ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,១២៧ ដង
ស្កែនយកតំណ
ព្រះពោធិសត្វអវលោកិតេស្វរៈនិងព្រះម៉ែគួនអ៊ីនជាតួអង្គតែមួយ?

ព្រះពោធិសត្វអវលោកិតេស្វរៈនិងព្រះម៉ែគួនអ៊ីនជាតួអង្គតែមួយ?

ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៥២ ដង)

ព្រះពោធិសត្វអវលោកិតេស្វរៈនិងព្រះម៉ែគួនអ៊ីនជាតួអង្គតែមួយ? ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃនេះ ឃើញថា មានការវែកញែកច្រើនទាក់ទងនឹង បដិមាលោកេសូរ នៅរង្វង់មូលខេត្តឧត្តរមានជ័យ ហើយខ្ញុំក៏បានសរសេរត្រួសៗ ទាក់ទងនឹងអត្ថន័យរបស់បដិមាអង្គនេះ (សូមទៅរកមើលក្នុងអត្ថបទមុនៗ)។ ដោយសារបដិមានេះ គឺជាព្រះពោធិ​សត្វមួយអង្គក្នុងពុទ្ធសាសនាមហាយាន បែបលទ្ធិតន្ត្រយាន ដែលឃើញពេញនិយម​ខ្លាំងក្នុងសម័យមហានគរ ហើយជាការទទួលឥទ្ធិពលពីពុទ្ធសាសនា​នៅស្រុកឥណ្ឌា​។ បដិមាព្រះលោកេស្វរៈ សម្រាប់នៅប្រទេសឥណ្ឌា កម្ពុជា ឥណ្ឌូនេស៊ី មានរូប​រាង​ជាបុរស។ ដោយឡែក នៅប្រទេសចិន បដិមាឬរូបភាព មានលក្ខណៈជាស្ត្រី​ភេទ​ ដែលគេនិយមស្គាល់តៗគ្នា គឺ «ព្រះនាងគួងស៊ីអ៊ីម» ឬ «ព្រះម៉ែគួនអ៊ីន»។  មូលហេតុអ្វីបានជាតួអង្គព្រះពោធិសត្វនេះ នៅប្រទេសចិន មានលក្ខណៈជាស្ត្រី? ខ្ញុំនឹងលើកប្រវត្តិសង្ខេបខ្លះៗ ទុកជាចំណេះដឹងបន្តទៀត។
   
សម័យដើម ព្រះពុទ្ធសាសនាបានសាយភាយពីប្រទេសឥណ្ឌាទៅកាន់ប្រទេសចិនក្នុងរាជ​វង្សហាន (សម័យនោះ សាយភាយតាមផ្លូវសូត្រ) ដោយសារតែមានភ័ស្តុតាងនៃផ្ទាំង​គំនូរ និងចម្លាក់របស់ព្រះពោធិសត្វគួនអ៊ីន ជារូបបុរសនៅក្នុងរូងភ្នំម៉កៅ ក្បែរទីក្រុង​តុនហួង មានបបូរមាត់ក្រាស់ និងមានពុកចង្ការ។  ប៉ុន្តែក្រោយមក ក៏មានរឿងព្រេង​និទានមួយលេចឮតៗគ្នាមកគឺរឿង "ព្រះនាងមៀវសាន" ល្បីក្នុងសម័យ​ហាន​ផង​​ដែរ​។ អ្នកខ្លះថា ព្រះនាងមៀវសាន ប្រៀបបាននឹងការចាប់បដិសន្ធិរបស់ ព្រះពោធិ​​សត្វអវលោកិតេស្វរៈ ឬ​ជា​រឿងព្រេង​របស់ ​គួនអ៊ីន ដែលនឹងលើកយកមកសង្ខេបដូចតទៅ៖ 
   
មានតំណាលថា ព្រះនាងមៀវសាន គឺជាតួអង្គព្រះម៉ែគួនអ៊ីនមុនពេលទ្រង់ត្រាស់ដឹងជាព្រះពោធិសត្វ។ ព្រះនាងធ្លាប់ជាព្រះនាងរបស់ស៊ីងលីង។ ព្រះនាងមៀវសាន ជាពុទ្ធសាសនិកដ៏ល្អ តាំងចិត្តនៅក្នុងធម៌។  ពេល​ដល់​អាយុ​រៀប​ការ នាងមិន​ព្រម​រៀបការ​ទេ។ នៅទីបំផុត នាងបានសម្រេចចិត្តបួសជាដូនជី។ ទោះ​ជួប​ឧបសគ្គ​ប៉ុន្មាន​ក៏​នាង​អាច​​ជម្នះ​និង​តស៊ូ​បាន​ដែរ  រហូតធ្វើឲ្យស្តេច មៀវ ជួង  ដែលជាព្រះបិតារបស់នាងបាន​ឃើញហើយទ្រាំមិនបាន។ ដូច្នេះ ព្រះអង្គបាន​បញ្ជា​ឲ្យ​មនុស្ស​របស់​ទ្រង់សម្លាប់​នាង​។  ប៉ុន្តែអព្ភូតហេតុមួយបានកើតឡើង ព្រោះដាវមិនអាចធ្វើអ្វីនាងបានទេ ។ ទេវតា​​មួយ​អង្គ​បាន​ប្រែ​កាយមក​ជួយ ហើយ​នាំ​ព្រះនាង មៀវសាន ទៅ​ជ្រលង​លៀង​សាន​។ ទីបំផុត ព្រះនាងបានទទួលការណែនាំរហូតដល់ព្រះនាងបានចាក់ធ្លុះមគ្គផល នៅ​ថ្ងៃទី ១៩ នៃខែទី៦ តាមច័ន្ទគតិ។


   
រឿងនេះល្បីខ្លាំងនៅសម័យហាន រហូត​ដល់​រូបរាង​របស់​ព្រះពោធិសត្វ​គួនអ៊ីនចាប់​ផ្ដើម​​​ប្រែ​ក្លាយ​ជា​ស្រី​កាន់​តែ​ច្រើន​ឡើង។ លុះនៅពេលដែលរាជវង្សថាងបានចូលមក​ដល់  ជាសម័យដែលទ្រទ្រង់ព្រះពុទ្ធសាសនាកាន់តែច្រើនឡើង ក៏មានរូបចម្លាក់ព្រះពោធិ​សត្វគួនអ៊ីនដែលមានលក្ខណៈជាស្រីដែរ។ សម័យថាង ក៏មានការចាប់អារម្មណ៍ខ្លាំង រហូតត្រូវបានបោះពុម្ពនិងចែកចាយពីព្រះម៉ែគួនអ៊ីន ហើយប្រាសាទជិតមួយម៉ឺនត្រូវ​បានសាងសង់ដោយម្ចាស់ក្សត្រី អ៊ូ ចឺធៀន។  ព្រោះក្នុងព្រះពុទ្ធសាសនា គេជឿថាមនុស្ស​ស្រីជាភេទដែលសុភាពបំផុត  មានចិត្តល្អ វាប្រៀបដូចជាសេចក្តីស្រឡាញ់របស់​ម្តាយចំពោះកូន។ ដូច្នេះទម្រង់ស្រីត្រូវបានគេគោរពរហូតដល់សព្វថ្ងៃនេះ។
   
ឯកសារមួយ​ចំនួនដូចជានៅក្នុងសុរង្គសូត្រ ព្រះសូត្រមហាយាន ក៏បានចែងថា ព្រះពោធិ​សត្វ​គួនអ៊ីន អាចផ្លាស់ប្តូរទៅជាទម្រង់ផ្សេងៗចំនួន ៣២ រួមទាំងទម្រង់ស្រី និងបុរស​។  ប៉ុន្តែភាគច្រើនគឺផ្អែកលើរឿងព្រេងរបស់ព្រះនាង មៀវសាន និងការរីកលូតលាស់​នៃព្រះពុទ្ធសាសនាក្នុងរាជវង្សថាង មានទម្រង់ជាស្រី។ តាម​ពិត​រូបរាង​ដើម​របស់​​ព្រះពោធិសត្វគួនអ៊ីន​គឺ​ជា​មនុស្ស​ប្រុស។ ប៉ុន្តែ​ព្រះនាង​ចាប់​ផ្ដើម​ត្រូវ​បាន​គេ​គោរព​​ជា​ទេពធីតា​តាំង​ពី​សម័យ​ហាន ដែល​ជា​ពេល​ដែល​រឿង​ព្រេង​របស់​ព្រះនាង​មៀវ​សាន កំពុងមាន​ប្រជាប្រិយភាព។

បន្ថែម៖ ពាក្យ អវលោកិតេស្វរៈ មានន័យដូចគ្នានឹងពាក្យថា គួនអ៊ីន ហើយពាក្យថា គួនអ៊ីន កើតមកពីអក្សរចិន ២ តួផ្សំគ្នា គឺ 观 (ក្វាន) ដែលប្រែថា មើល ឬសង្កេតមើល, ប្រមើលមើល និងពាក្យថា 音 (អ៊ីន) ប្រែថា សំឡេង។ ដូច្នោះ បើប្រែពាក្យថា គួនអ៊ីន ដោយត្រង់ៗ ប្រែថា «ប្រមើលមើលនិងសំឡេង»។ ហេតុនេះ ព្រះពោធិសត្វ​ គួនអ៊ីន ក្នុងពុទ្ធសាសនាមហាយាន សម្តៅដល់ ព្រះដែលតាមដានសង្កេតនិងស្ដាប់នូវសំឡេង​នៃសេចក្តីទុក្ខរបស់មនុស្សសត្វ។ ក្នុងពុទ្ធសាសនាមហាយាន ប្រៀបដូចសំពៅធំ​ ព្រះពោធិសត្វទាំង ៨ អង្គ នៅឃ្លាំមើលជួយឲ្យពួកមនុស្សសត្វប្រាសចាកទុក្ខដល់ព្រះ​និព្វាន ហើយព្រះពោធិសត្វនឹងបានត្រាស់ដឹងជាអង្គចុងក្រោយបំផុត ក្រោយពីស្រោច​ស្រង់សត្វលោករួច។ ព្រះម៉ែគួនអ៊ីន ជាព្រះពោធិសត្វមួយអង្គ ក្នុងចំណោមព្រះ​ពោធិសត្វទាំង ៨អង្គ ដែលរង់ចាំសង្កេតមើលនិងស្ដាប់នូវសំឡេងនៃសេចក្តីទុក្ខរបស់​មនុស្សសត្វនិងជួយស្រោចស្រង់សត្វឲ្យផុតចាកទុក្ខ។ 
       
កូនខ្មែរ កាត់ស្រឡាយចិន ភាគច្រើនមិនស្គាល់​ទម្រង់ ព្រះពោធិសត្វអវលោកិតេស្វរៈ ជា​តួ​លក្ខណៈប្រុសដូចបដិមានៅរង្វង់មូលតំណាងខេត្តឧត្តរមានជ័យឡើយ តែពួកគេស្គាល់ ​ព្រះម៉ែគួនអ៊ីន ។ នេះជាអត្តសញ្ញាណរវាងរចនាបថ​នៃប្រទេសនីមួយៗផង​ដែរ​។​៚

ប្រភពៈ ហ្វេសប៊ុក ព្រះវិមលធម្មធារ៍ វជិរមេធី
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ព្រះពោធិសត្វអវលោកិតេស្វរៈនិងព្រះម៉ែគួនអ៊ីនជាតួអង្គតែមួយ?
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៦ ដង)
ព្រះបរិត្តមានអានុភាពអាចជួយបញ្ចៀស ឬការពារអន្តរាយ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ៧,៩២១ ដង)
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៤ (អាន: ២៧,០៣៥ ដង)
សៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៤ (អាន: ១០,៣៣១ ដង)
ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ២០៤ ដង)
ប្រវត្តិពុទ្ធសាសនានៅប្រទេសស្រីលង្កា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.36