ថ្ងៃ អាទិត្យ ទី ០៣ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៦,០២៩
Today
ថ្ងៃម្សិលមិញ ២៤២,៣៣៩
ខែនេះ ៥៥៥,៧៣៩
សរុប ៣៥៧,៣៩៩,៧១៣
Flag Counter
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២៦៦ ដង)

ទោស​បាណា​តិ​បា​ត និង​គុណ​របស់​មិត្រ



 
រឿង​មិ​គលុទ្ទ​កប្រេត
(​ ចាក​ បេ​. ខុ. )
( ទោស​បាណា​តិ​បា​ត និង​គុណ​របស់​មិត្រ )


កាល​កន្លង​ទៅ​ហើយ​ ក្នុង​ក្រុង​រាជ​គ្រឹះ​ មាន​ព្រាន​ម្រិគ​ម្នាក់​ ជា​មិត្រ​នឹង​ធម្ម​ឧ​បា​សក​ ។ ព្រាន​នោះ​សម្លាប់​ម្រិគ​ទាំង​យប់​ទាំង​ថ្ងៃ​ ឥ​ត​មាន​បង្អង់​ពេល​វេ​លា​ណា​មួយ​ឡើយ​ ។

ឧ​បាសក​ជា​មិត្រ​ ចេះ​តែ​និ​យាយ​លួង​លោម​អង្វរ​ឲ្យ​​ឈប់​សម្លាប់​ ព្រាន​មិន​ព្រម​តាម​ ។ ឧ​បា​សក​ចេះ​តែ​ឧ​ស្សាហ៍​និ​យាយ​មិន​ឈប់​មិន​ធុញ​ទ្រាន់​ដល់​យូរ​ៗទៅ​ព្រាន​នោះ​ក៏​និយាយ​ប្រាប់​ឧ​បាសក​ថា ម្នាល​សម្លាញ់​ខ្ញុំ​មាន​សេច​ក្តី​រាប់​អាន​សម្លាញ់​ក្រៃ​ពេក​ ខ្ញុំ​ឈប់​សម្លាប់​សត្វ​ក្នុង​ពេល​វេលា​យប់​ជូន​អ្នក​ចុះ​ ឧ​បាសក​ឮហើយ​ ទទួល​សា​ធុ! ៗ ខ្ញុំ​ត្រេក​អរ​ណាស់​ ក្នុង​វេលា​យប់​ដែល​អ្នក​ឈប់​នោះ​ អ្នក​ត្រូវ​តាំង​ចិត្ត​រំ​លឹក​ចំ​ពោះ​គុណ​ព្រះ​រត​ន​ត្រ័យ​​ កុំ​រំ​លឹក​ដល់​ការ​នេ​សាទ​រ​បស់​អ្នក​ ។

ព្រាន​ធ្វើ​តាម​បាន​ទាំង​អស់​តែ​ដល់​វេលា​យប់​ទៅ​ដក​អន្ទាក់​ ដក​លប​ជា​ដើម​ទុក​ក្នុង​ទី​មួយ​ហើយ​ ដម្កល់​ចិត្ត​ក្នុង​គុណ​ព្រះ​រត​ន​ត្រ័យ​ ដល់​វេ​លា​ថ្ងៃ​ទើប​ទៅ​នេ​សាទ​តាម​ធម្ម​តា​ ។

សម័យ​ក្រោយ​មក​ ព្រាន​នោះ​ស្លាប់​ទៅ​ កើត​ជា​វេ​មា​និក​ប្រេត​ នៅ​ក្បែរ​ភ្នំ​គិជ្ឈ​កូដ​ ពេល​ថ្ងៃ​រង​ទុក្ខ​វេទ​នា​ មាន​ឆ្កែ​ទាំង​ហ្វូង​ដេញ​ខាំ​ស៊ី​អស់​សាច់​នៅ​សល់​ឆ្អឹង​ ដល់​វេលា​យប់​ក្លាយ​ខ្លួន​ជា​ទេព​បុត្រ​ សោយ​សម្បត្តិ​ទិ​ព្វ​ នៅ​ក្នុង​វិមាន​មាស​ មាន​អ្នក​បំ​រើ​រាប់​រយ​នាក់ ។ ផ្លាស់​ប្តូរ​សោយ​ផល​សុខ​ទុក្ខ​ៗ តែយ៉ាង​នេះ​ជា​ដរាប​រាល់​ពេល​វេលា​ ។

ជួន​ជា​ថ្ងៃ​មួយ​នោះ​ព្រះ​នា​រទ​ត្ថេរ​ លោក​និ​មន្ត​ទៅ​ក្បែរ​ភ្នំ​ បាន​ឃើញ​ហើយ​ សួរ​ដំណឹង​សព្វ​គ្រប់​ទើប​នាំ​ដំ​ណឹង​នោះ​ទៅ​កាន់​សំណាក់​ព្រះ​សម្ពុទ្ធ​ ក្រាប​ទូល​តាម​ដំណើរ​ ។ ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ ទ្រង់​ប្រា​រព្វ​រឿង​ប្រេត​នោះ​ជាហេតុ​ ហើយ​សំដែង​ធម៌​ទេស​នា​ ដើម្បី​ជា​ប្រ​យោជ​ន៍​មគ្គ​ផល​សុខ​ចំ​រើន​ដល់​ពុទ្ធ​ប​រិ​ស័ទ​ទាំង​ឡាយ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​និ​ទាន​ជា​តក​


ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៤៧ ដង)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៣,៨៤៤ ដង)
អ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន ត្រូវប្រកបសេចក្តីព្យាយាម
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,២២១ ដង)
ឃើញ​គេ​ស្លូត​ កុំ​ថា​គេ​ខ្លាច​អន់​ជាង​ខ្លួន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៩០៤ ដង)
ទឹក​ភ្នែក​ស្ដ្រី​ប្ដី​ប្រច័ណ្ឌ
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១៧,២៧៧ ដង)
កូនៗទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕