30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៤,៩៤៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៦២,៧៤៨
សរុប ៣៨៥,៤៤៩,៤៤១
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៨,៥៤១ ដង)

សភាពនៃចិត្តរបស់មនុស្ស



ស្តាប់សំឡេង

 

ចិត្ត​របស់​មនុស្ស​មាន​ឥទ្ធិពល​អាច​វិភាគ និង​ពិចារណា​ឃើញ​នូវ​វត្ថុ​ធាតុ​សំខាន់​ៗ និង​ប្រព័ន្ទ​ផ្សេង​ៗ​ជា​ច្រើន​ដែល​មាន​ក្នុង​ចក្រវាឡ​ទាំង​មូល ។ ចិត្ត​នេះ​មាន​លក្ខណៈ​លឿន​រហ័ស កើត​ឡើង​ហើយ​រលត់​ទៅ​វិញ​ភ្លាម​ៗ ដូច​ជា​ផ្លេក​បន្ទោរ ហើយ​មិន​ចេះ​សម្រាក​ស្ងៀម​ឡើយ។

ចិត្ត​ជា​ថាមពល​ដ៏​ខ្លាំង​អស្ចារ្យ​មួយ ដែល​គ្មាន​ថាមពល​ណា​មក​ប្រៀប​ផ្ទឹម​បាន ចិត្ត​ជា​ប្រធាន​នៃ​ធម្មជាតិ​ទាំង​អស់​ វា​ជា​ធម្មជាតិ​ដែល​មាន​អំណាច​ខ្ពស់​ដាច់​គេ អ្វី​ៗ​គ្រប់​បែប​យ៉ាង​គឺ​កើត​ឡើង​អំពី​ចិត្ត ។ ព្រះពុទ្ធ​ត្រាស់​ថា៖"តថាគត​ពិចារណា​មិន​ឃើញ​សោះ​នូវ​ថាមពល​ដ៏​ខ្លាំងក្លា​ណា​មួយ​ដែល​មាន​ល្បឿនលឿន​ជាង​ចិត្ត​របស់​មនុស្ស" ។

ចំពោះ​អ្នក​ដែល​ធ្លាប់​សិក្សា​វិទ្យាសាស្រ្ត ពិត​ជា​បាន​ដឹង​ហើយ​អំពី​លក្ខណៈ​នៃ​អាតូម អាតូម​អាច​ធ្វើ​ចលនា​បាន​រាប់​លាន​ដង​ក្នុង​មួយ​វិនាទី។ នៅ​ក្នុង​ចិត្ត​វិជ្ជា​ពុទ្ធសាសនា​បាន​និយាយ​ថា នូវ​ពេល​រូប​រាងកាយ​ធ្វើ​បំលាស់​ប្តូរ​មួយ​ដង ចិត្ត​បាន​ផ្លាស់​ប្តូរ​១៧​ដង​រូច​ទៅ​ហើយ។
 


ចិត្ត​របស់​យើង​កើត​ហើយ​រលត់​ទៅ​វិញ​លឿន​ជាង​ផ្លេក​បន្ទោរ មួយ​ពាន់​ដង នេះ​គឺ​ជា​លក្ខណៈ​ធម្មជាតិ​របស់​ចិត្ត ។ក្រៅ​ពី​នេះ ចិត្ត​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​កើត​ឡើង​ក្នុង​លោក ។ ព្រះពុទ្ធ​ទ្រង់​សម្តែង​ថា៖  "ចិត្ត​មាន​ទំនួល​ខុស​ត្រូវ ចំពោះ​រឿង​រ៉ាវ​ទាំង​អស់  ទាំង​អាក្រក់ ទាំង​ល្អ ដែល​កើត​មាន​ក្នុង​លោក" ។

ហើយ​ពាក្យ​មួយ​ឃ្លា​ទៀត​និយាយ​ថា៖  "បើ​អ្នក​គិត​បែប​ណា អ្នក​នឹង​ធ្វើ​យ៉ាង​នោះ  អ្វី​ដែល​អ្នក​ធ្វើ គឺ​ជា​លទ្ធផល​នៃ​គំនិត​របស់​អ្នក" ។ គ្មាន​នរណា​ម្នាក់​អាច​គ្រប់​គ្រង​ចិត្ត​អ្នក​ដទៃ​បាន​ឡើយ តែ​នៅ​ពេល​ដែល​យើង​អាច​អប់រំ​ចិត្ត​របស់​យើង​បាន យើង​អាច​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ដទៃ។

ការ​រៀន​នូវ​ចំណេះ​វិទ្យាសាស្ត្រ​អាច​ធ្វើ​ឲ្យ​មនុស្ស​យក​ទៅ​ប្រើ​ប្រាស់​ខុស ដោយ​សារ​គំនិត​អាត្មា​និយម។ ម្យ៉ាង​ទៀត​ចិត្ត​នេះ ក៏​អាច​ត្រូវ​បាន​គេ​អប់រំ ទៅ​តាម​គន្លង​នៃ​ព្រះធម៌ និង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​លោក​ធាតុ​ផង​ដែរ។

ឧទាហរណ៍ យើង​បាន​រក​ឃើញ​នូវ​ថាម​ពល​នៃ​សារធាតុ​មួយ ដោយ​ការ​អប់រំ​ចិត្ត​បាន​ល្អ យើង​អាច​ប្រើ​នូវ​ថាមពល​នោះ ដើម្បី​ស្ថាបនា​នូវ​សមិទ្ធិផល​យ៉ាង​ច្រើន ដែល​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ ផ្ទុយ​ទៅ​វិញ បើ​ចិត្ត​មិន​ត្រូវ​បាន​គ្រប់គ្រង និង​បង្វឹក​ឲ្យ​ល្អ​ទេ យើង​អាច​ផលិត​នូវ​អាវុធ​ប្រល័យ​លោក ដែល​អាច​បំផ្លាញ​នូវ​ពិភពលោក​ទាំង​មូល បង្ក​នូវ​គ្រោះមហន្តរាយ​ដ៏​ធំធេង​មួយ មិន​អាច​ស្មាន​បាន ។ ស្ទើរ​តែ​គ្រប់​វត្ថុ និង​សត្វ​មាន​ជីវិត​ទាំង​អស់ ត្រូវ​វិនាស​សាបសូន្យ​ទៅ​បន្តិច​ម្តង​ៗ ដោយ​សារ​គំនិត​អត្តទត្ថបុគ្គល​របស់​មនុស្ស ដែល​មិន​បាន​ទូន្មាន​ឲ្យ​បាន​ត្រឹម​ត្រូវ។ 

មនុស្ស​នាំ​គ្នា​បំពុល​ទឹក បំពុល​ខ្យល់ និង​បរិស្ថាន ដោយ​និយាយ​ថា ពួក​គេ​កំពុង​អភិវឌ្ឍន តែ​តាម​ពិត គឺ​ការ​បង្ហិនបង្ហោច។ ក្នុង​នាម​ជា​មនុស្ស យើង​ត្រូវ​មាន​គោលការណ៍​កំណត់​ខ្លួន​ឯង​ថា អ្វី​ដែល​យើង​ធ្វើ​ជា​ទង្វើ​ដែល​មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​បំផ្លាញ គឺ​ត្រូវ​ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​។​មាន​តែ​នៅ​ពេល​ដែល​ចិត្ត​ត្រូវ​បាន​គ្រប់គ្រង និង​​តម្រង់​ទិស​ដៅ​បាន​ល្អ​ទេ ទើប​ផ្តល់​នូវ​ប្រយោជន៍​ដល់​ខ្លួន​ឯង​ផង និង​សង្គម​ផង និង​អ្នក​ដទៃ។ រាល់​គ្រោះមហន្តរាយ​ទាំង​អស់​ក្នុង​លោក គឺ​ជា​ស្នាដៃ​របស់​អ្នក​ដែល​មិន​បាន​ទូន្មាន​ចិត្ត​ឲ្យ​មាន​តុល្យភាព និង​ស្ងប់​ស្ងៀម។

(សាមណេរ ជិន ម៉ៅ ថ្នាក់ទីប្លូម, សហភាពភូមា)  មនោបុព្វង្គមា ធម្មា!
ដោយ ៥០០០ឆ្នាំ

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៦,៧៤០ ដង)
ពិចារណា​ពី​សភាព​របស់​ចិត្ត​
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៨,៧៥៩ ដង)
គុណសម្បត្តិ ​និង​វិបត្តិ​នៃ​ឧបាសក​
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៦,៧១០ ដង)
បុគ្គល​ដែល​គួរសេពគប់​និង​មិន​គួរ​សេពគប់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៣៧៧ ដង)
បើ​ទុក​ជា​អស់​ទ្រព្យ​រលីង​ ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា​ រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.57
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿