ថ្ងៃ ច័ន្ទ ទី ០១ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩,៤១៧
Today
ថ្ងៃម្សិលមិញ ១៤៣,២៦៧
ខែនេះ ១៩,៤១៧
សរុប ៤០៦,៥២៤,៧៣២
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៧៤៤ ដង)

រឿងនាង​អសិ​តា​ភូ



 
រឿងនាង​អសិ​តា​ភូ
(ចាក អ. ទុ.)
(​ប្រាថ្នា​ហួស​ហេតុ​ នាំ​ឪ្យ​អន្តរាយ)​

 
កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រាជ​បុត្រ​ ព្រះ​ចៅ​ពារាណសី​មួយ​អង្គ ព្រះ​រាជ​បិ​តា​មិន​គាប់​ព្រះ​រាជ​ហឫទ័យ​ ទ្រង់​បំ​បោះ​បង់​ព្រះ​រាជ​និ​វេស​ន៏​ បាន​នាំ​ព្រះ​រាជ​ទេ​ពី របស់​​ទ្រង់​ព្រះ​នាម​អសិ​តា​ភូចូល​ទៅ​ក្នុង​ព្រៃ​ហេម​ពាន្ភ សោយ​ត្រី​សាច់​និង​ផ្លែ​ឈើ​ មើម​ឈើ​ជា​អា​ហារ ។ ព្រះ​នាង​អសិ​តាភូ​ ជា​ព្រះ​ទេពី​ ខំ​គោរព​ប្រ​តិ​បត្តិ​​ដោយ​បំ​រើ​ដោយ​ឥត​មាន​ធ្វេស​ប្រ​ហែល​ឡើយ ។

ថ្ងៃ​មួយ​ព្រះ​រាជ​បុត្រ​ជា​ព្រះ​ភស្តា​ របស់​នាង​បាន​ឃើញ​កិន្ន​រី​មាន​រូប​ឆោម​ល្អ ក៏​លះ​បង់​ចោល​ព្រះនាង​ខំ​ស្វះ​ស្វែង​ទៅ​តាម​ កិន្នរី​នោះ​ ។ ព្រះ​នាង​គិត​ថា​ព្រះ​រាជ​បុត្រ​មិន​អើ​ពើ​នឹង​អញ​ ស៊ូ​ទៅ​តាម​នាង​កិន្នរីវិញ ។ លុះគិត​ហើយ​​ក៏ចូល​ទៅ​រក​ តា​បស​ម្នាក់​សុំ​រៀន​ចំ​រើន​កសិណ មិន​យូរ​ប៉ុន្មាន​​​ក៏​បណ្តាល​អោយ​​អភិ​ញ្ញា​កើត​ឡើង​ ទើប​មក​នៅ​ក្នុង​បណ្ណសា​លា​របស់​ខ្លួន​វិញ ។

ព្រះ​រាជ​បុត្រ​នោះ​កាល​បើ​រក​ផ្លូវ​ ទៅ​តាម​នាង​កិន្នរីមិន​ឃើញ ក៏​អស់​សង្ឃឹម​ក៏ត្រឡប់​មក​រក​ព្រះនាង​វិញ ។ ព្រះ​នាង​អ​សិតា​ភូ​ ឃើញ​ព្រះ​រាជ​បុត្រ​យាង​មក​វិញ ក៏​ហោះ​ទៅ​អា​កាស​ទៅ​នៅ​ក្នុង​ទី​ដ​ទៃ​បាត់ ។ ព្រះ​រាជបុត្រ​កាល​បើ​ព្រះ​ទេពី​ លះ​បង់​លែង​ត្រូវ​ការ​ហើយ​ក៏​ ខ្សឹក​ខ្សួល​ទួញ​យំ​សង្រែង​សង្រៃ​ថា​ ៖

អត្រិច្ឆំ អតិលោភេន អតិលោភមេតេន ច
ឯវំ ហាយតិ អត្ថម្ហា អហំវ អសិ​តាភុយា ។

សេចក្តី​ថា​ បុគ្គល​ដែល​ប្រាថ្នា​ហួស​កំរិត​ ចង់​បាន​ខ្លាំង​ពេក​ ព្រោះ​ស្រ​វឹង​ងប់​ដោយ​ចំ​ណង់​ រមែង​សាប​សូន្យ​ចាក​ប្រ​យោជន៏​យ៉ា​ង​ណា ខ្ញុំ​ឯង​កាល​ប្រាថ្នា​ ក៏​ទៅជា​អ្នក​សាប​សូន្យ​ចាក​ព្រះ​ទេពី​ឈ្មោះ​ អសិតា​ភូ​យ៉ាង​នោះ​ដែរ​ ។

ព្រះ​រាជបុត្រ​តាំង​ពី​ថ្ងៃ​នោះ​មក​ នៅ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង​ លុះ​អស់​ពីព្រះ​បិតា​ទៅ​ បាន​សោយ​រាជ្យ​ជា​ស្តេច​ស្នង​អង្គ ព្រះ​រាជ​បិតា ។ គ្រា​នោះ​មាន​ទេវតា​មួយ​អង្គ បានសូត្រ​គាថា​ថ្វាយ​ជា​ព្រះ​សណ្តាប់ថា​ ៖

អត្រិច្ឆំ អតិលោភេន អតិលោភមតេន ច 
ឯវំ សោ​ ហាយតត្តានំ ចន្ទំវ អសិ​តាភុយា ។

សេចក្តី​ថា​ បុគ្គល​ដែល​ប្រាថ្នា​ហួស​កំរិត​ ចង់បាន​ខ្លាំង​ពេក​ព្រោះ​ស្រ​វឹង​ងប់​ដោយ​ចំណង់ បុគ្គល​នោះ​តែង​នាំ​ឪ្យ​ប្រ​យោជន៏​ របស់​ខ្លួន​សាប​សូន្យយ៉ាង​នេះ ដូច​ជា​ព្រះ​រាជបុត្រ​កាល​ប្រាថ្នា​នូវ​​ នាង​កិន្នរី ឈ្មោះ​ចន្ទាហើយ​ ជា​អ្នក​សាប​សូន្យ​ចាក​ព្រះទេពី​ ឈ្មោះ​អសិតាភូ ។

ព្រះ​រាជា​ទ្រង់​អៀន​ខ្មាស​ ហើយ​តាំង​​ព្រះ​ទ័យ​លែង​ប្រ​ព្រឹត្ត​យ៉ាង​នេះ​ត​ទៅ​ទៀត​ ទ្រង់​គ្រង​រាជ​សម្បត្តិ​ជា​សុខ​ក្សេម​ក្សាន្ត​ដ​រាប​ទៅ ។

វាយ​អត្តបទដោយ កញ្ញា​ ហេង​ សំដា​ណែត
ដកស្រង់ចេញ​ពី​សៀវភៅ​ ប្រជុំនិទានជាតក



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៤ (អាន: ៣,៣០១ ដង)
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន តចប់
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៨,៥៤៣ ដង)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.09