30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣២,៨៥៧
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៩០,០៤៤
សរុប ៣៨៩,៩៧២,៥២៨
អានអត្ថបទ
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២២,៦៥២ ដង)

អធិប្បាយអានិសង្សមេត្តា១១យ៉ាង



 
អធិប្បាយអានិសង្សមេត្តា១១យ៉ាង

ព្រះយោគាវចរ​នេះកាល​ចម្រើន​មេត្តា​ចេតោវិមុត្តិ តាមផ្លូវអប្បនានោះ​ក្នុងផ្លូវ​ណាមួយ ដូចបាន​ពោល​ហើយដូច្នេះ (លោក​សម្ដែងសមាធិ​ខាងដើម​ដោយ​មិនបាន​យកមក​ដាក់​ក្នុងសៀវភៅ​នេះ​ទេ) រមែងបាន​អានិសង្ឃ​១១​ប្រការ ដែល​ព្រះដ៏មានព្រះភាគ​ជាម្ចាស់​ត្រាស់​ទុក​ដោយ​ន័យ​ថា អ្នកចំរើន​មេត្តា​ចេតោវិមុត្តិ រមែង​ដេកលក់​ដោយសុខ​ដូច្នេះ​ជាអាទិ៍។

- ក្នុងអានិសង្ឃ​១១​នោះ សេចក្ដី​ថា​ដេក​លក់​ជាសុខ មានអធិប្បាយថា ជនទាំងឡាយ​ដែល​ដេកលក់​នោះ (​ដែល​មិន​បាន​មេត្តា​ចេតោវិមុត្តិ) រមែងប្រែប្រួល​កាយ​ទៅវិញ​ទៅមក​មុនសិន​ហើយ (ទើប​ដេកលក់​ទៀត) មើល​ទៅ​ជាទុក្ខ​យ៉ាងណា លោក​អ្នក​បាន​មេត្តា​ចេតោវិមុត្តិ​មិនលង់លក់​ដូច្នោះ​ទេ រមែង​លក់​ដោយ​សប្បាយ​សូម្បី​លក់ស៊ប់​ហើយ​ក៏​ដូច​ជា​ការ​ចូល​សមាបត្តិ (អ៊ីចឹង)។

- សេចក្ដី​ថា ភ្ញាក់​ឡើង​ជាសុខ មានអធិប្បាយ​ថា ជន​ទាំង​ឡាយ​ដទៃ​កាលដែល​ភ្ញាក់​ឡើង​ហើយ​ក៏​ធ្វើ​សំឡេងថ្ងូរ (ថ្ងូរស្ងាប) ពត់ខ្លួនផ្អៀងផ្អងចុះឡើង​ទៅមក មើល​ទៅ​ជាទុក្ខ​យ៉ាងណា​លោក​អ្នក​បាន​មេត្តា​ចេតោវិមុត្តិ មិន​ភ្ញាក់​ឡើង​យ៉ាង​នោះ​ទេ គឺ​រមែង​ភ្ញាក់​ឡើង​ដោយសប្បាយ គឺមិន​មាន​វិការ (អាការសុខប្លែក) ដូច​ផ្កាបុទុម​រីក​ហើយដូច្នោះ

- សេចក្ដី​ថា មិនយល់សុបិនអាក្រក់ អធិប្បាយ​ថា​លោក​អ្នកបាន​មេត្តា​ចេតោ​វិមុត្តិ​នោះ សូម្បីសុបិនឃើញ ក៏​សុបិន​តែនិមិត្ត​ដែល​ល្អ ដូច​ជាថ្វាយ​បង្គំ​ព្រះចេតិយ ដូចជា​កំពុង​ធ្វើការ​បូជា និង​ដូច​ជាកំពុង​ស្ដាប់​ព្រះធម៌ ចំណែក​ជន​ទាំងឡាយ​ដទៃ (សុបិន) ឃើញខ្លួនឯង​ដូចជាចោរ​លោមព័ទ្ធ (ចាប់ចង) ដូចជា​ត្រូវហ្វូង​សត្វ​សាហាវ​ធ្វើអន្តរាយ​ឲ្យ​ និងដូចជាកំពុងធ្លាក់​ (អន្លង់ជាដើម) យ៉ាងណា លោក​អ្នក​បាន​មេត្តា​ចេតោវិមុត្តិមិនឃើញ​សុបិន​ឃើញសេចក្ដី​អន្តរាយ​យ៉ាង​នោះ​ទេ

- សេចក្ដី​ថា ជាទីស្រឡាញ់​របស់​មនុស្ស​ទាំងឡាយ គឺ​ថា​ជា​ទីស្រឡាញ់​ពេញចិត្ត​របស់​មនុស្ស​ទាំងឡាយ ប្រៀប​ដូចជាគ្រឿង​អលង្ការ គុជ​ដែលពាក់​ត្រង់​ដើម​ទ្រូង និង​ប្រៀប​ដូច​ជាភួង​ផ្កា​ឈើ​ដែល​ប្រដាប់​ទុកហើយ​លើ​សីសៈដូច្នោះ។

- សេចក្ដី​ថា ជាទីស្រឡាញ់​របស់​អមនុស្ស​ទាំងឡាយ គឺថាអ្នកចំរើន​មេត្តាចេតោវិមុត្តិនោះ ជាទីស្រឡាញ់​របស់​មនុស្ស​ទាំងឡាយ​យ៉ាង​ណា ក៏រមែង​ជាទីស្រឡាញ់​របស់​អមនុស្ស​ទាំងឡាយដូច្នោះ​ដែរ ដូចមានព្រះវិសាខត្ថេរ (ជាសាធកដូច្នេះថា)

រឿងព្រះវិសាខត្ថេរ

បានឮ​ថា​ព្រះវិសាខត្ថេរនោះ (កាល​នៅជាគ្រហស្ថ) ជាកុដុម្ពី​នៅក្នុងក្រុងបាដលិបុត្រ លោកនៅ​ក្នុងក្រុង​នោះ​ឯង​បាន​ដឹង​ដំណឹង​ថា តម្ពបណ្ណិទ្វីប (គឺកោះលង្កា) ប្រដាប់​ពេញ​ទៅដោយ​ជួរ​ព្រះចេតិយ រុងរឿង​ដោយកាសាវភស្ដ ក្នុងទ្វីប​នោះ​អ្នក​ណាៗ​អាចនឹងអង្គុយ​ឬដេក​បានក្នុងទី​គ្រប់​នៃ​ដែលខ្លួន​ប្រាថ្នា សប្បាយ​ទាំង​ពួង​គឺ​ឧតុសប្បាយ សេនាសនសប្បាយ បុគ្គល​សប្បាយ ធម្មសវនសប្បាយ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ស្រួល​ក្នុង​ទ្វីប​នោះ​ដូច្នេះ​លោក​ទើប​ប្រគល់​នូវគំនរ​នៃ​ភោគ​ទ្រព្យ​របស់​ខ្លួន​ឲ្យ​ដល់​បុត្រ និង​ភរិយា​មាន​ប្រាក់​កហាបណៈ​ដែល​ចងទុក​នឹង​ជាយសំពត់​ប៉ុណ្ណោះ​ចេញ​អំពី​ផ្ទះ​ទៅ​ចាំទូក​នៅ​មាត់​សមុទ្រ រហូត​ដល់​ទៅ​មួយ​ខែ ព្រោះភាព​ជាអ្នក​ឆ្លាត​ក្នុងពាក្យ​សំដី លោក​ទិញ​របស់ (របស់​មាន​តម្លៃ​អាចទិញ​លក់ជួញ​ជាជំនួញ​បាន) ពីកន្លែង​ច្រក​នេះ ទៅលក់​នៅច្រក​នោះដោយកាល​ក្នុងកាល​ជា​ចន្លោះ (នៃ​ការ​ចាំទូក) មួយ​ខែ​នោះ​ឯង (លោក) អាចប្រមូល​ទ្រព្យ​បានដល់មួយពាន់​កហាបណៈ​ដោយ​ការ​ទិញដូរ ដែល​ប្រពៃ​តាមធម៌ លោក​មក​ដល់​មហាវិហារ (ក្នុង​កោះ​លង្កា) ដោយលំដាប់ ហើយសូម​បព្វជ្ជា ដែលភិក្ខុ​ទាំងឡាយ នាំលោកទៅកាន់​សីមា​ដើម្បី​ឲ្យបព្វជ្ជា លោកធ្វើថង់​ប្រាក់មួយពាន់​កហាបណៈ​នោះ ឲ្យធ្លាក់​ចុះលើដី​តាម​ប្រហោង​ជាយ​សំពត់ ភិក្ខុ​ទាំងឡាយ (ឃើញហើយ) សួរថា នោះ​ជាអ្វី? (លោក) ក៏ប្រាប់​ថា លោកម្ចាស់​កហាបណៈ​មួយ​ពាន់ ភិក្ខុ​ទាំងឡាយ​តឿន​ប្រាប់​ថា នែឧបាសកបន្ទាប់​ពីបាន​បព្វជ្ជា​ហើយទៅ លោកនឹង​ចាត់​ចែង​ប្រើប្រាស់​មិនបាន​ទេ លោកចូរចាត់ចែង​ប្រើប្រាស់​ឥឡូវ​នេះ​ឯងចុះ​លោកទើបប្រកាស​ថា ណ្ហើយ​បើ​ដូច្នោះ​មនុស្សទាំងឡាយ​មកកាន់​ស្ថាន​ទីជាទី​ដែល​នាយវិសាខបព្វជ្ជា កុំមាន​ដៃទទេ​ត្រឡប់​ក្នុង​រង្វង់​សីមា​ហើយ ទើប​បព្វជ្ជាឧបសម្បទា (លោក​នៅ​ក្នុងឧបសម្បទភាវ) មានវស្សាគម្រប់​ប្រាំ​ហើយ (រៀន) ធ្វើមាតិកា​២​មាតិកា​ឲ្យស្ទាត់​ជំនាញ​ហើយ បវារណា (ចេញវស្សា) ហើយរៀន​យក​កម្មដ្ឋាន ដែលជាទីស្រឡាញ់​ដល់ខ្លួន ហើយទៅ​នៅបំពេញ​វត្ត ជានិច្ចកាល ក្នុងវិហារ​មួយៗ (លោកគង់នៅអស់) រយៈ​ពេល​៤ៗខែ (យ៉ាងនេះ​ដូច្នេះ​ឯង)។

ព្រះវិសាខៈ (នោះ​ត្រាច់​ទៅបំពេញ​វត្ត)
ប្រព្រឹត្តយ៉ាងនោះ​ហើយ (ថ្ងៃមួយ)
លោកឈរនៅកណ្ដាល​ព្រៃ (ពិចារណា)
មើលគុណធម៌របស់ខ្លួន និង​បន្លឺ​សំឡេង (ឲ្យ​ប្រាកដទុក)
ទើបបានពោល​សេចក្ដី​នេះ​ថា

ខ្ញុំម្ចាស់​ឧបសម្បទា​មក​អស់កាល​ប៉ុណ្ណា (នឹង)
មក​ក្នុង​ទីនេះដោយកាល​ប្រមាណ​ប៉ុណ្ណា
ក្នុង​ចន្លោះ​នៃកាលប្រមាណ​ប៉ុណ្ណោះ​នេះ
(សេចក្ដីខុសឆ្គង) របស់​ខ្ញុំម្ចាស់​មិនមានឡើយ

ឱ! ជាលាភ​ពិតណាស់ លោក​អ្នកនិរទុក្ខទាំងឡាយ។ លោកកំពុង​ដើរទៅ ចិត្តលប​ពត៌វិហារ ដល់​ផ្លូវ​បែក​ជាពីរ​ក៏ឈប់ ស្ងៀមនៅ​ហើយគិតថា ផ្លូវនេះ ឬផ្លូវ​នេះហ្ន៎ ពេលនោះ​ទេវតា​អ្នកនៅនឹងភ្នំ​នោះឈរ​បង្ហាញ​លោក​ថា លោកម្ចាស់​ផ្លូវ​នោះ លោក​ស្នាក់​នៅ​ចិត្ត​លបពត៌៤ខែ​ហើយគិតថា​នឹងទៅក្នុងពេលព្រឹក ព្រហាម​ហើយ (ចូល) ចាំវត្ត ទេវតា​អ្នក​នៅ​នឹងដើម​មណិលៈខាងដើម​នៃ​ផ្លូវ​ដែល​ចង្ក្រម មក​អង្គុយ​ស្រែកយំ​នៅ​នឹង​កាំជណ្ដើរ​ព្រះថេរៈ​សួរ​ថា​អ្នកណា​នោះ? (ឆ្លើយ​ថា) ខ្ញុំម្ចាស់​ឈ្មោះ​មណិលិយាលោកម្ចាស់ (ព្រះថេរៈសួរថា) យំធ្វើអ្វី? (ឆ្លើយ​ថា) ទាក់ទង​នឹងការ​ទៅរបស់​លោកម្ចាស់ (ព្រះថេរៈ​សួរថា) កាល​បើ​អាត្មា​នៅទីនេះ​មានគុណអ្វីដល់លោកម្ចាស់ទាំងឡាយ (ឆ្លើយថា) បពិត្រ​លោកម្ចាស់ កាល​លោក​ម្ចាស់​នៅទីនេះ ពួកអមនុស្ស​ទាំងឡាយ មានមេត្តា​ដល់​គ្នានិងគ្នា កាល​បើលោកម្ចាស់​ចេញទៅ​ហើយគេទាំង​ឡាយ​ក៏​បង្ក​ការ​ឈ្លោះ​ទាស់ទែង​គ្នា និយាយ​ពាក្យអាក្រក់​ដល់​គ្នានឹងគ្នា។

ព្រះថេរៈ ទើប​មាន​ថេរដីកាថា ប្រសិន​បើអាត្មា​នៅទីនេះ​សេចក្ដីនៅជាសុខ (សេចក្ដី​សប្បាយកើត) មានដល់​អ្នក​ទាំងឡាយក៏​រាប់​ថា​ជាការ​ល្អ​ហើយ ដោយ​នៅនឹង​ចិត្តលប​ពត៌តទៅទៀត​៤​ខែ ហើយ​ញ៉ាំង​គមនចិត្ត (ការ​គិតនិង​ប្រព្រឹត្ត​ទៅ) ឲ្យកើត​ឡើង​ដូច​ដើម​ទៀត ឯខាងទេវតា​ក៏ (មក) ស្រែកយំ​ដូច្នោះ​ទៀត​ដោយ​ឧបាយ​នោះ ព្រះថេរៈ​នៅទីនោះ​រហូត​បរិនិព្វាន​ទៅ​ក្នុង​ទី​នោះ​ឯង ភិក្ខុ​អ្នកមានមេត្តា ជាវិហារធម៌​រមែង​ជាទីស្រឡាញ់​របស់​អមនុស្ស​ទាំងឡាយ​ដូច្នេះ។

ក្នុងសេចក្ដីថា ភ្លើង​ក្ដី ពិសក្ដី សស្ត្រាក្ដីមិនអាចចូល​ទៅរំខាន​បៀតបៀន អធិប្បាយថា ភ្លើង​មិនរំខាន​គឺ​មិន​ចូលទៅ​ក្នុងរាងកាយ​របស់​អ្នក​មាន​មេត្តា​ជាវិហារ​ធម៌​ដូចភ្លើង​មិនចូលទៅ (បៀតបៀន) ក្នុងរាងកាយ​របស់ឧត្តរាឧបាសិកាដូច្នោះ ពិស​ក៏មិន​រំខាន​គឺ​មិន​ចូល ទៅ​ក្នុង​រាង​កាយ​របស់​អ្នក​មាន​មេត្តា​ជាវិហារធម៌ ដូចពិស​មិន​ចូល​ទៅ​ក្នុង​រាងកាយ​របស់​ព្រះចុឡសិវត្ថេរៈ អ្នក​សូត្រ សំយុត្តនិកាយ ដូច្នោះ សស្ត្រា ក៏​មិន​រំខាន គឺ​មិន​ចូល​ទៅ​ក្នុង រាង​កាយ​របស់​អ្នក​មានមេត្តា​វិហារធម៌ ដូចសស្ត្រា​មិន​ចូលទៅ ក្នុងរាងកាយ​របស់សង្កិច្ចសាមណេរ​ដូច្នោះ មានអធិប្បាយ​ថា ភ្លើងក្ដី ពិសក្ដី សស្ត្រាក្ដី រមែង​មិនធ្វើ​រាងកាយ​របស់​លោក​អ្នក​មានមេត្តា ជាវិហារ​ធម៌​នោះ​ឲ្យកម្រើក​បាន ក្នុងន័យ​នេះ​បណ្ឌិត​ទាំងឡាយ​ពោល​រឿង​ទឹកដោះ​នៃមេគោ (ជានិទស្សនៈ) ខ្វះក៏បាន។

មានរឿង​ដំណាល​ថា មានមេគោ​មួយ ឈរ​បញ្ចេញ​កសីរធារា (សម្រក់ទឹកដោះ) ឲ្យ​ដល់​កូនគោ ព្រាន​ម្នាក់​នឹង​ចាក់​មេគោ​នោះ ទើប​កាន់​លំពែង​ដងវែង បោះ​ឆ្ពោះ​ទៅ (ទៅ) របស់​ខ្លួន​របស់មេគោ​នោះ (លំពែក​នោះ​ក៏ស្រាប់​តែ) អណ្ដែត​ទៅ​ដូច​ជាស្លឹកត្នោត (មិនចូល) (ទាំងនេះ) ដោយកម្លាំង​នៃ​ឧបចារសមាធិក៏​មិន​មែន ដោយ​កម្លាំង​នៃអប្បនាសមាធិ​ក៏​មិនមែន​ឡើយ (តែ) ដោយសេចក្ដី​ដែល​មេគោ​នោះ មានចិត្ត​ស្រឡាញ់​អាណិត​ជាកម្លាំង​ក្នុង​កូនគោប៉ុណ្ណោះ មេត្តា​មានអានុភាព​ច្រើន​ដូច្នេះ​ឯង។

- ក្នុង​ន័យ​ថា ចិត្ត​តាំង​មាំរហ័ស គឺ​ចិត្ត​របស់ អ្នក​មាន​មេត្តា​ជាវិហារធម៌ រមែង​ជាសមាធិ​បានរហ័ស​តែម្ដង​ការយឺត​យូរ​នៃសមាធិ​ចិត្ត​នោះ​មិន​មាន​ទេ។

- សេចក្ដី​ថា ពណ៌សម្បុរ​ស្រស់​ថ្លា​ផូរផង់​ស្អាត ប្រការ​មួយនោះ​គឺ មុខ​របរ​អ្នក​មានមេត្តា​ជាវិហារធម៌​នោះ រមែង​មាន​ពណ៌​ស្រស់​ថ្លា​ផូរផង់​ដូច (ធាងស្លឹក) ត្នោត​ទុំ​ដែល​ទើប​តែ​ជ្រុះ​ចាក​អំពី​ជួរ​ដូច្នោះ។

- សេចក្ដី​ថា មិនវង្វេង​ទៀប​នឹង​ធ្វើ​កាល​កិរិយា មានន័យ​ថា​ដែល​ឈ្មោះថាសម្មោហមរណៈ (​សេចក្ដី​វង្វេង​ទៀប​នឹងស្លាប់) របស់​អ្នកមានមេត្តា ជាវិហារធម៌​រមែង​មិន​មាន លោក​ជាអ្នក​មិនវង្វេង​ឡើយ​ទៀប​នឹង​ធ្វើ​កាល​កិរិយា​នោះ គឺ​ដូច​ជា​ដេកលក់​ទៅដូច្នោះ។

សេចក្ដី​ថា កាល​នៅ​មិន​ទាន់​បន្លុះ​គុណធម៌​ដែល​ក្រៃលែង​ជាងនោះ មានន័យថា ប្រការ​មួយ(នោះគឺ) អ្នក​មានមេត្តា​ជាវិហារ​ធម៌​នោះ​កាល​មិន​អាចបន្លុះ​ព្រះអរហត្ត ដែលជាគុណដ៏ក្រៃលែង​ជាង​មេត្តា​សមាបត្តិ ឃ្លាត​ចាកភព​នេះ​ហើយ រមែង​ចូល​ទៅដល់ព្រហ្ម​លោក (គឺ​ចូលទៅកាន់​ព្រហ្មលោក) ដូចជាការ​ដេក​លក់​ហើយ​ភ្ញាក់​ឡើង​វិញ​ដូច្នោះ។

ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀប​រៀង​ដោយ កែវ វិមុត្ត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣៣,១៦៨ ដង)
រយៈពេល​នៃ​ការ​បំពេញ​បារមី​របស់​ព្រះពុទ្ធ​ ៣ ព្រះអង្គ​គឺ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៥,៧៦២ ដង)
បណ្ឌិត​តែង​សរសើរ​សេចក្ដី​មិន​ប្រមាទ​ក្នុង​បុញ្ញកិរិយា​វត្ថុទាំងឡាយ
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៣,៤៩០ ដង)
មច្ចុរាជនឹងមិនមករកយើងនោះមិនមានឡើយ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩២៥ ដង)
តួនាទី​មិត្ត​ល្អ ៥​សិក្ខាបទ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៥២,២២៦ ដង)
បើព្រះពុទ្ធមិនកើត ព្រះធម៌ល្អឆើតក៏មិនប្រាកដ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ១៣,៧១៦ ដង)
ព្រះបាតនៃព្រះដ៏មានព្រះភាគ
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៥,៦០១ ដង)
​ចំណេះ​វិជ្ជា​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.26
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿