ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៩៦០ ដង
ស្កែនយកតំណ
តុក្កតានំម្សៅនិងទានដែលរង្គើផ្អើលពេញក្រុង

តុក្កតានំម្សៅនិងទានដែលរង្គើផ្អើលពេញក្រុង

ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៨១ ដង)

តុក្កតានំម្សៅនិងទានដែលរង្គើផ្អើលពេញក្រុង យោងតាម បិដ្ឋធីតលិកបេតវត្ថុ អដ្ឋក​ថា​បេត​វត្ថុ ព្រះត្រៃបិដក ថ្ងៃមួយ នៅក្នុងភូមិគ្រឹះរបស់ អនាថបិណ្ឌិកសេដ្ឋី មហាសេដ្ឋីដែលមានឈ្មោះល្បីល្បាញខាងសប្បុរសធម៌នៃក្រុងសាវត្ថី មានក្មេងស្រីតូចម្នាក់កំពុងយំខ្សឹកខ្សួលយ៉ាងខ្លាំង។

តើមកពីមូលហេតុអ្វីទៅ? កាលពីមុន មេដោះធ្លាប់បានហុចតុក្កតាធ្វើពីនំម្សៅឱ្យនាង ហើយប្រាប់ថា នេះគឺជាកូន​ស្រីរបស់ឯងណា ។ នាងក៏ស្រឡាញ់ បីត្រកង និងលេងជាមួយវារាល់ថ្ងៃ។ រហូត​ដល់ថ្ងៃមួយ នាងក៏ភ្លាត់ដៃធ្វើឱ្យតុក្កតាធ្លាក់បែកជាបំណែកៗ។ ក្មេងតូចយំស្រែកថា កូនស្រីខ្ញុំស្លាប់ហើយ គ្មាននរណាម្នាក់ក្នុងផ្ទះអាចនិយាយ​លួង​លោម​ឱ្យនាងបាត់​សោក​សៅ​បានឡើយ។ លោកសេដ្ឋីឃើញដូច្នោះ ក៏បីចៅស្រីមកដាក់លើភ្លៅ រួចពោល​ថា លោកតានឹងធ្វើបុណ្យឧទ្ទិសកុសលឱ្យកូនរបស់ចៅ​ឯង ​បន្ទាប់​​មក លោកសេដ្ឋីក៏បានក្រាបបង្គំទូលព្រះពុទ្ធជាម្ចាស់ ដែលកំពុងគង់ប្រថាប់នៅក្នុង​ផ្ទះ​នោះល្មម ដើម្បីនិមន្តព្រះអង្គ រួមជាមួយព្រះសង្ឃ ៥០០ អង្គ មកទទួលទាននៅថ្ងៃស្អែក ដោយ​​ ឧទ្ទិសបុណ្យ ទៅឱ្យតុក្កតានំម្សៅរបស់ចៅស្រី ។



ថ្ងៃបន្ទាប់ ព្រះពុទ្ធជាម្ចាស់ និងព្រះសង្ឃ ៥០០ អង្គ បានយាងមកទទួលបិណ្ឌបាត ។ ក្រោយ​​ពេលសោយភត្តរួចរាល់ ព្រះអង្គបានទ្រង់អនុមោទនាដោយព្រះគាថា ដែលជាបេះដូងនៃរឿងរ៉ាវទាំងអស់នេះ ។ ព្រះពុទ្ធដីកា បុគ្គលអ្នកមិនកំណាញ់ គប្បីធ្វើនូវហេតុណាមួយ គឺប្រារព្ធដល់បុព្វ​បេត​ជន​ ញាតិដែលចែកឋានទៅ ទេវតាដែលនៅថែរក្សាផ្ទះ ឬជាមហារាជទាំង ៤ ដែលជាអ្នករក្សាលោក មានយសសក្ដិធំ គឺ  ព្រះបាទធតរដ្ឋ ព្រះបាទវិរូបក្ខ ព្រះបាទវិរុឡ្ហក និង ព្រះបាទកុវេរៈ ឱ្យជាអារម្មណ៍ រួចគប្បីឱ្យនូវទាន។ អស់លោកទាំងនោះ ជាអ្នកដែល​បុគ្គល​បានបូជាហើយ ឯទាយក អ្នកឱ្យ ក៏មិនសាបសូន្យចាកផលឡើយ ។ ការយំ​សោក​​ ការសោកស្តាយ ឬការទួញយំផ្សេងៗ មិនគប្បីធ្វើឡើយ ព្រោះ​របស់ទាំងនោះ មិន​​ជាប្រយោជន៍ដល់អ្នកដែលចែកឋានទៅហើយនោះទេ។ ញាតិទាំងឡាយ តែងស្ថិតនៅតាមធម្មតារបស់ខ្លួនៗ ។ ឯទក្សិណាទាននេះ ដែលលោកអ្នកបានតម្កល់ទុកល្អហើយ​ក្នុងព្រះសង្ឃ រមែងសម្រេចប្រយោជន៍ភ្លាមៗ ដល់បុព្វបេតជននោះ អស់កាលជាអង្វែងតទៅ ។ 

តើព្រះគាថានេះនិយាយអំពីអ្វី? ព្រះពុទ្ធអង្គទ្រង់សម្តែងថា ពេលធ្វើបុណ្យ យើងអាច តាំងចិត្តឧទ្ទិស បានយ៉ាងទូលំទូ​លាយ​ មិនថាតែចំពោះបុព្វបុរស ទេវតាថែរក្សាផ្ទះ ឬសូម្បីតែសត្វលោកដែលមើលមិន​ឃើញ។ គ្រប់រូបលោកសុទ្ធតែទទួលដឹងឮនូវការបូជានោះ ហើយអ្នកឱ្យខ្លួនឯងក៏មិនឥតប្រយោជន៍ពីផលបុណ្យដែរ។ ប៉ុន្តែអ្វីដែលសំខាន់​បំផុតគឺ ទ្រង់បញ្ជាក់យ៉ាងច្បាស់ថា ទានដែលប្រគេនដល់ព្រះសង្ឃដោយចិត្តឧទ្ទិស អាចបញ្ជូនទៅដល់អ្នកចែកឋានបានពិតប្រាកដ និងសម្រេចបានភ្លាមៗ ដោយមិនបាច់រង់ចាំ។

តើលទ្ធផលយ៉ាងណា? ភរិយារបស់សេដ្ឋី និងសាច់ញាតិបានធ្វើបុណ្យបន្តបន្ទាប់អស់​រយៈ​ពេល ៣ ខែ។ ព្រះបាទ​បសេនទិកោសល បានឮរឿងនេះក៏មកចូលរួមធ្វើបុណ្យដែរ ។ អ្នកក្រុងឃើញព្រះ​រាជា​ធ្វើ ក៏ធ្វើតាមអស់រយៈពេល ១ ខែទៀត។ រឿងរ៉ាវទាំងអស់​នេះ ចាប់ផ្តើមចេញ​ពី តុក្កតានំម្សៅមួយដុំដែលបែកតែប៉ុណ្ណោះ។

ការពិចារណា ជួនកាលយើងសោកសៅ លិចលង់នឹងការបាត់បង់ តែព្រះពុទ្ធអង្គទ្រង់បង្ហាញផ្លូវថា ជំនួសឱ្យការយំសោក ចូរផ្លាស់ប្តូរមកជាការធ្វើទានវិញ ។ ទឹកភ្នែកមិនអាចផ្ញើទៅដល់អ្នកដែលលាចាកលោកទៅបានទេ ប៉ុន្តែបុណ្យដែលធ្វើ អាចផ្ញើទៅ​ដល់​បានពិតប្រាកដ ភ្លាមៗ និងស្ថិតស្ថេរអស់កាលជាអង្វែង ។

ប្រភពៈ ហ្វេសប៊ុក Long Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
តុក្កតានំម្សៅនិងទានដែលរង្គើផ្អើលពេញក្រុង
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៣ ដង)
តើសញ្ញានេះមានន័យដូចម្ដេច? 
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៥ ដង)
ជីវិតគឺជារបស់ដែលមានតម្លៃបំផុតសម្រាប់សត្វលោកគ្រប់រូប
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ២០៦ ដង)
អនត្តលក្ខណសូត្រ គឺជាព្រះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងប្រទានដល់ព្រះបញ្ចវគ្គិយភិក្ខុ
ផ្សាយ : ១៩ មីនា ឆ្នាំ២០២៦ (អាន: ២,១៧២ ដង)
ប្រវត្តិអនាគារិកៈ ធម្មបាល
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៦ (អាន: ២០,៤៨៣ ដង)
ធម៌នាំឲ្យវិនាស១២យ៉ាង (បរាវភសូត្រ)
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២០៤ ដង)
អំពីសេចក្តីបង្រៀនរបស់ព្រះពោធិធម្ម
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ៤២៦ ដង)
និរយនិក្ខិត្តធម៌ ឬ អកុសលកម្មបថ ៤០ 
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.68
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿