images/articles/1495/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៥៤ ដង)
នរណា! តើយើងចង់មានន័យយ៉ាងមិចចំពោះពាក្យថា នរណា? តើព្រះពុទ្ធសាសនាមិននិយាយថា មានតែពុទ្ធសាសនិកប៉ុណ្ណោះដែលទទួលផលនៅជាតិក្រោយទេឬ? យោងតាមព្រះពុទ្ធសាសនា កន្លែងណាដែលយើងនឹងកើតទៀតបន្ទាប់ពីជាតិនេះ មិនមែនអាស្រ័យលើសាសនានោះទេ។ តាមពិត គ្មានតម្រូវការដើម្បីបួងសួង គោរព ឬសូម្បីតែមានជំនឿលើព្រះសម្មាសម្ពុទ្ធក៏នឹងនាំឲ្យល្អនៅជាតិក្រោយនោះដែរ។
អ្វីដែលកើតឡើងចំពោះយើងគ្រប់រូបនៅជាតិក្រោយ វាអាស្រ័យលើយើងទាំងអស់គ្នា គឺថាយើងប្រព្រឹត្តធ្វើនូវអំពើយ៉ាងណានៅបច្ចុប្បន្នជាតិនេះ។ មាគ៌ាទៅកាន់ឋានសួគ៌ គឺមិនមែនដោយសារជំនឿ ឬការគោរពបូជានោះទេ ប៉ុន្តែតាមរយៈការធ្វើនូវអំពើល្អ ហើយចៀសវាងការធ្វើនូវអំពើអាក្រក់។ ព្រះសម្មាសម្ពុទ្ធទ្រង់មិនបានសម្ដែងថា ការគោរពចំពោះព្រះតថាគត អ្នកនឹងត្រូវបានសោយនូវសេចក្ដីសុខ នោះឡើយ។ ព្រះអង្គទ្រង់មិនបានគំរាមកំហែងដាក់ទណ្ឌកម្មនរណាម្នាក់ថា អ្នកត្រូវតែជឿព្រះអង្គ ឬត្រូវតែធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះអង្គក៏ទេដែរ។
ព្រះអង្គទ្រង់ត្រាស់សម្ដែងថា មិនមានរឿងអ្វីខុសឆ្គងនោះទេ ដែលមានការសង្ស័យ ឬសាកសួរព្រះអង្គ ជាហេតុធ្វើឲ្យមនុស្សជាច្រើនយកពេលវេលាខ្លះ ដើម្បីសិក្សាឈ្វេងយល់ពីសាសនៈរបស់ព្រះអង្គ។ ព្រះអង្គបានបញ្ជាក់ថា បុគ្គលម្នាក់ៗគួរតែស្វែងរក ឈ្វេងយល់និងទទួលបាននូវសច្ចភាពដោយខ្លួនឯងផ្ទាល់ ហើយមិនត្រូវប្រកាន់យកនូវជំនឿងងឹតងងល់ចំពោះអ្នកណាម្នាក់ ឬអ្វីមួយឡើយ។ គ្រឹស្តិ៍សាសនិកក្ដី តៅសាសនិកក្ដី សូម្បីតែអ្នកមិនជឿលើព្រះអាទិទេពក្ដី សុទ្ធតែអាចសោយនូវសេចក្ដីសុខនៅជាតិខាងមុខបានដូចគ្នា។ ប៉ុន្តែជាការពិតណាស់ ពួកគេអាចសោយនូវសេចក្ដីសុខនោះបាន លុះត្រាតែពួកគេជាមនុស្សល្អនៅក្នុងបច្ចុប្បន្នជាតិនេះឯង។
ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ៥០០០ឆ្នាំ
images/articles/1501/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៦០៨ ដង)
តើបាបនឹងបុណ្យនៅត្រង់ណា?
បញ្ហាបាបនិងបុណ្យនេះ ក៏ជាបញ្ហាមួយមានអាថ៌កំបាំងណាស់ដែរ ព្រោះជាវត្ថុម្យ៉ាងដែលយើងមិនអាចនឹងចាប់យកមកបង្ហាញអ្នកដទៃឲ្យមើលឃើញបានឡើយ។ ម្យ៉ាងទៀតសត្វលោករឹងរិតតែលែងមានជំនឿ ព្រោះគេច្រើនតែវាយតំលៃទៅលើអ្វីដែលគេមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀករបស់គេ ដូចជាមនុស្សល្អខ្លះ បែរជាលំបាកតោកយ៉ាក ចំណែកមនុស្សអាក្រក់ខ្លះ
images/articles/1502/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៣៧ ដង)
រឿងចុន្ទសូករិកៈ
ដើម្បីឲ្យជាក់ច្បាស់ថា តើនរកមានដែរឬទេ? នោះខ្ញុំនឹងសង្ខេបរឿងដែលមានសម្ដែងក្នុងគម្ពីរធម្មបទ ដើម្បីឲ្យញាតិញ៉ោមបងប្អូនប្រុសស្រីបានអាន ហើយពិចារណាដោយឧបាយនៃប្រាជ្ញាចុះ។
ចុន្ទសូករិកៈនោះ ជាអ្នកសម្លាប់តែសត្វជ្រូកយកសាច់លក់ដើម្បីចិញ្ចឹមជីវិតពេញ ៥៥ឆ្នាំ។ កាលដែលគាត់សម្លាប់ម្ដងៗគាត់ចាប់ជ្រូកចងជើង រួចយកកំណាត់ឈើទៅដាក់ក្នុងមាត់ជ្រូក
images/articles/1492/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៩១ ដង)
ពុក
ពន្លឺរស្មីនៃព្រះអាទិត្យ មានសារៈសំខាន់ណាស់សម្រាប់ភពផែនដី និងមនុស្សទាំងឡាយដែលរស់នៅលើផែនដីនេះ។ ពេលណាដែលព្រះអាទិត្យរះឡើងបញ្ចេញរស្មី សាយភាយពេញផ្ទៃភាល័យ ផែនដីទាំងមូលក៏មានភាពស្រស់បំព្រង ពេញទៅដោយសោភ័ណល្អត្រកាល កម្ចាត់បង់នូវភាពងងឹតអន្ធការអស់ពីផែនដី បន្សល់នៅតែភាពដ៏ស្រស់ស្អាតក្រៃលែងដែលចាំងចែងទៅដោយពន្លឺរស្មីនៃព្រះអាទិត្យ
images/articles/1479/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤,៧៤៧ ដង)
សរសើរមនុស្សដែលពណ៌នាគុណរបស់មិត្ត
វណ្ណំ ភណមានំ បសំសតិ សរសើរនូវមនុស្សណាដែលនិយាយរឿងល្អ ពណ៌នាគុណរបស់មិត្ត នេះជាលក្ខណៈមិត្តល្អដែលតែងតែជួយឈឺឆ្អាល។
នៅពេលយើងសរសើរអ្នកដទៃណាម្នាក់នោះ ត្រូវបញ្ជាក់អំពីកិច្ចការដែលគួរឲ្យសរសើរនោះផង ព្រោះវាអាចធ្វើឲ្យអ្នកស្ដាប់យល់ច្រឡំ ក្នុងបុគ្គលដែលយើងសរសើរនោះ បើយើងមិនបានបញ្ជាក់អំពីអំណុចល្អឲ្យបានពិតប្រាកដទេ។
images/articles/1472/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៣៣ ដង)
អស្សុតំ សាវេតិ ឲ្យមិត្តបានស្ដាប់នូវពាក្យដែលមិនធ្លាប់បានស្ដាប់ ពាក្យមានប្រយោជន៍មានច្រើនណាស់ សម្រាប់ដាស់តឿនស្មារតី ជារបស់មានតម្លៃថ្លៃថ្លា ពាក្យសម្ដីមានរសជាតិធ្វើឲ្យអ្នកស្ដាប់ភ្លឺថ្លាគំនិត មានការចម្រើនកើតប្រយោជន៍ ។ដើម្បីឲ្យទឹកមាត់ប្រៃ ដោយសេចក្ដីថា និយាយអ្វីៗគេស្ដាប់គេតាម អ្នកត្រូវនិយាយហ្មត់ចត់ប្រព្រឹត្តល្អដោយខ្លួនឯងផងប្រៀបដូចរបស់ប្រើប្រាស់ បើជារបស់ថោក សូម្បីនៅថ្មីក៏គេមិនខ្ចីប្រើ ប៉ុន្តែបើជាវត្ថុមានតម្លៃ ទោះបីចាស់ទៅក៏គេតាំងទុកនៅជាទីរលឹក។
សំពត់សំបកឈើ កាលនៅថ្មីវាមានសម្ជស្សរឹងគ្រោតគ្រាត លុះដល់ចាស់គេច្បាស់ជាជូតជើង ឬ ចោលក្នុងគំនរសម្រាមយ៉ាងណា មនុស្សឥតបានការ ពុតត្បុតលោភលន់ ល្ងង់ខ្លៅ គេហៅថា មនុស្សសំពត់សំបកឈើ អ្នកណាទៅសេពគប់ជាមួយ រមែងរងទុក្ខរហូតស្លាប់ខ្លួន ដូចសំពត់សំបកឈើដែលមានសម្ជស្សរឹងគ្រោតគ្រាត ធ្វើឲ្យអ្នកស្លៀតលំបាកព្រោះសម្ជស្សនោះ អ៊ីចឹងឯង លុះដល់មនុស្សសំបកឈើនោះចាស់ជរាទៅ ឬក៏ស្លាប់ទៅ នៅសល់ កេរ្តិ៍ឈ្មោះអសោចិ៍ គេលើកយកមកប្រដៅកូនចៅ កុំឲ្យប្រព្រឹត្តតាម ដូចសំពត់ដាច់ដែលគេចោលក្នុងគំនរសម្រាមដូច្នោះឯង ។
សំពត់កម្ពលពណ៌ក្រហម ធ្វើក្នុងដែនគន្ធារៈ (សម័យបុរាណ) សាច់ល្អិតម៉ដ្ឋខៃ សម្ជស្សទន់ល្មៃ មានតម្លៃថ្ងៃណាស់ ព្រោះគេលំបាកធ្វើ បើអ្នកណាមានសំណាងបានប្រើ បានស្លៀកបានដណ្ដប់ ក៏សុខកាយសប្បាយចិត្ត យ៉ាងណា មនុស្សសប្បរុសក៏បីដូចសំពត់កម្ពល ដែលមានតម្លៃដូច្នោះដែរ អាចឲ្យអ្នកមកសេពគប់ បានជួបប្រសព្វនូវសេចក្ដីសុខ បានស្ដាប់ពាក្យពីរោះៗ ពាក្យណាធ្លាប់ស្ដាប់ហើយ ក៏កាន់តែបានច្បាស់ឡើង ភ្លឺស្វាងរុងរឿងកាត់ក្ដីកង្វល់ ។
សំពត់កម្ពលលុះដល់ពេលចាស់ទៅ ព្រោះតែរបស់មានតម្លៃសរសៃស្វិត គេយកទៅវេចខ្ចប់រតនវត្ថុមានកែវមុណីជាដើម យ៉ាងណា មនុស្សបានការ ជាមនុស្សបានផ្ដល់ប្រគល់នូវប្រយោជន៍ ឲ្យដល់អ្នកផងទាំងពួង ជាមនុស្សមានស្នាដៃ មានសេចក្ដីមិនប្រមាទ ឆ្លាតឈ្លាសវាងវៃ ព្យាយាមតែក្នុងការងារប្រពៃ សូម្បីស្លាប់ទៅ ឬនៅក្នុងវ័យចាស់ កេរ្តិ៍ឈ្មោះពុំសាបសូន្យ កេរ្តិ៍ឈ្មោះនិងស្នាដៃអាចខ្ចប់សេចក្ដីល្អរបស់អ្នកដទៃដូចសំពត់មានតម្លៃថ្លៃប្រណីត ទោះបីចាស់ពិតតែគេពុំចោលឡើយ គេដាក់ក្នុងហិបអប់គ្រឿងក្រអូប រុំខ្ចប់របស់មានតម្លៃដទៃផ្សេងទៀតបានយ៉ាងល្អ។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
images/articles/1455/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៥២ ដង)
ជីវិតគឺជាវត្ថុបំណងដ៏សំខាន់បំផុតសម្រាប់សត្វលោកគ្រប់ៗរូប ទោះជាសត្វនោះកើតមកមានលក្ខណៈល្អក្ដី អាក្រក់ក្ដី ពាលក្ដី បណ្ឌិតក្ដី ក្មេងក្ដី ចាស់ក្ដី ជាអ្នកស្ដុកស្ដម្ភក្ដី កំសត់ទុគ៌ត ជាអ្នកមានអវយវៈគ្រប់គ្រាន់ក្ដី ឬក៏ដល់នូវសភាពជាអ្នកពិការយ៉ាងណាក្ដីក៏នៅតែត្រូវការជីវិត ព្រោះជីវិតគឺជាវត្ថុដ៏សំខាន់មានតែមួយគត់សម្រាប់សត្វលោកគ្រប់ៗរូប។ សត្វលោកគ្រប់ៗរូប គេស្រលាញ់ជីវិតរបស់គេណាស់គ្មានអ្នកណាចង់ស្លាប់ទេ គេសុខចិត្តលះបង់ទ្រព្យសម្បត្តិដើម្បីការពារអវយវៈ គេលះបង់អវយវៈដើម្បីការពារជីវិត នៅពេលដែលការពារជីវិតមិនបាន គេសែនសោកស្ដាយនិងតក់ស្លុតយ៉ាងខ្លាំងក្រៃលែង ដូច្នេះជីវិតជារបស់ប្រសើរកាត់ថ្លៃពុំបាន គ្មានទីផ្សារដាក់លក់ទេ មហាសេដ្ឋី មហាមូលធន ក៏មិនអាចយកប្រាក់ទិញបានដែរ បើអាចទិញបានគេមិនព្រមស្លាប់ងាយៗនោះទេ។
អ្នកដែលត្រូវគេសម្លាប់ រមែងព្រាត់ប្រាស់ចោលរបស់ជាទីស្រលាញ់ ជាទីគាប់ចិត្ត ស្លាប់ទៅ ទាំងសេចក្ដីភិតភ័យតក់ស្លុត ចំណែកញាតិមិត្ត បងប្អូនសាច់សាលោហិតជិតស្និទ្ធរបស់គេ ជ្រួលច្របល់ យំយែកទួញសោកបោកប្រាណ ព្រោះហេតុតែបុគ្គលជាទីស្រលាញ់ ត្រូវបាត់បង់ជីវិតដោយសារការសម្លាប់នោះ ដូច្នេះយើងមានឈ្មោះថាជាមនុស្សម្នាក់ ត្រូវតែមានប្រាជ្ញាស្មារតីឧស្សាហ៍ពិចារណាឲ្យបានជារឿយៗថា បើយើងស្រលាញ់ជីវិតរបស់យើងយ៉ាងណា អ្នកដទៃគេក៏ស្រលាញ់ជីវិតរបស់គេ យ៉ាងនោះដែរបើយើងចង់រស់ នោះអ្នកដទៃគេក៏ចង់រស់ដូចយើងដែរ កាលបើយើងឧស្សាហ៍ពិចារណាយ៉ាងនេះអោយបានរឿយៗ នោះយើងមានសេចក្ដីអនុគ្រោះ ឲ្យនូវអភ័យដល់សត្វទាំងអស់ក្នុងលោក ដូចជា ព្រៃធំតែងផ្ដល់ នូវភាពកក់ក្ដៅដល់ម្រឹគីម្រឹគា ដូចជាអាកាសវាហាដ៏ធំទូលាយតែងផ្ដល់នូវការសប្បាយដល់បក្សី សត្វ ឬដូចជា មហាសមុទ្រតែងផ្ដល់ជម្រកដ៏សុខសាន្តដល់មច្ឆាទាំងឡាយ យើងត្រូវតែជាមនុស្សមានចិត្តទូលាយដូចផែនដី ត្រូវឧស្សាហ៍ស្ដាប់នូវធម៌របស់សប្បុរស អប់រំចិត្តអោយបានល្អ រហូតទាល់តែចិត្តយើង បានជ្រកក្រោមម្លប់ដ៏ត្រជាក់នៃព្រហ្មវិហារធម៌គឺ មេត្តា។
ការដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ ពុំមែនពឹងពាក់ចំពោះតែទ្រព្យសម្បត្តិ កិត្តិយសប៉ុណ្ណោះទេ យើងពិតជាត្រូវការធម៌មេត្តាការរាប់អាន ការអោយអភ័យពីអ្នកដទៃ ជាចាំបាច់ណាស់ព្រោះថាបើអ្នកដទៃគ្រប់ៗរូបប្រាសចាកធម៌មេត្តា ក្លាយជាមនុស្សឃោរឃៅគ្មានត្រាប្រណីហើយ នោះយើងក៏មិនអាចរស់នៅបានសុខឡើយ សូមឲ្យមនុស្សគ្រប់ៗគ្នាចងចាំថា ដែលយើងនៅរស់ព្រោះអ្នកដទៃគេមិនសម្លាប់យើង តើហេតុអ្វីបានជាគេមិនសម្លាប់យើង? គឺបានមកអំពីការដែល គេតាំងចិត្តថា អាត្មាអញមិនបៀតបៀន មិនសម្លាប់សត្វដទៃនោះឯង ដូច្នេះជីវិតពិតជាត្រូវការមេត្តាធម៌ បើប្រាសចាកមេត្តាធម៌ហើយ សកលលោកនេះនឹងក្លាយទៅជាថ្លុកឈាម ព្រោះតែការ កាប់សម្លាប់គ្នាពុំខាន។
ដឹងថាជីវិតពិតមានតម្លៃ គួរខំកែខៃរួសរាន់សាងល្អ
លះក្ដីប្រមាទសង្វាតធម៌ស ធ្វើជាមនុស្សល្អរបស់សង្គម។
ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការព្រះធម៌
ដោយ៥០០០ឆ្នាំ
images/articles/1442/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២៦៨ ដង)
ទូកក្ដោង
យើងមិនអាចបង្វែរទិសដៅនៃខ្យល់បាន តែយើងអាចចាត់ចែងក្ដោងទូករបស់យើងបាន ដើម្បីឲ្យទូកបានទៅដល់ទិសដៅ។
ហេតុការណ៍ខាងក្រៅ ប្រៀបដូចជាទិសដៅនៃខ្យល់ រឿងដែលយើងត្រូវបានមកដល់ហើយ យើងមិនអាចបញ្ចៀសបាន តែយើងអាចអប់រំចិត្តឲ្យទទួលយកនូវការពិត និងសម្របសម្រួលទៅតាមការពិតនៃសង្គម ជីវិតរមែងជាសុខ។
images/articles/1445/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៧៣ ដង)
ឆ្នាំងដី
ពួកជនណាៗ ទោះបីក្មេងក្ដី ចាស់ក្ដី ពាលក្ដី បណ្ឌិតក្ដី អ្នកមានក្ដី អ្នកក្រក្ដី ជនទាំងអស់នោះ តែងមានសេចក្ដីស្លាប់នៅពីខាងមុខ។
ឆ្នាំងដីដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្ដី ធំក្ដី ឆៅក្ដី ឆ្នាំងទាំងអស់នោះមានកិរិយាបែកធ្លាយជាទីបំផុតយ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។
ព្រះបរមសាស្ដា ទ្រង់មានព្រះបន្ទូល ដូច្នេះតទៅទៀតថា
images/articles/1447/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,៧៦៩ ដង)
មង្គល ៣៨ប្រការ
១- កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ។
២- កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ។
៣- កិរិយាបូជាដល់បុគ្គលគួរបូជាទាំងឡាយ។
៤- កិរិយានៅក្នុងប្រទេសក៏សមគួរ។
៥- ភារៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងការមុន។
៦- កិរិយាតម្កល់ខ្លួនដោយប្រពៃ។
៧- ភារៈនៃបុគ្គលបានស្ដាប់បានរៀនហើយដោយច្រើន។
images/articles/1441/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៦១៨ ដង)
ផ្លែស្វាយនៅខ្ចីជូរ លុះដល់ទុំទៅរមែងផ្អែម យ៉ាងណា ការអប់រំបន្ទុំចិត្ត ក៏ត្រូវតែប្ដូរផ្លាស់ពីជូរមកផ្អែមយ៉ាងនោះដែរ ពោលគឺធ្លាប់តែមិនជ្រះថ្លា ក៏មកជាជ្រះថ្លានឹងគុណព្រះរតនត្រៃ ធ្លាប់តែកំណាញ់ក៏មកជាមានទឹកចិត្តចេះឲ្យទាន ធ្លាប់តែទ្រុស្ដសីល ក៏មកជាមានសិល ។ល។ផ្លែស្វាយនៅខ្ចី រឹង លុះដល់ទុំទៅរមែងទន់ យ៉ាងណា ការអប់រំបន្ទុំចិត្ត ក៏ដូចគ្នាដែរ គឺចិត្តរមែងទន់ដោយសទ្ធា គួរដល់ការងារ ទាន សីល ភាវនាងាយប្រដៅ ងាយទូន្មានតាមព្រះធម៌ព្រះវិន័យ មិនចចេសរឹងរូសកោងកាចឡើយ។
ផ្លែស្វាយ នៅខ្ចី ពណ៌មិនល្អដូចជាស្វាយទុំទេ មានគួរនាដូចជាមនុស្សយើង ដែលមិនទាន់បានទូន្មានខ្លួនដូច្នោះឯង លុះដល់បានអប់រំទូន្មានខ្លួនហើយ ក៏រមែងមានឥន្ទ្រិយស្រគត់ស្រគំគួរឲ្យជ្រះថ្លា មានការសង្រួមកាយវាចា សង្រួមឥរិយាបថ ពិតដូចជាផ្លែស្វាយដែលបន្ទុំទុំហើយមានពណ៍ដូចជាមាស ដូច្នោះដែរ។ផ្លែស្វាយខ្ចីមិនក្រអូបទេ លុះដល់បន្ទុំទុំឲ្យល្អហើយរមែងមានក្លិនក្រអូបផ្អែម ក្នុងន័យសេចក្ដីបីដូចជាក្លិនកេរ្តិ៍ឈ្មោះល្អរបស់អ្នកមានសីល មានកល្យាណធម៌ រមែងក្រអូបសាយទៅគ្រប់ទិសានុទិស។
មនុស្សយើង គួរតែជឿជាក់ក្នុងផលនៃការអប់រំទូន្មានខ្លួន ហើយត្រូវហ្វឹកហាត់អប់រំកាយវាចាចិត្តជានិច្ចតាមបែបផែនព្រះពុទ្ធសាសនា។
បព្វជិតមិនសង្រួម នឹងទ្រោមចុះនូវសទ្ធា
គ្រហស្ថអត់ការងារ ប្រាកដជានឹងធ្លាក់ចុះ។
រស់នៅឥតវិន័យ ដូចក្របីឥតកន្លុះ
បើអត់ធម៌វិញនោះ ដូចលីងក្រួសជះដាក់គេ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1431/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២១,០៩៣ ដង)
សត្វប្រើស
មានរឿងនិទានពីសត្វប្រើស ស្រលាញ់ពេញចិត្តនឹងស្នែងវែង បែកចម្ពាម ច្រងេងច្រងាងរបស់ខ្លួន តែមិនស្រលាញ់ពេញចិត្តនិងជើងទាំងបួនរស់ខ្លួនទេ ព្រោះមិនស្អាតដូចជាស្នែងឡើយ។
លុះកាលដែលមានភ័យមកដល់ ត្រូវនាយព្រានដេញបាញ់ដោយធ្នូ ជើងដែលខ្លួនមិនពេញចិត្តនោះឯងត្រឡប់ទៅជានាំខ្លួនរស់បានយ៉ាងរហ័ស ហើយក៏រួចខ្លួនបាន។
images/articles/1429/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២១,២៤៨ ដង)
ឃ្មុំជាសត្វដែលមានសេចក្ដីព្យាយាម ឆ្លាតក្នុងការសន្សំ ពេញចិត្តនឹងរបស់ស្អាត និយមការព្រមព្រៀង ថែមទាំងបានជាប្រយោជន៍ដល់មនុស្សច្រើនប្រការទៀតផង។
រុយជាសត្វមានរូបរាងស្រដៀងគ្នានឹងឃ្មុំដែរ តែមានសភាពចរិកនិស្ស័យ និងការរកស៊ីខុសគ្នាពីឃ្មុំដូចមេឃនឹងដី។ រុយចូលចិត្តតែរបស់ស្មោគគ្រោគ ស្អុយរលួយ និងចម្លងរោគផ្សេងៗឲ្យដល់មនុស្សជាដើម។
មនុស្សយើងកើតមក ក៏មានរូបរាងស្រដៀងៗគ្នាដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សយើង មានសភាពផ្សេងគ្នានោះ គឺឧបនិស្ស័យពីអតីត និងការសេពគប់ក្នុងបច្ចុប្បន្នព្រមដោយការសិក្សា ។ល។ ទើបធ្វើឲ្យមនុស្សយើងទៅជាមនុស្សប្រភេទឃ្មុំ ឬប្រភេទរុយនោះឯង។
រុយចូលចិត្តលាមក
មនុស្សគម្រក់សេពអធម៌
ឃ្មុំចូលចិត្តកេសរ
ជាតិមនុស្សល្អចូលចិត្តបុណ្យ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1426/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០១៨ ដង)
ដោយធម្មជាតិ ត្រីតែងតែហែលបញ្ច្រាសខ្សែទឹកដូចជានៅតាមស្ទឹងទន្លេជាដើម។ ជាមួយគ្នានេះដែរយើងឃើញត្រីដែលនៅតាមក្រសែទឹកហូរ គឺត្រីងាប់ ។មនុស្សគ្រប់គ្នាដែលកើតមក រមែងជួបនូវឧបសគ្គដែលឧបសគ្គទាំងនោះជាគ្រឿងសាកល្បង ឬពិសោធមើលកម្លាំងតស៊ូរបស់មនុស្ស ដូច្នេះការតស៊ូចំពោះឧបសគ្គដើម្បីសេចក្ដីសម្រេចប្រយោជន៍ក្នុងជីវិត ពោលគឺឧបសគ្គរមែងមកមុន សេចក្ដីសម្រេចនូវប្រយោជន៍រមែងមកតាមក្រោយ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់សម្ដែងអំពីសេចក្ដីព្យាយាម នាំឲ្យឆ្លងនូវសេចក្ដីទុក្ខបាន ដូច្នេះមនុស្សយើងត្រូវកុំធ្វើឲ្យដូចត្រីងាប់ ដែលអណ្ដើតទៅតាមក្រសែទឹកនោះឡើយ ។ម្យ៉ាងទៀត មានអត្ថន័យសម្រាប់ឲ្យពិចារណាថា មនុស្សដែលមិនមាននូវឧបសគ្គ គឺមានតែមនុស្សដែលស្លាប់ទៅហើយតែប៉ុណ្ណោះ ហើយក៏ទៅតាមយថាកម្ម មិនអាចធ្វើអ្វីឲ្យសម្រេចបាននូវប្រយោជន៍ក្នុងលោកនេះទៀតឡើយ។
មើលសត្វកណ្ដៀរ កពូនដី
មើលសត្វបក្សីក្រងសម្បុក
មើលឃ្មុំជាដើមសាងក្ដីសុខ
ព្យាយាមសម្រុកបានសម្រេច។
ទឹកស្រក់តក់ៗទម្លុះថ្ម
រលកតៗថ្មសឹងដាច់
កាន់ការងារអ្វីត្រូវប្ដូរផ្ដាច់
ផលល្អសម្រេចព្រោះព្យាយាម។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1428/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៤៩ ដង)
អាកាសគេមិនអាចចាប់បាន ក្នុងន័យប្រៀបអំពីអ្នកបដិបត្តិធម៌ ធ្វើចិត្តឲ្យដូចអាកាស មិនឲ្យកិលេសចាប់អានអស្រ័យនៅ ឬប្រឡាក់សៅហ្មងឡើយ។
អាកាសអាស្រ័យនៅ ឬប្រឡាក់សៅហ្មងឡើយ។
អាកាសជាទីត្រាច់នៃបក្សី ដងព្រៃជាទីនៅនៃម្រឹគា ទន្លេសមុទ្រជាទីនៅនៃមច្ឆា សង្ខារជាទីនៅនៃត្រៃលក្ខណ៍ អនិច្ចំ ទុក្ខំ អនត្តា។
វិបស្សនារមែងប្រព្រឹត្តទៅក្នុងសង្ខារធម៌ ដូចជាអាកាស ដែលជាទីត្រាច់នៃ នៃតាបសឫសីអ្នកមានឫទ្ធិដូច្នោះដែរ។
អាកាសរកទីបំផុតមិនមានឡើយ ក្នុងន័យប្រៀបអំពីអ្នកស្រលាញ់សីល រមែងមានសីលមិនមានទីបំផុតដោយលាភ ដោយយស ដោយញាតិ ដោយអវយវៈ និងដោយជីវិតដូច្នោះឯង។
អាកាសមិនមានទាក់ជាប់នឹងអ្វី ក្នុងន័យប្រៀបអំពីអ្នកបដិបត្តិធម៌ មិនមានបលិពោធ កង្វល់ជាប់ជំពាក់នឹងត្រកូល ឬ អាវាសជាដើមដូច្នេះដែរ។
អាកាសមិនមានឋិតនៅក្នុងសំណុំរូប យ៉ាងណាអ្នកបដិបត្តិធម៌ចម្រើនវិបស្សនារំលត់ក្ដីប្រកាន់ក្នុងបញ្ចក្ខន្ធ រមែងជាអ្នកមិនឋិននៅក្នុងលោកនេះ មិនឋិតនៅក្នុងលោកដទៃ ពោលគឺផុតចាកភពបី យ៉ាងនោះឯង។
សុខលោកីយ៍ បានអ្វីៗ ត្រឹមមួយគ្រា
សុខធម្មា គ្រប់វេលា រហូតត្រើយ
ចង់គេចទុក្ខ កុំសម្រុក រឿងកៀកកើយ
រៀនធម៌ហើយ កុំព្រងើយ ត្រូវចេះក្រែង។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1425/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៤៨ ដង)
ព្រៃជ្រៅមិនមានផ្លូវទៅមកយ៉ាងណា អ្នកបដិបត្តិធម៌ រមែងបដិបត្តិកម្ចាត់ផ្លូវដែលជាទីទៅមកនៃកិលេសដូច្នោះឯង។
ព្រៃធំស្ងាត់ជ្រងំ ប្រាសចាកជន យ៉ាងណា ចិត្តអ្នកបដិបត្តិធម៌ ក៏រមែងប្រាសចាកអកុសលនីវរណៈ ជាចិត្តស្ងប់ស្ងាត់ប្រព្រឹត្តទៅសែនសុខ យ៉ាងនោះដែរ។
ក្នុងព្រៃហិមពាន្ត មានសម្រស់ស្អាត ផ្កាឈើក្លិនក្រអូប វាលស្មៅមនោរម្យ ស័ក្ដិសមប្រៀបបាននឹងសន្ដានព្រះអរិយៈដែលស្អាតបរិសុទ្ធនិងមានមន្ទិល និងប្រដាប់ទៅដោយផ្កាគឺគុណមានពោធិបក្ខិយធម៌ជាដើម។
ព្រៃស្ងាត់ ជាទីពេញអធ្យាស្រ័យនៃព្រះអរិយសាវ័កអ្នកប្រព្រឹត្តនូវធុតង្គគុណ ចំណែកអ្នកបដិបត្តិធម៌គួរគប្បីមានសេចក្ដីស្ងប់ស្ងាត់ចាកកិលេស ឲ្យបានជាទីអាស្រ័យសេពជានិច្ចរាល់ថ្ងៃនៃខ្លួនឯង គួរនាដូចជាព្រៃស្ងាត់ដែលជាទីសេពអាស្រ័យនៃព្រះអរិយភិក្ខុដូច្នោះដែរ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ