ ហើយ​ថែម​​ទាំងបានអនុញ្ញាតឲ្យលោកស្នាក់នៅទីកន្លែងរបស់ខ្លួនទៀតផង ។



ធម្មបាលបានផ្ញើលិខិតទៅកាន់មិត្ររបស់គាត់ និងសហ​គមន៍​ពុទ្ធសាសនានៅក្នុងប្រទេស ស្រីលង្កា ភូមា និងឥណ្ឌា ដោយបាន​រៀបរាប់យ៉ាងច្បាស់ អំពីស្ថានភាពជាក់ស្តែង នៃមហាចេតិយពុទ្ធគយា ហើយនិងបានស្នើសុំការជួយជ្រោមជ្រែង ដើម្បីការអភិរ័ក្ស ព្រះចេតិយ​ពុទ្ធគយា​ឲ្យបានល្អប្រសើរឡើង ។

អនាគារិក ធម្មបាលបានសម្រេចទុកការងារអភិរ័ក្ស​ព្រះចេតិយ​មួយឡែកសិន ហើយងាកមករកកិច្ចប្រឹងប្រែងដើម្បីជំរុញឲ្យមានការ​គាំទ្រពីមជ្ឈដ្ឋានអ្នកកាន់ពុទ្ធសាសនាអន្តរជាតិ ។ នៅក្នុងឆ្នាំ ១៨៩១ អនាគារិក ធម្មបាល​ បាន​បង្កើតសមាគម មហាពោធិ (Maha​ Bodhi Society) ក្នុងគោល​បំណងដើម្បីថែរក្សា និងការពារមហាពោធិវិហារ ក៏ដូចជា​ពុទ្ធស្ថាន​ផ្សេងៗទៀតនៅក្នុងប្រទេស​ឥណ្ឌា​ ។ ធម្មបាល បាន​បោះពុម្ពផ្សាយ​ព្រឹត្តិប័ត្រព័ត៌មាន មហាពោធិ (ព្រឹត្តិប័ត្រពុទ្ធសាសនា​ជាអន្តរ​ជាតិលើក​ដំបូង) ដើម្បីជូនដំណឹងដល់ប្រទេសអ្នកកាន់​ពុទ្ធសា​សនាអន្តរ​ជាតិ អំពី​ដំណើរការរីក​ចម្រើន ​របស់សមាគម មហាពោធិ ។

បន្ទាប់មក អនាគារិក ធម្មបាល បានធ្វើដំណើរទស្សនកិច្ចទៅកាន់​ប្រទេ​ស​ភូមា និង ឥណ្ឌា ហើយបានថ្លែងក្នុងអង្គប្រជុំនៅទីនោះអំពីស្ថាន​ភាព​ចាំបាច់ជាក់ស្តែងនៃមហាពោធិវិហារ ។ ជាងនេះទៅទៀតគាត់បាន​រៀប​ចំឲ្យមានធម្មយាត្រា​ពុទ្ធសាសនា ពីប្រទេសស្រីលង្កា មកកាន់ប្រទេស​ឥណ្ឌា​ ។ ពេលមាន​អ្នក​ធ្វើដំណើរធម្មយាត្រាមក កាលនោះ មហាន្ត ​​​(អ្នកបួសហិណ្ឌូ) បានទារ​យកលុយពីអ្នកធម្មយាត្រាទាំងនោះ ។ ពេល​នោះ​សំនួរមួយបានលើកឡើង​​​ថា តើអ្នកណាជាម្ចាស់កម្មសិទ្ធិពិតនៃ​មហាពោធិវិហារនេះ ? ។ វិវាទ​​ដ៏ធំមួយបានកើតឡើងរវា​ងអ្នកកាន់​​ពុទ្ធ​​សាសនា និងលោកមហាន្ត ព្រោះតែការទាមទារភាពជាម្ចាស់​កម្មសិទ្ធិ​នៃ​មហា​ពោធិវិហារ, ហើយបញ្ហានេះ​បានឈានទៅដល់ការប្តឹង​​ផ្តល់គ្នា​ដ៏ល្វីង​ជូរចត់ ។

ក្នុងឆ្នាំ ១៨៩៣ អនាគារិក ​ធម្មបាល បានថ្លែងនៅក្នុងអង្គ​សន្និ​សីទមួយ នៅទីក្រុងឈីកាគោ (Chicago) អំពីពុទ្ធសាសនា, ហើយនេះ​គឺជាការផ្សព្វផ្សាយពុទ្ធសាសនាលើកដំបូងនៅបច្ចិមប្រទេស ។ លើស​ពីនេះទៀត គាត់បានបោះពុម្ពផ្សាយកាសែតពត៌មានពុទ្ធសាសនានៅ​ប្រទេសស្រីលង្កា ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ អនាគារិក ធម្មបាល នេះ​ហើយ ដែលបានធ្វើឲ្យសហគមន៍ពុទ្ធសាសនាអន្តរជាតិ ទាំងមហាយាន និងថេរវាទ បាននាំគ្នាមកកាន់ប្រទេសឥណ្ឌាជាលើកដំបូង ។​អនាគារិក ធម្មបាល​ បានកសាងសាលារៀន មន្ទីរពេទ្យ វិទ្យាស្ថានវិជ្ជាជីវៈផ្សេងៗ ហើយនិងបាន​ជួយស្រោចស្រង់សាន៌ាថឲ្យបានក្លាយទៅជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនា ។ ដោយសារកិច្ចប្រឹងប្រែងរបស់គាត់នេះហើយ ដែលធ្វើឲ្យពុទ្ធសាសនិកទាំងឡាយ ក្នុងនិងក្រៅប្រទេសឥណ្ឌា អាច​មក​ធ្វើការគោរពបូជានៅ មហាពោធិមហាវិហារ សារជាថ្មី ។ រហូតមកដល់​ឆ្នាំ ១៩៤៩ មហាពោធិវិហារ ត្រូវបានគេប្រកាសស្រប​ច្បាប់ ​និងផ្លូវការ​ថាជាបូជនីយដ្ឋានរបស់អ្នកកាន់ពុទ្ធសាសនា ។


 

លទ្ធផលនេះអាចសម្រេចបានអាស្រ័យដោយមានការផ្តួចផ្តើម និង កិច្ចខិតខំប្រឹង​ប្រែងយ៉ាង​អស់​ពីកម្លាំងកាយចិត្តរបស់ អនាគារិក ធម្មបាល តាំងពី​ឆ្នាំ​ ១៨៩១ ។​ នៅមុនពេល អនាគារិក ធម្ម​បាល​ធ្វើមរណភាព គាត់បានប្រាថ្នា​ថា​ សូមឲ្យគាត់បានកើត ២៥ ជាតិទៀត ដើម្បីបានជួយផ្សព្វផ្សាយ​​នូវព្រះធម៌របស់ព្រះពុទ្ធជាម្ចាស់ ។ អនាគារិក ធម្មបាល បានទទួល​មរ​ណភាពក្នុងឆ្នាំ ១៩៣៣ នៅសាន៌ាថ (ពារាណសី) ឥណ្ឌា ។

ថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤

ប្រភព ហ្វេសប៊ុក ភិក្ខុ ពេជ្រ-ផានិត
ដោយ៥០០០ឆ្នាំំ

 
ស្កែនយកតំណ
ប្រវត្តិអនាគារិកៈ ធម្មបាល
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៥ ដង)
ព្រះបរិត្តមានអានុភាពអាចជួយបញ្ចៀស ឬការពារអន្តរាយ
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៦៧ ដង)
ចិត្តយើងរាយមាយរហូត... ចុះតើសេចក្តីសុខពិតប្រាកដនៅឯណា?
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៤៨ ដង)
អត្ថន័យក្នុងបដិមាព្រះលោកេស្វរៈ
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៤១ ដង)
បុព្វកម្មនិងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២៦ (អាន: ១៨,៩២១ ដង)
ការចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៤ ដង)
​បច្ចេកទេសព្យាបាលចិត្តចងគំនុំ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៤ (អាន: ២៣,៣០០ ដង)
ប្រវត្តិព្រះបរមសារីរិកធាតុ និងរូបមង្គល១០៨ក្នុងស្នាមព្រះបាទ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.25