ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៦១២ ដង
ស្កែនយកតំណ
រតនបជោតជាតក

រតនបជោតជាតក

ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២៦ (អាន: ៥៣ ដង)

ស្តាប់សំឡេង

អច្ឆរិយំទំទុក្ខន្តិ ឥទំសត្ថាជេតវនេ   វិហរន្តោមាតុបោសកំ ភិក្ខុំអារព្ភកថេសិ  ប្រែជា​សេច​​ក្ដីថា សត្ថា រីសម្ដេចព្រះបរមសាស្ដាចារ្យកាលព្រះអង្គគង់នៅក្នុងជេត​វន​មហា​វិហារ ទ្រង់ប្រារព្ធនូវភិក្ខុ ១ រូបជាអ្នកចិញ្ចឹមមាតា ហើយទ្រង់សម្ដែងធម្មទេសនា​នេះមានពាក្យថា អច្ឆរិយំវតីទំទុក្ខំ ដូច្នេះជាដើម រឿងនេះមានសេចក្ដីពិស្ដារប្រហែល​គ្នានឹងសាមជាតក ដែលមានមកក្នុងគម្ពីរទសជាតកឯណោះ ក្នុងទីនេះមានសេចក្ដីសង្ខេបដូចនឹងពោលតទៅនេះ ។

សេចក្ដីខាងដើមរឿងនេះថា តាំងអំពីភិក្ខុនោះបានឧប្បទាហើយវេលាណា ក៏តែងតែស្វែងរកនូវបិណ្ឌបាតមកចិញ្ចឹមមាតារបស់ខ្លួន ទាល់តែភិក្ខុទាំងឡាយនាំគ្នាតិះដៀលលើកទោសថា ធម្មតាអ្នកបួសហើយទៅខំស្វែងរកអាហារបិណ្ឌបាតមកចិញ្ចឹមគ្រហស្ដនោះមិនសមគួរឡើយ ពាក្យទាំងនេះមិនបាត់ស្ងាត់ក៏ជ្រួតជ្រាបដល់ព្រះសោតទិព្វថ្លៃនៃព្រះបរមសាស្ដាចារ្យ ទើបទ្រង់មានពុទ្ធភាសិតត្រាស់ថា នៃភិក្ខុទាំងឡាយកុំបៀត​បៀន​មើលងាយនូវភិក្ខុដែលជាអ្នកចិញ្ចឹមមាតានេះឡើយអ្នកប្រាជ្ញទាំងឡាយអំពីបុរាណមុននាយ ក៏តែងទំនុកបម្រុងមាតារបស់ខ្លួនដោយភេទជាអ្នកបួសដូចយ៉ាងហ្នឹង​ដែរ ត្រាស់ដូច្នេះហើយព្រះអង្គក៏ទ្រង់ស្ងៀមនៅដោយតុណ្ហីភាព ទើបភិក្ខុទាំង​ឡាយ​នោះមានចេតនាប្រាថ្នាចង់ដឹងរឿងរ៉ាវនោះដោយពិស្ដារ ហើយក៏ក្រាបបង្គំទូលអារាធនាសូមឲ្យព្រះអង្គសម្ដែងថ្លែងធម្មទេសនាតទៅ ឯព្រះបរមគ្រូក៏ទ្រង់យឹត​យោង​​ទាញយករឿងរ៉ាវដែលកន្លងទៅហើយនោះមកសម្ដែងជាទីសណ្ដាប់ឲ្យភិក្ខុទាំងឡាយនោះស្ដាប់ក្នុងកាលគ្រានោះឯង ។

អតីតេភិក្ខវេ មេឃវតិនគរេមហារថោនាមរាជារជ្ជំការេសិ សេចក្ដីថា នែភិក្ខុទាំង​ឡាយ​កាល​ដែលកន្លងទៅហើយនោះ មានព្រះមហាក្សត្រអង្គ ១ ទ្រង់ព្រះនាមថា សិរិរតនអាភា គ្រានោះព្រះបរមពោធិសត្តស្ដេចធ្វើចុត្យាការកិច្ចអំពីទេវលោក ក្នុងជាន់តុសិត ចុះមកកាន់យកបដិសន្ធិក្នុងគភ៌នៃព្រះអគ្គមហេសីអង្គនោះ ឯព្រះអគ្គមហេសី​នោះលុះទ្រង់គភ៌បរិបូណ៌ហើយ ក៏បណ្ដាលឲ្យមានព្រះហឫទ័យប្រាថ្នាចង់ចេញ​ទៅក្រសាលលេងក្នុងព្រះរាជឧទ្យានពន់ពេកណាស់ ទើបទូលព្រះរាជស្វាមីឲ្យស្ដេចជ្រាបឯសម្ដេចព្រះមហារថរាជជាព្រះស្វាមីស្ដេចបានជ្រាបហើយទើបស្ដេចទ្រង់ត្រាស់បង្គាប់ឲ្យហៅនូវឧយ្យានបាល គឺអ្នករក្សាឧទ្យានឲ្យចូលមកគាល់ ហើយទ្រង់ត្រាស់​បង្គាប់ថា នែនាយឧទ្យានចូរអ្នកទាំងឡាយចាត់ការតាក់តែងសម្អាតនូវរាជូទ្យាននោះឲ្យល្អប្រពៃ ឯនាយឧទ្យាននោះក៏ទទួលព្រះរាជតម្រាស់ហើយតាំងរៀបតាក់តែងតាមព្រះរាជអាជ្ញាបង្គាប់ ស្រេចហើយទើបយកសេចក្ដីក្រាបបង្គំទូល លុះដល់ថ្ងៃដែល​ស្ដេចនឹងទ្រង់ព្រះរាជដំណើរទៅនោះ ព្រះមហាក្សត្រនិងព្រះរាជទេវីព្រមទាំងសេវកា​មាត្យមុខមន្រ្តីនិងរាជបរិវារដ៏ច្រើន ស្ដេចក៏ទៅស្ថិតនៅក្នុងព្រះរាជឧទ្យានហើយទ្រង់ទតព្រះនេត្រនិងទ្រង់ក្រសាលសម្រាន្តតាមព្រះរាជហឫទ័យប្រាថ្នា តាំងអំពីវេលាព្រឹករហូតដល់ព្រះអាទិត្យអស្ដង្គតទៅ ព្រះមហាក្សត្រព្រមទាំងព្រះរាជទេវីមិនអាចនឹងស្ដេចចូលទៅក្នុងព្រះនគរបានឡើយ ព្រោះហួសវេលាស្ដេចក៏ទ្រង់ផ្ទំនៅក្នុងឧទ្យាននោះអស់រាត្រី ១ ។

ក្នុងថ្ងៃនោះព្រះបរមរាជានិងអគ្គមហេសី ស្ដេចក៏ផ្ទំរួមសេយ្យាសនជាមួយគ្នាទាំងពីរព្រះអង្គ លុះដល់ពេលបច្ចុសសម័យវេលាជិតព្រឹកឡើង ព្រះរាជទេពីនាងទ្រង់សុបិននិមិត្តយល់សប្ដិថាដូច្នេះ មានបុរសម្នាក់មានកាយដ៏ខ្មៅភ្នែកក្រហម សក់ក្រហម ស្លៀក​សំពត់មានពណ៌ក្រហម ដៃកាន់នូវអាវុធមានមុខដ៏មុតថ្លា ដើរមកពីទិសបស្ចិម តម្រង់ចូលមកកាន់ទីល្វែងដែលព្រះរាជទេវីនាងផ្ទំ ហើយក៏ចាប់នូវផ្នួងព្រះកេសានៃព្រះរាជទេវីទាញផ្ដួលផ្ដេកព្រះអង្គនាងទៅលើផែនដីឆ្កៀលខ្វេះយកព្រះនេត្រទាំងពីរហើយកាត់ផ្ដាច់នូវព្រះហស្តខាងស្ដាំ រួចពុះទម្លាយនូវដើមទ្រូង ត្រងយកនូវតំណក់លោហិតដែលហូរចេញមកទុកទើបរូងយកសាច់បេះដូងបានហើយ ក៏បែមុខចំពោះទៅកាន់បស្ចិមទិសហើយចៀសចេញទៅ ។

ឯព្រះរាជទេវីនាងក៏មានព្រះហឫទ័យញាប់ញ័រតក់ស្លុតអំពីមរណភ័យនោះក្រៃពេកណាស់ ក៏ស្ទុះក្រោកឡើងដោយរហ័សទើបដឹងព្រះស្មារតីច្បាស់ប្រាកដ ថាឱខ្លួនអញយល់សប្ដិទេអ្ហះ ហើយនាងក៏ក្រោកឡើងរំពឹងគឹតថា សុបិនដែលអាត្មាអញឃើញនេះជាសុបិនលាមកអាក្រក់សល់ខ្នាត សេចក្ដីអន្តរាយនឹងមានដល់ខ្លួនអញ ដោយហេតុ​ផល​នៃសុបិននេះមិនខានឡើយ លុះគិតដូច្នេះហើយទើបក្រាបបង្គំទូលនូវរឿងនេះឲ្យព្រះរាជស្វាមីស្ដេចទ្រង់ជ្រាប – លុះព្រះមហាក្សត្រស្ដេចជ្រាបហើយទ្រង់ត្រាស់ប្រាប់នូវដំណើរសុបិននោះ ដល់ហោរាដែលជាអ្នកទំនាយនូវសុបិននិមិត្តថ្វាយ ឯហោរា​ទាំងឡាយនោះបានយល់ច្បាស់ក្នុងសុបិននោះហើយ ទើបយកសេចក្ដីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ឯសុបិនដែលព្រះរាជទេវីទ្រង់យល់នេះ ទំនាយថាព្រះករុណាជាម្ចាស់ជីវិតនិងព្រះរាជទេពីមុខជានឹងព្រាត់ប្រាសចាកគ្នាដោយផលនៃសុបិននោះ មិនខានឡើយ សូមទ្រង់ជ្រាប ។

ព្រះមហាក្សត្រនិងព្រះអគ្គមហេសីស្ដេចទ្រង់ព្រះសណ្ដាប់ទំនាយនោះហើយព្រះអង្គក៏មានព្រះរាជហឫទ័យរន្ធត់ញាប់ញ័រព្រោះភ័យខ្លាចសេចក្ដីព្រាត់ប្រាសបែកគ្នានោះ​លើស​ប្រមាណទើបទ្រង់សួរទៅហោរនោះថា នែហោរាទាំងឡាយ ហេតុដែលធ្វើឲ្យយើង​វិនាសបែកគ្នានោះតើដូចម្ដេចខ្លះ ហោរទាំងនោះក៏ក្រាបទូលថា បពិត្រព្រះសម្មតិទេវរាជក្នុងវេលារសៀលថ្ងៃនេះ មហាមេឃនឹងតាំងឡើងដោរដាលជាភ្លៀងធ្លាក់ចុះមកពេញដែនដីនេះ កាលដំបូងឡើយមានទឹកប្រមាណត្រឹមករជើងបន្តិចទៅត្រឹមជង្គង់ ត្រឹមចង្កេះ ត្រឹមដោះ ត្រឹមក ត្រឹមក្បាល រហូតដល់ជម្រៅដើមត្នោត ១ និង ៧ ដើមត្នោតឡើងទៅទើបស្ដេចទ្រង់សួរតទៅទៀតថា នែអ្នកទាំងឡាយ បើមានហេតុយ៉ាងហ្នឹងហើយ តើយើងត្រូវធ្វើដូចម្ដេចទើបបានស្រួល នេមិត្តកោទាំងឡាយក៏ក្រាបទូលថា បពិត្រសម្ដេចព្រះបរមមហារាជ រឿងនេះនឹងរកវត្ថុដទៃក្រៅចាកទូកមកជាទីពឹងពំនាក់នោះគ្មានឡើយ គ្រានោះព្រះមហាក្សត្រស្ដេចឲ្យហៅនូវជាងឈើទាំងឡាយមក ហើយទ្រង់ត្រាស់បង្គាប់ថា នែអ្នកទាំងឡាយចូរអ្នកទាំង​ឡាយ​ធ្វើនូវទូកឲ្យបានឆាប់ ហើយចងភ្ជាប់គ្នាស្រេចវេលាណា ចូរអ្នកទាំងឡាយប្រាប់​ដល់យើងកុំខាន នាយជាងទាំងឡាយក៏ទទួលព្រះរាជតម្រាស់ហើយក៏តាំងចាត់​ចែង​ការតទូករួចស្រេចហើយទើបក្រាបទូលថ្វាយតាមព្រះរាជបង្គាប់ ។

លុះដល់សាយណ្ហសម័យ (ថ្ងៃរសៀល) ក៏មហាមេឃតាំងដោរបណ្ដាលជាភ្លៀងធំធ្លាក់ចុះមកឥតមានដាច់គ្រាប់ឡើយ ឯទឹកភ្លៀងនោះសោតកាន់តែច្រើនកើនឡើងឥត​មាន​អាក់ ទីដំបូងឡើយមានទឹកប្រមាណត្រឹមកជើង យូរបន្តិចទៅមានជម្រៅត្រឹមជង្គង់ ត្រឹមចង្កេះ ជម្រៅដើមត្នោត ១ រហូតដល់ជម្រៅ ៧ ដើមត្នោតឡើងទៅដូចទំនាយ មហាជនទាំងឡាយ បានឃើញទឹកមានជម្រៅប្រមាណ ៧ ដើមត្នោតដូច្នោះហើយ ក៏មានចិត្តរន្ធត់ញាប់ញ័រខ្លាចសេចក្ដីស្លាប់តែរាល់គ្នាជាទីបំផុត ហើយក៏ខំស្វែង​រកទីពឹងអាស្រ័យ ចំណែកខាងរលកធំ ៗ ក៏បោកបក់ផ្ទប់នូវមហាជនទាំងនោះឲ្យដល់នូវសេចក្ដីវិនាសយ៉ាងធំក្នុងជាន់នោះ ឯព្រះបាទមហារថរាជនិងព្រះអគ្គមហេសីក៏ស្ដេច​ខះខំឡើងលើទូកនោះបានហើយ រលកធំក៏បក់ផាត់បន្សាត់នូវរាជនាវានោះឲ្យអណ្ដែតត្រឡប់ត្រឡិនទៅតាមខ្សែទឹកព្រះរាជទេវីនាងទ្រង់គភ៌បរិបូណ៌គ្រប់ខែ ហើយជាស្រីប្រកបដោយសេចក្ដីភ័យខ្លាចច្រើន មិនអាចនឹងទប់ទល់តម្កល់ខ្លួនបាន នាងក៏ទ្រង់ព្រះកន្សែងខ្លាំង ទាំងទឹកព្រះនេត្រសោតក៏ហូរចេញស្រោចដូចគេស្រប់ព្រះភក្រ្ដា ទើបត្រាស់នូវព្រះគាថានេះថា ។

អច្ឆរិយំ វតិទំ ទុក្ខំ       សុខមត្តំ ន ជាយតិ
កថំជីវាម្ហសេទេវ        អប្បតិដ្ឋេមហណ្ណវេ
អហោអនាថាកប្បណា       លភាម្ហសេមហោទធឹ
សលិលេអប្បតិដ្ឋស្មឹ      កថំទីបំលភាម្ហសេ
នាហន្តំទេវបស្សាមិ      អនាថាមរណញ្ចមេតិ

សេចក្ដីថា បពិត្រព្រះសម្មតិទេពព្រះស្វាមី សេចក្ដីសុខមាតាថាបន្តិចបន្តួចរបស់យើងមិនមានសោះឡើយ សេចក្ដីទុក្ខក្នុងគ្រានេះហើយជាទុក្ខធំធ្ងន់សល់ខ្នាតលើសធម្មតា ជាហេតុគួរសម្បើមជាទីអស្ចារ្យចម្លែកពេកណាស់ យើងទាំងពីរកាលបើចេះតែសាត់ទៅ ៗ ក្នុងទីជ្រៅកណ្ដាលចំណោមទឹកធំដែលរកទីជ្រកទីអាស្រ័យមិនមានហើយ ម្ដេច​ឡើយនឹងមានជីវិតរស់នៅតទៅទៀតបាន ឱយើងទាំងពីរអ្នកជាមនុស្សកំព្រា​ផុត​ទីពឹងត្រឹមហ្នឹងហើយ មកបានឯចំណោមទឹកធំនេះជាផ្ទះនៅកាលបើមកនៅក្នុងកណ្ដាលទឹកជ្រៅ ដែលប្រាសចាកទីពឹងហើយ ធ្វើម្ដេចឡើយនឹងជួបប្រទះនូវកោះត្រើយ​ឯណាបាន ខ្ញុំនឹងមិនបានឃើញព្រះអង្គតទៅទៀត សេចក្ដីស្លាប់របស់ខ្ញុំមុខជារកទីពឹងមិនបាន ។

កាលព្រះរាជទេរីពោលគាថាយ៉ាងនេះហើយ ទើបព្រះបរមក្សត្រាធិរា លួងលោម​ប្រលោម​ព្រះរាជទេវីថា នែព្រះនាងដ៏ចម្រើន ប្អូនកុំភ័យកុំខ្សឹកខ្សួលឲ្យជ្រុលពេកឡើយ ហេតុអ្វីបានជាបងពោលយ៉ាងហ្នឹង ព្រោះថាសម្បត្តិទាំងពួងដែលមានហើយ ក៏គង់ដល់នូវសេចក្ដីវិនាសពុំលែងឡើយ មានវ័យដ៏ចម្រើនក្នុងកាលខាងដើមហើយ តែង​នឹងចាស់ជរាគ្រាំគ្រាក្នុងកាលជាទីបំផុត មិនមានរោគាព្យាធិក្នុងកាលខាងដើមហើយ​តែងនឹងមានជំងឺឈឺចាប់ក្នុងកាលខាងក្រោយ ពុំខានឡើយមានសេចក្ដីរស់នៅហើយ​ គង់នឹងដល់នូវសេចក្ដីស្លាប់ក្នុងទីបំផុតជាទំនៀម ព្រះមហាក្សត្រទ្រង់ប្រោសប្រទាន​ឱវាទដល់ព្រះទេពីដូច្នេះហើយទើបព្រះអង្គត្រាស់គាថាដូច្នេះថាៈ

មាពាឡ្ហំបរិទេវេសិ      ឯសាលោកស្សធម្មតា
អនិច្ចាវតសំខារា     សព្វពុទ្ធេហិទេសិតា
យំកិញ្ចិកុសលំកតំ     មយ្ហញ្ចេវតយាកតំ
សព្វហិតញ្ចកុសលំ     ចិន្តេព្វេហិសោភណេ

សេចក្ដីថា ព្រះនាងកុំខ្សឹកខ្សួលអួលអន់ពេកឡើយធ្វើម្ដេចសេចក្ដីប្រព្រឹត្តទៅរបស់លោក​តែងមានជាធម្មតាយ៉ាងហ្នឹងហើយ សំខារធម៌ទាំងឡាយមិនទៀងទាត់ប្រាកដទេ ព្រះពុទ្ធគ្រប់ព្រះអង្គតែងត្រាស់សម្ដែងហើយយ៉ាងហ្នឹង កុសលឯណា ១ ដែលព្រះ​នាងបានសាងសន្សំទុកហើយក្ដី ប្រយោជន៍ទាំងពួងដែលព្រះប្អូនបានធ្វើទុកដើម្បីឲ្យ​បង​ក្ដី ចូរប្អូននឹករឭកត្រង់កុសលទាំងនោះជាចំណែកដ៏ល្អ ។

កាលព្រះបាទមហារថរាជ ស្ដេចបានប្រទានឱវាទលួងលោមព្រះរាជទេវីដូច្នោះហើយ ចំណែកខាងរលកទឹកធំ ៗ នោះក៏បក់បោកខ្លាំងខ្ទប់ចូលមក ឯនាវានោះសោតក៏បែកបាក់ទៅជាចំណែកពីរ ព្រះទេវីក៏មានសេចក្ដីភិតភ័យនឹងមរណសង្រ្គាមនោះឥតឧបមា នឹងនឹករកឧបាយណា ១ មកជួយដោះខ្លួនឲ្យរួចផុតពីសេចក្ដីគ្រោះថ្នាក់នេះមិនឃើញឡើយ នាងក៏ទ្រង់ព្រះពិលាបសោយសោក ស្រែកហៅរកព្រះរាជស្វាមីឲ្យជួយដោះនាងអំពីទុក្ខធំ ហើយត្រាស់ព្រះគាថាដូច្នេះថា៖

ឯហិគណ្ហហិមំទេវ     ខិប្បំមោចេហិទុក្ខតោ
តយាវិនានជីវាមិ     មាមំសជ្ជេថរថេសភ

សេចក្ដីថា បពិត្រព្រះសម្មតិរាជ សូមព្រះអង្គស្ដេចមកជួយខ្ញុំ ចូរដោះខ្ញុំម្ចាស់ឲ្យរួចចាកគ្រោះថ្នាក់ធំក្នុងជាន់នេះឲ្យឆាប់ឲ្យទានផង ឯខ្លួនខ្ញុំម្ចាស់សោតបើវៀរលែងព្រះអង្គហើយ នឹងមិនមានជីវិតតទៅទៀតឡើយ ព្រះអង្គស្ដេចកុំលះបង់ចោលខ្ញុំឡើយណាព្រះករុណា ។

ព្រះបាទសម្ដេចព្រះមហារថរាជ ស្ដេចបានទ្រង់ព្រះសណ្ដាប់សព្ទសំឡេងពិលាប​សោយ​សោកនៃព្រះរាជទេវី ព្រោះសេចក្ដីនិរាសប្រាសព្រាត់ដូច្នោះហើយ ស្ដេចក៏មានព្រះហឫទ័យស្លុតស្លុងភាន់ភាំងព្រះស្មារតីទើបយកព្រះភូសារបស់ព្រះអង្គចងពាត់ព្រះអង្គនឹងព្រះរាជទេវីផ្ជាប់គ្នាយ៉ាងមាំទុកហើយ គ្រានោះព្រះភូសាសាដក ក៏ដាច់​ដាច​ផុតចេញពីគ្នា ហាក់ដូចជាសម្ដែងឲ្យឃើញនូវផលនៃអកុសលកម្មរបស់ព្រះអង្គដែល​បានធ្វើរួចហើយអំពីមុន ។ ព្រះមហាក្សត្រនិងព្រះរាជទេពីទាំងពីរព្រះអង្គ ត្រូវរលកទឹកបោកបែកគ្នាទៅតែ ១ ព្រះអង្គ ៗ ។ ពាក្យសួរថា ព្រះមហាក្សត្រនិងព្រះរាជទេវីបានធ្វើនូវអំពើអកុសលអ្វី ទើបបានមកដល់ប្រទះលើសេចក្ដីអន្តរាយដូច្នេះនេះ ។ ពាក្យឆ្លើយថា កាលអំពីជាតិមុននោះព្រះមហាក្សត្រនិងព្រះអគ្គមហេសីទាំងពីរព្រះអង្គនេះ ជាស្ដេចសោយរាជសម្បត្តិនៅក្នុងពារាណសី គ្រាមួយនោះព្រះអង្គទាំងពីរស្ដេចចុះទៅស្រង់ទឹកទៀបឆ្នេរនៃគង្គា ពេលនោះមានសាមណេរមួយអង្គអាយុបាន ៧ ឆ្នាំ អុំទូកបម្រុងចតនៅត្រង់ទីនោះ ក៏ព្រះមហាក្សត្រនិងព្រះទេពី ស្ដេច​ចង់​ក្រសាលសប្បាយហើយទៅធ្វើទូកដែលសាមណេរជិះនោះឲ្យឃ្លេងឃ្លោងលេង ឯសាមណេរនោះសោតក៏ហេតុតែជាមនុស្សក្មេង មានសេចក្ដីភិតភ័យនឹងទូកឃ្លេង​ឃ្លោង​នោះក្រៃពេកណាស់ ក៏ស្រែកដោយសំឡេងឡើងខ្លាំង ហេតុតែផលនៃកម្មដែលព្រះមហាក្សត្រនិងព្រះនាងឲ្យសាមណេរនោះភិតភ័យនោះឯងហើយ បាន​ជា​ជាប់​តាមមកធ្វើឲ្យព្រះអង្គទាំងពីរព្រាត់ព្រាកចាកគ្នាយ៉ាងនេះ ។ ឯអំពើអាក្រក់សូម្បីមាត្រាថាតូចមួយ ក៏គួរយើងរាល់គ្នាកុំធ្វើឡើយ ព្រោះហេតុហ្នឹងហើយបានជាសម្ដេចព្រះភគវាទ្រង់ត្រាស់ទេសនាហាមឃាត់ទុកថា៖

ខុទ្ទកញ្ចមិទំកម្មំ     នតំបត្តោតិមុញ្ចតិ
ទុក្ករំសុករំកម្មំ     នភវេយ្យកុទាចនំ

សេចក្ដីថា កម្មនេះតូចតិចពេកណាស់ ចំណែកបុគ្គលអ្នកធ្វើនោះមុកជាមិនដល់នូវផលនៃកម្មនោះឡើយគង់នឹងរបូតរួចផុតទៅទទេ ការងារដែលធ្វើអាក្រក់ក្ដី ល្អក្ដី មុកជាមិនមាន មកអំពីទីណា ១ ឡើយ បុរសប្រុសស្រីកុំមានប្រមាទយ៉ាងនឹងឡើយ ឯការដែលធ្វើអាក្រក់ឬធ្វើល្អនោះសូម្បីបន្តិចបន្តួចក៏គង់សងផលដល់អ្នកដែលធ្វើតាមកំឡាំងមិនលែងឡើយ ដូចជាព្រះបាទមហារថរាជ នឹងនាងសិរិរតនអាភា ដែលធ្វើលេងឲ្យសាមណេរភិតភ័យប៉ុណ្ណឹង ផលនោះក៏អាចសងវិញធ្វើឲ្យព្រាត់ព្រាកចាកគ្នាជាក់ស្ដែងយ៉ាងនេះមិនខាន ។

ឯព្រះរាជទេវីឃ្លាតចាកព្រះរាជស្វាមីហើយក៏អណ្ដែតសាត់ទៅដោយលំដាប់ ៗ ហើយបានទៅដល់ទៀបជើងភ្នំចន្ទបព៌តនាងក៏ស្ដេចឡើងពីទឹកនោះហើយទ្រង់ទត​ព្រះនេត្រ​រក​មើលទៅក្នុងទិសខាងនេះខាងនោះក៏មិនប្រទះឃើញនូវមនុស្សម្នាឯណាមួយឡើយ ហើយទើបទ្រង់រំសាយព្រះភូសាសាដក ហាលកម្ដៅពាក់កណ្ដាល នាងទ្រង់ស្លៀកបិទបាំងព្រះអង្គពាក់កណ្ដាល លុះប្រែត្រឡប់ស្ងួតទាំងអស់ហើយ ក៏ទ្រង់ស្លៀកតាមប្រក្រតីធម្មតា ទើបទ្រង់ស្ថិតនៅក្រោមដើមឈើមួយ ពេលនោះព្រះរាជទេវីនាងគង់នៅតែម្នាក់ឯង ជាអ្នកកំព្រាឥតមានគ្នីគ្នាមិត្តសម្លាញ់ឯណា ១ ជាទីពឹងពុំនាក់ឡើយ​ គួរឲ្យករុណាអាណិតពេកណាស់ នាងក៏ទ្រង់ព្រះពិលាបសោយសោក ទឹកព្រះនេត្រក៏ហូរហៀរស្រក់ស្រោចព្រះភក្រ្តា ហើយនាងមានព្រះរាជសវនីយ៍ពោលនូវព្រះគាថាដូច្នេះថា៖

វិយោគោមេកតោបុព្វេ     នរស្សមិគបក្ខិនោ
តេនកម្មវិបាកេន     វិយោគោបតិនាសហ
កថំបស្សសិមំឯកំ    មហារាជមហិប្បតិ
អនាថិទានិមេអជ្ជ     ឯកិកាវព្រហាវនេ

សេចក្ដីថា ការដែលពង្រាត់ពង្រាសមនុស្សនិងសត្វម្រិគ ឬសត្វស្លាប ទំនងជាអញបានធ្វើហើយក្នុងគ្រាមុនឲ្យគេព្រាត់ព្រាកចាកគូ ឬកូនរបស់គេដឹង លុះដល់មកជាតិនេះ ទើបអញត្រូវព្រាត់ព្រាកចាកព្រះរាជស្វាមីជាទីស្រឡាញ់របស់ខ្លួន ដោយផលនៃកម្មនោះឯងជាប់តាមមកប្រគល់ឲ្យ បពិត្រសម្ដេចមហារាជដ៏ទ្រង់នូវអំណាចគ្រប់គ្រងនូវផែនដី ធ្វើម្ដេចហើយព្រះអង្គនឹងបានមកជួបឃើញខ្ញុំម្ចាស់ ដែលជាស្រីកំព្រាម្នាក់ឯងក្នុងទីនេះទៀតទៅ ឥឡូវនេះខ្ញុំម្ចាស់ជាស្រីអនាថាត្រមោចនៅតែម្នាក់ឯងក្នុងដង្គំព្រៃធំរកទីពឹងគ្មានឡើយ មុខជានឹងរងវេទនាដរាបដល់ស្លាប់ក្នុងថ្ងៃនេះហើយព្រះករុណា ។ ចុចអានបន្តបញ្ចប់អត្ថបទ >>

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
រតនបជោតជាតក
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤,៩៥៣ ដង)
រឿង​បាដ​លិ​បុត្ត​កព្រាហ្មណ៏
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២៥ (អាន: ១៦,០២០ ដង)
និយាយពាក្យ​ពិត​ គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវ​លោក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.48